ប្រលោមលោករបស់ខ្ញុំ សរសេរខុសក្បួន?

មិត្តអ្នកអានមួយចំនួន inbox មកខ្ញុំសួរថាហេតុអីក៏ខ្ញុំមិនសរសេរប្រលោមលោកឲ្យត្រូវតាមក្បួន? ឆ្ងល់មែនទេ ថាក្បួនហ្នឹងជាអ្វី? ខ្ញុំផ្ទាល់ក៏អត់ដឹងដែរ -.- ព្រោះខ្ញុំគ្រាន់តែជាស្មេរធម្មតាៗ មិនដែលបានចូលសាលា សិក្សាឲ្យបានជ្រាលជ្រៅពីរបៀបរបបតែងនិពន្ធអីនោះទេ។ ម្យ៉ាងវិញទៀត ខ្ញុំគិតថា សំណេរគឺធ្វើឡើងដើម្បីអ្នកអាន មិនថាត្រូវក្បួនមិនក្បួនយ៉ាងណាក៏ដោយ ដរាបណាអ្នកអានយល់សំណេរនោះ ហើយគេចូលចិត្តសំណេរនោះ គឺល្អណាស់ហើយ។

ខ្ញុំលើកឧទាហរណ៍មួយ៖

ព្រះទិនករទន់ទេរម្តងបន្តិចៗ ហាក់ដូចជាចង់ទុកឱកាសឲ្យចន្ទ្រាបំពេញតួនាទី បំភ្លឺលោកវិញម្តង។ ទ្រនិចនាឡិកាចេះតែដើរទៅមុខ រីឯកង់រថយន្តដែលពួកគេកំពុងតែជិះ ក៏វិលទៅមុខឥតឈប់ឥតឈរដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកមុខរបស់អ្នកកម្លោះយើង ហាក់បង្ហាញឲ្យឃើញពីភាពសៅហ្មង មិនសប្បាយចិត្តនឹងដំណើរកម្សាន្តនេះសោះ។ ប្រមាណជា២ម៉ោងក្រោយ គេឃើញរថយន្តក្រុងមួយលូនចូលសន្សឹមៗក្នុងដែនដីអង្គរ។ សម្លេងអ៊ូអ៊រនៅចំណតយានយន្ត រឹតតែបន្ថែមភាពតប់ប្រមល់ឲ្យមាណពតូចរបស់យើង។

សុខៃធិត និង សមិទ្ធិសម្រេចចិត្តមិនត្រូវនោះទេ ថាតើពួកគេត្រូវឆ្លងកាត់ស្បៃរាត្រីនៅទីណា។ ទីបំផុត ពួកគេបានជ្រើសរើសយកសណ្ឋាគារ សុខាអង្គរ ដោយហេតុថា សមិទ្ធិ ជាកូនប្រុសទោលក្នុងគ្រួសារអភិជន ម្យ៉ាងទីនោះ ថ្លៃថ្នូរសមស្របទៅតាមឋាន: ត្រួសាររបស់គេផង។

«ជម្រាបសួរចាស៎! មិនជ្រាបថា មានអ្វីឲ្យនាងខ្ញុំបម្រើដែរឬទេ?» សម្លេងស្រួយស្រេសបន្លឺឡើង ស្របពេលដែលសមិទ្ធិចូលទៅដល់

«បាទ ខ្ញុំត្រូវការបន្ទប់មួយ តែ…»​ អ្នកកម្លោះតបទៅម្ចាស់សំណួរបានបន្តិច ក៏ងាកមករកមិត្តរបស់គេ

«ពួកយើងគួរតែគេងបន្ទប់មួយរួមគ្នា ឬដោយឡែក?»

«ខ្ញុំក៏មិនដឹងដែរ អ្នកប្រុសសម្រេចទៅចុះ» កម្លោះតូចតបទាំងញញឹម

«នាងខ្ញុំសូមរំខានបន្តិចចាស៎ ចៃដន្យបន្ទប់គ្រែ២ ពេញអស់ទៅហើយ»

«អញ្ចឹង គួរធ្វើយ៉ាងម៉េចល្អទៅ ព្រោះបើពួកយើងគេងគ្រែជាមួយគ្នា ដូចជាមិនសូវសមភ្នែកទាល់តែសោះ»

…………

សាកមកអានងាយៗក្នុងរឿងខ្ញុំវិញ

មកដល់សៀមរាបគ្មានសប្បាយចិត្តអីបន្តិចសោះ​ គឺថាអាគាត់នោះខ្មោចចូលពេញមួយថ្ងៃតែម្តង…ពួកយើងសម្រេចចិត្តគេងនៅ​ Sokha Angkor​ (ព្រោះម្សៀរធិហ្នឹង ជាកូនអ្នកមាន​ -.- ឆឹស! មានលុយអស្ចារ្យប៉ុណ្ណាទៅ ចាំមើលតែពេលឈឺ ខ្ញុំយកលុយហ្នឹងដាំលាយទឹកឲ្យផឹកម៉ង)

«ជម្រាបសួរចាស៎! មានអ្វីឲ្យនាងខ្ញុំជួយដែរទេ?» រីសិបស្អាតម្នាក់សួរពេលយើងទៅដល់មុខខោនធ័រ

«ខ្ញុំចង់បានបន្ទប់…» អ្នកប្រុសធិតបតែត្រូវអាក់បន្តិច​ ហើយងាកមកសួរខ្ញុំ

«ចង់គេងបន្ទប់ ១ ឬ ២?»

«ប៉ុន្មានក៏បាន! ចង់យកបន្ទប់ ៥ ហើយគេង ១បន្ទប់កន្លះម៉ោងក៏បាន​ ខ្ញុំបម្រើសេវាបានជានិច្ចណា​ ^_^ » ខ្ញុំតបដូរមែនទែន​ រហូតបងរីសិបធ្វើមុខឆ្ងល់

«ហិហិ..និយាយលេងទេ យកបន្ទប់១បានហើយ តែគ្រែ២» កុំស្មានតែខ្ញុំចង់គេងជាមួយគាត់ឯងឲ្យសោះ មនុស្សស្អី ស្អាតក៏ស្អាត សង្ហារក៏សង្ហារ​ :mrgreen: បន្ទាប់មក គាត់បានឲ្យកាតមក២ ហើយនាំខ្ញុំនិងធិ ទៅបន្ទប់

……………

មិនមែនសំណេររបស់ខ្ញុំល្អណាស់ណាទេ តែខ្ញុំគ្រាន់តែមិនចង់ឲ្យមានភាពស្មុកស្មាញដល់អ្នកអាន។ ខ្ញុំចង់ធ្វើឲ្យអ្នកអានមានអារម្មណ៍ថា ការសន្ទនាក្នុងរឿងរបស់ខ្ញុំ ដូចទៅនឹងអ្វីដែលពួកគេសន្ទនាគ្នាប្រចាំថ្ងៃ។ សាកគិតមើលទៅថា បើសិនជាមាននរណាម្នាក់និយាយទៅកាន់អ្នកថា «តើថ្ងៃនេះ លោកចង់ទៅទីកន្លែងណាដែរ?» ជំនួសឲ្យ «ចង់ទៅណាអត់ ងៃហ្នឹង?» តើយើងមានអារម្មណ៍ដូចម្តេច? ឬក៏សង្សាររបស់អ្នកបបួលអ្នកទៅមើលកុន ដោយនិយាយថា «អូនសម្លាញ់ តើអូនមានចំណាប់អារម្មណ៍ទៅមើលភាពយន្តរួមជាមួយនិងបងដែរឬទេ? តើអូនចង់មើលរឿងអ្វី?» ជំនួសឲ្យ «អូនចង់មើលកុនអត់? មើលរឿងអីល្អហ្ន៎?» (ទើសត្រចៀកដែរទេ? ហិហិហិ)

សរុបមកមូលហេតុដែលខ្ញុំមិនសរសេររឿងទៅតាមក្បួនគឺ៖ ទីមួយ ខ្ញុំមិនចេះសរសេរ។ ទី២ ខ្ញុំអត់ដែលបានរៀននិពន្ធ។ ទី៣ ខ្ញុំចូលចិត្តសរសេររឿងងាយៗរបៀបនេះជាង😀

    • Eng Jing Dyaro
    • 16 ខែកក្កដា 2014

    Nhom kit tha write easy doch b write jeng srul read haii kor Loy ma yang del b writer 😚😚😚

    • kongkea
    • 20 ខែកក្កដា 2014

    សរសេររឿងគ្មានក្បួនដូច you ងាយស្រួលអានជាងហើយក៏ឆាប់ចូលអារម្មណ៍ដែល
    ហើយកាលណាបានចេញភាគថ្មីទៅចាំយូរហើយ

    • Sopheap
    • 25 ខែកក្កដា 2014

    ឣូនតូចឣ្ហា!ឣរគុណដែលនៅមានជីវិត

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: