Archive for the ‘ ពាណិជ្ជកម្ម ’ Category

ក្មេងតូច ត្រឡប់មកវិញហើយ!!

សួស្តីពុកម៉ែបងប្អូនអ្នកស្រុកអ្នកភូមិផងរបងជាមួយទាំងអស់…ពេលនេះ ក្មេងតូច ដែលបាត់មុខពីពិភពគុនជិត ២០ឆ្នាំហើយនោះ បានបង្ហាញមុខសារជាថ្មីវិញហើយ 😀 ការត្រឡប់មកលើកនេះ គឺនឹងយកមកជាមួយនូវបទពិសោធជាច្រើនដែលធ្លាប់បានឆ្លងកាត់ និង ប្រលោមលោកស្នេហាជាច្រើនផងដែរ​ (ថ្វីត្បិតតែរឿងលើកមុនសរសេរមិនទាន់ចប់)។ យ៉ាងណាៗ ជួយគាំទ្រផងណា..

ដោយក្តីរាប់អាន

ក្មេងតូច

« te quiero, ខ្ញុំស្រឡាញ់អ្នក…!»

សូមអភ័យទោសចំពោះការអាក់ខានផ្សាយ ព្រោះតែអ្នកនិពន្ធជាប់ប្រឡង។ តែមិនអីទេ ថ្ងៃ អង្គារនឹងយកមកមែនទែនហើយ ដាក់ឲ្យម៉ាចប់ម៉ង ^_^

តែក៏បានយកចម្រៀងមួយបទមកឲ្យស្តាប់ដែរណា ជាបទដែលខ្ញុំចូលចិត្ត ស្តាយណាស់ ដែលរកបទដើមមិនឃើញ…ស្តាប់លេងៗទៅណា ពិរោះណាស់

៉្« te quiero, ខ្ញុំស្រឡាញ់អ្នក…»

នេះជារឿងថ្មីរបស់ខ្ញុំ ដែលទើបនឹងចាប់ផ្តើមសរសេរ។ ខ្ញុំគិតថាវានឹងធ្វើឲ្យអ្នកទាំងអស់គ្នា យល់នូវពាក្យថា «ស្តាយ»។

……..មុនពេលដែលខ្ញុំចាកចេញទៅ នាងបាននិយាយពាក្យមួយឃ្លានេះមកកាន់ខ្ញុំ «te quiero» ដែលនាងប្រាប់ខ្ញុំថា វាមានន័យ «លាហើយ»……..២ឆ្នាំមកនេះ នាងនៅទីណា?

បើចង់ជ្រាបច្បាស់ សូមកុំភ្លេច រងចាំទស្សនាទាំងអស់គ្នា :mrgreen:

សួស្តីរឿង «te quiero, ខ្ញុំស្រឡាញ់អ្នក…»

ឬអូនគួរចាកចេញដោយស្ងាត់ៗ…

សួស្តី! នេះជារឿងថ្មី ជាលើកទីច្រើនហើយ ដែលខ្ញុំតាសេរឿង បែបបុរសទី ៣ តែជាលើកទីមួយដែលខ្ញុំ ុយកមកដាក់ឲ្យមើល ធានាថា មិនជក់ចិត្តទេ ^_^ មានបងប្អូនខ្លះរិះគន់ឲ្យខ្ញ​ុំ ថារឿងចាស់ៗ ដាក់មិនទាន់ចប់ផង ដាក់រឿងថ្មីទៀត។ ត្រង់ចំណុចនេះ ខ្ញុំ ព្រះករុណា ខ្ញុំសូមអភ័យទោស ព្រោះ កុំព្យូទ័រខ្ញុំខូច បណ្តាលឲ្យបាត់ឯកសារខ្លះ រួមទាំងភាគបន្តរបស់រឿង ចាស់ៗ ផងដែរ ដូចជារឿង « ពេលវេលា និង ព្រហ្មលិខិត » និង រឿង « ស្នេហាក្នុងសុបិន »…ជាដើម។បើសិនជា មានអ្នកគាំទ្រច្រើន ខ្ញុំនឹងខិតខំស្រាវជ្រាវ យកមកដាក់ តែ បើគ្មានអ្នកគាំទ្រទេ ខ្ញុំអត់ទៅអង្គុយគិតទេ តាសេរឿងដាក់ថ្មីវិញ។

គួរបញ្ជាក់ផងដែរថា រឿងនេះ ជាកម្រងស្នេហា បែបយុវវ័យ តែភេទផ្ទុយណា ^o^ កុំឲ្យគេថា តាសេតែរឿងភេទដូច សុំតាសេរឿងភេទផ្ទុយម៉ាដង។ រឿងនេះជាប្រភេទរឿង បុរសទី ៣​ (មិនមែនរឿង ប្រុស និង ប្រុសទេណា!!! រឿងប្រុសនិងស្រី)………

« គេថា ស្នេហាប្រៀបដូចជា ទឹកឃ្មុំ ដែលផ្អែមរកអ្វីប្រៀបផ្ទឹមពុំបាន។ តែចំពោះខ្ញុំ សេ្នហា គឺ ជាក្រូចឆ្មា និង ទឹកខ្មេះ ដែលមិនគួរឲ្យជួប 😀 តែអាស្នេហាឡប់ហ្នឹង វាមករកខ្ញុំទាល់តែបាន ទាំងដែលខ្ញុំមិនដែលស្រមៃថា​ បានជួបសោះ…»

« មែនហើយ! ស្នេហាគឺ ជាទឹកខ្មេះ តែ នាង! នាងធ្វើឲ្យស្នេហាក្លាយជាទឹកឃ្មុំ! ខ្ញុំស្រឡាញ់នាង ម៉ាហ្វៀតូចរបស់ខ្ញុំ…»

តើរឿងនេះនឹងក្លាយជាយ៉ាងណា? ស្នេហារវាង ម៉ាហ្វៀ និង ម៉ាហ្វៀ តើមានអ្វីខ្លះកើតឡើង? តើហេតុអីក៏ចំណងជើង បង្កប់នូវទុក្ខសោក? បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរងចាំអាននៅរឿង « ឬអូនគួរចាកចេញដោយស្ងាត់ៗ…»

អរគុណ!

ស្នេហាមួយនេះ ដល់ទីបញ្ចប់…! (ផ្សាយពាណិជ្ជកម្ម)

ខ្ញុំ ក្មេងតូច! ធ្លាប់តែតាសេរឿងស្នេហាជួបជុំ និង ចប់ទៅដោយ happy ending តែពេលនេះ សូមលើកយកនូវរឿងដែល ព្រាត់ប្រាសវិញម្តង…….

ពួកយើងបានជួបគ្នាដោយចៃដន្យ…ខ្ញុំ និង ឯង…ឯងដឹងទេ? ថ្ងៃដែលខ្ញុំបានជួបឯង ខ្ញុំពិតជាស្អប់ឯងខ្លាំងណាស់ ព្រោះឯងជាកូនអ្នកមាន។ ខ្ញុំមិនចូលចិត្តអ្នកមានទេ ព្រោះគេវាយឬក ឆ្មើងណាស់។ តែឯងបែរជាកែប្រែខ្ញុំ ធ្វើឲ្យខ្ញុំដឹងថា ឯងពុំមែនជាមនុស្សឆ្មើងដូចដែលខ្ញុំគិតទេ។ ១៤ កុម្ភៈ ២០០៧…ថ្ងៃដែលឯងសារភាពថា ឯងស្រឡាញ់ខ្ញុំ ហើយក៏ជាថ្ងៃដែលយើងក្លាយជាសង្សារនឹងគ្នា។ ពេលនោះ ខ្ញុំសង្ឃឹមថា ក្តីស្នេហារបស់ពួកយើង នឹងគ្មានអ្វីបំបែកបាន តែ រហូតដល់ថ្ងៃនោះ ទើបខ្ញុំដឹងថា ខ្ញុំគិតខុសទាំងស្រុង។ ១៤ កុម្ភៈ ២០០៨ គឺជាថ្ងៃដែលខ្ញុំសម្រេចចិត្តចាកចេញពីជីវិតរបស់ឯងមករស់នៅទីនេះ ទោះបីជាទឹកដីដែលខ្ញុំពុំធ្លាប់ស្រមៃថានឹងមកដល់ក៏ដោយ។ ខ្ញុំដឹងថាឯងឈឺចាប់ ខ្ញុំដឹងថាឯងខូចចិត្ត តែខ្ញុំមិនអាចបំផ្លាញអនាគតរបស់ឯង ដោយដៃខ្ញុំផ្ទាល់នោះទេ។ មែន! ម្តាយរបស់ឯងនិយាយត្រូវ ខ្ញុំជាកូនអ្នកក្រ ជាមនុស្សថោកទាប ដែលមើលឃើញតែលុយរបស់ឯងប៉ុណ្ណោះ។​ កុំបន្ទោសម្តាយឯងអី គឺគាត់ចង់ឲ្យឯងល្អទេ លើលោកនេះ គ្មានម្តាយណាដែលមិនស្រឡាញ់កូន ដែលមិនចង់ឲ្យកូនល្អនោះទេ។ ខ្ញុំសូមទោសដែលមករំខានជីវិតរបស់ឯង…..។ ១៤ កុម្ភៈ ២០០៩ ខាងមុខនេះ ចិត្តខ្ញុំនៅតែនឹកដល់ឯង ខ្ញុំតែងស្រមៃថា បើសិនជាថ្ងៃនោះមានឯង នៅជាមួយខ្ញុំ ដូចកាលពីមុន ខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ ការស្រមៃគ្រាន់តែជាការស្រមៃ ខ្ញុំពិតជាមិនដឹងថាត្រូវនិយាយអ្វីទៀតទេ។ ខ្ញុំដឹងថា រយៈពេលកន្លងមកនេះ ឯងតាមរកខ្ញុំ តែមិនបាច់បារម្ភទេ ខ្ញុំសន្យាជាមួយម្តាយឯងហើយថា ខ្ញុំនឹងចាកចេញពីជីវិតកូនប្រុសគាត់….។ខ្ញុំដឹងថាឯងប្រាកដជាបានអានអត្ថបទនេះ ខ្ញុំគ្រាន់តែចង់ប្រាប់ឯងថា ឈប់តាមរកខ្ញុំទៀតទៅ គ្មានប្រយោជន៍ទេ…ពាក្យចាស់លោកពោលថា គូព្រេងមិនព្រាត់ តែបើមិនមែនព្រេង គឺវាព្រាត់ហើយ។ ខ្ញុំសូមជូនពរឯង ឲ្យបានជួបមនុស្សស្រីដែលឯងស្រឡាញ់ និង ស្រឡាញ់ឯង និង រស់នៅជាមួយគ្នាប្រកបដោយសុភមង្គលជារៀងរហូត​ ហើយ បំភ្លេចខ្ញុំទៅ មនុស្សដូចជាខ្ញុំនេះ គ្មានតម្លៃឲ្យឯងស្រឡាញ់ និង លះបង់អ្វីគ្រប់យ៉ាងដើម្បីខ្ញុំឡើយ…លាហើយ…ពីខ្ញុំ ក្មេងតូច…

សាកល្បងទាយទៅមើលថា រឿងនេះជារឿងពិត ឬ ប្រឌិត? (មិនមែនរឿងពិតទេ 😛 )

ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសប៉ុណ្ណោះ បើចង់អាន និង ចង់ដឹងច្បាស់ពីស្នេហាមួយនេះ សូមមកមើលនៅម៉ោង ១២ យប់នេះ។ អរគុណ!

ជ្រុលស្រឡាញ់ឯងដោយអចេតនា

ជួបទៀតហើយៗ កម្រងរឿងថ្មីដែលអស់លោកអ្នកមិនដែលបានជួប នោះគឺរឿង «ជ្រុលស្រឡាញ់ឯងដោយអចេតនា» ជាកម្រងរឿងស្នេហាពិតរបស់យុវជនម្នាក់…..

ព្រហ្មលិខិតទៀតហើយ! អ្នកផ្ចាញ់ខ្ញុំនៅរឿងមុនៗមិនអស់ចិត្ត ឥឡូវនៅតាមមកទៀត។ ព្រហ្មលិខិត! ហេតុអីក៏អ្នកធ្វើឲ្យខ្ញុំក្លាយជាបែបនេះ? អ្នកបំបែកបំបាក់ស្នេហាខ្ញុំ អ្នកធ្វើឲ្យខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលគេស្អប់ខ្ពើម ដែលគេរើសអើង តែទោះជាយ៉ាងណា ខ្ញុំក៏មិនស្អប់អ្នកដែរ ថែមទាំងអរគុណអ្នកដែលកំណត់ឲ្យខ្ញុំជួបអ្នកដែលខ្ញុំស្រឡាញ់ពិតប្រាកដ នោះគឺជាគេ……..

គេ! គេ? គេនោះជានរណា? បើចង់ជ្រាបច្បាស់ សូមកុំភ្លេចតាមដាននៅរឿងបែបយុវវ័យនេះ……….

ក្នុងមួយជីវិតនេះ តាំងពីតូចដល់ធំ ខ្ញុំពុំធ្លាប់មានស្នេហាទេ ហើយក៏មិនស្គាល់ថាស្នេហាជាអ្វីដែរ។ តែខ្ញុំអាចដឹងបានថាខ្ញុំជាហ្គេយ៍ (ត្រឹមតែស្រឡាញ់ប្រុសដូចគ្នា តែមិនចង់មានអីអី) មនុស្សទាំងអស់តែងគិតដូចគ្នាថា គ្រប់ហ្គេយ៍ទាំងអស់តែងចង់មានអីអីជាមួយគ្នាតែមួយមុខប៉ុណ្ណោះ តែពួកគេមិនមែនជាហ្គេយ៍ ពួកគេគ្មានថ្ងៃយល់ឡើយពីជីវិតរបស់ហ្គេយ៍។ ក្នុងចំណោមមនុស្សទាំងអស់នោះ ក៏មានគេ ដែរ។ គេក៏ជាមនុស្សដែលស្អប់ហ្គេយ៍ តែព្រហ្មលិខិតយុត្តិធម៌ណាស់ បានធ្វើឲ្យគេស្រឡាញ់ខ្ញុំ………..

តើរឿងរ៉ាវនេះទៅជាយ៉ាងណា? បុរសពិតម្នាក់ដែលធ្លាប់តែស្អប់ហ្គេយ៍ តែបែរជាស្រឡាញ់ហ្គេយ៍ទៅវិញ……………..
សួស្តីរឿង « ជ្រុលស្រឡាញ់ឯងដោយអចេតនា »

តាសេរឿងថ្មីទៀតហើយញុម​ ^_^ រឿងចាស់ៗតាសេមិនទាន់អស់ មកតាសេថ្មីទៀត
យ៉ាងណាៗញុមនឹងខិតខំ ដាក់រឿងចាស់ៗរហូតអស់ និង យករឿងថ្មីមកដាក់ឲ្យទៀត