បណ្ណសារ សំរាប់ ខែកក្កដា, 2010

ការចងចាំមួយនេះ លែងមានអ្នក…

កន្លះម៉ោងកន្លងផុតទៀតហើយ ពេលដែលខ្ញុំត្រូវវះកាត់ក៏មកដល់ដែរ។ មួយម៉ោងមកនេះ ខ្ញុំនៅតែមិនឃើញអ្នក សូម្បីតែស្រមោល 🙂 ខ្ញុំពិតជាគ្មានតម្លៃមែនហី? មែនហើយ…ខ្ញុំយកទូរស័ព្ទមកអានសារ ដែលអ្នកផ្ញើមកខ្ញុំកន្លងមក យ៉ាងហោចណាស់ ក៏ខ្ញុំអាចកុហកខ្លួនឯងមួយពេលទៀត…

« ពេលដែលខ្ញុំផ្ញើសារនេះទៅអ្នក ខ្ញុំមិនសង្ឃឹមថាអ្នកនឹងឆ្លើយតបទេ តែខ្ញុំសង្ឃឹមថា អ្នកនឹងញញឹម ^_^ » ខ្ញុំអានបណ្តើរ ទឹកភ្នែកស្រក់បណ្តើរ

« សារមួយ ចិត្តមួយ បេះដូងមួយ…ស្រឡាញ់តែអ្នកម្នាក់គត់ ^_^ »

« ខ្ញុំចង់ក្លាយជាខ្នើយ ព្រោះអាចឲ្យអ្នកកើយបាន…ខ្ញុំចង់ក្លាយជាភួយ ព្រោះអាចផ្តល់ភាពកក់ក្តៅដល់អ្នក…ជាពិសេស ខ្ញុំចង់ក្លាយជាតុក្កតារបស់អ្នក ដែលអ្នកគេងឱបរាល់ថ្ងៃ ^_^ »

ខ្ញុំក៏បើកសម្លេងដែលខ្ញុំបានថតពេលនិយាយជាមួយគេ…

« ខ្ញុំសន្យាណា ថាខ្ញុំនឹងស្រឡាញ់អ្នកជារៀងរហូត ក្មេងចម្កួតរបស់ខ្ញុំ…ហាមគិតអីផ្តេសផ្តាស កុំគិតច្រើន ហើយក៏កុំជឿពាក្យគេណា ខ្ញុំស្រឡាញ់អ្នក » បន្តពីមួយ ទៅមួយ

« គ្មានរឿងបែបនោះទេ គេគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ ខ្ញុំស្រឡាញ់តែអ្នក… »

« គេគឺជាប្អូនជីដូនមួយរបស់ខ្ញុំ កុំគិតច្រើនអីណា មនុស្សស្រឡាញ់គ្នាត្រូវទុកចិត្តគ្នា »

« កុំអីបង ប្រយ័ត្នគេមកឃើញ… » សម្លេងនរណា? ម៉េចក៏ខ្ញុំមាន? ខ្ញុំដូចជាមិនបានថត ទុកទេ…

« ឃើញក៏ឃើញទៅ ព្រោះបងមិនដែលស្រឡាញ់គេទេ បងគ្រាន់តែចង់ដេកជាមួយគេប៉ុណ្ណោះ អ្នកដែលបងស្រឡាញ់គឺអូនទេ » សម្លេងមនុស្សដែលខ្ញុំស្រឡាញ់លាន់ចេញមកឆ្លើយតប ហើយខ្ញុំក៏បានដឹងថា ម្នាក់នោះជានរណា។ ខ្ញុំមិនដឹងទេថា សម្លេងនេះថតពីពេលណា តែក៏ល្មមឲ្យខ្ញុំដឹង ល្មមឲ្យខ្ញុំឈឺម្តងទៀត…

បើមិនស្រឡាញ់ អ្នកគួរតែប្រាប់តាំងពីដំបូង នោះខ្ញុំនឹងមិនឈឺខ្លាំងដូចពេលនេះទេ…អ្នកដឹងទេថាវាឈឺណាស់ ខ្ញុំមិនខឹងអ្នកទេ តែខ្ញុំខឹងខ្លួនឯងដែលគិតមិនដល់ នឹកស្មានតែអ្នកស្រឡាញ់ខ្ញុំមែន មិនធ្លាប់គិតសោះថា ទង្វើរបស់អ្នកទាំងអស់ គ្រាន់តែជាការបោកប្រាស…

អូយ៎ ឈឺក្បាលណាស់…ក្តុក! ទូរស័ព្ទធ្លាក់ចេញពីដៃខ្ញុំ ហើយខ្ញុំក៏លែងដឹងអ្វីតទៅទៀត

……………….

ទីត ទីត ទីត…សម្លេងឧបករណ៍វាស់សម្ពាធបេះដូង

ខ្ញុំមានអារម្មណ៍ថា ឈឺក្បាលណាស់…ពេលដែលខ្ញុំបើកភ្នែកឡើង ខ្ញុំឃើញបុរសម្នាក់ គេងទ្រោបក្បាលលើគ្រែខ្ញុំ។ តើគេជានរណា? ខ្ញុំដូចជាមិនស្គាល់គេទេ

« តូច! អូនដឹងខ្លួនហើយមែនទេ? អូនដឹងខ្លួនហើយ!!! លោកគ្រូពេទ្យនៅឯណា?»

« សូមទោស! លោកជានរណា? ហើយនេះជាកន្លែងណា? »

« អូនមិនចាំបងទេហ? ម៉េចចឹងលោកគ្រូ? » គេងាកទៅសួរបុរសម្នាក់ស្លៀកពាក់ដូចពេទ្យ

« គឺសាច់ដុះក្នុងក្បាលគេធំពេក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាល ជាបណ្តោះអាសន្ន គេមិនអាចចាំអ្វីបានទេ »និយាយហើយគាត់ក៏ដើរមកពិនិត្យខ្ញុំ

« សុំទោស តូច! បងសុំទោស… » ទឹកភ្នែករបស់គេស្រក់ចុះមក ហាក់ដូចជាសោកស្តាយអ្វីមួយ

« សុំទោសអី? លោកស្គាល់ខ្ញុំដែរ? » ខ្ញុំនៅតែគិតមិនឃើញថា គេជាអ្នកណា

« កុំណាតូច! បងអង្វរ កុំភ្លេចបងអីណា បងស្រឡាញ់អូន » គេនៅតែយំ ហើយឱបខ្ញុំ

« ខ្ញុំពិតជាមិនស្គាល់លោកមែន.. » គេទាញទូរស័ព្ទមក ហើយបង្ហាញរូបមួយ ដែលខ្ញុំថតជាមួយគេ

« ចាំរូបនេះបានទេ? គឺជាពេលដែលអូនព្រមធ្វើសង្សារបង។ ហើយនេះជាថ្ងៃកំណើតអូន…» គេឲ្យខ្ញុំមើលរូបជាច្រើន តែខ្ញុំនៅតែចាំមិនបានថា គេជានរណា ហើយបានរូបខ្ញុំពីណា

« អូយ៎ឈឺក្បាលណាស់ » ខ្ញុំស្រែកចេញទៅ ព្រោះវាឈឺពិតមែន

« សូមទុកពេលឲ្យអ្នកជម្ងឺផង គេអាចនឹងមិនចាំអ្វីអស់មួយជីវិត បើសិនលោកបង្ខំការចងចាំរបស់គេ » ហើយលោកគ្រូពេទ្យក៏ឲ្យគេចេញទៅវិញ

« ឲ្យឱកាសបងម្តងណាតូច! បងពិតជាចង់កែកំហុសទាំងអស់! បងអង្វរណា ឲ្យបងមានឱកាសបានស្រឡាញ់អូនម្តងទៀតទៅ »

« ទេ! ខ្ញុំមិនអាចលើកលែងឲ្យមនុស្សដែលបោកប្រាសខ្ញុំបានទេ!!! » ខ្ញុំមិនដឹងថាហេតុអី បានជានិយាយយ៉ាងដូច្នេះ? វាហាក់ដូចជាមានអ្វីមួយជម្រុញឲ្យខ្ញុំនិយាយ

គេមិនឆ្លើយ តែញញឹម ហើយដើរចេញទៅទាំងទឹកភ្នែក…មួយសន្ទុះមកទើបមានមនុស្សមួយក្រុមទៀត ចូលមក។ លោកគ្រូពេទ្យប្រាប់ថា ពួកគេជាក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំបានសួរពួកគេ ពីបុរសម្នាក់ដែលទើបចេញទៅអំបាញ់មិញ ហើយប្រាប់រូបរាងរបស់គេ។ ក្មេងប្រុសម្នាក់ ដែលប្រាប់ថាជាប្អូនរបស់ខ្ញុំ បានប្រាប់ខ្ញុំអំពីគេជាច្រើន…ជាពិសេស រឿងដែលធ្វើឲ្យបេះដូងរបស់ខ្ញុំប្រេះបែកជាថ្មី…។ ប្អូនបានប្រាប់ខ្ញុំថា គេបោកប្រាសខ្ញុំ ដើម្បីគ្រាន់តែដេកជាមួយខ្ញុំ ធ្វើបាបចិត្តខ្ញុំ ធ្វើឲ្យខ្ញុំខូចចិត្ត…ហេតុអី ខ្ញុំចាំមិនបានសោះចឹង? ហើយហេតុអី ក៏ខ្ញុំមានអារម្មណ៍ថាឈឺចាប់?

បាត់ការចងចាំក៏ល្អ ព្រោះខ្ញុំនឹងមិនចាំបាច់ឈឺចាប់ ដែលត្រូវមនុស្សម្នាក់បោកប្រាស់ ^_^ ហើយខ្ញុំក៏មិនចង់ចងចាំឡើងវិញដែរ ខ្ញុំនឹងប្រើជីវិតថ្មី របស់ខ្ញុំឲ្យមានន័យ ជាមួយមនុស្សដែលស្រឡាញ់ខ្ញុំ…លាហើយ មនុស្សបោកប្រាស…ការចងចាំរបស់ខ្ញុំ លែងមានអ្នកហើយ…

ប្រែសម្រួលដោយ មិថុនា

សរសេរចូលប្លក់ដោយ ម្ចាស់ប្លក់

កម្លាំងចិត្តពីមនុស្សម្នាក់…

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំឯកាណាស់ គឺត្រូវការមនុស្សម្នាក់មកនៅក្បែរ ដែលគេម្នាក់នោះ គឺជាអ្នក។ វាពិតជាអស្ចារ្យណាស់ ព្រោះពេលដែលខ្ញុំចង់បាន ភាពកក់ក្តៅ និង កម្លាំងចិត្ត ខ្ញុំគ្រាន់តែកាន់ទូរស័ព្ទ ហើយអធិស្ឋានថា «បើសិនជាអាចទៅរួច ខ្ញុំចង់ឲ្យគេទូរស័ព្ទមកខ្ញុំ»។ ខ្ញុំនិយាយមិនទាន់ចប់ផង ទូរស័ព្ទក៏រោទិ៍ឡើង។ អ្នកដឹងទេ ថាខ្ញុំសប្បាយចិត្តប៉ុណ្ណា? ហាក់ដូចជាការយល់សប្តិ ដែលអ្នកប្រាប់ខ្ញុំថា នឹងនៅក្បែរខ្ញុំ ផ្តល់កម្លាំងចិត្តឲ្យខ្ញុំជារៀងរហូត។ ខ្ញុំទះមុខខ្លួនឯងជាច្រើនដង ហើយវាក៏អាចបញ្ជាក់បានដែរថា ខ្ញុំស្រឡាញ់អ្នក។

ថ្ងៃបន្ទាប់ ខ្ញុំគេងមិនលក់សោះ ពេលបិទភ្នែកទៅក៏ឃើញ រូបភាពអ្នក ជាមួយនិងអ្នកផ្សេង។ ទឹកភ្នែកចាប់ផ្តើមស្រក់ចុះបន្តិចម្តងៗ វាគឺជាការយល់សប្តិ មែនហើយ! ខ្ញុំចង់ឲ្យវាគឺជាការយល់សប្តិ ព្រោះខ្ញុំនឹងមិនចាំបាច់ឈឺចាប់របៀបនេះ។ គ្រប់យ៉ាងគឺជាការចៃដន្យ។ ខ្ញុំឃើញអ្នកនៅជាមួយអ្នកផ្សេងក៏ជាការចៃដន្យ អ្នកប្រាប់ខ្ញុំថាគេជាប្អូនជីដូនមួយ ក៏ជាការចៃដន្យ…តែអ្វីដែលមិនចៃដន្យនោះគឺ អ្នកបានស្រឡាញ់គេហើយ។ ចាប់ពីពេលនេះទៅ បេះដូងអ្នកគ្មានរូបខ្ញុំទៀតឡើយ!! អាចមិនមែនចាប់ពីពេលនេះ គឺតាំងពីដំបូង ខ្ញុំគ្មានតម្លៃសម្រាប់ឲ្យអ្នកស្រឡាញ់។

គឺខ្ញុំច្រឡំរហូតមក ខ្ញុំកុហកខ្លួនឯងរហូតមក…ខ្ញុំដឹង ថាខ្ញុំមិនល្អ។ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំ និង គេខុសគ្នាឆ្ងាយណាស់។ គេ ទាំងស្អាត ទាំងពូកែ ចុះខ្ញុំ? ខ្ញុំមានអីល្អទៅ? សមហើយ ដែលអ្នកមិនស្រឡាញ់ខ្ញុំ :mrgreen: 😀 🙂 😦 😥 កុំទៅអីបានទេ? បើសិនជាខ្ញុំសូមឲ្យអ្នកនៅក្បែរខ្ញុំ តើបានទេ? ខ្ញុំដឹង ថាខ្ញុំនេះអាត្មានិយម។ គ្រាន់តែស្រឡាញ់មនុស្សម្នាក់ តើខ្ញុំខុសដែរអី? ខ្ញុំជាមនុស្សរឹងបឹ​ុង មិនខ្លាចមេឃ មិនខ្លាចដី តែអ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺ ត្រូវបែកពីអ្នក…

ហេតុអីក៏លទ្ធផលដែលបានមកពីការជួប គឺការបែកទៅវិញ? តើនរណាជាអ្នកបង្កើតច្បាប់នេះមក? តើអ្នកមិនដឹងទេអី ថាពេលនេះ បេះដូងរបស់ខ្ញុំ ត្រូវអ្នកកាត់យកទៅឆាខ្ញីអស់ហើយ (នៅមកលេងសើចទៀត វគ្គកម្សត់វើ​ុយ) គឺបេះដូងមួយនោះ វាជ្រុះចេញពីខ្លួនរបស់ខ្ញុំមក នៅពេលដែលលឺប្រយោគថា «បែកគ្នាទៅ»។ ខ្ញុំយល់ ថាខ្ញុំមិនសមឲ្យអ្នកស្រឡាញ់ តែខ្ញុំសុំអ្វីម្យ៉ាងបានទេ?

២ម៉ោងទៀត ខ្ញុំនឹងចូលវះកាត់។ ខ្ញុំដឹង ថាខ្ញុំនឹងគ្មានជីវិតតទៅទៀតទេ ខ្ញុំអាចរស់បានត្រឹមតែពីរម៉ោងទៀតប៉ុណ្ណោះ។ ខ្ញុំចង់ប្រើជីវិតដែលនៅសល់នេះ ជួបជាមួយអ្នក​ បានទេ? ចាត់ទុកថា មកជូនដំណើរមនុស្សដែលស្រឡាញ់អ្នកទៅចុះ។ ខ្ញុំគ្រាន់តែចង់បានកម្លាំងចិត្តពីអ្នក ព្រោះថាពេលស្លាប់ទៅ ខ្ញុំក៏បានបិទភ្នែកជិត…

១ម៉ោងកន្លងផុតទៅហើយ…អ្នកដឹងទេថា ពេញមួយម៉ោងនេះ ខ្ញុំមិនហ៊ានសូម្បីតែបិទភ្នែក ព្រោះខ្ញុំខ្លាច…ខ្លាចពេលបិទទៅ ខ្ញុំនឹងលែងបានឃើញអ្នកទៀត…សុំអង្វរបានទេ? ឲ្យខ្ញុំជួបអ្នកបន្តិចទៅ ត្រឹមតែ៥នាទី ឬ មួយនាទីក៏បាន…ព្រោះខ្ញុំស្រឡាញ់អ្នកណាស់ ថាកាន…

ប្រែសម្រួលដោយ មិថុនា

វាយអត្ថបទដោយ ម្ចាស់ប្លក់

We are the world ^^

ថ្ងៃនេះ​មានចម្រៀងដាក់ឲ្យស្តាប់មួយបទទៀតហើយ ^_^ ឃើញថាពិរោះ ត្រូវចិត្តខ្ញុំណាស់បទហ្នឹង! ស្តាប់ទៅណា និង ជួយច្រៀងទាំងអស់គ្នាផង ^_^

…We are the world

We are the children

We are the ones who make a brighter day

so let’s start giving…

…There’s a choice we’re making

we’re saving our own life

it’s true we’ll make a better day

Just You and Me…

មិនអាចលើកលែង…

មិនដឹងដាកអីទៀតទេ ព្រោះតែអីនធឺណែត វាមិនដំណើរការ។ បើក Facebook ឬ web ផ្សេងៗបាន តែបើក wordpress អត់បាន មិនដឹងវាកើតអីទេ 😥 ដោយឃើញថាប្លក់ស្ងាត់ពេក ក៏យកចម្រៀងមកឲ្យស្ដាប់ ឃើញថាពិរោះ ^_^ គឺបទ «មិនអាចលើកលែង» ពីតាក់ម៉ា

«…មិនអាចលើកលែង ឲ្យវាចប់ចុះថ្លៃ

មិនអាចលើកលែង រឿងយើងចប់ហើយថ្លៃ

មិនចង់ទ្រាំឈឺ នៅលឺមានតែទឹកភ្នែករាល់ថ្ងៃ

ឈឺពេលខ្លីល្អជាងឲ្យស្រី នៅទ្រាំ…»

«…ស្អប់មនុស្សកុហក…

បើធ្វើមិនបាន កុំសន្យា

តែបើសន្យាហើយមិនធ្វើ គួរឲ្យលើកលែងទេ?

បើខ្ញុំចាប់បានថា អ្នកកុហកខ្ញុំ ក្បត់សន្យានោះម្តងទៀត

ខ្ញុំនឹងគ្មានថ្ងៃលើកលែងដាច់ខាត!!!…»