សំណួរពីមិត្តអ្នកអាន…

មានអ្នកអានជាច្រើនសួរខ្ញុំថា ហេតុអីគ្រប់រឿងរបស់ខ្ញុំ មិនមានឈុតឆាកក្តៅសាច់អីសោះចឹង? ចង់ដឹងថាខ្ញុំឆ្លើយយ៉ាងម៉េចទេ? ចង់ដឹងណាស់មែនទេ? បើចង់ដឹងសុំ ៥០០រៀល សិនម៉ោ..ហុហុហុ:mrgreen:

មានម្នាក់នោះសួរថា មកពីខ្ញុំមិនធ្លាប់មានបទពិសោធលើគ្រែទេដឹង បានជាក្នុងរឿងគ្មានឈុតលើគ្រែ..ហាហាហា…

ម្នាក់ទៀតប្រាប់ខ្ញុំថា រឿងស្នេហា គួរតែមានឈុតលើគ្រែខ្លះៗ…

ចំណែកឯម្នាក់ទៀតសួរថា ខ្មាសមែនទេ បានជាមិនសរសេរឈុតលើគ្រែ…

(មានទៀត តែស្រដៀងៗគ្នា ខ្ញុំខ្ជិលតាសេណាស់)

ចម្លើយគឺ គ្រប់រឿងរបស់ខ្ញុំទាំងអស់ គ្មានឈុតស្នេហាក្តៅសាច់អីរបៀបហ្នឹងទេ ពីមុនក៏គ្មាន ឥឡូវក៏គ្មាន ថ្ងៃមុខទៀតក៏គ្មានដែរ។ ហេតុអី? ព្រោះថា រឿងទាំងអស់នោះជាប្រលោមលោកមនោសញ្ចេតនាស្នេហា ហើយដែលសំខាន់បំផុតនោះ គឺ «ក្តីស្រឡាញ់» មិនមែនស្រឡាញ់គ្នា ត្រូវតែដេកជាមួយគ្នាទេ។ មួយវិញទៀត មកពីអ្នកនិពន្ធផ្ទាល់មិនសូវជាចូលចិត្តសរសេររឿងបែបនោះ បើឲ្យអានអាចចូលចិត្តខ្លះ តែបើឲ្យសរសេរសូមប្រាប់ថា NO ..ហាហាហា (មកពីរកនឹកអ្វីមកសរសេរមិនចេញច្រើនជាង តែនិយាយយកមុខមាត់)

អ្នកអានជាច្រើនខំមិនមកខ្ញុំយ៉ាងស្ងាត់ៗ ថារឿងរបស់ខ្ញុំប្លែកពីរឿងផ្សេងៗ ពេលគេអាន គេមានអារម្មណ៍ថា គេកំពុងស្ថិតក្នុងស្ថានភាព ដែលតួអង្គកំពុងនិយាយគ្នា ពេលខ្លះ (គេនិយាយប្រាប់ខ្ញុំទេណា) គេញញឹម និង សើចមិនដឹងខ្លួន រហូតដល់អ្នកជិតខាងមើលមកទាំងឆ្ងល់..ហុហុ..

ម្នាក់ទៀតប្រាប់ថា រឿងរបស់ខ្ញុំអានហើយទាក់ទាញ ព្រោះខ្ញុំប្រើពាក្យពេជន៍ប្លែកពីប្រលោមលោកភាគច្រើន គឺបែបថា ខ្ញុំប្រើពាក្យដូចយើងនិយាយគ្នាធម្មតាទូទៅ ហើយគេចូលចិត្តរបៀបនេះច្រើនជាង ប្រលោមលោកដែលប្រើពាក្យគួរសមហួសហេតុពេក

ខ្ញុំសូមសំណូមពរមួយណា៎ បើសិនជាចូលចិត្តរឿងខ្ញុំ សូមមេត្តាជួយ comment ម្នាក់មួយផង (មិនមែនឆ្កួតនឹង comment ទេ តែសូមឲ្យខ្ញុំមានទឹកចិត្តសរសេរខ្លះផងណា) ខំសរសេរណាស់ណាទម្រាំបានមួយវគ្គៗ ដល់តែដាក់មក មិនដឹងថាមានអ្នកអានប៉ុន្មាន អត់ប៉ុន្មានទេ…ដូចនេះហើយ​សូមសំណូមពរដល់មិត្តអ្នកអានទាំងអស់ បើបានអានហើយសូម comment ម្នាក់មួយៗមកណា ចង់ដឹងថា Fan រឿងខ្ញុំមានប៉ុន្មាននាក់…ហាហាហាហា

ចង់ស្គាល់មុខអ្នកនិពន្ធគ្មានឈ្មោះ ស្នាដៃអន់ៗដូចខ្ញុំមែនទេ? អាច add in FB បានណា៎ https://www.facebook.com/khmengkomhoch

    • Nataro
    • 11 ខែ​កុម្ភៈ 2013

    មិនដឹងត្រូវអានពីកន្លែងណាមកទេ! បើកន្លះឆ្នាំអីមកដាក់ប្រកាសម្ដងអីចឹងនោះ។

    • មិនដឹងអានពីកន្លែងណា មិនបាច់អានក៏ល្អ

        • Nataro
        • 14 ខែ​កុម្ភៈ 2013

        បាទ! អរគុណដែលបានប្រាប់😆

  1. មកពីអ្នកនិពន្ធ ខ្លាច មិនធ្លាប់ ហ្នឹងគ្មានបទពិសោធន៏ បើមិនសាកមិនដឹងទេ សិចមិនមែនមិនសំខាន់តែខ្វះមិនបានក្នុងជីវិតស្នេហា ពួកអាគាំង បើសិចមិនពូកែគ្មានផ្លូវគេយកយើងទេ ខុសពីគំនិតពួកអាស៊ីយើង!!!

    • ចៃដន្យអីអ្នកនិពន្ធមិនចូលចិត្តពួកអាគាំងផង មិនយកអត់ទៅ..ខ្ញុំចូលចិត្តពួកអាស៊ី

      • មិនសាកមិនដឹង ញុមសាកអស់ហើយគ្រប់ជាតិសាសន

        • សុខចិត្តមិនដឹង ហើយក៏មិនចង់សាក
          ស្អប់ពួកអាគាំង

          • ចឹងសាកជាមួយញុមចាំញុមប្រាប់ ហាសហា

    • J.J
    • 12 ខែ​កុម្ភៈ 2013

    មែនហើយរឿងស្នេហាសំខាន់គឺRomanticមិនមែនXXXទេ (‘o’)
    តែបើមានខ្លះល្អដែរ (​^ ^) (ចង់ប្តូរបរិយាកាសក៏មិនប្រាប់ ធ្វើឯងនិយាយយកមុខ =_=’)
    អូ!!!ដែលអ្នកនិពន្ធប្រាប់ចង់ស្គាល់មុខឲAdd in FBហ្នឹង ខ្ញុំaddជិត1០០ឆ្នាំហើយតែអត់ឃើញConfirmសោះ បាក់មុខfanខំaddអស់ (T-T)
    (មកពីមុខយើងដូចចបជីកចឹងមានអាណាគេConfirm -_-) ស៊ាំហា!! លូកមាត់ឡាហូត (=_=)

    G

    • ចឹងផង? អត់ដឹងទេ គឺមិនសូវជាបានទទួលមិត្តថ្មីប៉ុន្មានទេ តែបើអ្នកអត់ដាក់រូបខ្លួនឯង គឺអត់យកតែម្តង..ហុហុ…មិនអីទេណា៎ ប្រាប់ឈ្មោះមក ចាំខ្ញុំ confirm ^^ (ធ្វើដូចខ្លួនល្បីណាស់ គឺថាអ្នកនិពន្ធនេះតែប៉ុណ្ណឹងឯង កុំទៅប្រកាន់)

        • J.J
        • 12 ខែ​កុម្ភៈ 2013

        ខ្ញុំឈ្មោះRithsyaហៅក្រៅថាJJប៉ុន្តែមិត្តភក្តិហៅខ្ញុំថាកញ្ជ្រោងកន្ទុយ9 ព្រោះបាញ់មិនចេះងាប់ ^^ (មុខក្រាស់មិនថា=_=) ពីពេលនេះទៅសុំធ្វើFanម្នាក់ផង កុំប្រកាន់ខ្ញុំនិយាយច្រើនអី ព្រោះមិត្តភក្តិខ្ញុំចងកងាប់អស់ច្រើននាក់ហើយដោយសារធុញខ្ញុំ ^^
        អូមែនហើយមានរឿងមួយចង់ប្រាប់ គឺKT​ឯងConfirmខ្ញុំរួចហើយ អរគុណ ^^ (ចឹងៗអី សមបែកមាត់អត់? =_=’)

        • មិនអីទេណា៎ គឺថាខ្ញុំមិនសូវជាប្រកាន់អីប៉ុន្មានទេ បាន Fan និយាយច្រើនចឹងក៏ល្អ ព្រោះខ្ញុំមិនសូវចេះនិយាយអីដែរ..ហុហុ..

    • Wait
    • 20 ខែ​កុម្ភៈ 2013

    Ok! Oun Touch, I gree with you. If we do not have any experient, How can we write? If we never see car, how can we tell other what is called “car”.it is so easy to confuse car with cow. hahahahaha.
    It is very good idea that novel should try using normal word, informal word. I like your way of writting. I smile when i read it. I want comment more but i cannot write khmer font. sorry

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: