ស្នេហ៍ចៃដន្យ…? (ភាគ១២)

ក្នុងវគ្គនេះ មិត្តអ្នកអានអាចគិតថា អ្នកនិពន្ធស្រមៃជ្រុលបន្តិច តែសម្រាប់ប្រភេទរឿងប្រលោមលោកបែបនេះ ប៉ុណ្ណឹងចាត់ទុកថាមិនសូវស្រមៃជ្រុលពេកទេ…ហិហិ

ចាំបានថា ខ្ញុំត្រូវម្សៀរធិប្រើឲ្យជិះទៅទិញទឹក ហើយខ្ញុំបានទិញទាំងបាយ និងមាន់អាំងទៅវិញផង ប៉ុន្តែពេលដែលត្រឡប់ទៅវិញ ជើងខ្ញុំស្រាប់តែឈឺខ្លាំងឡើងៗ ខ្ញុំគិតថាវាមិនអីទេ​ ព្រោះធ្លាប់ឈឺបែបនេះជាញឹកញាប់។ ខ្លួនរបស់ខ្ញុំស្រាប់តែចុះខ្សោយភ្លាម ខ្ញុំឃើញដើមឈើទាំងអស់វិលចុះវិលឡើង ខ្ញុំឃើញរាងកាយរបស់ខ្ញុំបាត់បង់លំនឹង ដៃជើងរបស់ខ្ញុំទន់ទៅៗ ត្របកភ្នែកក៏ទន់ដែរ  ហើយនោះជាអ្វីដែលខ្ញុំបានឃើញ និងចងចាំ មុនពេលដែលសតិរលត់ទៅ…

«ជម្ងឺរបស់ក្មួយគឺ……»

សមិទ្ធិនិយាយ៖

ជាងមួយម៉ោងទៅហើយនៅតែមិនទាន់ឃើញពេទ្យចេញមកទៀត តិចលោ…

«សុំផ្លូវបន្តិច» គិលានុប្បដ្ឋាក ២នាក់រុញគ្រែមួយចេញមក

«លោកជាសាច់ញាតិរបស់អ្នកជម្ងឺមែនទេចា៎?» ខ្ញុំងាកទៅតាមសម្លេងសួររបស់គាត់ ក៏ឃើញរាងកាយដេកស្តូកស្តឹងនៅក្រោមកំណាត់ស គ្របមុខជិត

«គឺថាអ្នកជម្ងឺបាត់បង់ឈាមច្រើនពេកនៅពេលវះកាត់ ធ្វើឲ្យ…»​ ខ្ញុំលើកដៃហាម មិនចង់ឮអ្វីបន្តទៀតឡើយ

«យ៉ាងណាៗ សពនឹងត្រូវយកទៅតម្កល់នៅបន្ទប់ដាក់សពជាបណ្តោះអាសន្ន សូមលោកជួយទៅបំពេញបែបបទផង»

«បា…ទ»

ខ្ញុំរត់ចេញទៅបន្ទប់ទឹក ព្យាយាមយកទឹកលុបមុខខ្លួនឯងជាច្រើនដង ឲ្យភ្ញាក់ពីសុបិននេះ។ មែន! ខ្ញុំកំពុងតែយល់សប្តិទេ! តាមពិតម្សៀរធិតគេកំពុងគេងនៅបន្ទប់គេឯណោះទេ! ខ្ញុំយល់សប្តិ ខ្ញុំយល់សប្តិ…(សម្លេងខ្សឹកខ្សួលពេញដោយភាពឈឺចាប់បន្លឺឡើង) ផាច់ ផាច់! ខ្ញុំទះមុខខ្លួនឯងទៅមក ហេតុអីក៏សុបិននេះមិនរលាយបាត់ទៅ? ហេតុអីក៏ត្រូវជាគេ?

«កំពុងធ្វើអីអ្នកប្រុស? ត្រូវការឲ្យខ្ញុំតាមពេទ្យឆ្កួតឲ្យឬអត់?» សម្លេងធ្លាប់ស្គាល់ បន្លឺឡើង

«ធិត?» ខ្ញុំហៅឈ្មោះគេតិចៗ មិនត្រឹមតែសម្លេងទេ គឺគេ មនុស្សដែលខ្ញុំស្រឡាញ់កំពុងឈរនៅចំពោះមុខខ្ញុំ។ នេះខ្ញុំឆ្កួតដល់ថ្នាក់មើលឃើញមនុស្សស្លាប់នៅនឹងមុខហើយមែនទេ?

ផាច់ៗ…ខ្ញុំទះមុខខ្លួនឯងពីរបីដងទៀត ដើម្បីដេញអារម្មណ៍ផ្តេសផ្តាសចេញ

សុខៃធិតនិយាយ៖

បន្ទាប់ពីស្តាប់ពេទ្យពន្យល់ណែនាំចប់ហើយ ខ្ញុំក៏ចេញមក (គឺថាអាដែងនែក សន្លប់យូរពេក ឈឺបត់ដៃបត់ជើង..ហុហុ)

«កំពុងធ្វើអីអ្នកប្រុស? ត្រូវការឲ្យខ្ញុំតាមពេទ្យឆ្កួតឲ្យឬអត់?» ខ្ញុំសួរពេលឃើញម្សៀរធិកំពុងថតកុននៅក្នុងបន្ទប់ទឹក នេះខ្ញុំចូលពេទ្យតែមួយភ្លែតសោះ​ អាគាត់ហ្នឹងឆ្កួតមើលលែងជាហើយទេដឹង?

«ធិត?»​ គឺខ្ញុំហ្នឹងហើយ! មនុស្សឈរនឹងមុខឲ្យជ្រងោរ ស្មានថាជាឆ្កែឆ្មាឬអី? (-,.-)

«ហើយទះមុខខ្លួនឯងធ្វើអី? ទំនេរខ្លាំងមែនទេ?» ខ្ញុំសួរបណ្តើរ ចាប់ដៃគេបណ្តើរ

«មើល! ចេញស្នាមប្រាសាទកំពូល៥ទៀត ហាហាហា ^_^ » ខ្ញុំសើចតិចៗ តែគេបែរជាទាញខ្លួនខ្ញុំទៅឱបក្នុងដៃ

«ទោះជានេះជាព្រលឹងឯង ក៏យើងមិនខ្លាចដែរ សុំត្រឹមតែមានឯងនៅជាមួយ យើងមិនខ្វល់អ្វីទាំងអស់» គេនិយាយតិចក្បែរត្រចៀកខ្ញុំ ទឹកមុខគេបង្ហាញពីភាពធូរស្រាលយ៉ាងខ្លាំង

«តែខ្ញុំថា អ្នកប្រុសគួរតែទៅជួបពេទ្យសិន ឬទៅជួបគ្រូដេញខ្មោចល្អជាង?»

«ទៅធ្វើអី?​ បើទៅជួបគ្រូខ្មោច គេមិនចាប់ឯងដាក់ក្នុងក្រឡ បណ្តែតទឹកទៅហើយអី?»

«នេះណែ!!»​ខ្ញុំទ្រាំមិនបានទះក្បាលម្សៀរធិមួយដៃ!!! លែងខ្វល់ចៅហ្វាយស្អីទៀតហើយ

«វាយយើងធ្វើអី អាខ្មោចឆ្កួតអើយ!»​ គេស្រែកដូចគេចាក់ក អង្អែលក្បាលខ្លួនឯងថ្នម

«នរណាខ្មោច?» ខ្ញុំស្រែកដាក់គេវិញ

«ឯងហ្នឹង!!!​ ទើបតែស្លាប់ប្រហែលមិនទាន់ដឹងថាខ្លួនស្លាប់ទេមើលទៅ»

«ទីនេះជាមន្ទីរពេទ្យ សូមរក្សាភាពស្ញៀមស្ងាត់»​ បងស្រីម្នាក់ពាក់មុខយក្ស បើកទ្វារចូលមក

«នរណាប្រាប់ថាខ្ញុំស្លាប់?» ខ្ញុំសួរតិចៗ​ ព្រោះបងស្រីម្នាក់នោះមើលមកដូចចង់ហែកសាច់ខ្ញុំទាំងរស់

«គឺបងនេះ»​ គេចង្អុលទៅអ្នកដែលបើកទ្វារមកមិញ

«ខ្ញុំ? ខ្ញុំមានបានថាលោកខាងនេះស្លាប់ឯណា ខ្ញុំថាលោកសុខទេ ដែលស្លាប់»

«ពិតមែនហ្អី? o.O (-.-) (^_^)😀 ល្អណាស់ចឹង» សមិទ្ធិទាញខ្ញុំចូលទៅឱបយ៉ាងណែន ហើយផ្តិចបបូរមាត់គេមកលើមាត់ខ្ញុំ

«ហឹមៗ…ថ្ងៃក្រោយបើចង់ស្វីតគ្នាចឹង ជួយបន្ថយសម្លេងបន្តិចទៅចា៎»​បងម្នាក់នោះនិយាយ ហើយចេញទៅបាត់ ទុកឲ្យខ្ញុំនៅភាំងនឹងទង្វើរបស់ម្សៀរធិ

«ឆ្កួតមើលលែងជាហើយគាត់ឯង» ខ្ញុំស្រែកដាក់មុខគេ ហើយរត់ចេញទៅ

……

«ពេទ្យប្រាប់ឯងថាម៉េចខ្លះ?» ម្សៀរធិសួរពេលកំពុងអង្គុយរង់ចាំបង់លុយ

«គ្មានអីទេ គ្រាន់តែថាខ្ញុំខ្វះជាតិស្ករ ហើយជិះកង់ហត់ពេកទើបសន្លប់ចឹងទៅ…ណែ! មានស្តាប់ខ្ញុំនិយាយឬអត់នឹង?» ខ្ញុំកេះសួរព្រោះឃើញគេភ្លឹកមើលទៅម្ខាង

«បងតារា! នរណាកើតអីបង?» សមិទ្ធិសួរទៅប្រុសវ័យកណ្តាលម្នាក់ ទំនងដូចជាធ្លាប់ស្គាល់គ្នា

«ទេវីដួលសន្លប់ព្រឹកមិញនេះ ឮម៉ាក់ថាឈឺក្រពះ បងរវល់ពេលទើបតែដកខ្លួនរួច បានជាមកពេលនេះ ប្រហែលប៉ាម៉ាក់ទៅវិញអស់ហើយ»

«នៅបន្ទប់ណាបង? ខ្ញុំទៅដែរ»

«តោះ» ម្សៀរធិប្រញាប់ប្រញាល់ចេញទៅ ទុកខ្ញុំឲ្យអង្គុយម្នាក់ឯង

ហេតុអីក៏ខ្ញុំចាំបាច់ត្រូវឈឺចិត្ត? ខ្ញុំគ្មានត្រូវជាស្អីនឹងគេឯណា…ប្រហែលជា១៥នាទីក្រោយ សមិទ្ធិcallហៅខ្ញុំឲ្យចូលទៅជាមួយដែរ ព្រោះលោកតារាស្អីគេនោះ​មានការរវល់ ចេញទៅបាត់ហើយ​ (ប្រហែលជារវល់ទៅតាមចាប់ព្រះចន្ទហើយមើលទៅ)។

«ធិហា៎ ជួយចេញទៅតាមពេទ្យឲ្យវីបន្តិចមក វីដូចជាមានអារម្មណ៍ថាវិលៗម៉េចមិនដឹងទេ» ទេវីនិយាយ

«បាទ»​ គេក៏ស្ទុះចេញទៅ

«ធិតជួយយកកួនកាំបិតឲ្យខ្ញុំបន្តិចបានទេ? ខ្ញុំចង់ចិតផ្លែឈើញ៉ាំ» ទេវីផ្តើមការសន្ទនា ព្រោះតាំងពីចូលមក ខ្ញុំនិងនាងមិនទាន់បាននិយាយគ្នានៅឡើយទេ

«នេះ» ខ្ញុំហុចកាំបិតឲ្យនាង

«ខ្ញុំដឹងណា៎ ថាធិតស្រឡាញ់សមិទ្ធិ»

«អេ៎? o.O» ដៃដែលកំពុងហុច ត្រូវជាប់គាំង

«តែកុំសង្ឃឹមថាដណ្តើមគេចេញពីខ្ញុំបានឲ្យសោះ!!!» សម្លេងដែលធ្លាប់តែផ្អែមស្រទន់របស់ទេវី ប្តូរទៅជាសម្លេងសោះកក្រោះ ថែមជាមួយនឹងស្នាមញញឹមដែលគួរឲ្យខ្លាច ធ្វើឲ្យខ្ញុំមិនគិតមិនបាន ថាស្រីម្នាក់នេះមានមុខ១ឬ២ ឲ្យប្រាកដ។ តិប តុបៗ… សម្រិបជើងបន្លឺឡើងខ្លាំងទៅៗ បញ្ជាក់ថាមានមនុស្សចូលមកឥឡូវហើយ

«ជួយផង!!!!​ធិ!!!​ ធិ!!!! » ទេវីស្រាប់តែស្រែកយ៉ាងខ្លាំង ស្របពេលដែលសមិទ្ធិ និងពេទ្យម្នាក់បើកទ្វារចូលមកយ៉ាងតក់ក្រហល់ ហើយឃើញខ្ញុំកំពុងឈរកាន់កូនកាំបិតចិតផ្លែឈើក្បែរគ្រែនោះ

«កើតអីទេវី?» សមិទ្ធិសួរ

«គឺសុខៃធិត…»

«ឯងធ្វើអីមនុស្សស្រីរបស់ខ្ញុំ?»​ គេមិនសួរ មិនស្តាប់ មិនឆ្ងល់អ្វីទាំងអស់ បែរជាមកស្រែកដាក់មុខខ្ញុំ

«ខ្ញុំគ្រាន់តែនិយាយប្រាប់គេថា ខ្ញុំនិងធិ ស្រឡាញ់គ្នាយូរហើយ ខ្ញុំសុំឲ្យគេយល់ នឹងព្រមចាកចេញពីធិ តែ…តែគេបែរជាកាន់កាំបិតសំដៅមករកខ្ញុំ…ហើយនិយាយថា បើគ្មានខ្ញុំ…គ្រប់យ៉ាងនឹងល្អរវាងគេនិងធិ» ទេវីនិយាយបែបអួលដើមក រលីងរលោងទឹកភ្នែកបណ្តើរៗ

«ចេញទៅ!»​ សមិទ្ធិនិយាយមកកាន់ខ្ញុំ

«អ្នកប្រុស…»

«យើងប្រាប់ថាឲ្យចេញទៅ!!!!!!» គេមិនបានសួរសូម្បីតែមួយម៉ាត់ថាអ្វីទាំងអស់នោះជាការពិតឬក៏អត់ គេមិនបានគិតសូម្បីតែបន្តិច ថាខ្ញុំជាមនុស្សប្រភេទណា តែគេបែរជាស្រែកដាក់ខ្ញុំយ៉ាងខ្លាំង…

ខ្ញុំខ្ទប់មុខរត់ចេញមកខាងក្រៅ…ok, ខ្ញុំនឹងចេញ ចេញឲ្យឆ្ងាយពីអ្នក…មែន! ខ្ញុំជាមនុស្សអាក្រក់…អាក្រក់ដល់ថ្នាក់ត្រូវគេធ្វើបាបទាំងមិនដឹងខ្លួន…អាក្រក់ដល់ថ្នាក់មនុស្សដែលខ្ញុំគិតថាគេនឹងជឿថាខ្ញុំស្អាតស្អំ ត្រឡប់ជាមិនជឿខ្ញុំហើយដេញខ្ញុំចេញ…អាក្រក់ដល់ថ្នាក់គេមិនចង់ស្តាប់ពាក្យសម្តីចេញពីមាត់ខ្ញុំ…

ខ្ញុំគិតតែពីរត់ មិនដឹងថាខ្លួនរត់មកដល់ណាហើយ មិនដឹងថាត្រូវទៅទីណា ឯក្នុងខ្លួនគ្មានលុយសូម្បីតែមួយរៀល…តែអ្វីទាំងអស់លែងសំខាន់ហើយ…ព្រោះគេដេញខ្ញុំចេញហើយ…រឹតតែគិតដល់រឿងពីមុន ទឹកភ្នែកខ្ញុំក៏ហូរមិនឈប់…ហេតុអី? ហេតុអីក៏គេមិនសួរខ្ញុំ? ហេតុអីក៏មិនចាំស្តាប់ខ្ញុំបកស្រាយសិន? ឬក្នុងភ្នែកគេ ខ្ញុំគ្រាន់តែជាអ្នកបម្រើ ដែលគ្មានតម្លៃសោះ???

ខ្ញុំបន្តរត់មកដល់ប្រាសាទអង្គរវត្ត ហើយក៏រត់ទៅទៀត…ខ្ញុំចង់រត់ឲ្យភ្លេចគេ ភ្លេចអ្វីៗទាំងអស់…

«ហា…………..»​ ប្រូង!

ខ្ញុំឃើញរាងកាយរបស់ខ្ញុំធ្លាក់ទៅក្នុងទឹកជ្រោះមួយយ៉ាងជ្រៅ…ដំបូងខ្ញុំភ័យ តែក្រោយមក ខ្ញុំបិទភ្នែកធ្វើចិត្តឲ្យជ្រះស្រឡះ…បើសិនជាខ្ញុំស្លាប់ពិតមែនក៏ល្អ ព្រោះរស់នៅសព្វថ្ងៃមិនដឹងដើម្បីអ្វីផង​ គ្មានសាច់ញាតិបងប្អូននឹងគេ ក៏គ្មានអ្នកណាសោកស្តាយដែរ…

…………………..

«ឯងទៅយកគេពីណាមក ដែន? មើលសាច់ឈាមដូចជាមិនមែនអ្នកភូមិយើងទេ» ខ្ញុំឮស្រីវ័យកណ្តាលម្នាក់និយាយជាមួយកូនប្រុសរបស់គាត់

«ខ្ញុំឃើញគេអណ្តែតមកតាមទឹកណា៎ម៉ែ ដំបូងស្មានតែជាខ្មោច តែដោយសារឃើញគេមានដង្ហើម ខ្ញុំក៏យកគេមក» ប្រុសម្នាក់ដែលឈ្មោះដែន តបទៅម្តាយគេវិញ

ខ្ញុំមានអារម្មណ៍ថា មានរបស់អ្វីត្រជាក់ៗ កំពុងត្រដុសមុខខ្ញុំថ្នមៗ ហើយក៏ឈប់នៅលើថ្ងាសខ្ញុំ។ មិនថាខ្ញុំព្យាយាមបើកភ្នែកប៉ុណ្ណាទេ ត្របកភ្នែកនឹងវាធ្ងន់ជាងភ្នំទៅទៀត…ខ្ញុំបានត្រឹមតែគេងស្ងៀមៗ…

«ម៉ែអើយម៉ែ!!!»

«អើយ!» ម៉ាក់របស់គេតប

«ម៉ែឯងជួយមើលភ្លើងឲ្យខ្ញុំបន្តិចមើល ចាំខ្ញុំជូតខ្លួនឲ្យគេហើយ ខ្ញុំទៅដាំថ្នាំ»

«អូយ៎» ទីបំផុតខ្ញុំក៏ដឹងខ្លួន តែក្បាលខ្ញុំដូចជាធ្ងន់ដល់ហើយ

«ដឹងខ្លួនចំពេលថ្នាំដាំរួចល្មម» ខ្ញុំងាកមើលតាមសម្លេង ប្រុសម្នាក់អាយុច្រើនជាងខ្ញុំប្រហែលពីរបីឆ្នាំ កំពុងឈរកាន់ផ្តិលដែកមួយ ហុចមកឲ្យខ្ញុំ។ គេញញឹមពេលឃើញខ្ញុំធ្វើមុខឆ្ងល់

«ផឹកទៅ ថ្នាំខ្មែរសុទ្ធសាត…មិនពុលទេ😉 » បបូរមាត់ស្តើង ចិញ្ចើមក្រាស់ ច្រមុះស្រួចឡើងបន្តិច ភ្នែកមូលធំៗ សម្បុរខ្មៅស្រអែម មិនបាច់ខ្ញុំបរិយាយក៏អ្នករាល់គ្នាដឹងដែរ ថាគេសង្ហារកម្រិតណា😀 …ស្នាមញញឹមរបស់គេធ្វើឲ្យខ្ញុំព្រមទទួលយកថ្នាំនោះមកផឹក ដោយមិនសង្ស័យ (នេះបើគេដាក់ថ្នាំយកទៅរំលោភគិតយ៉ាងម៉េចទៅ បើឃើញប្រុសស្អាតទប់ចិត្តមិនបានចឹង)

«ខ្ញុំឈ្មោះដែន ជាអ្នកស្រង់យើងពីក្នុងទឹកមក ហើយយើងឈ្មោះអីដែរ?»

«ខ្ញុំឈ្មោះ…» ខ្ញុំស្រាប់តែនឹកឃើញពីរឿងរ៉ាវដែលបានកើតឡើងមុនពេលខ្ញុំធ្លាក់ជ្រោះមកដល់ទីនេះ បើទោះជាខ្ញុំប្រាប់ការពិតដល់ដែន គេក៏មិនអាចជួយខ្ញុំបានដែរ…ឬមួយក៏ ព្រហ្មលិខិតនាំខ្ញុំមកផ្តើមជីវិតថ្មីនៅទីនេះ???

«ខ្ញុំ…ចាំអត់បានទេ» ខ្ញុំធ្វើជាបាត់ការចងចាំ តាមក្នុងរឿងភាគដែលធ្លាប់មើលតាមទូរទស្សន៍

«អូ ដឹងខ្លួនហើយអេ៎?» ស្រ្តីវ័យកណ្តាលម្នាក់ ក្នុងសម្លៀកបំពាក់ធម្មតាបែបអ្នកស្រែចម្ការ (សារុងអីហ្នឹង) ដើរចូលមក

«ជម្រាបសួរអ្នកមីង» ខ្ញុំលើកដៃតាមទម្លាប់

«អើ! ចា៎! បើដឹងខ្លួនហើយមើលរកបាយទឹកហូបទៅណា! ដែន មើលរៀបចំឲ្យប្អូនផង មើលទៅទំនងឃ្លានហើយ» អ្នកមីងគាត់និយាយហើយ ក៏ចូលផ្ទះបាយវិញបាត់

«ចុះមានចាំអីខ្លះឬអត់?» គេនិយាយបន្ត

«អត់ទេ អ្វីដែលខ្ញុំចាំបានគឺ បើកភ្នែកមកឃើញបងអង្គុយមើលមុខខ្ញុំ…ស្មានថាជាសង្សារខ្ញុំហើយតើ…ហិហិ» ខ្ញុំនិយាយលេង តែបងដែនមុខក្រហមមែនទែន សង្ស័យអ្នកភូមិនេះ មិនសូវនិយាយលេងបែបហ្នឹងទេមើលទៅ

«ចឹងបងដាក់ឈ្មោះថ្មីឲ្យចុះ…ដាក់ថា ចន្ទ ទៅ​ ព្រោះបងចូលចិត្តឈ្មោះហ្នឹង»

«បាទ ^_^ »

«ចឹងតោះទៅញ៉ាំបាយ» បងដែនលូកដៃមកឈ្លីក្បាលខ្ញុំតិចៗ ហើយងើបចេញទៅ…អាយ៎!!!! មនុស្សប្រុសស្អី គួរឲ្យស្រឡាញ់ដល់ហើយ >.< រំលោភយប់នេះល្អដែរទេហ្ន៎ ^_^

មិនដឹងម៉េច ខ្ញុំបែរជាចូលចិត្តទីនេះយ៉ាងចម្លែក…មានអារម្មណ៍ដូចនៅផ្ទះខ្លួនឯង ទោះបីជានេះគ្រាន់តែជាផ្ទះឈើធម្មតាៗ​ គ្មានភ្លើងអគ្គិសនី គ្មានអ្វីៗសព្វបែបយ៉ាងដូចនៅទីក្រុង តែខ្ញុំបែរជាចង់រស់នៅទីនេះ…គ្មានបន្ទប់ទឹក មានតែអណ្តូងស្នប់មួយនៅខាងមុខផ្ទះ ឯបង្គន់គឺធ្វើដាច់ដោយឡែកនៅខាងក្រោយ។

«តោះចន្ទ! ទៅងូតទឹកជាមួយបងទាន់មេឃទើបតែងងឹត បើចាំយប់ជាងនេះ រងារណាស់» បងដែនហុចក្រម៉ាមួយមកឲ្យខ្ញុំ ហើយក័ចុះពីលើផ្ទះ ធ្វើឲ្យខ្ញុំស្ទើរឈាមច្រមុះ ព្រោះតែគាត់អត់ពាក់អាវ ស្លៀកតែក្រម៉ាតូចមួយ

«ចាំខ្ញុំផងបង!!​»​ ខ្ញុំប្រញាប់រត់ទៅឱបដៃគាត់ គឺមនុស្សវាខ្លាចហ្នឹងណា មិនបានចង់គេងចំណេញលើប្រុសស្អាតអីទេ (-.-)

«ម៉េចក៏មិនផ្លាស់ក្រម៉ា ចន្ទ? ខ្មាសបងមែនទេ? បើខ្មាសបងបែរមុខចេញក៏បាន ចាំចន្ទងូតរួច ចាំបងងូតតាមក្រោយ» បងដែននិយាយរួចបែរមុខចេញទៅម្ខាង ខ្ញុំក៏ចាប់ផ្តើមដោះខោអាវចេញផ្លាស់ក្រម៉ាវិញ…

«អាយ!!! >.< » ខ្ញុំស្រែកយ៉ាងខ្លាំងហើយលោតទៅឱបបងដែន

«សត្វស្អីគេ នៅលើជើងខ្ញុំ >.< »

«ឯណា បងមើលបន្តិច…សត្វស្បៃដុសខ្លួន មែនទេ? ក្មេងល្ងង់អើយ!!! ហាហាហា» បងដែនលើកស្បៃដុសខ្លួនមកដាក់លើដៃខ្ញុំហើយសើច យីស! ចាប់រំលោភឥឡូវហើយ (-.-)

……….

យប់នេះខ្ញុំគេងមុងតែមួយជាមួយបងដែន ព្រោះទីនេះគ្មានបន្ទប់អីទេ…

«រងារដែរទេ?» បងដែននិយាយបណ្តើរ ដណ្តប់ភួយឲ្យខ្ញុំបណ្តើរ

«រងារតិចៗ»​ ខ្ញុំតប

«ឱបបែបនេះបាត់រងារដែរទេ?» គាត់ឱបខ្ញុំពីក្រោយ…

ក្នុងចិត្តខ្ញុំស្រាប់តែនឹកមនុស្សម្នាក់…ម្នាក់ដែលធ្លាប់ឱបខ្ញុំហើយសួរចឹងដែរ «ឱបបែបនេះបាត់រងារដែរទេ?»។ តើពេលនេះគេយ៉ាងម៉េចទៅហើយ មាននឹកខ្ញុំដូចដែលខ្ញុំនឹកគេឬអត់…ពេលនេះគេប្រហែលជាស្អប់ខ្ញុំខ្លាំងហើយមើលទៅ…

នៅមានត…

កុំភ្លេចជួយ​ comment ផងណា៎​ ^_^

Facebook : King S. Invisiblez

  1. Reblogged this on love ٩(●̮̃•)۶ novel and commented:
    ភាគ ១២មកដល់ហើយពួកយើង ឆាប់នាំគ្នាមកអានត

    • ប្រុសតូច
    • 9 ខែសីហា 2014

    តិចម្លេះ?

  2. (ខ្ញុំបន្តរត់មកដល់ប្រាសាទអង្គរវត្ត ហើយក៏រត់ទៅទៀត…ខ្ញុំចង់រត់ឲ្យភ្លេចគេ ភ្លេចអ្វីៗទាំងអស់…«ហា…………..»​ ប្រូង ខ្ញុំឃើញរាងកាយរបស់ខ្ញុំធ្លាក់ទៅក្នុងទឹកជ្រោះមួយយ៉ាងជ្រៅ…)

    វគ្គនេះអានហើយចេះតែហួសចិត្តនឹងអ្នកនិពន្ធកំហូចរបស់ខ្ញុំ រត់ហួសអង្គរវត្តប៉ុន្មានសិបគីឡូម៉ែត្រទៅបាន​ទៅរកឃើញទឹកជ្រោះឲ្យធ្លាក់។ ពូកែរៀបចំឆុតឆាកមែនទែន​តែម្រង!

    • ហាហាហា…គឺខ្ញុំចេះតែឆ្ងល់​ ថានៅក្នុងព្រៃដែលអមជុំវិញផ្លូវទៅអង្គរនឹងមានស្អីខ្លះ…ក៏យកមកធ្វើជាទីតាំងកើតហេតុតាម៉ងទៅ​…ព្រោះចេះតែគិតថា​ក្នុងព្រៃហ្នឹង អាចនឹងមានភូមិតួចមួយក៏ថាបាន ហើយក្នុងភូមិហ្នឹងអាចនឹងមាន រឿងចម្លែកៗដែលយើងស្មានមិនដល់…(ហាហាហា គំនិតអ្នកនិពន្ធតែប៉ុណ្ណឹង​ ចាបហោះកាត់មុខ​ ក៏ចេញរឿងដែរ)

  3. ចង់សួរមួយទៀត ថា​ពេលនេះគាត់​បាត់​បង់ការចងចាំ ឬក៏​ធ្វើ​បាត់​បង់ការចងចាំ?

    • «ខ្ញុំ…ចាំអត់បានទេ» ខ្ញុំធ្វើជាបាត់ការចងចាំ តាមក្នុងរឿងភាគដែលធ្លាប់មើលតាមទូរទស្សន៍…
      សង្ស័យអានរំលងម៉ង​​😥

  4. រឿងនេះអ្នកនិពន្ធមិនទាន់​ប្រាប់​ថា​សុខៃធិតឈឺអីទេ។ កុំប្រាប់ណាថា​ចង់​លេង​ក្បាច់ឲ្យ​តួឯក​ស្លាប់​ដូចក្នុងរឿង Bangkok Love Story, ឬ My Bromance ឲ្យសោះ។ កុំចិត្តអាក្រក់ពេក។

    • អាហ្នឹងមិនអាចនិយាយបានទេ ព្រោះជាស្តាយរបស់អ្នកនិពន្ធ​..ហិហិ…ម្យ៉ាងពេលដែលសុខៃធិតកំពុងនិយាយប្រាប់សមិទ្ធិថាគេឈឺអី​ សមិទ្ធិមិនបានស្តាប់​ តែបែរជាចាប់អារម្មណ៍នឹងរឿងផ្សេងទៅវិញ។

    • Willer
    • 9 ខែសីហា 2014

    Wow it is really sweet. I hope he won’t meet sithi anymore and stay there with his new, Den, forever n ever.

    • Vireakyut
    • 9 ខែសីហា 2014

    ភាគនេះល្អមើលតែខ្លីតិចតែខ្ញុំនឹងចាំភាគថ្មីទៀត

    • Seth
    • 9 ខែសីហា 2014

    ចូលចិត្តរឿងនឹងណាស់…ពិតជាពូកែមែន….អគុណសំរាប់ភាគទី12 ..ខ្ញុំចាំអស់ពេល1ឆ្នាំហើយ …ហើយពេលណាបានចេញផ្សាយរឿង ស្នេហាារបស់ក្តីស្រលាញ់ភាគ៣ ហាអ្នកនិពន្ធ? ចាំយូរហើយ

    • ខ្ញុំកំពុងតែសរសេរភាគថ្មីជិតចប់ហើយ..អរគុណ!

    • Eng jing Dyaro
    • 10 ខែសីហា 2014

    la orr merl nas b ery chap jenh part 13 mor na b ml o jol jet hek hek😀 ;D

    • FyFy
    • 14 ខែសីហា 2014

    រងចាំយួរហេីយ …………………… I’m Your Big Fan

    • ah hao
    • 14 ខែសីហា 2014

    cool ♡.♡

    • Sopheap
    • 15 ខែសីហា 2014

    កុហកសុខៃធិតឣើយនៅម្តុំសៀមរាបគ្មានជ្រោះឣីទេ សង្ស័យតាច្រឡំលូទឹកស្ឣុយហើយមើលទៅ។ព្រោះឣីលូទឹកស្ឣុយនៅសៀមរាបជ្រៅណាស់

    • ប្រហែលចឹងហើយ…ទោះខ្ញុំចង់សរសេរឲ្យក្នុងលូទឹកស្អុយហ្នឹងមានភូមិដែលលោកឯងកំពុងរស់នៅក៏បាន​ ស្រេចតែលើការនិពន្ធរបស់ខ្ញុំ…សង្ស័យគ្មានបានអានអ្វីដែលគេប្រាប់ទេមើលទៅ

    • Vireakyut
    • 19 ខែសីហា 2014

    ពេលណាមានភាគថ្មីមើលទៅចាំយូរហើយ

    • Vireakyut
    • 21 ខែសីហា 2014

    សុំចិត្តទៅចុះកុំយូរពេចណាព្រោះខ្ញុំចង់មើលភាគថ្មី

    • Anata
    • 28 ខែសីហា 2014

    While reading always want to laught with the way you write ur story.
    The actor jet ngeay dol hery khenh bros sa art min ban mong

  5. គេដេញចេញនិងបិសស្លាប់ហើយនៅតែសម្ដីអាសទៀត៕តែក៏សូមដាក់វគ្គបន្ដផង
    OMG ភ្លេចជុំរាបមិត្ដអ្នកអានទាំងអស់និងម្ចាស់ប្លកផងគឺខ្ញុំចូលថ្មីសូមរាប់អានផងចាស់អួយច្រឡំបាទ!

  6. តុក!!! មានអ្នកណានៅផ្ទះនេះទេ?ម៉េចក៏ស្ងាត់ម្ល៉េះហ្ន៎?

    • Vireakyut
    • 3 ខែវិច្ឆិកា 2014

    ក្មេងតូចពូកែកុហលមែន

    • Jean
    • 17 ខែ​កុម្ភៈ 2015

    ភ្លេច​រឿង​ពី​ខាង​ដើម​អស់​ហើយ​ទាល់​តែ​អាន​សាថ្មី​ហើយ​បាន​បាន​

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: