វង្វេងផ្លូវ…

ថ្ងៃនេះ ខ្ញុំចេញពីរៀន ហើយក៏ត្រឡប់មកផ្ទះម្នាក់ឯង…នៅតាមផ្លូវអារម្មណ៍រវើរវាយជាច្រើនផុស ក្នុងខួរក្បាលខ្ញុំ ទាំងដែលព្យាយាមដេញវាឲ្យចេញ តែគ្មានបានផល។

ជិះយូរៗទៅ មិនដឹងថាខ្លួនឯងជិះដល់ណា ងាកឆ្វេងក៏ប្លែក ចំណែកស្តាំក៏មិនស្គាល់…ហាហា ល្អដែរ ជាជនចំណូលថ្មីផង។ ក្នុងចិត្តគិតថា នឹងតេរសួរមិត្តភក្តិ ឬ អ្នកដែលស្គាល់ តែចិត្តមួយទៀតគិតថា ជិះរកខ្លួនឯងល្អជាង នឹងបានស្គាល់​ផ្លូវច្រើនផង🙂

ទីបំផុតក៏សម្រេចចិត្តជិះខ្លួនឯងដោយមិនពឹងអ្នកណា…ពីស្តុបមួយទៅស្តុបមួយ ឆ្លងពីផ្លូវមួយទៅផ្លូវមួយ មានការបត់បែនជាច្រើន ហើយបើយើងមិនប្រយ័ត្ន គ្រោះថ្នាក់អាចនឹងកើតមានឡើងនៅចំពោះមុខ…មិនមែនមានតែខ្ញុំទេដែលកំពុងធ្វើដំណើរ តែមនុស្សជាច្រើនក៏ធ្វើដំណើរតាមផ្លូវនោះដែរ…ពួកយើងសុទ្ធតែមានគោលដៅធ្វើដំណើររៀងៗខ្លួន។

ពេលខ្លះ ជីវិតក៏ដូចជាការជិះម៉ូតូ…យើងអាចនឹងវង្វេងផ្លូវ តែបើយើងអត់ធ្មត់ ព្យាយាមតែបន្តិច យើយក៏អាចរកផ្លូវទៅផ្ទះវិញបាន ដោយងាយស្រួល។ វិថីជីវិត អាចនឹងធំ ចង្អៀតខ្វាត់ខ្វែង ជាច្រើន តែយើងត្រូវប្រាកដថា យើងចាំច្បាស់រវាងផ្លូវទៅផ្ទះ និង កន្លែងណាផ្សេង នោះយើងនឹងមិនវង្វេងឡើយ។ ម្យ៉ាងវិញទៀត យើងត្រូវប្រយ័ត្នប្រយែង ទោះបីជាយើងស្គាល់ផ្លូវនោះច្បាស់ តែយើងមិនអាចមើលឃើញគ្រោះថ្នាក់ ថាកើតមានថ្ងៃនេះឬថ្ងៃណានោះទេ។ យ៉ាងណាមិញ បើសិនជាយើងជិះខុសផ្លូវ ហើយអាចនឹងវង្វេង នោះកុំចាំជំនួយពីអ្នកដទៃឡើយ មានតែខ្លួនយើងនេះហើយ ដែលអាចរកផ្លូវទៅកាន់អនាគតដ៏រុងរឿងបាន។

ជឿខ្ញុំទៅណា៎ បើអ្នកវង្វេងផ្លូវ សូមសែ្វងរកដំណោះស្រាយដោយខ្លួនឯង នោះអ្នកនឹងមិនវង្វេងផ្លូវដដែលនោះម្តងទៀតទេ🙂

ក្មេងតូច

០៣ សីហា ២០១១

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: