លូចស្នេហ៍ដួងចន្ទ <3

ហិហិ..ទើបតែមើលសារឡើងវិញ បានដឹងថា ខុសអក្ខរាវិរទ្ធច្រើនណាស់…ខ្ញុំបានកែសម្រួលហើយយកមកដាក់ជូនជាថ្មី..សង្ឃឹមថាចូលចិត្តណា!!

អង្គុយម្នាក់ឯងសម្លឹងមេឃ                 ចន្ទដ៏ល្អឯករះនៅឆ្ងាយ

បានត្រឹមសម្លឹងពីចម្ងាយ                    គ្មានថ្ងៃក្បែរកាយនិត្យឱរា។

អង្គុយសង្វេគតែម្នាក់ឯង                    ចន្ទគ្មានចម្បែងព្រោះតារា

រះក្បែរហែហមដួងចន្ទថ្លា                    វាតាក៏បក់បោកត្រសង។

អង្គុយសម្លឹងមើលមិនឈប់                ទោះដឹងថាយប់ដើរកន្លង

នឹកដល់ចន្ទម្តងឈឺចាប់ម្តង                បំណងចង់ជួបទោះគ្មានផ្លូវ។

វាយោបក់បោករំភើយផាត់                 ពពករសាត់បាំងចន្ទទៅ

ខ្ញុំដឹងថាភ្លៀងធ្លាក់ឥឡូវ                      កណ្តាលយប់ជ្រៅរងារណាស់។

ភ្លៀងអើយធ្លាក់មកលាងចិត្តខ្ញុំ            កុំឲ្យសម្ងំគិតផ្តេសផ្តាស

លួចស្នេហ៍ដួងចន្ទពិតមិនខ្មាស           គិតណាស់ឈឺណាស់ នៅតែគិត។

ចន្ទរះលើមេឃមានតារា                     រះក្បែរកាយាយ៉ាងជិតស្និទ្ធ

ខ្ញុំជាទន្សាយមាឌតូចល្អិត                  បានត្រឹមលួចគិតស្នេហ៍ដួងចន្ទ។

កំណាព្យដំបូងដែលទទួលបានការចូលចិត្តច្រើនជាងគេ…

  1. ព្រះច័ន្ទដឹងថាខ្ញុំកំពុងនឹកទេន៎ !
    ហិហិ🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: