ស្នេហ៍ចៃដន្យ…?​ (ភាគ១១)

…គឺថាអាដែងនែក មិត្តអ្នកអានជាច្រើន​ add ទៅ ហ្វេសប៊ុកខ្ញុំ សួរថាបាត់មុខទៅណាយូរម្ល៉េះ​ គេចាំអានរឿងឡើងភ្លេចឈ្មោះតួអស់ហើយ…ហុហុ..សុំទោសផងដែលឲ្យរងចាំយូរ (ជិត២ឆ្នាំទេដឹង?) ហើយក៏អរគុណ ដែលនៅតែគាំទ្រ…

អានភាគ៩ https://khmengchkout.wordpress.com/2012/07/31/ស្នេហ៍ចៃដន្យ-៩/

អានភាគ១០ https://khmengchkout.wordpress.com/2013/02/11/សេ្នហ៍ចៃដន្យ-១០/

មកដល់សៀមរាបគ្មានសប្បាយចិត្តអីបន្តិចសោះ​ គឺថាអាគាត់នោះខ្មោចចូលពេញមួយថ្ងៃតែម្តង…ពួកយើងសម្រេចចិត្តគេងនៅ​ Sokha Angkor​ (ព្រោះម្សៀរធិហ្នឹង ជាកូនអ្នកមាន​ -.- ឆឹស! មានលុយអស្ចារ្យប៉ុណ្ណាទៅ ចាំមើលតែពេលឈឺ ខ្ញុំយកលុយហ្នឹងដាំលាយទឹកឲ្យផឹកម៉ង)

«ជម្រាបសួរចាស៎! មានអ្វីឲ្យនាងខ្ញុំជួយដែរទេ?» រីសិបស្អាតម្នាក់សួរពេលយើងទៅដល់មុខខោនធ័រ

«ខ្ញុំចង់បានបន្ទប់…» អ្នកប្រុសធិតបតែត្រូវអាក់បន្តិច​ ហើយងាកមកសួរខ្ញុំ

«ចង់គេងបន្ទប់ ១ ឬ ២?»

«ប៉ុន្មានក៏បាន! ចង់យកបន្ទប់ ៥ ហើយគេង ១បន្ទប់កន្លះម៉ោងក៏បាន​ ខ្ញុំបម្រើសេវាបានជានិច្ចណា​ ^_^ » ខ្ញុំតបដូរមែនទែន​ រហូតបងរីសិបធ្វើមុខឆ្ងល់

«ហិហិ..និយាយលេងទេ យកបន្ទប់១បានហើយ តែគ្រែ២» កុំស្មានតែខ្ញុំចង់គេងជាមួយគាត់ឯងឲ្យសោះ មនុស្សស្អី ស្អាតក៏ស្អាត សង្ហារក៏សង្ហារ​:mrgreen: បន្ទាប់មក គាត់បានឲ្យកាតមក២ ហើយនាំខ្ញុំនិងធិ ទៅបន្ទប់

«ធិ! ខ្ញុំចង់ទៅលេងអង្គរ» ខ្ញុំប្រាប់បន្ទាប់ពីធ្វើអីៗជាមួយម្សៀរធិរួច

អេឈប់សិន! ដែល «ធ្វើអីៗ» ហ្នឹងគឺសំដៅដល់​ រៀបចំខោអាវ ងូតទឹក ។ល។ និង ។ល។ ហាមគិតទៅរឿងអីផ្តេសផ្តាសណា

«ទៅៗ មកប្រាប់ធ្វើអី?» ម្សៀរធិតបឌឺមកវិញ

«បើខ្ញុំមានលុយ ខ្ញុំទៅម្នាក់ឯងហើយ (-,.-) » ខ្ញុំរអ៊ូតិចៗ

«រអ៊ូអី? យើងលឺវើយ» បើលឺហើយសួរធ្វើអីទៀត

…………………

«ហត់ដែរទេអ្នកប្រុស?»​ខ្ញុំសួរ ព្រោះឃើញម្សៀរធិ បែកញើសជោកខ្លួន

«ឯងញ៉ាុដំរីមកមែនទេ ជិះកង់តាំងពីក្នុងក្រុងមក ដូចគ្មានហត់អីបន្តិចសោះ»

«ក៏ខ្ញុំជាក្មេងកំព្រាធ្វើការច្រើន​ ប៉ុណ្ណឹងៗមិនហត់ទេ…មើលមុខអ្នកប្រុសឡើងស្លេកតែម្តងហើយ សង្ស័យតែជិះកង់ដល់គ្រុនហើយ»​ខ្ញុំនិយាយ​បណ្តើរ លើកដៃទៅស្ទាបថ្ងាសគេបណ្តើរ

«ក្បាលអត់ក្តៅទេ តែម៉េចក៏មុខក្រហមចឹង​ អ្នកប្រុស?»

«យើង..ម៉េច..នឹង..ដឹងទៅ សង្ស័យ..អាកាសធាតុ..ក្តៅពេក ទេដឹង» គេតបរដាក់រដុប ដូចកំពុងលាក់បាំងអ្វីម្យ៉ាង

«ឬមួយក៏​ អ្នកប្រុសអៀនខ្ញុំ??? (~_^)» គេមិនឆ្លើយ តែគេចមុខទៅម្ខាង

«យើងស្រេកទឹក​ ទៅទិញទឹកឲ្យបន្តិចមក» ធ្វើជាមកប្រើបង្វែងដានអីណាទេ អៀនគេក៏ប្រាប់ត្រង់ៗមក..ហិហិហិ…

ខ្ញុំប្រញាប់ជិះកង់ចេញទៅ ទាំងដែលមេឃកំពុងតែក្តៅខ្លាំង…

«ហូយ!​ ទម្រាំតែជិះមកដល់កន្លែងគេលក់អីៗ ចង់កើតខ្យល់ នេះបើចេញហោះមិនដឹងជាល្អយ៉ាងណាទេ😀 »ខ្ញុំគិតក្នុងចិត្ត

«ទិញបាយទៅឲ្យហើយល្អទេហ្ន៎ ម្សៀរហ្នឹងប្រហែលជាឃ្លានណាស់ហើយ…អឹម!! ឈ្ងុយតែម្តងហើយមាន់អាំងនៀក!!! ម្សៀរធិប្រាកដជាចូលចិត្ត បើមើលទៅគួរឲ្យឆ្ងាញ់ម្លឹងៗ😉 »​គិតហើយខ្ញុំក៏ចូលទៅប្រាប់គេ ខ្ចប់បាយម្លូបឲ្យ

«អាជើងចង្រៃហ្នឹង មកឈឺអីពេលនេះ សង្ស័យប្រើប្រាស់វាជ្រុលពេកហើយ» ខ្ញុំច្របាច់ជើងខ្លួនឯងបណ្តើរ រអ៊ូបណ្តើរ

………….

សមិទ្អិ និយាយ៖

«ឲ្យទៅទិញទឹក យូរណាស់ហើយមិនទាន់មកវិញទៀត តិចជំពប់ជើង ត្រូវដបទឹកសង្កត់បាក់ដៃបាក់ជើងហើយទេដឹង» ខ្ញុំរអ៊ូតិចៗ ទាំងដែលក្នុងចិត្តបារម្ភពីគេ

ខ្ញុំក៏ជិះកង់តិចៗទៅតាមផ្លូវដែល​ម្សៀរធិត គេជិះចេញទៅមិញ

«ហាស! ធិត!!!!!!!!!!!!»

រាងកាយដែលខ្ញុំធ្លាប់ស្គាល់កំពុងតែដេកស្តូកស្តឹងនៅលើចិញ្ចើមផ្លូវ មានប្រអប់បាយ ដបទឹក ជ្រុះរាយពេញដី ទោះជាមើលទៅគ្មានរបួសអីធំដុំ តែឈាមដែលចេញពីខ្លួនគេ ធ្វើឲ្យខ្ញុំសឹងតែដកដង្ហើមមិនរួច។ ខ្ញុំប្រញាប់ទម្លាក់កង់ចោល រត់ទៅរកគេ

«ធិត! ធិត! លឺយើងហៅទេ? ឆ្លើយមួយម៉ាត់មក» ខ្ញុំអង្រួនខ្លួនគេតិចៗ ខួរក្បាលច្របូកច្របល់មិនដឹងថាគួរធ្វើយ៉ាងម៉េច

«ធិត…បើកភ្នែកឡើង និយាយអីមួយម៉ាត់មក» ខ្ញុំងាកឆ្វេងស្តាំ តែគ្មានមនុស្សសោះ​ ព្រោះពេលនេះជាពេលថ្ងៃត្រង់ ម្យ៉ាងពួកយើងជិះមកឆ្ងាយពីកន្លែងទេសចរណ៍ផង

«ធិត!»

«កើតអីក្នួយ កើតអី?» សំណាងល្អ មានពូតុកៗ ម្នាក់កំពុងតែឆ្លងកាត់ ហើយក៏ឈប់ម៉ូតូ ចុះមកសួរខ្ញុំ

«ខ្ញុំមិនដឹងដែរពូ ពូមានលេខឡានពេទ្យឬអត់? ជួយហៅឲ្យខ្ញុំផង» ខ្ញុំតបទាំងដែលភ្នែកនៅមើលធិតនៅឡើយ

ខ្ញុំគិតអ្វីមិនចេញ វិលវល់ ខ្លាច ភ័យ បារម្ភ អារម្មណ៍ទាំងអស់នេះហោះហើរទៅមកក្នុងចិត្តខ្ញុំ…

«កុំកើតអីឲ្យសោះធិត បើឯងកើតអី ខ្ញុំមិនឲ្យប្រាក់ខែទេណា៎» ខ្ញុំខ្សិបតិចៗ ត្រកងខ្លួនគេ ឱបក្នុងដៃយ៉ាងណែន ទឹកភ្នែកដែលស្ទើរតែគ្មានមកជាយូរមកហើយនោះ ស្រក់មកដោយមិនដឹងខ្លួន

ប្រហែលជា ១៥នាទីទើបឡានពេទ្យមកដល់

«ក្មួយឡើងឡានពេទ្យទៅ ចាំពូដឹកកង់ទៅតាមក្រោយ»​ ពូតុកៗនិយាយ​ មើលមកខ្ញុំដែលចាប់ដៃម្សៀរធិតជាប់រហូត

…………..

ខ្ញុំដើរចុះឡើងៗនៅមុខបន្ទប់សង្គ្រោះបន្ទាន់ បន្តិចក៏អង្គុយ បន្តិចក៏ឈរ ខឹងខ្លួនឯងដែលមិនអាចជួយអ្វីបាន បើមុននេះខ្ញុំមិនប្រើឲ្យគេទៅទិញទឹកទេ ក៏គ្មានរឿងបែបនេះទេ…ឃើញអាវប្រឡាក់ឈាម របស់ម្សៀរធិត ខ្ញុំកាន់តែខឹងខ្លួនឯងទ្វេឡើង «សុខៃធិត» មនុស្សតែម្នាក់គត់ដែលអាចធ្វើឲ្យខ្ញុំស្ទើរឆ្កួតដោយសារតែបារម្ភពីគេ

«លោកគ្រូ!​ ធិតគេយ៉ាងម៉េចហើយ? កើតអីធ្ងន់ធ្ងរអត់? ខ្ញុំចូលទៅមើលគេបានទេ?» ខ្ញុំសួរភ្លាមៗ​ ពេលឃើញពេទ្យម្នាក់បើកទ្វារចេញមក

«សរសៃជើងរបស់អ្នកជម្ងឺមានបញ្ហា ភាគរយដែលអាចធ្វើឲ្យគេពិការខ្ពស់ណាស់ ហើយខួរក្បាលរបស់គេមានដុំសាច់តូចមួយ តម្រូវឲ្យវះកាត់ជាបន្ទាន់​ ព្រោះបើតាមការពិនិត្យ ដុំសាច់នោះកាលពីមុនតូចជាងហ្នឹង តែអ្នកជម្ងឺមិនបានទទួលការព្យាបាលឲ្យបានដិតដល់ ទើបវារីកធំទៅៗ។ ទោះជាធ្វើការវះកាត់​ ពេទ្យមិនហ៊ានធានាទេ ថាគេអាចឆ្លងផុតពីគ្រោះថ្នាក់ធំនេះ បើទោះជាគេឆ្លងផុត ក៏ត្រូវអង្គុយលើរទេះរុញអស់មួយជីវិតដែរ» កម្លាំងដែលមានទាំងប៉ុន្មានស្រាប់តែបាត់អស់បន្ទាប់ពីពេទ្យនិយាយចប់

ខ្ញុំស្រាប់តែនឹកឃើញដល់ពេលដែលម្សៀរធិតគេឈឺជើងឈឺក្បាលជាញឹកញាប់ ខ្ញុំសួរដែរថាកើតអី តែគេប្រាប់ថាជាជម្ងឺតាំងពីក្មេងទៅវិញ…សុខៃធិត!!! យើងបញ្ជា មិនឲ្យឯងមានរឿងអីទាំងអស់!!! ឯងធ្វើបែបនេះដាក់យើងមិនបានទេ ឯងគិតថាឯងជានរណា? ធ្វើឲ្យយើងស្រឡាញ់ ហើយស្ទើរស្លាប់ស្ទើររស់របៀបនេះ? ឆាប់ក្រោកមកនិយាយគ្នាឲ្យដឹងរឿងមក!!! លឺទេ??? ការវះកាត់ត្រូវតែជោគជ័យ ហើយឯងត្រូវតែមិនកើតអី ចាំទុកផងទៅ….

សុខៃធិតនិយាយ៖

«លោកកុសល អ្នកជម្ងឺដឹងខ្លួនហើយ» ស្រ្តីវ័យកណ្តាលម្នាក់និយាយពេលឃើញខ្ញុំបើកភ្នែកឡើង

ខ្ញុំមិនទាន់ឆ្កួត (ដូចតួក្នុងរឿងភាគ) ដែលសួរថាទីនេះជាកន្លែងណានោះទេ ព្រោះគ្រាន់តែក្លិនថ្នាំ និង ការតុបតែងក៏ដឹងថាជាមន្ទីរពេទ្យហើយ (មិនបានទាន់ភ្លាវដល់ថ្នាក់មិនស្គាល់ពេទ្យហ្នឹងណា៎) ហើយក៏កាន់តែមិនចាំបាច់សួរថា ខ្ញុំមកទីនេះយ៉ាងម៉េចបានទេ ព្រោះថាប្រាកដជាមានមនុស្សនាំមក ឬក៏ឡានពេទ្យទៅយកហើយ មិនមែន Superman ហោះនាំមកឡើយ

«ខ្ញុំកើតអី លោកគ្រូ?» ខ្ញុំសួរខ្សាវៗ តាមបែបអ្នកដែលទើបដឹងខ្លួនពីសន្លប់ ហើយព្យាយាមប្រមូលការចងចាំមកវិញ

ចាំបានថា ខ្ញុំត្រូវម្សៀរធិប្រើឲ្យជិះទៅទិញទឹក ហើយខ្ញុំបានទិញទាំងបាយ និងមាន់អាំងទៅវិញផង ប៉ុន្តែពេលដែលត្រឡប់ទៅវិញ ជើងខ្ញុំស្រាប់តែឈឺខ្លាំងឡើងៗ ខ្ញុំគិតថាវាមិនអីទេ​ ព្រោះធ្លាប់ឈឺបែបនេះជាញឹកញាប់។ ខ្លួនរបស់ខ្ញុំស្រាប់តែចុះខ្សោយភ្លាម ខ្ញុំឃើញដើមឈើទាំងអស់វិលចុះវិលឡើង ខ្ញុំឃើញរាងកាយរបស់ខ្ញុំបាត់បង់លំនឹង ដៃជើងរបស់ខ្ញុំទន់ទៅៗ ត្របកភ្នែកក៏ទន់ដែរ  ហើយនោះជាអ្វីដែលខ្ញុំបានឃើញ និងចងចាំ មុនពេលដែលសតិរលត់ទៅ…

«ជម្ងឺរបស់ក្មួយគឺ……»

នៅមានត…

ចង់ដឹងទេថាភាគទី១២ នឹងមានរឿងអីកើតឡើងបន្តទៀត? បើសិនជាអាច តើអ្នកទាំងអស់គ្នាអាច comment ខាងក្រោមនេះបានទេ? ខ្ញុំចង់ឲ្យមិត្តអ្នកអាន​ ទាយសាកមើល ថាតើសុខៃធិត និង សមិទ្ធិ និឹងទៅជាយ៉ាងណា? ចុះភារក្ស? តើគេនឹងធ្វើអ្វីខ្លះដើម្បីមនុស្សដែលគេស្រឡាញ់? កុំភ្លេចជួយឆ្លើយ  ហើយ comment ឲ្យខ្ញុំដឹងផងណា៎

https://www.facebook.com/khmengkomhoch

  1. គ្រប់​រឿង​តែងតែមាន​វគ្គសប្បាយនិង​វគ្គកើតទុក្ខ តែវគ្គនេះពិតជា​កំសត់ណាស់ កោតអ្នកនិពន្ធនៅចេះនិយាយលេងទៀត គ្នា​ចូលពេទ្យ​សឹង​តែស្លាប់ប៉ុណ្ណឹងទៅហើយ។ ម៉េចៗកុំឲ្យតួឯករបស់​ខ្ញុំស្លាប់ឲ្យសោះណា។ បើតាមខ្ញុំទាយសមិទ្ធិ (ក្មេងតូច) នឹង​ត្រូវ​ឲ្យ​សុខៃធិតមើលថែរហូតដល់ជា ហើយ​ក៏ព្រម​ស្រលាញ់សុខៃធិតតែម្នាក់ ចំណែកភារក្ស​មាន​ចំណែក​តិចតួចណាស់ មិន​សម​បាន​ជាអីអីនឹងគ្នាទេ។

    • សមិទ្ធិគឺជាអ្នកប្រុស រីឯសុខៃធិតជាអ្នកជម្ងឺ ទេតើ

      • សុំទោស ខ្ញុំក៏ដឹងដែរ តែមិនគួរណាតាសេរចាឡំអញ្ចឹងសោះ សូរីផងណាបេប៊ីឃ្យូតស្លប់ អ្នកនិពន្ធក្មេងតូចដ៏គួរឲ្យស្រលាញ់

        • ហុហុ​​ មិនស៊ីជោរទេណា​​ តែបើបង្អាប់ខឹង…

  2. យ៉ាងម៉េចយ៉ាងណាសុំចិត្តចុះ កុំឲ្យតួឯកស្លាប់ដូចក្នុងរឿង “ព្រោះថ្ងៃស្អែករស់គ្មានឯង” ឲ្យសោះណា។ បើពិតមែនខ្ញុំខូចចិត្តស្លាប់ហើយ

    • អូនរ៉ូsingle
    • 14 ខែកក្កដា 2014

    ចង់ដឹងភាគក្រោយតួឯកជាវិញអត់ សុំកុំឲតែតួឯកញុំស្លាប់ណាបង

    • ហិហិ បើសិនជាក្នុងរឿងភាគចិន តួឯកមិនស្លាប់ទេ..

  3. ខ្ញុំចូលចិត្តរេឿងនេះ ល្អសើចនឹងការបញ្ចេញបញ្ចូលពាក្យពេចន៍របស់អ្នកនិពន្ធទៅលើតួ “សុខៃធិត” តែឈ្មោះតួអង្គម៉េចចម្លែកម្ល៉េះ? យ៉ាងណាក៏សូមសរសើរអ្នកនិពន្ធ ពូកែមែន។ អ! ហើយសូមភាគបន្តផង

    • អរគុណ!
      ឈ្មោះអាចចម្លែកបន្តិច តែព្រះនាងតូចអាចឆែកក្នុងវចនានុក្រមខ្មែរ ដើម្បីដឹងថា ហេតុអីខ្ញុំយកឈ្មោះហ្នឹងមកប្រើ…ឬក៏ពេលខ្លះ ខ្ញុំមិនចង់ប្រើឈ្មោះធម្មតាៗ ខ្លាចប៉ះពាល់អារម្មណ៍ម្ចាស់ឈ្មោះ

      • អូ!ឃើញហើយ…មិនដែលដឹងសោះថាក្នុងវចនានុក្រមខ្មែរមានពាក្យនេះ។ អរគុណច្រើនណា ក្មេងតូច ដែលបានប្រាប់🙂

    • មនុស្សធម្មតា
    • 14 ខែកក្កដា 2014

    អរគុណដែលចេញវគ្គបន្ត​😀 តែញ៉ុមត្រូវអានរឿងនេះពីវគ្គ១ឡើងវិញទើបបាន

    • thyka
    • 15 ខែកក្កដា 2014

    រឿងនេះខ្ងុំចូលចិត្តជាងគេទាំងអត្ថន័យនឹងការបញ្ចេញបញ្ចូលពាក្យ

    • Vireakyut
    • 16 ខែកក្កដា 2014

    ល្អមើលតាខ្ញុំខំចាំឡើងយូរ

    • jean
    • 16 ខែកក្កដា 2014

    កម្ពុងតែជក់ចិត្តផងចប់បាត់!
    មិនដឹងទាយម៉េចទេមានតែចាំអានភាបន្តប៉ុនណោះ!
    តែខ្ញុំពិតជាសរសើរស្នាដៃក្នុងនិព្ធខ្លាំងណាស់
    ទាំងសាច់រឿងអានហើ្យជក់ចិត្តបូករួមទាំងពាក្យពេចន៍កំប្លែងសំុសរសើរដោយចិត្តស្មោះ!!!

      • jean
      • 16 ខែកក្កដា 2014

      សាកមើល៍

  4. សរសេររឿងល្អមើលដល់ហើយ ញ៉ុមអត់ហ៊ានទាយ មិនដឹងអ្នកនិពន្ធចង់បព្ចាប់ដោយបែបណាផង ។
    មានសំណូមពរមួយ រឿងក្រោយៗ បើដាក់ឈ្មោះតួអង្គអោយស្រួលអាន និងងាយចាំជាងនេះកាន់តែល្អ ។
    អរគុណ

    • អរគុណ! ខ្ញុំគិតថាចង់ដាក់ឈ្មោះងាយៗដែរ តែខ្លាចប៉ះពាល់ដល់គេ..ម៉្យាង ខ្ញុំចង់ឲ្យតួមានឈ្មោះប្លែកផង តែយ៉ាងណាៗខ្ញុំក៏ចង់ឲ្យឈ្មោះនោះមានន័យល្អ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: