ការចងចាំមួយនេះ លែងមានអ្នក…

កន្លះម៉ោងកន្លងផុតទៀតហើយ ពេលដែលខ្ញុំត្រូវវះកាត់ក៏មកដល់ដែរ។ មួយម៉ោងមកនេះ ខ្ញុំនៅតែមិនឃើញអ្នក សូម្បីតែស្រមោល🙂 ខ្ញុំពិតជាគ្មានតម្លៃមែនហី? មែនហើយ…ខ្ញុំយកទូរស័ព្ទមកអានសារ ដែលអ្នកផ្ញើមកខ្ញុំកន្លងមក យ៉ាងហោចណាស់ ក៏ខ្ញុំអាចកុហកខ្លួនឯងមួយពេលទៀត…

« ពេលដែលខ្ញុំផ្ញើសារនេះទៅអ្នក ខ្ញុំមិនសង្ឃឹមថាអ្នកនឹងឆ្លើយតបទេ តែខ្ញុំសង្ឃឹមថា អ្នកនឹងញញឹម ^_^ » ខ្ញុំអានបណ្តើរ ទឹកភ្នែកស្រក់បណ្តើរ

« សារមួយ ចិត្តមួយ បេះដូងមួយ…ស្រឡាញ់តែអ្នកម្នាក់គត់ ^_^ »

« ខ្ញុំចង់ក្លាយជាខ្នើយ ព្រោះអាចឲ្យអ្នកកើយបាន…ខ្ញុំចង់ក្លាយជាភួយ ព្រោះអាចផ្តល់ភាពកក់ក្តៅដល់អ្នក…ជាពិសេស ខ្ញុំចង់ក្លាយជាតុក្កតារបស់អ្នក ដែលអ្នកគេងឱបរាល់ថ្ងៃ ^_^ »

ខ្ញុំក៏បើកសម្លេងដែលខ្ញុំបានថតពេលនិយាយជាមួយគេ…

« ខ្ញុំសន្យាណា ថាខ្ញុំនឹងស្រឡាញ់អ្នកជារៀងរហូត ក្មេងចម្កួតរបស់ខ្ញុំ…ហាមគិតអីផ្តេសផ្តាស កុំគិតច្រើន ហើយក៏កុំជឿពាក្យគេណា ខ្ញុំស្រឡាញ់អ្នក » បន្តពីមួយ ទៅមួយ

« គ្មានរឿងបែបនោះទេ គេគ្រាន់តែជាមិត្តរួមការងារប៉ុណ្ណោះ ខ្ញុំស្រឡាញ់តែអ្នក… »

« គេគឺជាប្អូនជីដូនមួយរបស់ខ្ញុំ កុំគិតច្រើនអីណា មនុស្សស្រឡាញ់គ្នាត្រូវទុកចិត្តគ្នា »

« កុំអីបង ប្រយ័ត្នគេមកឃើញ… » សម្លេងនរណា? ម៉េចក៏ខ្ញុំមាន? ខ្ញុំដូចជាមិនបានថត ទុកទេ…

« ឃើញក៏ឃើញទៅ ព្រោះបងមិនដែលស្រឡាញ់គេទេ បងគ្រាន់តែចង់ដេកជាមួយគេប៉ុណ្ណោះ អ្នកដែលបងស្រឡាញ់គឺអូនទេ » សម្លេងមនុស្សដែលខ្ញុំស្រឡាញ់លាន់ចេញមកឆ្លើយតប ហើយខ្ញុំក៏បានដឹងថា ម្នាក់នោះជានរណា។ ខ្ញុំមិនដឹងទេថា សម្លេងនេះថតពីពេលណា តែក៏ល្មមឲ្យខ្ញុំដឹង ល្មមឲ្យខ្ញុំឈឺម្តងទៀត…

បើមិនស្រឡាញ់ អ្នកគួរតែប្រាប់តាំងពីដំបូង នោះខ្ញុំនឹងមិនឈឺខ្លាំងដូចពេលនេះទេ…អ្នកដឹងទេថាវាឈឺណាស់ ខ្ញុំមិនខឹងអ្នកទេ តែខ្ញុំខឹងខ្លួនឯងដែលគិតមិនដល់ នឹកស្មានតែអ្នកស្រឡាញ់ខ្ញុំមែន មិនធ្លាប់គិតសោះថា ទង្វើរបស់អ្នកទាំងអស់ គ្រាន់តែជាការបោកប្រាស…

អូយ៎ ឈឺក្បាលណាស់…ក្តុក! ទូរស័ព្ទធ្លាក់ចេញពីដៃខ្ញុំ ហើយខ្ញុំក៏លែងដឹងអ្វីតទៅទៀត

……………….

ទីត ទីត ទីត…សម្លេងឧបករណ៍វាស់សម្ពាធបេះដូង

ខ្ញុំមានអារម្មណ៍ថា ឈឺក្បាលណាស់…ពេលដែលខ្ញុំបើកភ្នែកឡើង ខ្ញុំឃើញបុរសម្នាក់ គេងទ្រោបក្បាលលើគ្រែខ្ញុំ។ តើគេជានរណា? ខ្ញុំដូចជាមិនស្គាល់គេទេ

« តូច! អូនដឹងខ្លួនហើយមែនទេ? អូនដឹងខ្លួនហើយ!!! លោកគ្រូពេទ្យនៅឯណា?»

« សូមទោស! លោកជានរណា? ហើយនេះជាកន្លែងណា? »

« អូនមិនចាំបងទេហ? ម៉េចចឹងលោកគ្រូ? » គេងាកទៅសួរបុរសម្នាក់ស្លៀកពាក់ដូចពេទ្យ

« គឺសាច់ដុះក្នុងក្បាលគេធំពេក ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ខួរក្បាល ជាបណ្តោះអាសន្ន គេមិនអាចចាំអ្វីបានទេ »និយាយហើយគាត់ក៏ដើរមកពិនិត្យខ្ញុំ

« សុំទោស តូច! បងសុំទោស… » ទឹកភ្នែករបស់គេស្រក់ចុះមក ហាក់ដូចជាសោកស្តាយអ្វីមួយ

« សុំទោសអី? លោកស្គាល់ខ្ញុំដែរ? » ខ្ញុំនៅតែគិតមិនឃើញថា គេជាអ្នកណា

« កុំណាតូច! បងអង្វរ កុំភ្លេចបងអីណា បងស្រឡាញ់អូន » គេនៅតែយំ ហើយឱបខ្ញុំ

« ខ្ញុំពិតជាមិនស្គាល់លោកមែន.. » គេទាញទូរស័ព្ទមក ហើយបង្ហាញរូបមួយ ដែលខ្ញុំថតជាមួយគេ

« ចាំរូបនេះបានទេ? គឺជាពេលដែលអូនព្រមធ្វើសង្សារបង។ ហើយនេះជាថ្ងៃកំណើតអូន…» គេឲ្យខ្ញុំមើលរូបជាច្រើន តែខ្ញុំនៅតែចាំមិនបានថា គេជានរណា ហើយបានរូបខ្ញុំពីណា

« អូយ៎ឈឺក្បាលណាស់ » ខ្ញុំស្រែកចេញទៅ ព្រោះវាឈឺពិតមែន

« សូមទុកពេលឲ្យអ្នកជម្ងឺផង គេអាចនឹងមិនចាំអ្វីអស់មួយជីវិត បើសិនលោកបង្ខំការចងចាំរបស់គេ » ហើយលោកគ្រូពេទ្យក៏ឲ្យគេចេញទៅវិញ

« ឲ្យឱកាសបងម្តងណាតូច! បងពិតជាចង់កែកំហុសទាំងអស់! បងអង្វរណា ឲ្យបងមានឱកាសបានស្រឡាញ់អូនម្តងទៀតទៅ »

« ទេ! ខ្ញុំមិនអាចលើកលែងឲ្យមនុស្សដែលបោកប្រាសខ្ញុំបានទេ!!! » ខ្ញុំមិនដឹងថាហេតុអី បានជានិយាយយ៉ាងដូច្នេះ? វាហាក់ដូចជាមានអ្វីមួយជម្រុញឲ្យខ្ញុំនិយាយ

គេមិនឆ្លើយ តែញញឹម ហើយដើរចេញទៅទាំងទឹកភ្នែក…មួយសន្ទុះមកទើបមានមនុស្សមួយក្រុមទៀត ចូលមក។ លោកគ្រូពេទ្យប្រាប់ថា ពួកគេជាក្រុមគ្រួសាររបស់ខ្ញុំ។ ខ្ញុំបានសួរពួកគេ ពីបុរសម្នាក់ដែលទើបចេញទៅអំបាញ់មិញ ហើយប្រាប់រូបរាងរបស់គេ។ ក្មេងប្រុសម្នាក់ ដែលប្រាប់ថាជាប្អូនរបស់ខ្ញុំ បានប្រាប់ខ្ញុំអំពីគេជាច្រើន…ជាពិសេស រឿងដែលធ្វើឲ្យបេះដូងរបស់ខ្ញុំប្រេះបែកជាថ្មី…។ ប្អូនបានប្រាប់ខ្ញុំថា គេបោកប្រាសខ្ញុំ ដើម្បីគ្រាន់តែដេកជាមួយខ្ញុំ ធ្វើបាបចិត្តខ្ញុំ ធ្វើឲ្យខ្ញុំខូចចិត្ត…ហេតុអី ខ្ញុំចាំមិនបានសោះចឹង? ហើយហេតុអី ក៏ខ្ញុំមានអារម្មណ៍ថាឈឺចាប់?

បាត់ការចងចាំក៏ល្អ ព្រោះខ្ញុំនឹងមិនចាំបាច់ឈឺចាប់ ដែលត្រូវមនុស្សម្នាក់បោកប្រាស់ ^_^ ហើយខ្ញុំក៏មិនចង់ចងចាំឡើងវិញដែរ ខ្ញុំនឹងប្រើជីវិតថ្មី របស់ខ្ញុំឲ្យមានន័យ ជាមួយមនុស្សដែលស្រឡាញ់ខ្ញុំ…លាហើយ មនុស្សបោកប្រាស…ការចងចាំរបស់ខ្ញុំ លែងមានអ្នកហើយ…

ប្រែសម្រួលដោយ មិថុនា

សរសេរចូលប្លក់ដោយ ម្ចាស់ប្លក់

    • កុមារកាមទេព
    • 29 ខែកក្កដា 2010

    មានរឿងអីទៀតហើយ? អីយ៉ាស ពេលនេះ ស្មោះឆ្កួតព្រោះស្នេហ៍ហើយ!!!!
    រឿងនេះ បងផាកានសរសេរមែនហើយ!!
    នឹកគេរហូតក្លាយជារឿងមួយហើយ!!!! នរណាមិនដឹងថាជារឿងប្រុសនិងស្រីទៀត!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: