កំណែជីវិត…

«បើសិនជាធ្វើលំហាត់ខុស យើងអាចកែបាន ចុះបើដើរខុសផ្លូវជីវិត តើអាចកែបានទេ?»

មានមនុស្សជាច្រើននាក់តែងចោទសួរខ្លួនឯងនូវសំណួរមួយនេះ។ ជាការពិត មនុស្សតែងយល់ថា ការដែលដួលហើយ ចាំបាច់ត្រូវមានអ្នកផ្សេងមកជួយលើក ចុះម៉េចក៏យើងមិនងើបឈរដោយខ្លួនឯង? ជីវិតមនុស្សត្រូវពឹងផ្អែកទៅលើអ្នកដ៏ទៃក៏ពិត តែគ្រិះនៃជីវិតដ៏រឹងមាំ គឺកើតចេញអំពីចិត្តខ្លួនឯង។

ក្នុងជីវិតរស់នៅ យើងតែងគិតថា អ្វីដែលយើងធ្វើសុទ្ធតែត្រឹមត្រូវ។ មានមនុស្សតិចតួចណាស់ ដែលមើលឃើញពីកំហុសរបស់ខ្លួន និង ចេះទទួលខុសត្រូវនូវអ្វីដែលខ្លួនបានប្រព្រឹត្ត។ ការមានទំនួលខុសត្រូវក្នុងជីវិតពិតជាសំខាន់ តែមានពេលខ្លះ ភាពកំសាកក៏ធ្វើឲ្យយើងអាចដោះស្រាយបញ្ហាជីវិតបាន។ មនុស្សយើងពិតជាមិនអាចមើលឃើញសម្រាម ដែលនៅលើក្បាលខ្លួននោះឡើយ តែអ្នកដទៃអាចមើលឃើញ ហើយតែងប្រាប់យើងឲ្យយកសម្រាមនោះចេញ។ សម្រាមមិនមែនសុទ្ធតែដូចគ្នានោះទេ ខ្លះជាសម្រាមស្ងួត ខ្លះជាសម្រាមសើម។ ថ្វីត្បិតតែមានបម្រាប់ឲ្យយកសម្រាមចេញ តែមនុស្សយើងនៅតែមិនព្រមធ្វើ ហើយតែងតែមានការខឹងសម្បារទៅនឹងមនុស្សដែលជាអ្នកប្រាប់។ សម្រាមស្ងួតទុកយូរនឹងមិនរលួយ តែបើជាសម្រាមសើម វារលួយលឿនណាស់។ ដូចនេះ យើងត្រូវយកវាចេញឲ្យបានទាន់ពេល។

ជីវិតគឺប្រៀបដូចជាក្រដាស ស មួយសន្លឹក។ មនុស្សគឺប្រៀបដូចជាប៊ិចមួយដើមដែលគូសវាស លើក្រដាសនោះ។ បើយើងគូសបានស្អាត ក្រដាសនោះក៏ស្អាត តែបើយើងមិនចេះគូស ឬគូសក្រវេមក្រវាម ពីក្រដាសដែលស្អាតអំបាញ់មិញ នឹងក្លាយទៅជាក្រដាសដែលមិនគួរឲ្យចង់ប៉ះ។ ការរស់នៅក៏ប្រៀបដូចជាការសរសេរអត្ថបទចឹង បន្ទាប់ពីសរសេរចប់ហើយ គឺយើងត្រូវពិនិត្យមើលវាសារជាថ្មី ម្តងហើយម្តងទៀត ថាតើមានកំហុសអ្វីដែរឬទេ? បើមានយើងគួរកែភ្លាមៗ ហើយកុំខ្លាចថាយឺតពេល ព្រោះវាមិនយឺតទេ។ អ្នកអាចកែកំហុសដែលមានក្នុងអត្ថបទបាន ហេតុអីក៏មិនកែកំហុសដែលមានក្នុងជីវិតអ្នកផង? មនុស្សយើងតែងគិតថា ពេលដួលចុះហើយ នឹងប្រឡាក់ដី ហើយក៏មិនមានអ្នករាប់រក បើចឹងម៉េចក៏អ្នកមិនទៅងូតទឹក លាងជម្រះដីទាំងនោះទៅ? គំនូរដែលគូរលើក្រដាសហើយ បើយើងគូរខុស យើងអាចហែកក្រដាសនោះចោល ហើយចាប់ផ្តើមឡើងវិញជាមួយក្រដាស សថ្មីទៀត ជិវិតក៏ដូច្នោះដែរ។

យើងតែងគិតថា ព្រហ្មលិខិតកំណត់វាសនារបស់យើងរួចហើយ យើងមិនអាចកែប្រែបាន។ មែន! យើងមិនអាចកែបានមែន តែជីវិតយើងគឺជារបស់យើង យើងជាអ្នកដើរ។ ដំណើរជីវិតគឺប្រៀបដូចជាការលេងអុកចឹង។ យើងត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ ម៉ត់ចត់មុននឹងធ្វើការដើរ ហើយនិង ដើម្បីឈ្នះភាគីម្ខាងទៀត ក៏ដូចជាការទទួលជោគជ័យក្នុងជីវិតផងដែរ។ ភាពល្អប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ មិនមែនកើតឡើងដោយឯកឯងនោះទេ ហើយវាក៏មិនមករកយើងដែរ ផ្ទុយទៅវិញ គឺយើង ដែលជាអ្នកទៅរកវា ដួចជាពាក្យចាស់លោកពោលថា «សត្វម្រឹគ មិនដែលបោលចូលមាត់សីហ៍ដែលដេកលក់នោះទេ »។

គ្រប់គ្នាសុទ្ធតែស្រឡាញ់ជីវិត គ្រប់គ្នាសុទ្ធតែចង់បានជីវិតដ៏ប្រសើរ…ចឹង តោះ!! កែប្រែជីវិតដែលអ្នកគិតថាមិនល្អ ជាមួយខ្ញុំ…ក្រោកឈរឡើង ឲ្យផុតពីភក់ជ្រាំទាំងនោះ ហើយទៅងូតទឹកចេញ បន្ថែមជាមួយទឹកអប់ដ៏ក្រអូប…ហើយ…យើងនឹងដើរទៅជាមួយគ្នា…🙂

ក្មេងតូច

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: