កម្លាំងចិត្តពីមនុស្សម្នាក់…

ថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា ខ្ញុំឯកាណាស់ គឺត្រូវការមនុស្សម្នាក់មកនៅក្បែរ ដែលគេម្នាក់នោះ គឺជាអ្នក។ វាពិតជាអស្ចារ្យណាស់ ព្រោះពេលដែលខ្ញុំចង់បាន ភាពកក់ក្តៅ និង កម្លាំងចិត្ត ខ្ញុំគ្រាន់តែកាន់ទូរស័ព្ទ ហើយអធិស្ឋានថា «បើសិនជាអាចទៅរួច ខ្ញុំចង់ឲ្យគេទូរស័ព្ទមកខ្ញុំ»។ ខ្ញុំនិយាយមិនទាន់ចប់ផង ទូរស័ព្ទក៏រោទិ៍ឡើង។ អ្នកដឹងទេ ថាខ្ញុំសប្បាយចិត្តប៉ុណ្ណា? ហាក់ដូចជាការយល់សប្តិ ដែលអ្នកប្រាប់ខ្ញុំថា នឹងនៅក្បែរខ្ញុំ ផ្តល់កម្លាំងចិត្តឲ្យខ្ញុំជារៀងរហូត។ ខ្ញុំទះមុខខ្លួនឯងជាច្រើនដង ហើយវាក៏អាចបញ្ជាក់បានដែរថា ខ្ញុំស្រឡាញ់អ្នក។

ថ្ងៃបន្ទាប់ ខ្ញុំគេងមិនលក់សោះ ពេលបិទភ្នែកទៅក៏ឃើញ រូបភាពអ្នក ជាមួយនិងអ្នកផ្សេង។ ទឹកភ្នែកចាប់ផ្តើមស្រក់ចុះបន្តិចម្តងៗ វាគឺជាការយល់សប្តិ មែនហើយ! ខ្ញុំចង់ឲ្យវាគឺជាការយល់សប្តិ ព្រោះខ្ញុំនឹងមិនចាំបាច់ឈឺចាប់របៀបនេះ។ គ្រប់យ៉ាងគឺជាការចៃដន្យ។ ខ្ញុំឃើញអ្នកនៅជាមួយអ្នកផ្សេងក៏ជាការចៃដន្យ អ្នកប្រាប់ខ្ញុំថាគេជាប្អូនជីដូនមួយ ក៏ជាការចៃដន្យ…តែអ្វីដែលមិនចៃដន្យនោះគឺ អ្នកបានស្រឡាញ់គេហើយ។ ចាប់ពីពេលនេះទៅ បេះដូងអ្នកគ្មានរូបខ្ញុំទៀតឡើយ!! អាចមិនមែនចាប់ពីពេលនេះ គឺតាំងពីដំបូង ខ្ញុំគ្មានតម្លៃសម្រាប់ឲ្យអ្នកស្រឡាញ់។

គឺខ្ញុំច្រឡំរហូតមក ខ្ញុំកុហកខ្លួនឯងរហូតមក…ខ្ញុំដឹង ថាខ្ញុំមិនល្អ។ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំ និង គេខុសគ្នាឆ្ងាយណាស់។ គេ ទាំងស្អាត ទាំងពូកែ ចុះខ្ញុំ? ខ្ញុំមានអីល្អទៅ? សមហើយ ដែលអ្នកមិនស្រឡាញ់ខ្ញុំ:mrgreen:😀🙂😦😥 កុំទៅអីបានទេ? បើសិនជាខ្ញុំសូមឲ្យអ្នកនៅក្បែរខ្ញុំ តើបានទេ? ខ្ញុំដឹង ថាខ្ញុំនេះអាត្មានិយម។ គ្រាន់តែស្រឡាញ់មនុស្សម្នាក់ តើខ្ញុំខុសដែរអី? ខ្ញុំជាមនុស្សរឹងបឹ​ុង មិនខ្លាចមេឃ មិនខ្លាចដី តែអ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺ ត្រូវបែកពីអ្នក…

ហេតុអីក៏លទ្ធផលដែលបានមកពីការជួប គឺការបែកទៅវិញ? តើនរណាជាអ្នកបង្កើតច្បាប់នេះមក? តើអ្នកមិនដឹងទេអី ថាពេលនេះ បេះដូងរបស់ខ្ញុំ ត្រូវអ្នកកាត់យកទៅឆាខ្ញីអស់ហើយ (នៅមកលេងសើចទៀត វគ្គកម្សត់វើ​ុយ) គឺបេះដូងមួយនោះ វាជ្រុះចេញពីខ្លួនរបស់ខ្ញុំមក នៅពេលដែលលឺប្រយោគថា «បែកគ្នាទៅ»។ ខ្ញុំយល់ ថាខ្ញុំមិនសមឲ្យអ្នកស្រឡាញ់ តែខ្ញុំសុំអ្វីម្យ៉ាងបានទេ?

២ម៉ោងទៀត ខ្ញុំនឹងចូលវះកាត់។ ខ្ញុំដឹង ថាខ្ញុំនឹងគ្មានជីវិតតទៅទៀតទេ ខ្ញុំអាចរស់បានត្រឹមតែពីរម៉ោងទៀតប៉ុណ្ណោះ។ ខ្ញុំចង់ប្រើជីវិតដែលនៅសល់នេះ ជួបជាមួយអ្នក​ បានទេ? ចាត់ទុកថា មកជូនដំណើរមនុស្សដែលស្រឡាញ់អ្នកទៅចុះ។ ខ្ញុំគ្រាន់តែចង់បានកម្លាំងចិត្តពីអ្នក ព្រោះថាពេលស្លាប់ទៅ ខ្ញុំក៏បានបិទភ្នែកជិត…

១ម៉ោងកន្លងផុតទៅហើយ…អ្នកដឹងទេថា ពេញមួយម៉ោងនេះ ខ្ញុំមិនហ៊ានសូម្បីតែបិទភ្នែក ព្រោះខ្ញុំខ្លាច…ខ្លាចពេលបិទទៅ ខ្ញុំនឹងលែងបានឃើញអ្នកទៀត…សុំអង្វរបានទេ? ឲ្យខ្ញុំជួបអ្នកបន្តិចទៅ ត្រឹមតែ៥នាទី ឬ មួយនាទីក៏បាន…ព្រោះខ្ញុំស្រឡាញ់អ្នកណាស់ ថាកាន…

ប្រែសម្រួលដោយ មិថុនា

វាយអត្ថបទដោយ ម្ចាស់ប្លក់

    • ឧត្តម’s Blog
    • 28 ខែកក្កដា 2010

    😥

  1. ម៉ោយំអីពូ? ខ្មាសគេ:mrgreen:

    • water
    • 28 ខែកក្កដា 2010

    ពូកែណាស់ ដំបូងស្មានតែនិយាយពីគេ ចុងក្រោយទៅនិយាយអីផ្សេង

    • កុមារកាមទេព
    • 28 ខែកក្កដា 2010

    អុញ ម្ចាស់ប្លកអីក៏អាសម៉្លេះ?!! រៀនអាសតាមប្រាកដជាល្បីដល់កំពូលហើយ!!
    បងឯងចង់ជួបនរណា? ចង់ជួបញ៉ុមមែនអត់ ឬក៏ចង់ជួបសង្សារបងឯងដែលថតរូបកាលមុននោះ?

    • រៀនឲ្យហើយទៅ តិចទៀតលែងបានរៀនហើយ​:mrgreen:
      អ្នកដែលញុមចង់ជួប គឺជាអ្នកដែលញុមចង់ជួបហ្នឹងហើយ!! ញុមដូចជាបានសរសេរឈ្មោះគេដែរ មិនបានមើលទេអី?

    • សុភ័ណ្ឌ
    • 29 ខែកក្កដា 2010

    កំសត់ផសគេដែលតាស…🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: