ព្រហ្មលិខិតទៀតហើយឬ?

ពេលវេលាកន្លងទៅលឿនណាស់ ៦ខែកន្លងទៅត្រឹមមួយប៉ព្រិចភ្នែក…វាហាក់ដូចជាម្សិលម្ង៉ៃដែលយើងបានស្គាល់គ្នា ក៏ហាក់ដូចជាម្សិលមិញដែលយើងបែកគ្នា…ព្រះអាទិត្យដែលលិចហើយ គង់នឹងរះវិញនៅថ្ងៃស្អែក ចុះពួកយើង? អាចនឹងជួបគ្នាវិញឬអត់…?

គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១០មក ពួកយើងមិនដែលទាក់ទងគ្នាទេ…ទោះបីជាខ្ញុំខំទូរសព្ទ Message ទៅយ៉ាងណាក៏គ្មានការឆ្លើយតប។ ខ្ញុំអស់សង្ឃឹមក្នុងជីវិត ក៏គ្មានជីវិតដើម្បីរស់ ព្រោះជីវិតខ្ញុំបានប្រគល់ឲ្យទៅគេអស់ហើយ…គ្រប់យ៉ាងកាលពីមុន ថ្វីត្បិតតែជាការកុហក តែអារម្មណ៍ ក្តីស្រឡាញ់ចំពោះគេ គឺជាការពិត។ ខ្ញុំទទួលស្គាល់ថាអ្វីដែលខ្ញុំធ្វើពិតមិនអាចលើកទោសបាន ខ្ញុំក៏ដឹងថាពួកយើងទាំងពីរមិនអាចបន្តក្តីស្នេហាទៅមុខទៀត តែខួរក្បាលរបស់ខ្ញុំមួយនេះ បញ្ជាបេះដូងដែលកំពុងតែដង្ហោយហៅគេមិនបានទេ។

«ស្រឡាញ់អូនម្តងទៀតបានទេ?» បទចម្រៀងនេះ ចេញលក់ស្របពេលយើងបែកគ្នា ប៉ុន្តែខ្ញុំគ្មានឱកាស នឹងច្រៀងឲ្យគេស្តាប់ ក៏គ្មានឱកាសនឹងហៅគេឲ្យត្រឡប់ដែរ…អ្វីគ្រប់យ៉ាងត្រូវរលាយបាត់…

«…សុំទោសនៅនឹកបង អូនមិនអាចភ្លេចបងបានទេ អូនសូមនឹកមាសមេមួយជីវិត ទឹកភ្នែកនៅតែហូរ ហូរដើម្បីស្នេហ៍ពិត តើអាចស្រឡាញ់អូនម្តងទៀតបានទេ…?» ឃ្លាទាំងអស់នេះហើយ ដែលខ្ញុំចង់ច្រៀងប្រាប់គេ…

ព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១១
ជាថ្ងៃដែលខ្ញុំត្រូវធ្វើដំណើរមកភ្នំពេញ ព្រោះពីម្សិលមិញ ជាថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប។ ខ្ញុំទិញសំបុត្រចេញដំណើរនៅម៉ោង ៧។ មុនចេញដំណើរ ខ្ញុំបានដាក់ Pooh (ដែលឈុនលីទិញឲ្យ) ចូលក្នុងវ៉ាលី ហើយក៏អូសឡើងឡាន…

តែពេលទៅដល់ភ្នំពេញ រូតវ៉ាលីមើលបែរជាមិនឃើញ…អ្នករាល់គ្នាដឹងទេថា ពេលនោះខ្ញុំមានអារម្មណ៍ដូចម្តេច? គឺភ័យ…ខ្លាច…ទឹកភ្នែកផ្តើមស្រក់ចុះមក…ខ្ញុំបានស្រែកសួរព្រហ្មលិខិតថា អ្នកពង្រាត់មនុស្សជាទីស្រឡាញ់របស់ខ្ញុំទៅហើយ ឥឡូវនេះសូម្បីតែតុក្កតាដែលគេឲ្យខ្ញុំ ក៏អ្នកយកវាទៅដែរហ៎? អ្នកមិនអាសូរដល់ចិត្តខ្ញុំ ដែលស្រែកយំស្ទើររាល់ថ្ងៃឬអី?…

មួយសន្ទុះមក ម៉ាក់តេរមក។ ខ្ញុំខំជូតទឹកភ្នែក រៀបចំសម្លេងកុំឲ្យគាត់ដឹងថាយំ។ គាត់ប្រាប់ថា Pooh នោះនៅផ្ទះ ប្រហែលខ្ញុំភ្លេច។ គ្រាន់តែលឺថាវានោះផ្ទះខ្ញុំ ខ្ញុំក៏ប្រញាប់ចេញទៅទិញសំបុត្រឡាន ជិះទៅផ្ទះវិញទាំងយប់។ ឡានចេញម៉ោង ៧កន្លះយប់…ជាង ៣០០km សម្រាប់ខ្ញុំគឺគ្មានបញ្ហានោះទេ អ្វីដែលសំខាន់គឺ Pooh…

ឡានពេលយប់បើកមិនសូវលឿនទេ ទម្រាំមកដល់បន្ទាយមានជ័យវិញ ម៉ោងជិត៥ព្រឹកហើយ…ខ្ញុំរូតរះទៅផ្ទះយក Pooh មកហើយក៏ទិញសំបុត្រឡានត្រឡប់មកភ្នំពេញវិញ នៅម៉ោង ៧ព្រឹកដដែល។ ម៉ាក់ឃាត់ថាឲ្យនៅសិនទៅ ព្រោះខ្ញុំថ្ងៃហ្នឹង ជីះឡានជាង ៦០០km ហើយ បើថែម ជាង៣០០km ទៀតក្រែងមិនល្អ។ ខ្ញុំប្រាប់គាត់វិញថា ខ្ញុំស៊ូបាន ព្រោះគោលបំណងខ្ញុំ គឺ ដើម្បីតែវា…Pooh…

នៅតាមផ្លូវ ខ្ញុំឱបវាជាប់រហូត…បងស្រីដែលអង្គុយក្បែរក៏សួរថា «ស្រឡាញ់តុក្កតាណាស់ហ្ន៎ ឃើញឱបជាប់រហូតតាំងពីបាត់ដំបង ជិតដល់ភ្នំពេញហើយ…» ខ្ញុំមិនឆ្លើយអ្វីបានត្រឹមតែញញឹម…ដើម្បីវា ខ្ញុំអត់គេងពេញមួយយប់ ជិះឡានមកយកវា…យប់នោះ ខ្ញុំបាន missedcall ទៅម្ចាស់វា…ខ្ញុំមិនអាចទូរសព្ទទៅគេទេ ព្រោះដឹងច្បាស់ថាគេនឹងមិនលើក និយាយជាមួយខ្ញុំនោះឡើយ…

យប់ ថ្ងៃ២៣ សីហា ២០១១
ប្រហែលម៉ោង ៩កន្លះ  ទូរសព្ទខ្ញុំបានរោទិ៍ឡើង ហើយអ្វីដែលខ្ញុំបានឃើញ ប្រៀបដូចជាសុបិន ដែលគ្មានថ្ងៃនឹងក្លាយជាការពិត…ឈុនលី!! គឹលេខរបស់គេ កំពុងតេរចូលទូរសព្ទខ្ញុំ…រំពេចនោះ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តណាស់ ទឹកភ្នែកនៃភាពត្រេកអរក៏ស្រក់ចុះមក…ខ្ញុំមិនហ៊ានលើកនោះទេ។ គេប្រហែលជាភ្លេចលេខខ្ញុំហើយ បានជាតេរមក ព្រោះបើគេស្គាល់ ឬ ដឹងថាម្ចាស់លេខជានរណា គេប្រាកដជាមិនអើពើឡើយ។ លើកទីមួយមិនបានលើក តែលើកទីពីរ ខ្ញុំក៏លើក…

«អាឡូ? អាឡូ? លឺអត់ហ្នឹង?» ៦ខែហើយ…៦ខែហើយដែលខ្ញុំខានបានលឺសម្លេងនេះ…

ខ្ញុំបង្ខំចិត្តធ្វើសម្លេងជាមនុស្សផ្សេងប្រាប់គេថា ច្រឡំលេខហើយ…ព្រោះមិនចង់ឲ្យគេដឹងថាជាខ្ញុំទេ… បើគេជ្រុលជាភ្លេចហើយ កុំរំលឹកគេល្អជាង…

ខ្ញុំមិនអស់ចិត្តសោះ…ចិត្តដែលធ្លាប់ស្ងប់ស្ងាត់មួយរយៈពេល ក៏ប្រែក្លាយជាពុះកញ្ជ្រោល…ខ្ញុំបើក Facebook ឆែករកមើលឈ្មោះគេ។ មិននឹកស្មានសោះថា ឃើញគេ ទាំងដែលកាលពីមុន ខ្ញុំឆែកច្រើនរាប់លានដងក៏មិនឃើញ…ខ្ញុំបានត្រឹមតែមើលរូបថតគេ។ មនុស្សប្រុសម្នាក់ហ្នឹងហើយ ដែលខ្ញុំស្រឡាញ់កាលពីមុន ក៏ជាមនុស្សដែលខ្ញុំកំពុងស្រឡាញ់ដែរ…

ព្រហ្មលិខិត…អ្នកទៀតហើយ!!! កាលពីមុន អ្នកធ្វើបាបចិត្តខ្ញុំមិនទាន់ឆ្អែតឆ្អន់ទៀតឬ? ឬក៏ចង់ឲ្យខ្ញុំរលាយបាត់ពីលើលោកនេះ ទើបអ្នកអស់ចិត្ត? ទឹកភ្នែករបស់ខ្ញុំដែលហូរ វាច្រើនជាងទឹកសមុទ្ទដែលត្រវរលកបក់បោកទៅទៀត។ ព្រហ្មលិខិត!!! អ្នកធ្វើបាបខ្ញុំម្តងហើយម្តងទៀត!!! ពង្រាត់គេពីខ្ញុំទាំងដែលដឹងហើយថា ខ្ញុំពិតជាស្រឡាញ់គេខ្លាំង…ហើយឥឡូវ ក៏នាំខ្ញុំឲ្យឃើញគេទៀត…អ្នកចង់ឲ្យខ្ញុំឆ្កួតស្លាប់ឬអី????

ទោះជាយ៉ាងណាក៏ដោយ ខ្ញុំអរគុណអ្នកណាស់ព្រហ្មលិខិត…ខ្ញុំមិនហ៊ាន Add គេទេ បានត្រឹមតែលួចមើល Profile គេប៉ុណ្ណោះ…សូមឲ្យគេមានក្តីសុខ ជាមួយមនុស្សស្រីដែលគេស្រឡាញ់ ហើយមិនមែនជាមនុស្សអាក្រក់ដូចខ្ញុំចុះ…

ក្មេងតូច
ម៉ោង ៤:១០នាទីព្រឹក
២៤ សីហា ២០១០ 

  1. ជិះអស់ជាង៩០០គមដើម្បី POOH
    ពិតជាអស្ចារ្យ🙂

    • មិនមែនដើម្បី Pooh ទេ តែដើម្បីតុក្កតាដែលគេឲ្យ…

  2. ម៉ោង ៤:១០នាទីព្រឹក? ពិតជាឧស្សហ៍មែន
    «ខ្ញុំបើក Facebook ឆែករកមើលឈ្មោះគេ។ មិននឹកស្មានសោះថា ឃើញគេ ទាំងដែលកាលពីមុន ខ្ញុំឆែកច្រើនរាប់លានដងក៏មិនឃើញ…ខ្ញុំបានត្រឹមតែមើលរូបថតគេ។»
    ខ្ញុំចូលចិត្តប្រយោគហ្នឹងខ្លាំងណាស់
    ពេលនេះខ្ញុំរកឈ្មោះរាល់តែថ្ងៃដែរហ្នឹង សង្ឃឹមថាថ្ងៃណាមួយអាចបើកមើលឃើញឈ្មោះនោះទៅចុះ ^_^

  3. សុភាសិត​​ក្រេហ្ស៊ី៖ ១. “ស្នេហា​​ប្រៀប​​បាន​​នឹង​​កៅស៊ូ​​កង។” ២. “អាពាហ៍​ពិពាហ៍​​ប្រៀប​​បាន​​នឹង​​ទ្រូ​​ដាក់​​យក​​ត្រី។” ៣. “មនុស្ស​ដែល​ស្វែង​រក​​សេចក្ដី​សុខ​លើ​គំនរ​ទុក្ខ​ខ្លួន​ឯង​អាច​ថា​អាក្រក់​ជាង​មនុស្ស​ដែល​ស្វែង​រក​​សេចក្ដី​​សុខ​លើ​គំនរ​ទុក្ខ​អ្នក​ដ៏ទៃ។”

  4. គឺមកពីអ្នកដែលមានចិត្តចង្អៀតហួសពេក!!

  5. Great post. I was checking continuously this blog and I am impressed! Extremely helpful information particularly the last part I care for such info a lot. I was looking for this certain information for a long time. I will keep the attention of your blog. Thank you and have a nice day.

  6. Nice post. I was checking continuously this blog and I’m impressed! Extremely helpful info specially the last part I care for such information a lot. I was seeking this certain info for a long time. I will keep the attention of your blog. Thank you and have a great day.

  7. Hello, I love your blog. Do you write all of the articles yourself?

  8. Great post. I was checking constantly this blog and I am impressed! Extremely useful info particularly the last part I care for such info a lot. I was looking for this particular info for a very long time. I will keep the attention of your blog. Thank you and have a good day.

  9. Great post. I was checking constantly this blog and I’m impressed! Extremely helpful info specially the last part I care for such info much. I was looking for this particular information for a very long time. I will keep the attention of your blog. Thank you and have a good day.

  10. TY, nice post! Exactly the thing I needed.

  11. Excellent post! I’ve bookmark this site to return later. thanks!

  12. you then have a great blog here! if you’d like to earn some invite posts on my small blog?

  13. There is clearly a bundle to know about this. I suppose you made certain good points in features also.

  14. Thank you on your help!

  15. You are a very bright individual!

  16. You completed various good points there. I did a search on the subject matter and found most people will consent with your blog.

  17. Hi. I read a few of your other posts and wanted to know if you would be interested in exchanging blogroll links?

  18. how?

  19. A great word of appreciation for the author.The skill of performing write-up is excellent. I need to value publisher’s knowledge about that topic.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: