ក្តីស្រឡាញ់របស់ប៉ាម៉ាក់…

មិនដឹងថា ប៉ាម៉ាក់របស់អ្នករាល់គ្នា បារម្ភ និង ស្រឡាញ់អ្នករាល់គ្នាប៉ុណ្ណានោះទេ តែពេលនេះ ខ្ញុំសូមបើកទំព័រជីវិតពិត រៀបរាប់សង្ខេបនូវក្តីស្រឡាញ់របស់លោកទាំងពីរ ដែលមានមកលើកូន (ព្រោះបើមិនសង្ខេប សរសេរមិនអស់ទេ ច្រើនណាស់)…

គិតចាប់ពីថ្ងៃដំបូងដែលខ្ញុំបានចាប់កំណើតក្នុងផ្ទៃរបស់ម៉ាក់ ម៉ាក់មានការលំបាកណាស់។ កាលនោះ គ្រួសាររបស់ខ្ញុំមិនមានជីវភាពធូរធារអ្វីនោះទេ រកព្រឹកខ្វះល្ងាច បានល្ងាចក៏ខ្វះព្រឹកវិញ…ប៉ាត្រូវចេញទៅធ្វើការខាងក្រៅដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាព ចំណែកម៉ាក់ត្រូវធ្វើនំលក់។ បងប្អូនមិត្តអ្នកអានសាកល្បងធ្វើការស្រមៃមើលថា ស្រ្តីពោះធំម្នាក់ ធ្វើនំលក់តែម្នាក់ឯង ហត់នឿយប៉ុណ្ណា? ឆ្នាំធំៗ ហើយត្រូវឱនងើបៗទៀត។ ម៉ាក់ធ្វើការបែបហ្នឹងរហូត ទាល់តែខ្ញុំបានបើកភ្នែកឃើញពិភពលោក…

ថ្ងៃដំបូងនៃបវេសនាកាលរបស់ខ្ញុំ ម៉ាក់ខំលក់នំ ប្រមែប្រមូលលុយកាក់ស្ទើរទាំងអស់ ដើម្បីចុះឈ្មោះឲ្យខ្ញុំបានចូលរៀន (កាលសម័យនោះ ដើម្បីបានចូលរៀនត្រូវតែបង់លុយ) និង ទិញឯកសណ្ឋានមួយកំប្លេថ្មីឲ្យខ្ញុំ។ ម៉ាក់ញញឹមដោយក្តីស្រឡាញ់ហើយប្រាប់ថា «ខំរៀនណាកូន!»…

រហូតដល់ខ្ញុំអាយុប្រហែល ៩ឆ្នាំ លោកប៉ាបានយកប្រាក់សន្សំទាំងអស់ ទិញកូនកង់មួយឲ្យខ្ញុំ ថ្វីត្បិតតែកង់នោះមិនមែនជាកង់ថ្មី តែអ្វីដែលខ្ញុំពេញចិត្ត គឺក្តីស្រឡាញ់របស់ប៉ា…ប្រាក់ទាំងនេះ គាត់សន្សំយូរមកហើយ តែត្រូវបាត់បង់ទៅដើម្បីតែកូនប្រុសរបស់គាត់ម្នាក់នេះ…ខ្ញុំយំ ហើយនិយាយអរគុណប៉ា… ប៉ាប្រាប់ថា «ជិះកង់ប្រយ័ត្នប្រយែងណា៎កូន»…

ចាំបានថា ពេលខ្ញុំអាយុប្រហែល ១០ឆ្នាំ…មានអគ្គីភ័យមួយបានឆាបឆេះ លេបត្របាក់កូនផ្ទះតូច ដែលជាលំនៅស្ថានដ៏មនោរម្យរបស់ខ្ញុំទៅ ហើយបន្សល់ទុកនូវ ផេះផង់ និង ទឹកភ្នែករាប់រយតំណក់របស់ម៉ាក់…មែនហើយ! ពួកយើងក្រណាស់ ផ្ទះមួយខ្នងនេះ ជាទ្រព្យដែលលោកតាបានបន្សល់ទុក តែឥឡូវ វាឆាបឆេះអស់ទៅហើយ…ពេលនោះ ពួកយើងគ្មានទីជ្រកកោន ហើយក៏គ្មានអាហារបរិភោគដែរ…ចាំបានថាល្ងាចនោះ មានអ៊ំចាស់ម្នាក់បានឲ្យនំបុ័ងម៉ាក់ ២….នំត្រឹមតែពីរ តែមនុស្សមានបីនាក់ ម្យ៉ាងនំបុ័ង ធ្វើម្តេចនឹងអាចចម្អែតក្រពះឲ្យស្កប់ស្កល់ដូចជាបាយបានទៅ?? ម៉ាក់ បានឲ្យមួយទៅប៉ា ហើយមួយទៀតឲ្យមកខ្ញុំ…ម៉ាក់សុខចិត្តអត់ខ្លួនឯង ដើម្បីឲ្យកូនប្រុសរបស់គាត់បានឆ្អែត…

មានពេលមួយនោះ ខ្ញុំមានជម្ងឺគ្រុនឈាម។ ប៉ាម៉ាក់ភ័យណាស់ មិនដឹងធ្វើម៉េច ក៏នាំខ្ញុំទៅពេទ្យ ទោះបីជាគ្មានលុយជាប់ខ្លួនក៏ដោយ។ ដើម្បីជីវិតកូនប្រុសម្នាក់នេះ ប៉ាម៉ាក់បានទៅខ្ចីលុយគេជាច្រើន ហើយក៏ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់ទិញថ្នាំ និង បង់ថ្លៃពេទ្យផងដែរ…ពីមួយថ្ងៃទៅមួយថ្ងៃ ប៉ាម៉ាក់ពុំដែលបានសម្រាកនោះទេ ពួកគាត់ធ្វើការរហូត…រហូតដល់ខ្ញុំចេញពីពេទ្យ ក៏ពួកគាត់នៅតែធ្វើការជាច្រើន ដើម្បីលោះបំណុល…

កូនសន្យា…កូននឹងកាន់សញ្ញាប័ត្រ និង ជោគជ័យក្នុងការសិក្សារបស់កូន យកជូនលោកទាំងពីរ នាពេលអនាគតខាងមុខនេះ…កូននឹងមិនឲ្យអ្នកទាំងពីរលំបាកទៀតនោះទេ កូននឹងខិតខំរៀន ហើយរកប្រាក់ឲ្យបានច្រើន ដើម្បីទំនុកបម្រុង និង តបស្នងសងគុណដ៏ធ្ងន់មិនអាចកាត់ថ្លៃបានរបស់អ្នកទាំងពីរ…

ខ្ញុំស្រឡាញ់ប៉ាម៉ាក់របស់ខ្ញុំ…ចុះអ្នកវិញ?

 

ភ្នំពេញ ថ្ងៃទី ០១ សីហា ២០១១

ក្មេងតូច

  1. ក្មេងតូចពូកែរៀបរាប់មែន! ចឹងហើយម្តាយពិតជាមានគុណខ្លាំងណាស់ ចំពោះកូន ម្តាយខ្ញុំក៏ដូចគ្នាដែរ ចឹងយើងជាកូនត្រូវតែធ្វើការតបស្នងទៅគាត់វិញ ត្រឹមត្រូវហើយ ជាពិសេសសញ្ញាបត្រដែលកូនរៀនបានហ្នឹង យកទៅបង្ហាញគាត់ ច្បាស់ជាគាត់ សប្បាយចិត្តណាស់ ដោយសារកូនខំប្រឹងប្រែងរៀនសូត្រ បើបានការងារធ្វើទៀតនោះ ម្តាយក៏រិតតែអរខ្លាំងណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានទេ ត្រឹមត្រូវខ្ញុំទទួលស្គាល់ថា ពិតជាកូនល្អអិតខ្ចោះ នេះជាផ្នែកមួយសំខាន់ណាស់ ក្នុងការតបស្នងសងគុណម្តាយ ។ សូមអរគុណដែលបានរៀបរាបើយ៉ាងក្បោះក្បាយ, ក្មេងតូច!

    • អ្វីដែលខ្ញុំសរសេរខាងលើ គ្រាន់តែជាអត្ថបទសង្ខេបប៉ុណ្ណោះ ព្រោះថា ក្តីស្រឡាញ់ និង គុណដ៏ធំធេងរបស់លោកប៉ាអ្នកម៉ាក់ មិនអាចរៀបរាប់អស់នោះឡើយ…គឺច្រើនណាស់ មិនអាចកាត់ថ្លៃបាន

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: