លួចស្នេហ៍ដួងចន្ទ…

អង្គុយម្នាក់ឯងសម្លឹងមេឃ                 ចន្ទដ៏ល្អឯករះនៅឆ្ងាយ

បានត្រឹមសម្លឹងពីចម្ងាយ                    គ្មានថ្ងៃក្បែរកាយនិត្យឱរ៉ា។

អង្គុយសង្វេកតែម្នាក់ឯង                    ចន្ទគ្មានចំបែងព្រោះតារា

រះក្បែរហែហមដួងចន្ទថ្លា                    វាតាក៏បក់បោកត្រសង។

អង្គុយសម្លឹងមើលមិនឈប់                ទោះដឹងថាយប់ដើរកន្លង

នឹកដល់ចន្ទម្តងឈឺចាប់ម្តង                បំណងចង់ជួបទោះគ្មានផ្លូវ។

វាយោបក់បោករំភើយផាត់                 ពពករសាត់បាំងចន្ទទៅ

ខ្ញុំដឹងថាភ្លៀងធ្លាក់ឥឡូវ                      កណ្តាលយប់ជ្រៅរងារណាស់។

ភ្លៀងអើយធ្លាក់មកលាងចិត្តខ្ញុំ            កុំឲ្យសំងំគិតផ្តេសផ្តាស

លួចស្នេហ៍ដួងចន្ទពិតមិនខ្មាស           គិតណាស់ឈឺណាស់ នៅតែគិត។

ចន្ទរះលើមេឃមានតារា                     រះក្បែរកាយាយ៉ាងជិតស្និទ្ធ

ខ្ញុំជាទន្សាយមាឌតូចល្អិត                  បានត្រឹមលួចគិតស្នេហ៍ដួងចន្ទ។

ខានសរសេរកំណាព្យយូរហើយ ស្នាដៃនៅតែអន់ដូចមុនចឹង ^_^ ខុសត្រូវអីកុំប្រកាន់ណា…



    • machmorn
    • 25 ខែកញ្ញា 2010

    ពេលនេះទៅហើយ បើស្រឡាញ់គេ ប្រាប់គេត្រង់ៗ (ផ្ទាល់មាត់) ទៅ មិនបាច់លួចទេ វាមិនល្អឡើយ ព្រោះអ្នកដែលពិបាកគឺខ្លួនឯងនឹងហើយ ដោយសារ តែគេមិនដឹង ចេះតែដេកអោបទុក្ខតែម្នាក់ឯងហ្នឹង🙂

    • ប្រាប់ធ្វើអី? បើប្រាប់ហើយ គេអត់ស្រឡាញ់វិញផងហ្នឹង…

    • pisitnseiha
    • 25 ខែកញ្ញា 2010

    ខូចចិត្ដសម្បើមម៉េះ! បើស្រឡាញ់គេប្រាប់គេរូវ

    • machmorn
    • 27 ខែកញ្ញា 2010

    បើគេអត់ស្រឡាញ់ទេ ខ្វះអីរកមួយទៀតទៅ🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: