ក្មេងតូច ប្រឡងរួចហើយ :)

មានអារម្មណ៍ថា ប្រឡងលើកនេះស្រួលផង ពិបាកផងយ៉ាងម៉េចមិនដឹងទេ…នរណាថា ឆ្នាំនេះគ្មានវិញ្ញាសាបែក? នរណាថាឆ្នាំនេះគ្មានការស៊ីសំណូក? នរណាថាគ្រូមិនហ៊ានទារលុយពីសិស្ស?

អ្នកនៅខាងក្រៅប្រហែលមិនដឹង តែអ្នកខាងក្នុងដូចជាខ្ញុំដឹងច្បាស់។ ជាទូទៅ ម៉ោងរូបវិទ្យា គីមី ជីវ និង ភាសាខ្មែរ អនុរក្សពីរនាក់ ទារលុយពីសិស្ស ពី ១០០០០រៀល ទៅ ៣០០០០រៀលក្នុងម្នាក់ ចឹង គ្រាន់តែមួយម៉ោង អាចរកលុយបាន ពី ២៥ម៉ឺន ទៅ ៧៥ម៉ឺន។ ចំណែកឯតម្លៃសេវាក្នុងម៉ោងមេរៀន (ភូមិ ប្រវត្តិ សីលធម៌ពលរដ្ឋ និង ផែនដី) វិញ តម្លៃ ពី ៥ពាន់ ទៅ ២ម៉ឺនរៀល។ ចំណែកឯម៉ោងគណិតវិញ ក្នុងម្នាក់ ៤ម៉ឺនយ៉ាងតិច អាចកើនដល់ ៦ ឬ ៧ម៉ឺន អាស្រ័យលើគ្រូហ្នឹងចង់បានលុយខ្លាំងឬអត់។ ហើយទាំងអស់ហ្នឹង ជាតម្លៃសេវា (សេវាចម្លង)។

គ្រូអនុរក្សម្នាក់និយាយថា «ខ្ញុំអាណិតប្អូនៗ តែកុំមើលងាយខ្ញុំ!! ខ្ញុំមិនមែនមុខលុយទេ តែបើប្អូនឯង ឲ្យម្នាក់តែ ៥ពាន់ចឹង យកទៅវិញទៅ ខ្ញុំមិនចង់បានទេ (ព្រោះចង់បានម្នាក់​ ១ម៉ឺន)

ចំណែកឯម្នាក់ទៀត មិនទាន់ទាំងវាយជួងចូលស្រួលបួលផង បោះសម្តីថា​ «ប្អូនៗ បង់ថ្លៃសេវាឲ្យហើយមក ម្នាក់ ៣ម៉ឺនៗ បើមិនឲ្យ ខ្ញុំចាប់ព្រីយ៉ុងទាំងអស់» ហើយបើគាត់និយាយថាយកប៉ុណ្ណាហើយ មិនបាច់តថ្លៃទេ គាត់យកឲ្យបាន បើមិនបាន កុំសង្ឃឹមថាបានបើក។

និយាយទៅ មណ្ឌលដែលខ្ញុំប្រឡងនេះ ស្រួលជាងគេ ព្រោះសិស្សយកព្រីយ៉ុងចូលបានដោយងាយស្រួល (គេអត់ចាប់ឆែក ដូចមណ្ឌលផ្សេង) ម្យ៉ាងគ្រូអនុរក្សទារលុយពីសិស្សទៀត ចឹងហើយសិស្សអាចចម្លងបានយ៉ាងងាយស្រួល។ ពិសេសជាងនេះទៀត សិស្សអាចឆ្លងតុ រត់ទៅមកក្នុងបន្ទប់ប្រឡងហ្នឹង រត់ពីឆ្វេងទៅស្តាំ ស្តាំមកឆ្វេងទៅមកៗ បានដោយសេរី។ ហាហាហា…ល្អមែនទែនហ្ន៎ គ្រូសម័យឥឡូវ អស្ចារ្យណាស់!!

បើនិយាយពីខ្ញុំវិញ ក្នុងមួយម៉ោង ឲ្យគេ ២ពាន់រៀល ព្រោះគ្រូអនុរក្សទារលុយសិស្ស យកលុយឲ្យគ្រប់ បើម្នាក់ ១ម៉ឺន បន្ទប់ហ្នឹង ត្រូវតែបានឲ្យគ្រប់ ២៥ម៉ឺន ខ្វះ ១០០រៀលក៏មិនបានដែរ។ ចឹងហើយ ខ្ញុំអាណិតពួកអ្នកដែលអត់ចេះ បើមិនគ្រប់លុយ គេមិនឲ្យចម្លង ខ្ញុំក៏ឲ្យពីរពាន់ៗ ទៅ។ បើនិយាយរឿងព្រីយ៉ុងវិញ ទាំងខ្ញុំទាំងគេ ហ៊ាននិយាយថាយកចូល តែមិនមែនយកទៅចម្លងទេ គឺយកទៅផ្ទៀងផ្ទាត់ និង មើលថា ខ្ញុំឆ្លើយហ្នឹង ត្រូវបានប៉ុន្មានភាគរយ បើត្រូវបាន ៩០% ខ្ញុំចម្លងថែមឲ្យបាន ១០%ទៀត គ្រប់ ១០០%..ហិហិហិ..

ស្តាយដែរ ព្រោះបន្ទប់ដែលខ្ញុំប្រឡងគ្មានសិស្សណាចេះសោះ មានតែខ្ញុំ (ខ្ញុំចេះតិចតួច) និង មិត្តខ្ញុំតិចតួចដែរ ក្រៅពីហ្នឹង សូម្បីតែ ដេរីវេ រក f'(x) : 2x+3 ក៏មិនចេះធ្វើដែរ។ ចឹងហើយ ខ្ញុំធ្វើទាំងត្រដរជាមួយមិត្តខ្ញុំ…ហាហាហា…ខ្ញុំនៅជញ្ជាំងខាងឆ្វេង មិត្តខ្ញុំនៅជញ្ជាំងខាងស្តាំ…គ្មានបានមើលគ្នាអីទេ បានសួរគ្នាម៉ាមាត់ៗ។ សំណាងដែរ ព្រោះវិញ្ញសាប្រឡងមិនសូវពិបាក អាចធ្វើខ្លួនឯងបាន ទោះជាមានខុសខ្លះត្រូវខ្លះ តែក៏ជាសមត្ថភាពខ្ញុំផ្ទាល់។

កុំថាតែខ្ញុំដែលយកព្រីយ៉ុងចូល សូម្បីតែមិត្តខ្ញុំដែលជាសិស្សពូកែ គណិត ទូទាំងប្រទេស ក៏យកព្រីយ៉ុងចូលដែរ…ហាហាហា…គឺវាចង់បាននិទ្ទេស A ឯខ្ញុំចង់បាន A ដែរ…ហិហិ..តែបាន B ឬ C ក៏អស់ចិត្តដែរ ព្រោះខ្ញុំអត់ចេះអីផង…

និយាយអស់ហើយ…ត្រៀមខ្លួនសរសេររឿងថ្មីវិញ…បាយបាយ

  1. ជូនពរបាននិទ្ទេសល្អណា ^^

  2. សប្បាយមែន ខ្ញុំចង់ទៅប្រឡងដែរ ថ្ងៃណាគេឈប់?

    • cambomaths
    • 30 ខែកក្កដា 2011

    ha ha…

  3. ពិតមែនឬ! អត់មានបញ្ឆោតយកលុយទេណា!

    • អត់បញ្ឆោតទេ ធានាថា ឆ្នាំក្រោយប្រាកដជាមានរឿងបែបហ្នឹងទៀត ព្រោះគ្មានវិធានការតឹងរឹងដើម្បីលុបបំបាត់ និង ទប់ស្កាត់

      • បើនៅតែចឹងមែន គិតធ្វើម៉េច ក្មេងតូច?

        • តាមដំណើរទៅ…ព្រោះខ្ញុំជាក្មេងតូចតាច ទៅធ្វើអីគេកើត

          • អញ្ចេះវិញ យើងគិតនាំគ្នា ទៅយំនៅមុខ ក្រសួងវប្បធម៌ទៅ ចាំមើលពួកគាត់គិតម៉េច? បើគេ្យស្ករគា្រប់យើងកុំយក!

  4. ក្មេងតូចប្រឡងបាក់ឌុបឆ្នាំ២០១១?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: