សំណូមពរពីក្មេងតូច

ជាបឋម ខ្ញុំបាទសូមជម្រាបសួរជាថ្មីម្តងទៀតពីចម្ងាយ…ហិហិ…ប្រកាសមួយនេះត្រូវបានសរសេរឡើង សម្រាប់ជាដំណឹងដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ ឲ្យបានជ្រាបថា៖

១. ប្លក់នេះគឺសម្រាប់កម្សាន្តអារម្មណ៍ ដែលរួមបញ្ជូននូវ ប្រលោមលោក រឿងខ្លីៗ និង អត្ថបទខ្លះ ដែលសុទ្ធសឹងជាស្នាដៃរបស់ម្ចាស់ប្លកផ្ទាល់ មិនមែនជាអត្ថបទសម្រង់ ដែលដកស្រង់ចេញពីសៀវភៅ ឬ អត្ថបទណាមួយនោះទេ។

២. ប្លកនេះ មិនគាំទ្រនយោបាយ ឬ គណបក្ស ណាមួយឡើយ។ ដូចនេះ សូមបងប្អូនអ្នកស្នេហាវិស័យនយោបាយទាំងអស់ មេត្តាយល់ដោយអនុគ្រោះ។

៣. ប្លកនេះ មិនមែនជាប្លកអភិរក្សអក្សរសាស្រ្តនោះទេ ហើយរាល់អត្ថបទ គឺសុទ្ធតែត្រូវបានសរសេរឡើង ប្រហែលជាមានខុសអក្ខរាវិរុទ្ធខ្លះ ឬ មានពាក្យបរទេសខ្លះត្រូវសរសេរជាភាសាខ្មែរ ឬ ត្រូវបានសរសេរជាគ្រាមភាសា (ឧ. តាសេ ឬ ញុម)។ បើសិនជាបងប្អូនអ្នកអភិរក្សអក្សរសាស្រ្ត បានឃើញនោះ សូមផ្តល់ការរិះគន់ (ជេរក៏បាន) ក្នុងទំព័ររិះគន់ដែលមាននៅខាងលើ ឬក៏ចុច «X» ពណ៌ក្រហមខាងលើនោះ ហើយចេញពីផ្ទះរបស់ខ្ញុំក៏បាន។

៤. ពេលចូលមកដល់ផ្ទះខ្ញុំហើយ សូមមេត្តាប្រើប្រាស់ពាក្យសម្តីឲ្យបានត្រឹមត្រូវ ឲ្យសមជាអ្នកចេះដឹងក្នុងសង្គមផង។ រាល់ មតិ (comment) ដែលមិនសមស្រប ប្រាសចាកសីលធម៌ និង អសុរស នឹងត្រូវបានលុបចោល។

៥. រាល់មតិដែលទាក់ទងនយោបាយ ឬ គណបក្សណាមួយ ត្រូវលុបចោល ហើយ email របស់មតិនោះនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ ដែលមានន័យថា រាល់មតិដែល post ដោយ email នោះនឹងត្រូវលុបចោលដោយស្វ័យប្រវត្តិ។

ជាចុងក្រោយនេះ គឺ សូមអរគុណ ^_^ hehehe…

    • ឌីយ៉ា
    • 22 ខែមិថុនា 2011

    ព្រៃផ្សៃមែន!

  1. Hello Kmeng Touch😀

    May I repost your story on https://khmengchkout.wordpress.com/2011/07/05/%E1%9E%93%E1%9E%9A%E1%9E%8E%E1%9E%B6%E1%9E%93%E1%9F%85%E1%9E%81%E1%9E%B6%E1%9E%84%E1%9E%9B%E1%9E%BE-%E1%9E%9A%E1%9E%BF%E1%9E%84%E1%9E%81%E1%9F%92%E1%9E%98%E1%9F%84%E1%9E%85/ as well as other story to my blog http:/cambopop.blogspot.com for my reader ? I will keep the credit for you.

    Thank!

    • OK, but please, keep my name there to let the leaders know it’s mine🙂
      thanks!

      • Thank Kmeng Touch! I will keep your name as well as your blog address remaining. Thx!

    • monyrinataro
    • 6 ខែកក្កដា 2011

    បំបិទសិទ្ធិអីម៉េស!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: