ស្នេហ៍ចៃដន្យ…? (៨)

…មកសមុទ្ទប៉ុន្មានថ្ងៃហើយក៏មិនដឹង…មិនចង់ត្រឡប់ទៅវិញ មិនចង់ឃើញគេ មិនចង់គិត គេចមិនបាន…ហ៊ើយ!!!

«ធិត មកនេះ» អ្នកប្រុសធិតហៅខ្ញុំ

«មានការអីហ៎អ្នកប្រុស? o.O » ខ្ញុំតប

«ទាល់តែមានការទើបហៅឯងបានឬយ៉ាងម៉េច?» និយាយបែបនេះចង់មានរឿងហើយគាត់ឯង

«ក្រែងអ្នកប្រុសមានការប្រើខ្ញុំហ្នឹងណា…យី!អាគាត់នេះ» អាម៉ាមាត់ក្រោយហ្នឹងខ្សិបតិចៗទេ:mrgreen:

« រៀបចំខោអាវ ២-៣ កំប្លេទៅ អាលទៅកោះជាមួយយើង ទេវីគេចង់ទៅលេងកោះ»

« ចុះចាំបាច់អីមានខ្ញុំដែរ? ទៅតែពីរនាក់គ្នាអ្នកប្រុសទៅ វាមិនល្អអី? » ឆឹស! ខឹងហើយវើយ!!!

« យើងឲ្យឯងទៅ ឯងត្រូវតែទៅ…ហើយចុះអាមុខស្លេកម្នាក់នោះ ទៅណាហើយ?»

« រក្សគេមានការងារបន្ទាន់ ចេញទៅតាំងពីល្ងាចមិញម្ល៉េះ »

« ក៏ល្អ មិនចង់ឲ្យគេមករំខានពួកយើង» គេនិយាយខ្សិបៗតែម្នាក់ឯង

« ខ្សិបអីអ្នកប្រុស? »

« គ្មានអីទេ ទៅរៀបចំទៅ (>.<) »

…………………….

វ៉ាវ!!! ចង់ប្រាប់ថា កប៉ាល់នេះធំដល់ហើយ😉 មិនកំប្លែងទេមែនទេ បើប្រាប់ថា មានតែខ្ញុំ និង ម្សៀរធិ (លើកលែងកាពីតែន និង ជំនួយការ)។ ឆ្ងល់មែនទេ? ហុហុហុ…ប្រាប់ក៏បានណា៎ ម្សៀរនេះលេងនាំខ្ញុំយកមករំលោភលើកោះ (ទៀត)…អ គឺបែបថា មកលេងកោះតែពីរនាក់អីទំនងហ្នឹងឯង។ ដំបូងគិតថា បោះតង់លើឆ្នេរ តែគិតចុះគិតឡើង ក៏នាំគ្នាគេងលើកប៉ាល់វិញ។

« វាក់អើ! » អាគាត់ធិលោតចេញពីកន្លែងណាមិនដឹង

« អ្នកប្រុសបាទ! លេងអីឲ្យវាចេះក្រែងចិត្តគេខ្លះផង នេះមនុស្សកំពុងចូលតួកម្សត់ផង » ខ្ញុំពេបមាត់និយាយបែបធុញ

« ក៏មានរឿងចង់ surprise »

« រឿងអី?» ខ្ញុំសួរបែបចង់ដឹងចង់លឺ

« បិទភ្នែកសិនទៅ » ខ្ញុំបិទភ្នែកតាមគេប្រាប់ តិចគេលួចថើបខ្ញុំទៅ:mrgreen: ហុហុហុ…អត់ទេណា៎ មិនទាន់ត្រៀមខ្លួនទេ ចាំទៅក្នុងបន្ទប់វិញ…អត់ទេ! ក្នុងបន្ទប់ក៏អត់ដែរ @.@

« បិទភ្នែកវ៉ើយ ហាមបើកដាច់ខាត ហើយដើរតាមយើងម៉ោ» គេសន្សឹមៗទាញខ្ញុំឡើង អូសតិចៗទៅមុខ

« ធ្វើអីហ្នឹងអ្នកប្រុស? » ខ្ញុំសួរ

« បន្តិចទៀតដឹងហើយ »

គេអូសខ្ញុំមកដល់ណាក៏មិនដឹង មិនហ៊ានបើកភ្នែកមើល ខ្លាចលែងsurprise…

« បើកភ្នែកបានហើយ »

« ថតរឿង Titanic មែនទេអ្នកប្រុស? *_* » មិនបាច់ខ្ញុំនិយាយ ក៏អ្នកទាំងអស់គ្នាដឹងដែរថាគេធ្វើអី។ ធ្វើជាឲ្យបិទភ្នែក យកខ្ញុំមកកន្លែងហ្នឹងសោះ ស្មានតែលួចថើប..ហិហិ តែក៏លួចសប្បាយចិត្តខ្លះៗ ^_^

« ហឺស! ខូចអារម្មណ៍អស់ ឯងធ្វើជាមិនដឹងខ្លះមិនបានទេអី? ធ្វើឲ្យវា surprise ដូចក្នុងរឿងបន្តិចទៅ » ម្សៀរធិរអ៊ូមុខជូរ ដោយសារខ្ញុំធ្វើឲ្យខូចគម្រោងការ

« ក៏បានៗ…អូយ! ស្អាតណាស់ មានអារម្មណ៍ថាដូចកំពុងតែហោះចឹងអ្នកប្រុស…អូហូ…»

« បានហើយ! យើងចង់ក្អួត!»

« ពុលរលកឬអ្នកប្រុស? (o.O)»

« ពុលសម្តីឯងច្រើនជាង (-.-) » បន្ទាប់ពីនោះមកយើងក៏ស្ងាត់ លឺតែសម្លេងររលកបោកចុះឡើងៗ

« ហក! នេះ » គេផ្តើមមុន ព្រមទាំងហុចប្រអប់មួយឲ្យខ្ញុំ

« ស្អីគេហ្នឹង? គ្រាប់បែកមែនទេ? Q.Q » ខ្ញុំសួរ

« យកមកគប់ក្បាលឯងហ្នឹងហើយ!!! ចេះនិយាយរំខានអារម្មណ៍ទៅកើត!! យកឬអត់? »

« យកបាទ! យក!…» ខ្ញុំលូកដៃទទួល តែត្រូវគាំងលើខ្យល់ពេលលឺគេនិយាយ…

« រីករាយថ្ងៃកំណើត!!!»

« អ្នក…អ្នកប្រុសដឹងយ៉ាងម៉េចបានថាជាថ្ងៃកំណើតខ្ញុំ? Y_Y » ខ្ញុំស្រឡាំងកាំង

« គឺ…គឺយើងលឺឯងនិយាយទូរសព្ទជាមួយអាមុខស្លេកនោះ »

« ភារក្ស… »

« អឺ! យើងមិនចាំឈ្មោះវាទេ »

« យ៉ាងណាៗ ក៏អរគុណដែរណាអ្នកប្រុស…មើល ឱនមក សុំថើបមួយ:mrgreen: » ខ្ញុំធ្វើជាទាញកគេ

« អាឆ្កួត! តិចយើងបោះទម្លាក់ចូលសមុទ្ទ!!!» គេធ្វើឫកពារខ្លាចៗ ឬក៏ អៀនៗ..ហាហាហា វិភាគមិនត្រូវ

« ធ្វើលេងទេ! ក្រែងអ្នកប្រុសប្រាប់ថា នាំសង្សារមកកោះដែរនោះអី? ម៉េចក៏មិនឃើញ »

« ជួ,,,ជួនជាគេរវល់ ទើបមិនបានមក »

« តែខ្ញុំថា អ្នកប្រុសចង់នៅជាមួយខ្ញុំតែពីរនាក់ច្រើនជាង ^o^ ហុហុហុ…និយាយលេងទេ…ហឺម! យប់ជ្រៅចឹង រងាដល់ហើយ »

« ធ្វើបែបនេះបាត់រងាដែរទេ? » គេទាញខ្ញុំចូលទៅឱបក្នុងរង្វង់ដៃគេ…

« អ្នកប្រុស…» ខ្ញុំនិយាយអីមិនចេញ មានអារម្មណ៍ថាកក់ក្តៅចម្លែក

« លែងរងាហើយមែនទេ? » គេឱបខ្ញុំកាន់តែណែនជាងមុន ធ្វើឲ្យមុខខ្ញុំកៀកនឹងទ្រូងគេកាន់តែខ្លាំង…មិនដឹងហេតុអី ចិត្តខ្ញុំទាញដៃឲ្យឱបគេវិញដែរ…

« ហាមគិតផ្តេសផ្តាស! យើងគ្រាន់តែឱបឲ្យកក់ក្តៅបន្តិចទេ »

យើងឱបគ្នាយូរប៉ុណ្ណាហើយក៏មិនដឹង…ដែលដឹងនោះគឺ ចង្វាក់បេះដូងយើងទាំងពីរលោតញាប់ខុសពីធម្មតា ប្រហែលត្រជាក់ពេកហើយ…

« យប់ហើយ! យើងថាគួរតែចូលក្នុងវិញទៅ » ម្សៀរធិ ផ្តើមការសន្ទនា បម្រុងងើបចេញទៅ

« អ្នកប្រុស? »

« អឺម? »

« ឱបខ្ញុំបន្តិចទៀតបានទេ? » ខ្ញុំនិយាយទាំងឱនមុខចុះ ឱបគេយ៉ាងតឹងដៃ ហាក់ដូចជាខ្លាចគេចាកចេញ

គេនៅស្ងៀមមួយសន្ទុះ ហើយក៏ផ្តិតបបូរមាត់គេលើបបូរមាត់ខ្ញុំ យ៉ាងទន់ភ្លន់ ផ្អែមល្ហែម…..

សមិទ្ធិ talk ៖

ខ្ញុំកាន់តែមានអារម្មណ៍ប្លែកជាមួយម្សៀរធិតខ្លាំងទៅៗ…មិនធ្លាប់គិតសោះ ថាខ្ញុំនឹងទៅជាបែបនេះ…

« ធ្វើបែបនេះបាត់រងាដែរទេ? » គ្រាន់តែជាក្មេងប្រុសធម្មតាម្នាក់ ហេតុអីក៏ធ្វើឲ្យខ្ញុំច្របូកច្របល់ដល់ថ្នាក់នេះ

ខ្ញុំសន្សឹមៗដកមាត់ចេញពីវា ទាំងដែលថើបវាខ្លួនឯង…មើលចុះ គេងលក់ទៀតហើយ! ខ្ញុំឱនថើបមាត់វាមួយទៀត ដោយទ្រាំមិនបាន។ ពេលដែលនឹកឃើញ ក៏ព្យាយាមសម្រួលអារម្មណ៍វិញ…

« ភ្ញាក់វើយ!!! ចូលទៅដេកខាងក្នុង!!! » ខ្ញុំដាស់វាតិចៗ

« មនុស្សកំពុងដេក កុំរំខាន!!! >.< » ល្មោភដេកដូចដើម អាមួយនេះ

ខ្ញុំត្រូវបីវាចូលបន្ទប់ដូចដើម…ហើយក៏មិនភ្លេចលួចថើបវាដែរ…^_^

……………………………………

សុខៃធិត talk ៖

…ហឺម…មានអារម្មណ៍ថាយប់មិញគេងលក់ស្រួលមែនទែន…នេះ…នេះខ្ញុំកំពុងគេងកើយទ្រូងម្សៀរធិតើ…កំពុងតែឱបគេទៀតផង…អូយ៎ នេះយប់មិញមានរឿងអីកើតឡើងទៅ? ឬមួយក៏ខ្ញុំទប់មិនបាន ជ្រុលរំលោភគេ? ហាសសស!!!

«…ភ្ញាក់ហើយអេស?…» សម្លេងងុលៗរបស់ម្សៀរធិលាន់ឡើង ព្រមទាំងឱបខ្ញុំដោយដៃទាំងពីររបស់គេ

« អ្នកប្រ…» មិនទាន់និយាយចប់ផង គេថើបមាត់ខ្ញុំមុន

« អើយ!!! ទោះជាមិនទាន់ដុសធ្មេញ តែអាចថើបបានដូចយប់មិញចឹងហ្ន៎ »

« អ្នកប្រ…»

« បានហើយ!!! ទៅងូតទឹកទៅ នឹងអាលចុះលេងកោះបន្តិច » គេងើបដើរចេញទៅដូចជាគ្មានរឿងអី ទុកឲ្យខ្ញុំនៅឆ្ងល់ម្នាក់ឯង… o.O

នៅមានត…

KT Novel

    • PHN
    • 21 ខែ​ឧសភា 2012

    so happy and thankfull to you that start completing your novel, Oun Touch!

    • Bottra
    • 28 ខែ​ឧសភា 2012

    Feel so good after read this story… Thank Kmeng Touch….

    • ric
    • 2 ខែកក្កដា 2012

    i like this story when have new kmeng touch

    • ric
    • 2 ខែកក្កដា 2012

    ពេលណាមានភាគថ្មី

    • ពុទ្ធិសិទ្ធិវេហា៏
    • 12 ខែកក្កដា 2012

    when u continue .i wanna read all your ……….please😦

  1. Kal End Tov Bong 1 want to read nas……….Jet end nov bong >< ?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: