សែនក្បាលទឹក…

សួស្តីមិត្តអ្នកអាន!!!

នៅភ្នំពេញ ថ្ងៃនេះគេសែនក្បាលទឹក (ភាគច្រើន) តែនៅខេត្តខ្ញុំ គេសែនតាំងពីម្សិលមិញម្ល៉េះ។ មិនចម្លែកទេ ព្រោះគ្រួសារខ្ញុំជាខ្សែ​ចិនកន្តាំង តែអ្នកនៅភ្នំពេញភាគច្រើនជាចិនទាជីវ ហើយតាមធម្មតា ទាជីវសែនក្រោយកន្តាំងមួយថ្ងៃ។​

រាល់ថ្ងៃនេះ ខ្ញុំជួលផ្ទះនៅម្នាក់ឯង ព្រោះគ្មានបងប្អូននៅភ្នំពេញនឹងគេទេ។​ រាល់ព្រឹកខ្ញុំតែងចុះទៅញ៉ាំបាយ នៅជិះផ្ទះ (ម៉ាក់ក្មេកខ្ញុំលក់..ហុហុ..) ចំណែកឯ​ពេលថ្ងៃគាត់លក់ម្ហូបស្រាប់។​

«ទៅណាហ្នឹង ឆាយ?» អ៊ំស្រីម្ចាស់ផ្ទះសួរពេលឃើញខ្ញុំចេញមកក្រៅ

«ទៅរកអីញ៉ាំបន្តិចអ៊ំ តែគាត់អត់លក់ផង ប្រហែលជាប់សែនហើយមើលទៅ ^_^ » ខ្ញុំឆ្លើយបែបរួសរាយ​​ តាមទម្លាប់

«ចឹងចាំបន្តិចទៀត អ៊ំឲ្យស្រីហេង (ក្មួយគាត់) យកម្ហូបទៅឲ្យ»

«បាទ ^_^ »

នេះមិនមែនជាលើកទីមួយទេដែលគាត់ឲ្យម្ហូបខ្ញុំញ៉ាំ​​ គឺឲ្យតែមានបុណ្យទានសែនព្រែនអី គាត់តែងរំលែកម្ហូបឲ្យខ្ញុំជានិច្ច។ ចង់ឃើញមែនទេ? ថាគាត់ឲ្យអ្វីខ្ញុំខ្លះ? នេះនែ!!!!

10574370_769132673129278_3524988660310379337_n

មីឆាមួយចាន, បង្គារបំពងម្សៅ,​ សាច់ជ្រូកបំពងម្សៅ, ភ្លៅមាន់ធំមួយ និងទឹកជ្រលក់មួយកូនចាន (ប្រហែលគាត់គិតថាខ្ញុំគ្មានអីជ្រលក់ទេ)…ហិហិហិ😀

កំពុងតែមិនដឹងថាបានអីញ៉ាំផង គាត់ឲ្យក្មួយយកមកឲ្យល្មម…គាត់ប្រហែលជាអាណិតខ្ញុំ ដែលរស់នៅទីក្រុងម្នាក់ឯងក្បាលមួយ ឬក៏ចង់យកខ្ញុំជាចៅប្រសារក៏មិនដឹង (ចៅប្រុសគាត់សង្ហារណាស់) ហាហាហា…និយាយលេងទេ…អរគុណគាត់ខ្លាំងមែនទែន…

កុំច្រណែនខ្ញុំអីណា៎មិត្តអ្នកអាន…មិនដឹងធ្វើម៉េចទេ កើតមកជាក្មេងល្អ ចាស់ៗចូលចិត្ត ^_^ (អួតជ្រុលបន្តិចហើយដឹង)

King S. Invisiblez

  1. លួចថតរូបចៅប្រុសគាត់​មក​ផ្សព្វផ្សាយជាសាធារណៈមួយមើល ឲ្យ MSM ឆ្អែត​ពេល​សែន​ម្ដង

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: