សេ្នហារបស់ក្តីស្រឡាញ់ <3 (ភាគ១)

…ពេលវេលា បណ្តាលឲ្យយើងជួបគ្នា ពេលវេលា បណ្តាលឲ្យយើងស្រឡាញ់គ្នា…

« អាឡូ?» គឺខ្ញុំ ^_^ កំពុងតែទទួលទូរសព្ទបាទ!

« នែនាយកាល!! នេះនាយនឹងមកសាលាឬអត់? ពួកយើងចាំឯងជិតមួយម៉ោងហើយវ៉ើយ! ចូលចិត្តណាស់ ធ្វើចរិកប្រុសស្អាតហ្នឹង » អូហូ!! មានដកដង្ហើមខ្លះឬអត់ហ្នឹង?

« បាទលោកស្រី កំពុងតែទៅហើយ! ក៏ផ្តាំប្រាប់ពួកក្បាលមាន់ទាំងនោះថា ខ្ញុំ សុខិតកាល ដែលជាប្រុសស្អាតប្រចាំក្រុម នឹងទៅដល់ក្នុងរយៈពេល ១៥នាទី! អរគុណ ជម្រាបលា» កុំឲ្យគេជេរទាន់ ត្រូវតែចុចបិទមុន..ហុហុ:mrgreen:

ឲ្យពួកហ្នឹងចាំបន្តិចសិនចុះ សូមណែនាំខ្លួនសិនបាទ! ខ្ញុំនេះ សុខិតកាល ហៅខ្លីៗថា «វីរបុរសសង្ហារ សុខិតកាល» ក៏បាន (នេះឈ្មោះខ្លីគេហើយ -.- ) ជានិស្សិតឆ្នាំទីមួយ ទើបតែមកនៅទីក្រុងថ្មីៗសើមៗនេះទេបាទ។ ខ្ញុំ និង មិត្តភក្តិប៉ុន្មាននាក់ បានជួលផ្ទះគេនៅដើម្បីបន្តការសិក្សានៅទីនេះ។ មានបងប្អូន ២នាក់ គិតទាំងខ្ញុំ ប្រុសទាំងអស់។ ប្រុសបងអាយុ ២២ឆ្នាំ ហើយខ្ញុំអាយុ ១៨ ឪពុកឈ្មោះ…ម្តាយឈ្មោះ…ទីកន្លែងកំណើត… (គិតសរសេរប្រវត្តិរូបសង្ខេបឬយ៉ាងម៉េច??)…បានហើយ! និយាយច្រើនពេកអ្នកសរសេរធុញហើយ ចូលសាច់រឿងវិញ។

…………………………………

ព្រឺនៗៗៗ…

បន្ទាប់ពីជួបពិភាក្សាជាមួយពួកក្បាលមាន់ (ពួកម៉ាកខ្ញុំឈ្មោះចឹងមែនណា អត់កុហកទេ ហិហិហិ) អស់ប្រមាណជា ៤០នាទី ពួកយើងក៏សម្រេចបំបែកផ្លូវគ្នាទៅផ្ទះ ព្រោះមេឃងងឹតបណ្តើរៗហើយ។ ច្រកចូលផ្ទះជួលខ្ញុំហ្នឹង ស្ងាត់ណាស់ បើមិនប្រញាប់ទេ យប់បន្តិចអាចនឹងមានពពួក អមនុស្ស ចេញមកក៏ថាបាន ម្យ៉ាងទៀត មេឃក៏គ្រហឹមរកភ្លៀងផង😀 មិនបង្អង់យូរ ខ្ញុំក៏ជិះចេញទៅ…

« ឈប់! » នៅសុខៗស្រាប់តែមានប្រុសម្នាក់លោតចេញមក ពាំងមុខម៉ូតូ ដើរមកជិតខ្ញុំ ហើយនិយាយ

« ចុះពីលើម៉ូតូ ឥឡូវនេះ » ខ្ញុំមានអារម្មណ៍ថាប្រយោគនេះដូចជាធ្លាប់លឺម្តុំណា…

« យើងប្រាប់ថាឲ្យចុះ ស្តាប់បានឬអត់?» មិននិយាយតែមាត់ គេទាញរបស់មួយ (ដែលអ្នកស្រុកខ្ញុំហៅថា កាំបិត) ចេញមក…ខ្ញុំក៏បានយល់ថាគេចង់បានអី

« បាទបង! T.T» ខ្ញុំឆ្លើយ ហើយរូតរះចុះពីលើម៉ូតូ មុននឹងក្លាយជាសាច់ជ្រូកចិញ្ច្រាំ

គេច្រានខ្ញុំចេញ ប្រញាប់ប្រញាល់ឡើងម៉ូតូ រៀបនឹងចេញទៅ…

«ឈប់សិនបង! នេះមួក ក្រែងលោខាងមុខមានប៉ូលីស» នោះហើយ!!! លើលោកនេះគ្មាននរណាល្ងង់ដូចខ្ញុំទេ ចោរលួចម៉ូតូហើយ ឲ្យមួកគេទៀត

ខ្ញុំញញឹមហុចមួកឲ្យ «សំណាងល្អណាបង ^_^» គេពាក់ រួចជិះចេញទៅបាត់ទៅ…

ខ្ញុំដើរបណ្តើរ លួចស្តាយម៉ូតូបណ្តើរ…មិនចង់ឲ្យ តែបើមិនឲ្យខ្លាចរក្សាជីវិតមិនគង់…ហ៊ើយ…ខ្ញុំដើរទៅមុខយ៉ាងគ្មានគោលដៅ មិញនេះបើសិនខ្ញុំមិនឲ្យ តើមានរឿងអីកើតឡើង? ហេតុអីខ្ញុំល្ងង់ម្ល៉េះ?… V_V

ទីតៗ…

« អេ៎ អាកូនក្មេង» សម្លេងស៊ីផ្លេម៉ូតូនៅពីក្រោយខ្ញុំ

« បាទ? o.O »

« ឡើងម៉ូតូមក » ខ្ញុំស្រាប់តែស្រឡាំងកាំង គេគឺជាចោរដែលលួចម៉ូតូខ្ញុំមិញនេះតើ ហើយត្រឡប់មកធ្វើអី? កុំប្រាប់ណាថា យកខ្ញុំទៅរំលោភសម្លាប់ បំបិទមាត់? (បើថាត្រឹមសម្លាប់អាចទៅរួច តែអារំលោភនៀក…នៅផ្ទះមានកញ្ចក់ឬអត់? ឆឹស! ឈ្លក់វង្វេងខ្លួនឯងមែនទែនតួរឿងនេះ)

« មិញនេះខ្ញុំឲ្យម៉ូតូទៅបងហើយតើ នៅ..នៅ…ច..ចង់បានអីទៀត? ខ្ញុំ…ខ្ញុំ អត់មានលុយទេ » ខ្ញុំឆ្លើយតិចៗបែបខ្លាច មិនហ៊ានសូម្បីតែមើលមុខគេ

« យើងជិះទៅឆ្ងាយហើយ ទៅឆ្ងាយមែន តែ…ឆាប់ឡើងម៉ូតូមក!!!!»

មិនបង្អង់យូរ ក្រែងសពមិនស្អាត ខ្ញុំក៏ឡើងម៉ូតូទៅជាមួយគេ

«ផ្ទះឯងនៅម្តុំណា? » គេសួរខ្ញុំ

« នៅម្តុំ…»

មិនប៉ុន្មាននាទីសោះ ដល់ផ្ទះខ្ញុំហើយ ឯភ្លៀងក៏ផ្តើមធ្លាក់មកតិចៗដែរ។ ខ្ញុំចុះពីលើម៉ូតូហើយដើរចូលក្នុង បម្រុងនឹងបើកទ្វារ

« ទៅណា? មិនយកម៉ូតូចូលផ្ទះទេអី? អាក្មេងនេះ» សម្លេងគេបង្អាក់ដំណើររបស់ខ្ញុំ

« ចុះបងអត់យកទេហ៎? o.O » ខ្ញុំបើកភ្លែកធំៗសួរ

« គឺ…គឺ…ហ៊ើយ!!! ឆាប់យកម៉ូតូចូលផ្ទះទៅ តិចយើងដូរចិត្តទាន់ » ខ្ញុំដើរទៅបើកទ្វារ តែទ្វារជាប់សោរ

« ទ្វារជាប់សោរហើយបង…អឺ…បងមានទូរសព្ទឬអត់? ខ្ចីបន្តិច ^_^ ហិហិ »

« រឿងច្រើនមែនវ៉ី!!! » គេរអ៊ូ តែក៏ព្រមហុចទូរសព្ទមក។ មុននឹងចុចទៅរកមិត្តរួមបន្ទប់ ខ្ញុំលួចចុចទៅទូរសព្ទខ្លួនឯងសិន:mrgreen: (ចាប់ផ្តើមចេញចរិកហ្នឹងទៀតហើយ ឃើញប្រុសស្អាតមិនបាន)…ជួនអី គេចង់រាប់អានគ្នា កុំគិតផ្តេសផ្តាសណាមិត្តអ្នកអាន

« អាឡូ? សិរី នេះយើងកាល ចុះមកបើកទ្វារឲ្យបន្តិច »

ពួកម៉ាកខ្ញុំបានចុះមកបើកទ្វារ ហើយបងចោរម្នាក់នោះក៏ដើរចេញ

« ឈប់សិនបង! » ខ្ញុំឃាត់គេ ហើយរត់ចូលទៅក្នុងផ្ទះ

« នេះឆ័ត្រ មេឃកំពុងតែរលឹម ប្រយ័ត្នផ្តាសាយ » គេទទួលឆ័ត្រពីខ្ញុំហើយក៏ដើរចេញ អរគុណមួយម៉ាត់ក៏គ្មាន ឆឹស!!

សូរ្យកាន្តនិយាយ៖

ខ្ញុំគឺ សូរ្យកាន្ត។ និយាយទៅ ខ្ញុំគ្មានឪពុកម្តាយទេ រស់នៅជាមួយជីដូនតាំងពីតូច សព្វថ្ងៃជានិសិ្សតឆ្នាំទី៣។ ដំបូងមិនគិតថាមកធ្វើជាចោរទេ មកពីលោកយាយឈឺធ្ងន់ គ្មានលុយបង់ថ្លៃមន្ទីរពេទ្យទើបដាច់ចិត្តធ្វើបែបនោះ។ គិតថានឹងបានម៉ូតូមកលក់ ព្យាបាលជម្ងឺយាយហើយ តែមិនដាច់ចិត្តសោះ ពេលឃើញមុខអាក្មេងនោះហើយ ដូចជាអាណិតម៉េចមិនដឹងទេ។ មនុស្សឆ្កួតអី ចោរលួចម៉ូតូហើយ ដោះមួកសុវត្ថិភាពឲ្យគេទៀត…

ទីតៗ ទីតៗ…Message

« Thanks for not taking my motor, good night, take care na…yat pdas say… »

« U too, good night! »

…ស្នាមញញឹមមួយបានផុសឡើងលើផ្ទៃមុខរបស់គេ…

នៅមានត…

    • Wait
    • 10 ខែ​ឧសភា 2012

    So happy when u update new story. Hope oneday u finish existing novel na.

    bye

    • Bottra
    • 10 ខែ​ឧសភា 2012

    Thank for this story I really love to read it… But when will it continue this story?

    • PHN
    • 18 ខែ​ឧសភា 2012

    It is a good novel. Oun Touch, your start is perfect. I like it very much.
    Hope u continue soon.

  1. wow interesting… keep doing dude…
    fighting… i like this story… hahhaha

    • I’m Po Po :D
    • 5 ខែមិថុនា 2012

    What a nice story….i really want to read part 2😀

    • Dragon
    • 30 ខែមិថុនា 2012

    Honestly speaking, I just find out ur blog and I’ve read all of your stories already. These make me feel happy, interesting, and enjoyable a lot for my life. You are such an awesome writer whom can make everyone throw their feeling into it, and all of your stories are interesting as well. But, I still wanna read more on your stories that haven’t finished it so far. Since i also know that you are so busy as well just hope that you will spare your valuable time to end it soon because, for sure, I really wanna know it. Sorry disturbing you… អរគុណ និង នៅតែគាំទ្រស្នាដៃរបស់អូនក្មេងតូចជានិច្ច😀 ។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: