ស្នេហាខ្ញុំនៅឯណា?

«…ស្នេហាពិតនៅឯណា?​ ឬមានតែក្នុងភាពយន្ត? រឿងពួកយើងកាលពីមុនត្រឹមជាក្តីស្រមៃ ញញឹមតែមួយភ្លែតក៏ដេកយំរាល់ថ្ងៃ តើស្នេហាភក្តីមានដែរទេ? ទោះជាយើងមិនក្បត់គេ ក៏គេគង់តែក្បត់យើង សាងស្នេហ៍ដូចស្រវាភ្លើង តើគួរប្រាថ្នាទៀតទេ? តាំងចិត្តស្មោះម្នាក់ឯងមិនឈ្នះចិត្តក្បត់គេ ស្នេហ៍ពិតគឺមានតែក្នុងភាពយន្ត…»

នេះជាចម្រៀងដែលខ្ញុំតែងតែច្រៀង ក៏ជាសំណួរដែលខ្ញុំតែងតែសួរខ្លួនឯង…

កាលពីប៉ុន្មានខែមុន​ មិត្តរបស់ខ្ញុំម្នាក់ បានណែនាំឲ្យខ្ញុំបង្កើត account facebook ក្លែងក្លាយមួយ ដើម្បីលេងជាមួយគេ…ដំបូងខ្ញុំចម្លែកចិត្តខ្លះៗដែរ​ ព្រោះថា​ ទំនាក់ទំនងរវាងមិត្តខ្ញុំ និង ប្រុសៗអស់ទាំងនោះដូចជាឆាប់រហ័សពេក។ ឆាតលេងជាមួយគ្នា​ មួយថ្ងៃពីរ ហើយក៏ណាត់ជួបគ្នា​ គេងជាមួយគ្នា រួចក៏លែងស្គាល់គ្នា។ មិនលាក់បាំងមិត្តអ្នកអានទាំងអស់គ្នាទេ ខ្ញុំគ្មានសង្សារយូរហើយ មិនបាច់សួរទេថាហេតុអី ខ្លួនខ្ញុំផ្ទាល់ក៏ដឹងច្បាស់ដែរ តែម្យ៉ាងដែលដឹងគឺ ខ្ញុំមិនស្អាតដូចគេ (ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ មានត្រឹមចិត្តស្នេហ៍ដែលស្មោះភក្តី…)។

ថ្ងៃមួយ ខ្ញុំសម្រេចចិត្តថាបង្កើត fake account ហើយលេងឆាតជាមួយគេ។ មានមនុស្សជាច្រើនឆាតមកដូចៗគ្នា៖

«hi»

«how a u?»

«can i see ur pic?»

ខ្ញុំមិនដឹងធ្វើម៉េចទេ ក៏ចេះតែផ្ញើរូបឲ្យគេមើល…ពេលឃើញហើយ គ្មានអ្នកណាតបមកវិញសោះ (ដឹងហើយថាខ្ញុំអត់ស្អាត)។ ថ្ងៃមួយ ខ្ញុំបានស្គាល់ប្រុសម្នាក់។ យើងឆាតលេងជាមួយគ្នា​បានប៉ុន្មានថ្ងៃ គេក៏ណាត់ជួបខ្ញុំ។ យើងទៅជួបគ្នានៅផ្សារ​ អែនអន (AEon)។ ទោះជាខ្ញុំធ្លាប់មានសង្សារពីមុនមកក៏ដោយ តែនៅចំពោះមុខ មនុស្សដែលនឹងក្លាយជាសង្សារគ្នា​ ខ្ញុំធ្វើខ្លួនមិនត្រូវសោះ…មិនអៀនទេ តែក៏មិនយល់ខ្លួនឯងដែរ ប្រហែលមកពីខានមានសង្សារយូរពេកមើលទៅ។ និយាយគ្នាមួយសន្ទុះគេសួរខ្ញុំថា ចូលចិត្តអានរឿងស្នេហាឬអត់?​ ខ្ញុំតបវិញថាចូលចិត្ត។ ហើយគេសួរទៀតថា មានធ្លាប់អានរឿងសេ្នហ៍ចៃដន្យឬអត់? ខ្ញុំភាំងបន្តិចដែរពេលគេសួរចឹង (មកសួរអ្នកនិពន្ធថាធ្លាប់អានរឿងខ្លួនឯងនិពន្ធឬអត់…ហុហុហុ)។ មិនចម្លែកទេ​ ព្រោះកាលហ្នឹង ខ្ញុំអត់ទាន់ដាក់ facebook ពិតនៅលើប្លកនេះទេ។ គេនិយាយច្រើនណាស់ពីរឿងរបស់ខ្ញុំ តែខ្ញុំមិនបានតបអ្វីទេ បានត្រឹមតែ​​ អឺអើ ជាមួយគេ។ ទីបំផុតយើងក៏និយាយគ្នាដល់ចំណុចដែលខ្ញុំបានគិតទុក គឺរឿងលើគ្រែ…មិនមែនថាខ្ញុំជាក្មេងល្អថ្លៃថ្នូរខ្ពស់ខ្ពស់អីនោះទេ តែសម្រាប់ខ្ញុំ ស្គាល់គ្នាពីរបីថ្ងៃ ហើយឈានដល់ដំណាក់កាលហ្នឹងវាលឿនពេកហើយ។ ទាក់ទងគ្នាបានប៉ុន្មានថ្ងៃទៀត ខ្ញុំក៏មានអារម្មណ៍ថា គេមិនមែនជាមនុស្សត្រឹមត្រូវរបស់ខ្ញុំទេ (Mr. Right)…ហើយរាល់ថ្ងៃហ្នឹងគេក៏មានមនុស្សឡើងគ្រែច្រើនដែរ…

រហូតមកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនទាន់រកបានមនុស្សដែលស្រឡាញ់។ មិនមែនខ្ញុំរើសច្រើននោះទេ​ តែខ្ញុំមិនចង់បានស្នេហាដើម្បីតែគេងជាមួយគ្នា ហើយក៏បែកគ្នាដែរ។

ខ្ញុំគ្រាន់តែចង់បានមនុស្សម្នាក់នៅក្បែរ ស្រឡាញ់គ្នា យល់ចិត្តគ្នា ចំណែកឯរឿងលើគ្រែជារឿងបន្ទាប់បន្សំ។ មិត្តខ្ញុំនិយាយថា​ «ស្នេហានិងការឡើងគ្រែជារឿងតែមួយ» តែខ្ញុំគិតថា​ វាជារឿងពីរដាច់ដោយឡែក គ្រាន់តែមិនអាចខ្វះរឿងណាមួយ។ ប្រៀបដូចជា ទឹក និង ខ្យល់ ចឹង គឺជាសមាសធាតុពីរដាច់ដោយឡែក តែមនុស្សក៏មិនអាចខ្វះសមាសធាតុណាមួយដែរ។

មនុស្សដែលខ្ញុំចង់បាន មិនបាច់ស្អាតសង្ហារពេកទេ (ខ្ញុំមិនចូលចិត្តឃ្វាលគេ) ក៏មិនចាំបាច់ជាកូនអ្នកមានដែរ ព្រោះខ្ញុំមិនបានខ្វះខាតដល់ថ្នាក់សម្លឹងឃើញលុយគេទេ។ ប្រហែលជាចរិកខ្ញុំមិនល្អ បានជាគ្មាននរណាស្រឡាញ់សោះ…ចូលចិត្តដើរលេងតិចតួចដែរ តែមិនចូលចិត្តចូល Club សោះ…ឬក៏មកពីម៉ាក់ប៉ាអប់រំល្អពេក បានជាមិនចេះចំណាយលុយ លើសម្លៀកបំពាក់ ឬ​ របស់របរទំនើបផ្សេងៗ…ចូលចិត្តស្លៀកពាក់សាមញ្ញធម្មតាៗ ចូលផ្សារ ចូលហាងតូចៗ ធម្មតាៗ…ស្គាល់ចាស់ស្គាល់ទុំ (រហូតសូម្បីតែម្ចាស់ផ្ទះជួលក៏ចូលចិត្ត​ ឲ្យបាយទឹកម្ហូបចំណីជាប្រចាំ…ហិហិ)។ ប្រហែលមកពីកត្តាទាំងអស់នេះហើយ បានជារកសង្សារមកធ្វើថ្នាំគ្មាន។ ព្រោះសម័យឥឡូវ ទាល់តែលេងខ្លួនឡូយឆាយ សម្តីសំដៅឈ្លើយមិនស្គាល់ចាស់ទុំ ខោអាវថ្លៃៗ ចូលហាងទំនើបៗ បានមានគេស្រឡាញ់…ធម្មតាៗដូចខ្ញុំ ប្រហែលត្រូវចាំ បូនដប់ឆ្នាំទៀត…😀

តើថ្ងៃណាទើបខ្ញុំមានសង្សារនឹងគេទៅ…

King S. Invisiblez

  1. សរសេរនេះ​បែប​ចង់​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​ដូចអ្នកនិពន្ធ “ដ៏គួរឲ្យស្រលាញ់” គេ​មើលឃើញពន្លឺ​ស្នេហាហើយមើលរ៉ូវ។ មិនអីរ៉េ ជូនពរឲ្យ​មាន​កូន​ចៅឆាប់ៗ មាន​ប្រុស​សង្ហារម្នាក់​កំដរបេះដូង។

  2. Reblogged this on love ٩(●̮̃•)۶ novel and commented:
    អ្នកនិពន្ធ “ដ៏គួរឲ្យស្រលាញ់”​ របស់យើង​បើក​ផ្លូវ​ បើក​ស្ពាន​ឲ្យហើយ។ ចង់​ដឹងថា​អ្នក​ qualified ឬអត់ចូលមកអានទាំងអស់គ្នាម៉ោ។😀

    • ah hao
    • 14 ខែសីហា 2014

    ^^ rom pherb del ban khernh mjas blog mor write sth venh xD ( somtos phone nhom write khmer ot kert)

  3. like100000%។បើសម្រាប់ខ្ញុំស្នេហាគឺគ្មានតម្លៃនោះទេ!ស្នេហាប្រៀបដូចខ្យល់វាចង់បក់ទៅណាក៏បានហាមមិនបានទេ!។មនុស្សស្មោះលើលោកនេះ1000បានតែ10នាក់ទេ។ខ្ញុំក៏ដូចក្មេងតូចដែរមានតែចិត្ដស្មោះតែខ្ញុំក្រជាងបង។
    ពាក្យហ្នឹងស័មយនេះហូបមិនកើតទេ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: