ហេតុអ្វីក៏មនុស្សស្រី ចូលចិត្តមើលមនុស្សប្រុសពេលគេងលក់?
តើអ្នកមានដឹងទេ? ៩០ភាគរយនៃមនុស្សស្រីដែលមានអាយុ ពី ១៦ឆ្នាំ ដល់ ២៥ឆ្នាំ ចូលចិត្តមើលមនុស្សប្រុស (ដែលគេស្រឡាញ់ ឬ ចូលចិត្ត) ពេលដែលគេងលក់ និង ទើបភ្ញាក់ពីគេង។ ហេតុអ្វី?
៩០ភាគរយនៃចម្លើយគឺ ព្រោះមនុស្សប្រុសពេលនោះ គឺគួរឲ្យស្រឡាញ់ជាងពេលណាៗទាំងអស់។ ពីមុន ខ្ញុំក៏ឆ្ងល់ដែរ ថាម៉េចក៏ចឹង ព្រោះពេលខ្ញុំក្រោកពីគេង សក់ឡើងកន្ទ្រើង មុខវិញ មិនបាច់និយាយដល់ទេ 😆 ដូចនេះ យើងទៅស្វែងរកចម្លើយទាំងអស់គ្នាជាមួយខ្ញុំ នូវបទពិសោធន៍ថ្មីមួយ ពីមនុស្សប្រុសម្នាក់ ៖
កាលពីយូរលង់ណាស់មកហើយ មានបុរសសង្ហាម្នាក់ គេងនៅលើគ្រែរបស់ខ្ញុំ។ មុខរបស់គេពេលគេង ធ្វើឲ្យខ្ញុំនឹកឃើញដល់សំណួរខាងលើ។ ខ្ញុំព្យាយាម មើលមុខរបស់គេជាច្រើនលើកច្រើនសារ តែនៅតែមិនឃើញអីសោះ។ នេះបើខ្ញុំមានកែវពង្រីកទៀតណា ខ្ញុំនឹងយកមកមើល ឲ្យឃើញកោសិកាស្បែកតាម៉ង។ ខ្ញុំមិនហ៊ានមើលឲ្យជិត ព្រោះខ្លាចគេដឹងខ្លួន បានត្រឹមតែមើលពីចម្ងាយ តែគេក៏យកភួយគ្របមុខទៀត!! ក្តៅក្រហាយម៉ង!! រកតែស៊ើបរកចម្លើយតិចមិនបាន!! ចង់តែចាប់រំលោភឲ្យរាងទេ!! (យាយលេង ^_^ ) ខ្ញុំស្រាប់តែនឹកឃើញភ្លាមៗថា នៅក្នុងរឿង តួស្រីគេវែកសក់តួប្រុស ដើម្បីមើលមុខឲ្យច្បាស់។ ខ្ញុំក៏ចង់វែកសាកមើលដែរ តែមិនហ៊ាន! ណាមួយមិនមែនតួស្រីផង ទុកឲ្យតួស្រីវែកមើលខ្លួនគេចុះ ^_^ ណ្ហើយ! លេងសើចច្រើនណាស់ហើយ! ចូលសាច់រឿងវិញ។
ចម្លើយដែលខ្ញុំទទួលបាន ក៏មិនខុសពីចម្លើយខាងលើដែរ!! គឺមនុស្សប្រុសពេលទើបភ្ញាក់ពីគេង ពិតជាគួរឲ្យស្រឡាញ់មែន (តែមិនចង់ស្រឡាញ់ទេ)។ ខ្ញុំក៏ទើបតែដឹង នៅពេលដែលខ្ញុំមើលមុខប្រុសម្នាក់នោះពេលគេភ្ញាក់ពីគេង ខ្ញុំមិនដឹងថាខ្ញុំមើលតាំងពីពេលណាទេ គ្រាន់តែដឹងថា មើលហើយគឺមិនចង់ដកភ្នែកវិញ មើលរហូតដល់គេបើកភ្ែនកមក ^_^ ពិតជាគួរឲ្យស្រឡាញ់មែន ខ្ញុំមិននឹកស្មានសោះ ថា ខ្ញុំអាចមើលឃើញបែបហ្នឹងសោះ ទាំងដែលពីមុន ខ្ញុំមើលមិនឃើញ។
នេះមិនមែនជាសំណេរសារភាពស្នេហ៍ទេ តែគឺជាចម្លើយ និង បទពិសោធន៍ថ្មី ដែលខ្ញុំទើបទទួលបាន។ អរគុណប្រុសម្នាក់នោះ ដែលឲ្យខ្ញុំមើលមុខ (ទាំងដែលតាមពិត គេមិនបានចង់ឲ្យមើលទេ ព្រោះឃើញយកភួយបិទមុខតាំងពីគេង មិនទាន់លក់ គឺមកពីភួយរបូតច្រើនជាង តែខ្ញុំមិនមែនជាអ្នកទាញទេណា)។
ថ្ងៃ ចន្ទ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១០
ក្មេងតូច
សួស្តីក្មេងតូច !! សុខសប្បាយទេ ? ពេលនេះកំពុងនៅទីណាដែរ ?
សាច់រឿងរបស់ប្អូនគួរឲចង់សើចមែន !!! ចាំថ្ងៃណាទំនេរចង់ឲប្អូនមកពិនិត្យមើលបង
នៅពេលកំពុងគេងលក់ម្តង ចង់ដឹងថាបានពិន្ទុប៉ុន្មាន ? ធានាថាមិនយកភួយគ្របមុខទេណា!
pheakso63@yahoo.com
សួស្តី!! ខ្ញុំសុខតើ! ពន្ទុដែលខ្ញុំអាចឲ្យពេលពិនិត្យ បានត្រឹមតែ ៩០ លើ១០០ទេ។ ព្រោះ ១០០ លើ ១០០ ខ្ញុំឲ្យអ្នកផ្សេងហើយ…ហិហិហិ
មិនដែលដឹងសោះ ! ខ្មុំប្រុស និង គេដែល ដេកដល់ទៅស្រាតចេញ អស់ផង គ្មានណាគេមើសសោះ ។
ទើបតែដឹងថា ស្រីស្រឡាញ់ប្រុស កំពុងកេងលក់……….. ចាំបើលថ្ងៃណា កេងឲ្យ កេមើលម្ដង ហាស់ហា./…….