បេះដូងឆ្កួត!!

តើមនុស្សពិតជាមិនអាច ហាមចិត្តខ្លួនឯងពិតមែនហ៎?…

ជាថ្មីម្តងទៀត យប់មួយនោះ ខ្ញុំបានជួបរឿងដ៏ស្មានមិនដល់មួយ។ វាប្រហែលគ្រាន់តែជាសុបិនរបស់ខ្ញុំ ដែលខ្ញុំស្ទើរតែលែងចាំ បន្ទាប់ពីឆ្នាំថ្មីបានចូលមកដល់។

ដំបូង ខ្ញុំគិតថា អ្វីដែលគេនិយាយមក សុទ្ធតែជាការលេងសើច ហើយទីបំផុតអ្វីទាំងអស់នោះ ជាការលេងសើចមែន។ មិត្តខ្ញុំម្នាក់បានប្រាប់ថា អ្វីដែលគេនិយាយមិនមែនលេងសើច តែមិនដឹងហេតុអី ក្នុងចិត្តរបស់ខ្ញុំគិតថា គេកំពុងលេងសើច លេងសើចជាមួយអារម្មណ៍របស់ខ្ញុំ។ បើជាកាលពីមុន ខ្ញុំប្រាកដជាសប្បាយចិត្ត ស្ទើរហោះទៅលើអាកាស តែពេលនោះ ខ្ញុំបែរជាគ្មានអារម្មណ៍ដូចដែលគិតទុកសោះ គឺធម្មតាៗ។ អាចនិយាយបានថា ខ្ញុំអាចបំភ្លេចចោលរឿងចាស់ ក៏អាចធ្វើចិត្តឲ្យសប្បាយៗភ្លេចរឿងមិនល្អ ប៉ុន្តែ រឿងដែលកើតឡើងនៅយប់នោះ ធ្វើឲ្យចិត្តរបស់ខ្ញុំកក្រើកជាថ្មី។

ខ្ញុំស្ទើរតែភ្លេចថា កាលពីមួយឆ្នាំមុន រឿងនោះកើតឡើងដោយរបៀបណា តែកាលពីយប់នោះ ការចងចាំរបស់ខ្ញុំត្រឡប់មកវិញ។ ពេលនោះ ខ្ញុំឆ្ងល់ខ្លួនឯងថា ហេតុអីក៏បេះដូងរបស់ខ្ញុំ មិនលោតញាប់ដូចកាលពីមុន? វាបែរជាលោតធម្មតា ហាក់ដូចជាគ្មានរឿងអីកើតឡើង ទាំងដែលការពិតកំពុងបោកបក់ដូចព្យុះសមុទ្ទ។

គ្រប់យ៉ាងនៅតែជាកំហុសរបស់ខ្ញុំ…ខ្ញុំធ្វើឲ្យគេទៅជាបែបនេះ ក៏ធ្វើខុសជាច្រើន…ខ្ញុំដឹងថាខុស តែសុំទោស! ខ្ញុំពិតជាមិនអាចទប់អារម្មណ៍បានពិតមែន។

សារភាពថា ថ្ងៃនេះ ខ្ញុំនឹកអ្នកខ្លាំងមែនទែន!! តែមិនអីទេ វាគ្រាន់តែជាអារម្មណ៍ឆ្កួតមួយឆាវ ដូចកាលពីមុនប៉ុណ្ណោះ ប៉ុន្មានថ្ងៃទៀតនឹងលែងអីហើយ…អរគុណសម្រាប់គ្រប់យ៉ាងយប់នោះ ក៏អរគុណដែលព្រមផ្តល់ឲ្យខ្ញុំនូវភាពកក់ក្តៅដែលខ្ញុំតែងទន្ទឹងរងចាំជាយូរ ភាពកក់ក្តៅដែលធ្លាប់តែមានក្នុងសុបិន តែត្រូវអ្នកធ្វើឲ្យក្លាយជាការពិត ទោះត្រឹមមួយរយៈពេលខ្លី…អរគុណ ក៏សុំទោស ដែលធ្វើបែបនោះ…

១០ កញ្ញា ២០១១
២១:០០
ក្មេងតូច

    • Dara Sin
    • 11 ខែកញ្ញា 2011

    តើ​អ្នក​បាន​ធ្វើ​អ្វី​ខុស​ចំពោះគេទៅ? រឿង​របស់​អ្នក​ដូច​ជា​ស្មុគស្មាញណាស់ហ្ន៎!

    • ខុសត្រង់ ញុមថើបគេ..ក៏ជាអ្នកផ្តើមរឿងផ្តេសផ្តាសនៅយប់នោះ

        • Dara Sin
        • 11 ខែកញ្ញា 2011

        ចុះ​នារី​ម្នាក់នោះ គេ​ខឹង​ដែរឬទេ? ឬក៏គេព្រមប្រគល់ខ្លួនប្រាណ និងភាពបរិសុទ្ធរបស់គេឲ្យអ្នក?

        • អត់ខឹងទេ..ហើយញុមក៏មិនចង់បានខ្លួនប្រាណពេកណាស់ដែរ គ្រាន់តែជាអារម្មណ៍មួយឆាវ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: