វិប្បដិសារី…

វិប្បដិសារី…សំណេរជូនទៅមនុស្សម្នាក់…

មនុស្សជាច្រើនធ្លាប់ប្រាប់ខ្ញុំថា «បើសិនជាធ្វើខុសហើយឲ្យវាខុសទៅចុះ សំខាន់ឲ្យតែចេះកែ…» តែពេលនេះ សូម្បីតែពេលសម្រាប់កែខ្លួន ក៏គ្មានសម្រាប់ខ្ញុំដែរ…

ខ្ញុំដឹងថាខ្ញុំបានធ្វើខុស…«បើដឹងថាខុស ពេលធ្វើហេតុអីក៏មិនគិត??»

មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ដែលថា មិនដែលធ្វើខុសនោះទេ..ពេលខ្លះ យើងមិនដឹងថាអ្វីដែលយើងកំពុងធ្វើនោះ វាមិនត្រឹមត្រូវ តែពេលខ្លះទៀត យើងដឹងថាវាខុស តែយើងនៅតែធ្វើ…

មានមនុស្សជាច្រើនដែលតែងនិយាយថា គេមានវិប្បដិសារី ព្រោះតែអំពើរបស់គេ..ហើយខ្ញុំក៏ដូច្នោះដែរ..ខ្ញុំខឹងនឹងខ្លួនឯង ដែលបណ្តោយឲ្យរឿងនោះកើតឡើង ហើយក៏ខឹងនឹងខ្លួនឯងដែលធ្វើឲ្យមនុស្សម្នាក់ត្រូវឈឺចាប់ ទឹកភ្នែកដោយសារខ្ញុំ។ ខ្ញុំដឹងថា អ្វីដែលខ្ញុំបានធ្វើ វាពិតជាមិនគួរនឹងអធ្យាស្រ័យឲ្យ តែសុំម្យ៉ាងបានទេ..? កុំចោលមនុស្សម្នាក់នេះបានទេ?

សុំត្រឹមតែឱកាសមួយដើម្បីកែប្រែរាល់ទង្វើដែលខុសឆ្គង…ចង់បង្ហាញឲ្យឃើញថា មនុស្សម្នាក់នេះ នឹងមិនធ្វើឲ្យអ្នកយំម្តងទៀតទេ…

ខ្ញុំគ្មានសិទ្ធិបង្ខំអ្នកឲ្យព្រម ហើយក៏គ្មានសិទ្ធិហាមឃាត់អ្នកមិនឲ្យទៅ…តែអ្វីដែលខ្ញុំធ្វើកន្លងមក ពិតជាមិនអាចឲ្យអ្នកទុកឱកាសឲ្យខ្ញុំបាន?? អ្នកនិយាយថា អ្នកអស់ចិត្តនឹងជឿ តែទុកពេលឲ្យខ្ញុំខ្លះបានទេ? ខ្ញុំនឹងយកគ្រាប់ពូជនៃ «ជំនឿ» ទៅដាំ…ហើយថែទាំវាបន្តិចម្តង រហូតដល់វាធំ…ខ្ញុំនឹងធ្វើឲ្យអ្នកជឿថា មនុស្សមិនល្អម្នាក់នេះ ស្រឡាញ់អ្នកអស់ពីចិត្ត…

បើសិនជាខ្ញុំមានឱកាស ខ្ញុំនឹងធ្វើឲ្យអ្នកដឹងថាខ្ញុំស្រឡាញ់អ្នកប៉ុណ្ណា..ខ្ញុំនឹងប៉ះប៉ូវរាល់អ្វីដែលខ្វះខាត ហើយក៏បន្ថែមនូវអ្វីដែលសមស្រប…បន្ថែមនូវក្តីស្រឡាញ់ បារម្ភ ហើយក៏បញ្ឈប់រាល់អ្វីដែលអ្នកមិនចូលចិត្ត..ក៏ឈប់ធ្វើឲ្យទឹកភ្នែករបស់អ្នកហូរទៀតដែរ…សន្យា…

ខ្ញុំដឹងថាខ្ញុំបានក្បត់សន្យាម្តងរួចមកហើយ…តែសុំឲ្យអ្នកជឿខ្ញុំម្តងទៀតបានទេ? ខ្ញុំហ៊ានធ្វើគ្រប់យ៉ាងបើសិនជាអ្វីដែលខ្ញុំធ្វើទៅហើយ អាចឲ្យអ្នកទុកចិត្តខ្ញុំម្តងទៀត…

Note មួយនេះ ថ្វីត្បិតតែសាមញ្ញធម្មតា តែវាត្រូវបានសរសេរចេញពីសម្បកបេះដូងមួយ ដែលកំពុងទាមទារឲ្យអ្នកបំពេញវា ឲ្យក្លាយជាបេះដូងមួយពេញលេញ…ទឹកភ្នែកស្រក់ចុះមកសួរខ្ញុំថា «តើអ្នកនឹងត្រឡប់មកវិញទេ វានឹកអ្នក…»…សុំត្រឹមតែឱកាសមួយ ខ្ញុំនឹងកែប្រែកំហុស…

    • ប្រុញ
    • 27 ខែមិថុនា 2011

    សំណាងម្ល៉េះមានគេទឹកភ្នែកដោយសារ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: