បណ្ណសារ សំរាប់ 6 ខែកក្កដា 2011

បន្ទប់ទឹកសាលារៀន…

ខ្ញុំជាសិស្សថ្នាក់ទី ១១ នៃវិទ្យាល័យមួយក្នងទីក្រុងភ្នំពេញ។ ថ្ងៃមួយ លោកប៉ាប្រាប់ខ្ញុំថា គាត់មានបេសកកម្មទៅខេត្តមួយឆ្នាំ ហើយសួរខ្ញុំថាទៅឬអត់? ខ្ញុំក៏សម្រេចចិត្តប្តូរសាលា ទៅនៅខេត្តជាមួយប៉ា ព្រោះគ្រួសារខ្ញុំ មានតែយើងពីរនាក់…

សាលាដែលខ្ញុំកំពុងផ្លាស់មកនេះ ជាសាលាចំណាស់មួយ ដែលសាងឡើងមុនគេបង្អស់ក្នុងចំណោមសាលាផ្សេងទៀត ដែលនៅខេត្តជាមួយគ្នា។ តែបានលឺមកថា ដីដែលសាងសាលានេះ កាលពីមុន គឺជាវាលកប់ខ្មោច…តែអ៊ំៗចាស់ៗដែលមានលំនៅជិតៗនោះ ប្រាប់ថា ឥឡូវនេះគ្មានទៀតទេ។ មិនដឹងថាអ្វីដែលគាត់និយាយជាការពិត ឬ គាត់គ្រាន់តែនិយាយកុំឲ្យខ្ញុំខ្លាច…

ថ្ងៃមួយ ជាថ្ងៃសយរបស់ខ្ញុំក៏មិនដឹង…ពេលព្រឹកប្រហែលជាង ម៉ោង ៩ កំពុងតែអង្គុយរៀនសុខៗ ខ្ញុំស្រាប់តែឈឺពោះភ្លាមៗ ទ្រាំមិនបាន ក៏ឲ្យមិត្តថ្មីដែលអង្កុយតុជាមួយគ្នាជូនទៅ។ បន្ទប់ទឹករបស់សាលា មានបីកន្លែង តែពីរកន្លែងត្រូវបោះបង់ចោល ព្រោះតែគ្មានអ្នកសម្អាត នៅសល់មួយកន្លែងដែលនៅជិតទីចាត់ការប៉ុណ្ណោះដែលប្រើបាន។ បន្ទប់ទឹកទាំងមូលចែកចេញជាបួនបន្ទប់តូចៗ ដែលពេលនោះពេញអស់បីហើយ សល់បន្ទប់ទី៤ មួយដែលទំនេរ (រាប់ពីឆ្វេងមកស្តាំ)។ សំណាងល្អហើយ ដែលសល់បន្ទប់មួយ មនុស្សកំពុងឈឺពោះស្រាប់ផង មិនបង្អង់យូរខ្ញុំក៏រត់ចូលភ្លាមៗ…

«កុំចូលបន្ទប់ហ្នឹង!!!» ភីម មិត្តថ្មីរបស់ខ្ញុំស្រែកប្រាប់ តែលែងទាន់ហើយ ព្រោះសត្រូវកំពុងវាយលុក។ មិត្តខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំដែរថា បន្ទប់ទីបួនហ្នឹងមានខ្មោច!! មិនមែនថាខ្ញុំមិនខ្លាចទេ តែគឺគ្មានជម្រើស

«គ្មានឃើញអីផង! បន្ទប់ក៏ស្អាត មានអនាម័យជាងបន្ទប់ផ្សេងៗទៀត» ខ្ញុំនិយាយបន្ទាប់ពីធ្វើធុរៈរួច

និយាយហើយក៏ដើរទៅលាងដៃ…សុំលុបពាក្យថាគ្មានអីអំបាញ់មិញនេះចោល!! ព្រោះថា ពេលដែលខ្ញុំកំពុងលូកដៃដកទឹក ក្នុងអាងក្នុងបន្ទប់នោះ ស្រាប់តែមានដៃមួយផុសចេញពីក្នុងទឹកមកចាប់ដៃខ្ញុំជាប់!!!!!!! ដៃខ្មៅរលួយ សុទ្ធតែដង្កូវចាប់ដៃរបស់ខ្ញុំជាប់ ហើយប្រឹងទាញខ្ញុំចូលទៅក្នុងទឹកនោះ។

«ជួយផង!!!!!!» ខ្ញុំស្រែករកជំនួយពីខាងក្រៅ ឯដៃម្ខាងទៀតប្រឹងបេះដៃខ្មោចនោះចេញ

ទោះបីជាប្រឹងទាញយ៉ាងណាក៏មិនរបេះដែរ…ប្រហែលជាខ្ញុំទាញខ្លាំងពេកក៏មិនដឹង ព្រោះថា មិនមែនចេញទាំងដៃទេ ពេលនេះគឺចេញទាំងតួខ្លួនននន!!!!!!!!!!!!!!!!!!!! ព្រះ!!!!!!!!!!!! រូបភាពដែលខ្ញុំកំពុងឃើញនៅនឹងភ្នែកនេះ!!!!! ស្រីម្នាក់សក់វែង សម្លៀកបំពាក់ជាសិស្សសាលា ខ្លួនទទឹកជោគ កំពុងតែបើកភ្នែកសម្លឹងមកកាន់ខ្ញុំ…ភ្នែកទាំងគូនោះពេញទៅដោយឈាម…រាងកាយរលេះរលួយ សុទ្ធតែឈាម!!!! ដៃនាងម្ខាងទៀត ចាប់ដៃខ្ញុំទាំងពីរ ហើយព្យាយាមអូសខ្ញុំចូលក្នុងអាងទឹកនោះ ដោយញញឹមគួរឲ្យខ្លាច….

«ជួយផង!!! ជួយខ្ញុំផង!!!» នេះជាអ្វីដែលខ្ញុំបាននិយាយ បន្ទាប់ពីខ្ញុំរលត់ស្មារតីទៅ

ខ្ញុំមានអារម្មណ៍ថាឈឺក្បាលជាខ្លាំង ហើយពេលដែលខ្ញុំបើកភ្នែកឡើងមក ខ្ញុំកំពុងនៅក្នុងបន្ទប់មួយ ដែលមានលក្ខណៈដូចជាការិយាល័យ ឬ បន្ទប់របស់នាយកសាលា

«ញ៉ាំទឹកក្តៅបន្តិចទៅណា៎ វាជួយបំបាត់ភាពហត់» លោកនាយកសាលាហុចកែវទឹកក្តៅឲ្យខ្ញុំ

«ម៉េចខ្ញុំមកនៅទីនេះបាន លោកនាយក? មិញនេះ ក្រែងខ្ញុំត្រូវ…ត្រូវ…»

«គឺមិត្តរបស់ឯង រត់មករកខ្ញុំ ហើយខ្ញុំក៏ទៅជួយ»

« លោកនាយក អាចនិយាយរឿងនោះឲ្យខ្ញុំស្តាប់បានទេ? » ហើយគាត់ក៏និយាយប្រាប់ខ្ញុំពីដំណើរដើមទងរបស់រឿង

ស្រីម្នាក់នោះឈ្មោះកម្សត់ ជាសិស្សថ្នាក់ទី១២ កាលពី បីឆ្នាំមុន។ នាងបានស្លាប់ក្នុងបន្ទប់ទឹកនោះ ដោយសារតែនាងយកកូនចេញ ហើយធ្លាក់ឈាមច្រើនពេក…ឈាមក៏ដាបពេញបន្ទប់ទឹកទី៤នោះ។ ខាងសាលាបានសម្អាត និង ឲ្យប្រើប្រាស់ជាធម្មតា តែក៏មានរឿងរ៉ាវហេតុការណ៍មិនល្អកើតឡើងជារហូតមក…រហូតដល់ករណីខ្ញុំនេះ…

ស្បថបានណា៎!! ចាប់ពីថ្ងៃនេះទៅ លែងចូលហើយបន្ទប់ទឹកសាលា!!!! មិនសូម្បីតែដើរកាត់!!!

ចប់

ក្មេងតូច
០៦ កក្កដា ២០១១