បណ្ណសារ សំរាប់ ខែកក្កដា, 2012

ស្នេហ៍ចៃដន្យ…? (៩)

…នៅសុខៗម្សៀរនោះចង់ជិះឡានក្រុងត្រឡប់ទៅផ្ទះវិញ ទាំងដែលសួរថាសង្សារគេនៅឯណាក៏មិនព្រមប្រាប់…ឡានខ្លួនឯងមានមិនជិះ…ហ៊ឺម…

«កៅអីលេង ១៧ និង ១៨…ត្រង់ហ្នឹងហើយ»  ខ្ញុំប្រាប់ម្សៀរធិដែលកំពុងដើរហួស គាត់នេះធ្វើដូចមិនដែលជិះឡានក្រុង តាំងពីឡើងឡានមក ញញឹមឲ្យពព្រាយ

«នែអ្នកប្រុស? »

« ហឹម? »

« សួរតាមត្រង់ចុះ តាំងពីកើតមកមិនធ្លាប់ជិះឡានក្រុងទេអី? (-.,-) »

« ១ »

« ១អី? ធ្លាប់ជិះម្តង ឬ ជិះលើកទីមួយ?…អូយ៎ » ​គ្រាន់តែសួរ ចាំបាច់វាយក្បាល >_<

« នេះជាលើកទីមួយវ៉ើយ!! ចង់ជិះយូរហើយ » ឆឹស! ខ្ញុំគិតថាគេឡើងឡានខុសហើយ គួរតែឡើងឡានពេទ្យឆ្កួតល្អជាង មើលចុះ! ប៉ះនេះប៉ះនោះ សើច ញញឹម សព្វគ្រប់តែម្តងហើយ >.<

«ធិត? ងុយដេកឬអត់? » គេសួរ

« ណែ…ខំតែសួរ មិនដឹងជាដេកតាំងពីពេលណាទេ អាម្សៀរនេះ»

« មិនទាន់ដេកទេ សម្ងំតើ »

« អ ចឹងដេកទៅ» គេនិយាយហើយលូកដៃមកឱបស្មាខ្ញុំ ទាញឲ្យខ្ញុំគេងលើទ្រូងគេ

« អ្នកប្រុស…»​

« កុំនិយាយច្រើន ឲ្យដេក ក៏ដេកទៅ » គេថើបក្បាលខ្ញុំទៀត

« អ្នកប្រុស..»

«ថាដេកទៅ » គេឱបខ្ញុំណែនជាងមុខ

« យើងមានអារម្មណ៍ចម្លែកជាមួយឯង…យើង…ចូលចិត្តឯង…»

«អេ៎ លឺយើងនិយាយឬអត់? អើ! ដេកលក់ទៀតហើយ ដេករាល់ពេលដែលនិយាយរឿងសំខាន់តែម្តង (-.-) »

ប្រហែលជាមួយម៉ោងក្រោយ យើងក៏មកដល់កន្លែងសម្រាក គេឈប់ដើម្បីឲ្យបត់ដៃជើង

« ល្មមភ្ញាក់ហើយវើយ! បានដេកស្រួល ដេករហូត យើងស្ពឹកពេញខ្លួនអស់ហើយ »

« អ្នកប្រុសខ្លួនឯងមិនចឹងអី ដែលទាញឲ្យខ្ញុំដេកលើ? 😛 »​

« មិនទៅក្រៅទេអី? » គេសួរខ្ញុំ

« ទៅ ចុះអ្នកប្រុស? »

«ទៅមុនទៅ យើងសម្រួសសរសៃតិច ស្ពឹកអស់ »

« ចឹងផ្ញើកាបូបផង » និយាយរួចខ្ញុំក៏ចុះទៅ

ទីតៗៗ (សម្លេងសារ)

« Where a u now? I miss U…Love from Pheareak »

…..

« មកវិញហើយអ្នកប្រុស នេះទិញទឹកមកឲ្យដែរ » ខ្ញុំហុចទឹកឲ្យគេ

« ទុកត្រង់នោះទៅ »

« ចង់ញ៉ាំអីឬអត់អ្នកប្រុស? »​

« មិនឃ្លាន » ខ្ញុំមិននិយាយអី ក៏ផ្តេកក្បាលលើស្មាគេទៀត

« មិនឲ្យកើយទេវើយ >.< ទៅកើយអារក្សអីហ្នឹងទៅ »

« ស្អីទៀតហើយ?? ឃើញខ្មោចចូលតាំងពីព្រឹក ឥឡូវចេញវិញហើយមើលទៅ (-.,-) »

« សង្សារឯងផ្ញើសារមកហ្ន៎ » ខ្ញុំទាញទូរសព្ទមកមើល ឃើញភារក្សផ្ញើមកមែន

« មិនតបទៅវិញថា នឹកគេណាស់ ទេអី? >.< »

«​ យ៉ាងម៉េចអ្នកប្រុស? និយាយគំរោះគំរើយ »

« គ្មានម៉េចទេ ប្រញាប់តបទៅ គេកំពុងចាំ >.< »

« អ៎ ប្រចណ្ឌមែនទេអ្នកប្រុស ^_^ »

« ឆ្កួត! គ្មានប្រចែប្រចណ្ឌក្បាលឯងអីទេ គិតឆ្កួតៗ!!!»  គេនិយាយបណ្តើរ ងាកមុខចេញបណ្តើរ

« អីណាទេ ប្រចណ្ឌថាប្រចណ្ឌទៅ :mrgreen: »

ខ្ញុំមើលជុំវិញឡានគ្មានមនុស្ស ក៏ងើបទៅថើបថ្ពាល់គេមួយខ្សើត…

« ប៉ុណ្ណឹងឈប់ប្រចណ្ឌនៅ អ្នកប្រុសបាទ » គេយកដៃប៉ះកន្លែងដែលខ្ញុំថើប ហើយធ្វើមុខស្រឡាំងកាំងតិចតួច

មិនបង្អង់យូរ ខ្ញុំក៏កើយស្មាគេ ធ្វើជាដេកលក់..ហុហុ…ខូចមិនធម្មតាដែរខ្ញុំ ^_^

សមិទ្ធិនិយាយ៖

ខ្ញុំពិតជាខឹងមែនពេលដែលឃើញសាររបស់ភារក្សហ្នឹង…

« អ៎ ប្រចណ្ឌមែនទេអ្នកប្រុស ^_^ »

អឺប្រចណ្ឌ តែឲ្យប្រាប់យ៉ាងម៉េច មិនហ៊ានទេវើយ…ពេលដែលគេថើបខ្ញុំ បេះដូងរបស់ខ្ញុំលោតយ៉ាងចម្លែក ចម្លែកបែបដែលមិនធ្លាប់ជួបពីមុនមក ទោះបីខ្ញុំធ្លាប់មានសង្សារច្រើននាក់ហើយក៏ដោយ ចម្លែកបែបបរិយាយមិនត្រូវ…

ម្សៀរធិតប្រាប់ថា ១ម៉ោងអីទៀតដល់ផ្ទះវិញហើយ តែខ្ញុំហាក់ដូចមិនចង់សោះ ចង់ឲ្យឡាននេះនៅតែបើកទៅមុខទៀត មិនចង់ឲ្យឈប់ មិនចង់ឲ្យឱកាសល្អៗបែបនេះកន្លងផុតទៅទេ…ធិត ខ្ញុំស្រឡាញ់ឯងមែនទែនហើយ…

(វគ្គនេះសូមទុកត្រឹមហ្នឹងសិន…ហុហុ…គឺថាអ្នកនិពន្ធរវល់ តែខ្លាចអ្នកអានភ្លេចសាច់រឿង ក៏ឆ្លៀតមកដាក់ឲ្យម៉ាមាត់ពីរ។ ចាំវគ្គក្រោយសងវិញណា៎…)

KT

សូមជួយ Like Page របស់ខ្ញុំនៅលើ Facebook ផងណា៎ https://www.facebook.com/ktnovel

ស្នេហារបស់ក្តីស្រឡាញ់ (ភាគ២)

តុបៗៗៗ

បុរសម្នាក់កំពុងរត់ទាំងត្រហេបត្រហបទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលឺដំណឹងថា ជម្ងឺលោកយាយរបស់គេរើឡើង

« លោកគ្រូពេទ្យ! យាយខ្ញុំយ៉ាងម៉េចទៅហើយ?» គេសួរ

« មិនអីទេ គាត់គ្រាន់តែអស់កម្លាំង គួបផ្សំនឹងគាត់មានជម្ងឺប្រចាំកាយផងនោះ ធ្វើឲ្យគាត់ខ្សោយជាងធម្មតា » ពេទ្យតប

« តើខ្ញុំអាចចូលទៅមើលគាត់បានឬនៅ? »

« នៅមិនទាន់បានទេ សូមទុកពេលឲ្យគាត់សម្រាកបន្តិចសិនទៅ »

…………….

ថ្ងៃនេះ ខ្ញុំនិងមិត្តភក្តិពីរបីនាក់ នាំគ្នាមកមើលសេរី (មិត្តរួមបន្ទប់) ដែលដួលម៉ូតូកាលពីព្រឹកមិញ…

«អេ៎ ម្នាក់នោះដូចជាធ្លាប់ឃើញនៅកន្លែងណាម្តង…» ខ្ញុំរអ៊ូតិចៗ សម្លឹងមើលទៅប្រុសម្នាក់ដែលមិនចាំឈ្មោះ ហើយក៏ដើរទៅរកគេ

« បងៗ បងជាអ្នកលួចម៉ូតូខ្ញុំថ្ងៃមុនហ្នឹងមែនទេ? » ខ្ញុំសួរតិចៗ ក្រែងគេផ្អើល

« ឯង? អាកូនក្មេង » គេឆ្លើយតែប៉ុណ្ណឹងក៏លែងនិយាយ តាមមើលទឹកមុខគេដូចជាពិបាកចិត្តណាស់

« បងកើតអីមែនទេ ទើបមកមន្ទីរពេទ្យ?  »

« មិនមែនរឿងរបស់ឯងទេ »

« ប្រាប់មកក្រែងខ្ញុំអាចជួយបាន…»

« លោកអាចចូលមើលអ្នកជម្ងឺបានហើយចាស៎ » គិលានុប្បដ្ឋាយិកាម្នាក់ដើរមកប្រាប់ ហើយចង្អុលទៅកាន់បន្ទប់មួយក្បែរនោះ

« អរគុណ! » គេតបតិចៗ រួចដើរចូលទៅក្នុងបន្ទប់

« សូរ្យកាន្ត…» សម្លេងញ័រៗបញ្ជាក់ពីជរាភាពរបស់ស្រ្តីម្នាក់ ដែលត្រូវជាយាយរបស់គេនោះ

« កុំប្រឹងក្រោកអីលោកយាយ » គេស្ទុះទៅទប់ភ្លាមៗ ពេលឃើញយាយរបស់គេប្រុងងើបអង្គុយ

« យាយសុំទោស ដែលធ្វើឲ្យឯងត្រូវមកលំបាកដោយសារយាយ បើយាយស្លាប់ទៅ ឯងក៏មិនបាច់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ រកប្រាក់មើលជម្ងឺយាយដែរ…»

« អត់ទេយាយ បើគ្មានយាយ ម្ល៉េះខ្ញុំស្លាប់តាំងពីយូរណាស់ហើយ…»

« ចុះមិនគិតនាំមិត្តភក្តិចូលមកផងទេឬ? យាយឃើញគេឈរមើលមកយូរហើយ » គេងាកមកបន្តិច ដើរមកបើកទ្វារ

« ចូលសិនមក» គេនិយាយមកខ្ញុំ

« ជម្រាបសួរលោកយាយ » ខ្ញុំគួរសមជាមួយគាត់តាមទម្លាប់

« ចាស អាយុវែងចៅ! នេះជាមិត្តរបស់ចៅកាន្តឬ? មើលទៅដូចក្មេងដល់ហើយ »

« បាទ/មិនមែនទេ » ខ្ញុំនិងបងចោរ និយាយឡើងព្រមគ្នា

« គឺ…គឺ » គេររដាក់រដុបរកនិយាយមិនត្រូវ

« គឺខ្ញុំជាប្អូនមិត្តរបស់គាត់ទេបាទ» ខ្ញុំញញឹមនិយាយទៅកាន់គាត់

« យាយឃ្លានដែរទេ? ខ្ញុំទៅទិញអីមកឲ្យយាយពីសារ » បងចោរនិយាយ

« ខ្ញុំមានជាប់បបរមកជាមួយដែរ មិនដឹងថាលោកយាយចង់ពីសារឬអត់? » ខ្ញុំនិយាយបណ្តើរ លើកស្រាក់បបរបណ្តើរ

« កុំឲ្យរំខានអីចៅ… »

« បាទ អត់អីទេ ខ្ញុំរៀបលោកយាយពីសារចុះ នេះ ខ្ញុំធ្វើដោយផ្ទាល់ដៃណា » ខ្ញុំយកបបរចេញមក រៀបដាក់លើតុដែលនៅលើគ្រែស្រាប់

« ចំណែកបងក៏មានដែរ នេះ » ខ្ញុំហុចឲ្យគេ

« លោកយាយពីសារចុះណា៎ ខ្ញុំសុំទៅមើលមិត្តភក្តិបន្តិច » ខ្ញុំលើកដៃជម្រាបលា ហើយដើរចេញទៅ

បន្ទាប់ពីចូលមើលមិត្តហើយ ខ្ញុំក៏មិនភ្លេចទៅលាលោកយាយរបស់បងចោរដែរ។ មានអារម្មណ៍ថាសប្បាយចិត្តម៉េចមិនដឹងទេ ចង់ច្រៀង ច្រៀង និង ច្រៀង :mrgreen:

ស្អែកឡើង ខ្ញុំមកមើលលោកយាយគេម្តងទៀត ក៏មិនភ្លេចទិញក្រូចមក (ព្រោះលឺថាអ្នកជម្ងឺគេឲ្យញ៉ាំក្រូច?)

«ជម្រាបសួរលោកយាយ!» ខ្ញុំលើកដៃតាមទម្លាប់ ក្រោយពីបើកទ្វារចូលទៅ

«ចាស ថ្ងៃនេះមិនបានមកជាមួយចៅកាន្តទេឬចៅ?» លោកយាយតបខ្សាវៗស្អកៗ

«បាទ គិតតថាបន្តិចទៀតគាត់នឹងមកដល់…និយាយចឹង ប៉ាម៉ាក់បងកាន្តដូចមិនឃើញមកសោះ…»ខ្ញុំនិយាយងាកឆ្វេងស្តាំដូចជារកមើល

«ពួកគេស្លាប់តាំងពីកាន្តនៅតូចម្ល៉េះ..កាន្តគេមានតែយាយម្នាក់ទេ ហើយយាយក៏បារម្ភ បើអត់ពីយាយទៅបានអ្នកណាមើលថែគេ»

«ចុះបងកាន្តមិនទាន់មាននារីណាក្នុងចិត្តទេអីលោកយាយ? នឹងបានមានគេមើលថែ» ខ្ញុំនិយាយបណ្តើរ ចិតក្រូចដាក់ចានបណ្តើរ

«យាយមិនដែលលឺគេនិយាយផង ប្រហែលមិនទាន់មានទេ…ចៅដូចជាមិនទាន់ប្រាប់ឈ្មោះមកយាយទេ ឬក៏ប្រាប់ហើយ តែយាយភ្លេច?»

«អ៎បាទ! មិនទាន់ប្រាប់ទេ ចៅឈ្មោះ សុខិតកាល។ អញ្ជើញពីសាក្រូចលោកយាយ » និយាយចប់ លោកបងចោរបើកទ្វារចូលមក

«លោកយាយពីសារអីហើយឬនៅ?»

«កំពុងតែញ៉ាំក្រូច ហើយបន្តិចទៀតពេទ្យនឹងយកបបរមក ចៅមិនបាច់បារម្ភទេ ទៅសម្រាកចុះ មុខនេះយប់មិញមិនបានគេងទៀតហើយ»

«បាទ!»

«ខ្ញុំទៅដែរបង!» ខ្ញុំប្រញាប់តោងតៀមគេភ្លាម

«គឺមិនចង់នៅរំខានពេលសម្រាករបស់លោកយាយ ជម្រាបលាបាទ!»

«ចាស» គាត់ញញឹមជូនដំណើរ

……………………

«បងៗ» ខ្ញុំហៅគេ

«យ៉ាងម៉េច?»

«ហូ..ឆ្លើយឲ្យពីរោះតិចក៏មិនបាន»

«យ៉ាងម៉េចបាទ? មានការអីឬបាទ? (-.-) » គេធ្វើសម្លេងទន់ រំអួយគួរឲ្យចង់វាយ

«មិនបាច់រលួយដល់ថ្នាក់ហ្នឹងក៏បាន គឺខ្ញុំចង់ទៅផ្ទះបងឯងដែរបានអត់? ^_^ »

«ទៅធ្វើអី?»

«ទៅលេងហ្នឹងណា»

«តែ…..»

«ណា៎ ឲ្យខ្ញុំទៅដែរណា៎ ណា៎ Y_Y »

«អើ..អូខេ»

«យេ ^_^ »

ប្រហែលជា១៥នាទី ខ្ញុំក៏មកដល់ផ្ទះគេ

«បងនៅតែពីរនាក់លោកយាយទេហ៎?»

«អឺម»

«ចុះមិនមានបងប្អូនទេហ៎?»

«អឹម»

«ចុះបងប្អូនទៅណា?»

«បើឯងសួរបែបនោះទៀត យើងចាប់បោះឯងចេញទៅក្រៅហើយ» អូហូ មកធ្វើឯងកាច ឆឹស!

«ឈប់សួរក៏បាន…ញ៉ាំបាយឬនៅបង?» គ្មានសម្លេងតប

«បង! ខ្ញុំសួរថាញ៉ាំ…»

គេកំពុងតែគេងលើគ្រែ ប្រហែលជាអស់កម្លាំងមែនហើយមើលទៅ បានជាទម្រេតភ្លាម លក់ភ្លែត។ ខ្ញុំចាត់ចែងរៀបចំបោសជូតផ្ទះ ទុកដាក់របស់របរឲ្យមានរបៀបរៀបរយហើយ ក៏ចេញទៅផ្សារ ព្រោះម៉ោងជិត១១ហើយ។ មិនប៉ុន្មាននាទីក្រោយពេលមកពីផ្សារ បាយម្ហូបក៏ឆ្អិន..ហុហុ..ភ្លេចប្រាប់ទៅថា ខ្ញុំចេះធ្វើម្ហូបតិចតួចដែរ។

«បងៗៗ!! ញ៉ាំបាយ»

«បងៗ» ហៅមិនភ្ញាក់សោះ។ មនុស្សស្អីសង្ហារសូម្បីតែពេលគេង (n_n) ខ្ញុំឱនមុខទៅមើលគេឲ្យច្បាស់ស្រាប់តែ…

«អាកូនក្មេង! ចង់ធ្វើស្អីយើង!!!!» គេភ្ញាក់មកល្មម ភ្ញាក់មកចំពេលល្អណាស់ហ្ន៎ (-.-)

«មិនបានធ្វើស្អីទេ មកដាស់បងឲ្យញ៉ាំបាយ តិចម្ហូបត្រជាក់អស់លេងឆ្ងាញ់»

ខ្ញុំដួសបាយដាក់ចានឲ្យគេ

«យ៉ាងម៉េចដែរបងរសជាតិ?» ខ្ញុំសួរបន្ទាប់ពីឃើញគេភ្លក់

«ល្មមៗ ធម្មតាៗ»

«ហូយ! នេះឆ្លើយលើកទឹកចិត្តគ្នាបន្តិចក៏មិនបាន…ញ៉ាំឲ្យច្រើនទៅ ប៉ះប៉ូវថាមពលធ្វើការយប់មិញ»

ពួកយើងមិនបាននិយាយគ្នាមួយសន្ទុះ…កុំគិតច្រើនអីណា កំពុងញ៉ាំបាយឲ្យនិយាយយ៉ាងម៉េច… 😛

«អាកូនក្មេង!» បងចោរហៅខ្ញុំ

«បាទ? (o.O)»

«បាយជាប់ថ្ពាល់»

«អ…»

«មិនទាន់ជ្រុះទេ ខាងស្តាំថ្ពាល់ហ្នឹងឯង»

«ត្រង់នេះមែនទេបង? មិនឃើញមានបាយជាប់ផង o.O »

«អាក្មេងនេះរំខានអារម្មណ៍មែន ត្រង់នេះទេ!!!!» គេនិយាយហើយលូកដៃមកបេះបាយចេញពីមុខខ្ញុំ…

២០នាទីក្រោយ…បាយរួចចឹងដូចជាអស់កម្លាំងម៉េចមិនដឹងទេ គិតដូចខ្ញុំដែរទេមិត្តអ្នកអាន? :mrgreen: មិនបង្អង់យូរ ខ្ញុំដើរតម្រង់ទៅគ្រែបងចោរ ហើយទម្លាក់ខ្លួនគេងទៅ…

សូរ្យកាន្ត និយាយ៖

ខ្ញុំដើរមកពីលាងចានទុកដាក់ គិតថានឹងគេងបន្តិច តែមានអាក្មេងក្បាលខូចម្នាក់គេងរួចទៅហើយ…

oh i can be your hero baby…

«អាឡូ…បាន! ខ្ញុំនឹងទៅឥឡូវនេះ!!» ខ្ញុំផ្តាច់ទូរសព្ទពីចុងម្ខាងទៀត ងាកមលមើលអ្នកដែលគេងលើគ្រែរបស់ខ្ញុំ។ មើលចុះ! គេងហើយនៅញញឹមទៀត សង្ស័យតែសុបិនអីហើយ…ខ្ញុំរៀបចំឥវ៉ាន់ចេញក្រៅ ព្រោះមានការប្រញាប់ តែក៏បានទុកណូតមួយឲ្យគេ…

«ភ្ញាក់ពីគេងរៀបចំគ្រែផង ឯងគេងដូចជ្រូកចឹង…ពេលចេញពីផ្ទះចាក់សោរ ហើយទុកលើពិដានទៅ មានប្រឡោះមួយសម្រាក់ដាក់សោរ។ អាក្មេងខូច!!!»

នៅមានត…

KT Novel