សេ្នហ៍ចៃដន្យ…? (១០)

ជីបៗ ជីបៗ​ ជីបៗ

ទូរសព្ទខ្ញុំរោទិ៍តើនៀក ហើយនរណាគេថ្លើមធំពាសមេឃ ហ៊ានប្តូរភ្លេងទូរសព្ទខ្ញុំទៅជាសម្លេងសត្វចាបអីណាទៅ កុំឲ្យដឹងឲ្យសោះណាថាអ្នកណា មិនចឹងនឹងចាប់ឲ្យប៉ាវញ៉ាំនំបញ្ចុកតាម៉ង…ហាហាហា…សួស្តីមិត្តអ្នកអាន ភ្លេចខ្ញុំហើយទេដឹង? ចាំបានទេ? សុខៃធិតកំពូលស្អាតសង្ហារនោះអី (ហុហុហុ) គឺថាក្រោយពីធ្វើដំណើរមកពីសមុទ្ទវិញ ហត់ខ្លាំងតែម្តងណាបងប្អូន តែអ្នកដែលហត់ប្រហែលជាម្សៀរធិច្រើនជាងណា៎ ព្រោះកើយស្មាគេរហូត:mrgreen: គឺថាមុខក្រាស់គ្រប់ពេលវេលា គ្រប់ទីកន្លែងណាបាទ!!!

«អាឡូ! រក្ស » ខ្ញុំលើកទូរសព្ទឡើងនិយាយ

« នៅឯណាសម្លាញ់ចិត្ត? »

« សម្លាញ់ចិត្តក្បាលឯងអី មិនចេះខ្មាសគេសោះ ទាំងកណ្តាលថ្ងៃ» ខ្ញុំជេរវាតែវាបែរជាសើចយ៉ាងមុខក្រាស់ (-.-)

« ហាហាហាហ» សម្លេងសើចពីចុងម្ខាងទៀត

«ឥឡូវកំពុងនៅបេនឡាន គិតថានឹងហួសទៅលេងសៀមរាបពីរបីថ្ងៃទៀត ចង់ទៅឬអត់?»

« អត់ទេរវល់ការងារនៅទីនេះ ហើយចុះចេញទៅពេលណា? ចង់ទៅឃើញមុខបន្តិច គេនឹក ^_^ »

« ម៉ោងប៉ុន្មានហើយ អ្នកប្រុស? » ខ្ញុំងាកទៅសួរម្សៀធិដែលកំពុងអង្គុយធ្វើមុខងាប់ជិតខ្ញុំ

« ១១កន្លះ»

« ឡានចេញទៅសៀមរាបម៉ោង ១២កន្លះ ចឹងឯងមានពេល១ម៉ោងមកជួបយើងទីនេះ បានហើយ បើចង់មក ឲ្យប្រញាប់តិចម៉ោណា ប្រយ័ត្នអត់បានឃើញមុខយើង ទៅដេកយំនឹកយើងទៅ» ខ្ញុំនិយាយបណ្តើរសើចបណ្តើរ

«​ ផ្អែមល្ហែមណាស់ហ្ន៎ ឆឹស» ម្សៀរធិរអ៊ូ

« យ៉ាងម៉េច? ច្រណែនហេស?» ខ្ញុំឆ្លើយឌឺ

« ចឹងបានហើយណាសំណប់ចិត្ត ប្រញាប់មកណា នឹកណាស់ៗ នឹកដូចគ្នា» ខ្ញុំបន្ថែមប៉ុន្មានឃ្លាចុងក្រោយឲ្យចាស់ដៃបន្តិច..ហាហាហា…ម្សៀធិចំហមាត់ធំ ពេលលឺខ្ញុំនិយាយចឹង

« មើលទៅអាគាត់នោះបែបត្រូវស្រមោចរោមហើយ បើផ្អែមដាក់ម្លឹងៗ»

« វាត្រូវតាចឹងហើយ » ខ្ញុំធ្វើជានិយាយឌឺ ទាំងដែលការពិតចុចបិទតាំងពីមុនម្សៀធិហ្នឹងរអ៊ូម្ល៉េះហ៎…

«​ ធិត…»​

« បាទលោកប្រុសតូច ^_^ »

« ថ្ងៃក្រោយឈប់ហៅខ្ញុំថាអ្នកប្រុសទៀត លឺអត់? ស្តាប់ទៅដូចទើសត្រចៀកម៉េចមិនដឹងទេ »

« មិនឲ្យទើសយ៉ាងម៉េចបើអ្នកប្រុសលួចស្រឡាញ់ខ្ញុំ:mrgreen: » ខ្ញុំនិយាយឲ្យចំកណ្តាលមុខ

« អាឡប់! » គេងាកមុខចេញ ព្រោះមិនចង់ឲ្យខ្ញុំឃើញមុខគេប្តូរពណ៌ មួយសន្ទុះក្រោយទើបងាកមកវិញ

« សម្រេចថា ចាប់ពីពេលនេះទៅ ឈប់ហៅយើងថាអ្នកប្រុសទៀត បើយើងលឺឯងហៅទៀត យើងនឹងកាត់ប្រាក់ខែឯង😛 »

« បានបាទ អ្នក….អឺ ធិ» (-.-) អាមុខស្អាតតែឃោរឃៅ អាមុខឃោឃៅតែសង្ហារ (ជេរឯងឲ្យដឹងគ្នាតាម៉ង)

១៥នាទីក្រោយ…

«រក្ស!!​ ខាងនេះ» ខ្ញុំលើកដៃដាក់វា

« នៅទីនេះទេហ៎? » ភារក្សសួរ

« ក៏ឯងឃើញនៅទីនេះ មិនចឹងអី? នៅបេនឡានក្រុងណា​​ មិនមែនកំពុងដើរផ្សារទិញត្រីទេវ៉ើយ» និយាយចប់រក្សយកដៃមក លេងក្បាលខ្ញុំ តែម្សៀធិ គ្រវាសដៃគេចេញ

« ម៉េចហ្នឹង? » ភារក្សមើលខុសម្សៀធិចង់មានរឿង​ ខ្ញុំក៏ចេញចរិកតួឯងដ៏សុភាពរាបសារទន់ភ្លន់ ដើម្បីកាត់ចង្វាក់ខ្លាចមានព័ត៌មានថា ប្រុសសង្ហារពីរនាក់ កាប់សម្លាប់គ្នាដណ្តើមក្មេងប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ទៅធ្វើជាសង្សារ…ហុហុហុ (ដល់វគ្គតួឈ្លក់វង្វេងនឹងខ្លួនឯងទៀតហើយ -_- )

« ខ្ញុំឃ្លាន😥 »

« ចង់ញ៉ាំអី? យើងទៅទិញឲ្យ » ភារក្សនិយាយ

«​ ចង់ញ៉ាំបាញ់សុង តែមិនបាច់ទៅទិញទេ នៅជិតនេះមានកន្លែងមួយ ធ្វើឆ្ងាញ់ណាស់ »

« អ៎ កន្លែងអ៊ំម៉ាប់ស្អាត នឹងមែន? ហុហុ ឯងនេះ…» និយាយចប់វាលូកដៃមកលេងក្បាលខ្ញុំទៀត ហើយម្សៀធិក៏ព្យាយាមគ្រវាសដៃភារក្សចេញ តែគ្រវាសមិនទាន់ ព្រោះដៃគេរហ័សជាង..ហាហាហា ខ្ញុំបានតែមើលពីរនាក់នឹងធ្វើមុខយក្សដាក់គ្នា ហើយសើចម្នាក់ឯង

« ធិ…😦 »

« ម៉េច? »

« ខ្ញុំចុកដៃ » ខ្ញុំនិយាយ លើកដៃដែលកាន់វ៉ាលីឲ្យគេមើល… មិនចុកអីទេ តែចង់ឲ្យគេកាន់ឲ្យ😀

« មិនដឹងទេ កាន់ខ្លួនឯងទៅ »

« ចាំយើងកាន់ឲ្យក៏បាន » ភារក្សបម្រុងយកវ៉ាលីពីដៃខ្ញុំ​ តែម្សៀធិយកមុនហើយនិយាយ…

« កាន់ក៏កាន់ (-.-) » ធ្វើឬកធ្វើរាងណាស់គាត់ឯង ឆឹស ចង់គប់ម៉ាវ៉ាលីកណ្តាលមុខទេ

ហាងអ៊ំម៉ាប់ស្អាត ដែលភារក្សនិយាយហ្នឹង ជាតូបលក់របស់ញ៉ាំ ដូចជាបបរ បាញ់សុង បាញ់ហ៊យ អីហ្នឹង ហើយក៏ជាកន្លែងដែលខ្ញុំចូលចិត្តមកជាប្រចាំ កាលពីសម័យនៅរៀនវិទ្យាល័យ…

« អ៊ំស្អាតបាទ សុំបាញ់សុងមួយចាន » ខ្ញុំនិយាយ

« ចំណែកខ្ញុំ យកដូចគ្នា » ភារក្សបន្ត

« ណែ គាត់ឯងយកអី? » ខ្ញុំងាកទៅសួរសមិទ្ធិ

« អីក៏បាន » គេតប

« អ៊ំស្អាត យកអីក៏បានមួយចានមក »

« នេះចាស៎ បាញ់សុងប្រុសស្អាត សម្រាប់ប្រុសស្អាត😀 » គាត់និយាយព្រមទាំងហ៊ុចចានមកឲ្យខ្ញុំ

« តែអាអីក៏បានហ្នឹង អ៊ំមិនដឹងដាក់អីទេ អ៊ំដាក់ដូចគ្នាហើយណា៎ »

« បាទ! » ខ្ញុំឆ្លើយទាំងដៃទទួលចានពីគាត់

បន្ទាប់ពីញ៉ាំហើយ ម្សៀធិ រអ៊ូរហូតព្រោះចានខ្ញុំសាច់ច្រើនជាងចានអ្នកផ្សេង..ហាហាហា…ជួយមិនបានទេ ព្រោះខ្ញុំជាម៉ូយដុំ:mrgreen:

…លោកអ្នកនាង ដែលមានសំបុត្រធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្ត សៀមរាប សូមអញ្ជើញ….

នៅមានត…

KT Novel

    • J.J
    • 11 ខែ​កុម្ភៈ 2013

    មិនសូវជាចូលចិត្តប៉ុន្មានទេ ប៉ុន្តែមានទៀតអត់ហ្នឹង​ (^.^) (អត់​ចូលចិត្តតែសួររកថែម ប្រសប់ណាស=_=’)

    • Ken
    • 11 ខែ​កុម្ភៈ 2013

    Wait so long. Thank new post.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: