ថ្ងៃមួយ…

ថ្ងៃមួយ ដែលយើងបានជួបគ្នាដោយចៃដន្យតាមរយៈ Facebook…

ថ្ងៃមួយ ដែលអ្នកបាន add មកហើយពួកយើងក៏ក្លាយជាមិត្តនឹងគ្នា…

ថ្ងៃមួយ ដែលខ្ញុំមានអារម្មណ៍ថាបេះដូងលោតស្ទើរផ្លុះធ្លាយចេញទៅក្រៅពិភពលោក…

ហើយថ្ងៃមួយនោះដែរ…ខ្ញុំក៏ស្រឡាញ់អ្នក…

……វាហាក់ដូចជាការប្រឌិតរបស់ព្រហ្មលិខិត ដែលកម្រិតឲ្យពួកយើងទាំងពីរជួបគ្នា។ ខ្ញុំមិនធ្លាប់គិតសោះថា ខ្ញុំអាចរកបានមិត្តម្នាក់ដែលយល់ចិត្ត និង រាប់អានខ្ញុំដល់ថ្នាក់នេះ។ អរគុណសម្រាប់ការចូលមកក្នុងជីវិតខ្ញុំរបស់អ្នក…អ្នកបានស្រោចទឹកថែទាំដើមឈើបេះដូង ​ដែលរៀបនឹងក្រៀមស្វិតទៅហើយ ឲ្យមានជីវិត ឲ្យលាស់ត្រួយជាថ្មី។ ដំបូងឡើយ ខ្ញុំគ្រាន់តែទុកអ្នកជាមិត្ត ហើយក៏ព្យាយាមទុកជាមិត្តរហូតទៅ តែដើមឈើបេះដូងដែលអ្នកបានដាំនោះ វាឆ្លាក់ឈ្មោះអ្នកយ៉ាងជ្រៅមិនអាចលុបបាន ថែមទាំងចាស់ឬសក្នុងចិត្តខ្ញុំ មាំជាងមហាកំពែងប្រទេសចិនទៅទៀត។ ព្រហ្មលិខិត បានតាក់តែងឲ្យយើងមានឈ្មោះស្រដៀងគ្នា…គឺឈ្មោះខ្ញុំក្នុងឈ្មោះអ្នក…ព្រហ្មលិខិត ប្រហែលជាចង់លេងសើចនឹងខ្ញុំទៀតហើយមើលទៅ…

ខ្ញុំឆ្ងល់ដែរ ហេតុអ្វីខ្ញុំក្លាយជាដូច្នេះ? ចាប់តាំងពីរស្គាល់អ្នក និងបានលេង chat ជាមួយគ្នាពីរបីដងមក ចិត្តរបស់ខ្ញុំចេះតែនឹកអ្នករហូត…ពេលបើក chat សង្ឃឹមថានឹងបានឃើញអ្នក online។ ចិត្តរបស់ខ្ញុំពេលនោះ ពុះកញ្ជ្រោលដូចជាទឹកដែលកំពុងដាំឲ្យពុះមុននឹងលើកចុះពីចង្រ្កានដូច្នោះដែរ។ ពេលឃើញឈ្មោះអ្នក online ខ្ញុំសប្បាយចិត្តរកប្រាប់មិនត្រូវ ក្នុងចិត្តនឹកថា នឹងចង់ chat ទៅមុន តែខ្លាចអ្នកគិតថា ខ្ញុំកំពុងចង់ចែចង់ចូកចែវចាត់ចែងធ្វើជាមនុស្សពិសេស។ បែបហ្នឹងហើយ ដែលអ្នកតែងនិយាយថា មិនដែលឃើញខ្ញុំ chat ទៅមុនសោះ។ ខ្ញុំចាំអ្នក chat មកមុនស្ទើរគ្រប់ពេល…ពេលខ្លះ ខ្ញុំឃើញអ្នក online យូរហើយ តែមិនឃើញ chat មក ខ្ញុំអន់ចិត្តខ្លាំងណាស់ គិតថា ខ្លួនខ្ញុំនេះ គ្មានតម្លៃក្នុងចិត្តអ្នកឡើយ។ មែន! អ្នកស្អាត មានប្រជាប្រិយភាព ហើយក៏មានមនុស្សជាច្រើនតាមស្រឡាញ់ចូលចិត្ត និង chat ជាមួយ ដែលធ្វើឲ្យខ្ញុំកាន់តែតូចចិត្តនឹងខ្លួនឯងខ្លាំងឡើង។ អ្នកដឹងទេ? រាល់ពេលដែលខ្ញុំគិតបែបនោះ ខ្ញុំតែងតែឃើញ ផ្ទាំង chat ដែលមានឈ្មោះអ្នកលោតចេញមក ហើយលុបបំបាត់ភាពអន់ចិត្តរបស់ខ្ញុំមិញនេះអស់..ទីបំផុត អ្នកក៏ chat មកខ្ញុំ។

អ្នកបានប្រាប់ខ្ញុំពីរឿងរ៉ាវរបស់អ្នកជាច្រើន…ថ្វីបើពួកយើងមិនដែលជួបមុខគ្នា និង នៅឆ្ងាយពីគ្នា តែអារម្មណ៍របស់ខ្ញុំប្រាប់ថា ពួកយើងគឺនៅជិតគ្នា ហាក់ដូចជាកំពុងនិយាយទល់មុខគ្នាដូច្នោះឯង។ ក្បែរខ្លួនអ្នក មានមនុស្សជាច្រើនដែលយកចិត្តទុកដាក់ចំពោះអ្នក ហើយអ្នកក៏មិនអផ្សុក។​ ពេលខ្លះ អ្នករវល់ chat ជាមួយអ្នកផ្សេងហើយទុកខ្ញុំចោល..ទោះបីជាមិនសប្បាយចិត្ត តែក៏មិនថាអ្វីដែរ ព្រោះខ្ញុំបានត្រឹមតែជាមនុស្សសម្រាប់កំដរអ្នកពេលអផ្សុកប៉ុណ្ណោះ មិនអាចប្រៀបផ្ទឹមនឹងគេបានឡើយ។ អ្នកធ្វើឲ្យខ្ញុំនឹក…នឹក…នឹកគ្រប់ដង្ហើមចេញចូល ហើយក៏គ្រប់ទីកន្លែងដែលខ្ញុំទៅដល់…

អរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកបានផ្តល់ឲ្យ…ទោះបីជាអ្នកទុកខ្ញុំជាមិត្តធម្មតា តែបេះដូងមួយនេះ ថតឈ្មោះអ្នកទុករួចហើយ…ទោះបីជាយើងទើបនឹងស្គាល់គ្នា តែខ្ញុំប្រាកដក្នុងចិត្តហើយ…ខ្ញុំស្រឡាញ់អ្នក…hm…

ក្មេងតូច
០៧ កក្កដា ២០១០ 

    • ឌីយ៉ា
    • 7 ខែកក្កដា 2011

    ឈប់លេងហ្វេសប៊ុកតែបីខែទៅ លែងអីហើយ!

    • ឌីយ៉ា
    • 7 ខែកក្កដា 2011

    និយាយអញ្ចឹងគឺចប់តែម្តង!

  1. រឿងលេងលេងទេដឹង

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: