នេះគ្រាន់តែជាសុបិន…

តើអ្នកធ្លាប់គិតទេថា ជីវិតរបស់អ្នកសព្វថ្ងៃ គ្រាន់តែជាសុបិន? បើសិនអ្នកជាខ្ញុំ នោះអ្នកនឹងដឹងថា ជីវិត គឺជាសុបិន។

ពេលខ្លះខ្ញុំឆ្ងល់នឹងខ្លួនឯង ដែលត្រូវទទួលរឿងរ៉ាវជាច្រើន ដែលមនុស្សភាគច្រើនមិនបានទទួល។ ខ្ញុំបានដឹងរឿងរ៉ាវជាច្រើន ដែលមនុស្សភាគច្រើនមិនបានដឹង ហើយក៏បានធ្វើរឿងរ៉ាវជាច្រើន ដែលមនុស្សភាគច្រើនមិនបានធ្វើ។ ខ្ញុំធ្លាប់និយាយប្រាប់គេឯងថា «ជីវិតរបស់អ្នកនិពន្ធ គឺ យកការគិតសម្រើលសម្រៃ ជាធំ» ហើយខ្ញុំក៏ធ្លាប់គិតពីបញ្ហាដែលនឹងកើតឡើង ដោយបទពិសោធនិពន្ធរបស់ខ្ញុំ បានបង្កើតដំណោះស្រាយ និង ហ៊ានចេញមុខប្រឈមគ្រប់រឿង ដោយសារតែខ្ញុំបានគិត និង សម្រេចចិត្តរួចទៅហើយ។ ពាក្យចាស់លោកពោលថា «គិតហើយសឹមគូ» តែចំពោះខ្ញុំ ភាគច្រើនខ្ញុំតែមានពាក្យថា «គូហើយសឹមគិត» ឬ «ដើរមួយជំហាន គិតមួយជំហាន» ពេលខ្លះ ខ្ញុំនឹងមិនធ្វើអីទាំងអស់ ហើយសំងំនៅតែម្នាក់ឯងនៅក្នុងបន្ទប់ ព្រោះខ្ញុំដឹងថា រាល់បញ្ហា ប្រាកដជាមានដំណោះស្រាយ គ្រាន់តែវាមិនទាន់មកដល់ប៉ុណ្ណោះ។

មួយរយៈក្រោយមកនេះ ខ្ញុំមានអារម្មណ៍ថា មានរឿងរ៉ាវជាច្រើនកើតឡើង ទាំងដែលពីមុនខ្ញុំមិនធ្លាប់សូម្បីតែគិត។ វាកើតឡើងឆាប់រហ័សពេក ហើយខ្ញុំក៏គ្មានលទ្ធភាពរកដំណោះស្រាយវាដែរ។ ខ្ញុំព្យាយាមស្វែងរកដំណោះស្រាយពីអ្នកដទៃ តែចម្លើយដែលខ្ញុំទទួលបានពីពួកគេគឹ «ចំណង ត្រូវឲ្យអ្នកចងមកស្រាយ» តែចំពោះបញ្ហារបស់ខ្ញុំ តែងតែ «បើខ្ញុំស្រាយខ្លួនឯងមិនបាន ខ្ញុំនឹងកាត់ចំណងនោះ» ហើយវាក៏ជាជម្រើសដ៏ល្អសម្រាប់ខ្ញុំ និង មនុស្សដែលពាក់ព័ន្ធទៅនឹងបញ្ហាដែលខ្ញុំបាន និង កំពុងជួបប្រទះ។ ខ្ញុំមិនធ្លាប់គិតសោះថា ជីវិតដ៏ស្ងប់ស្ងាត់មួយនេះ ត្រូវមកជួបប្រទះរឿងជាច្រើន ដែលមនុស្សភាគច្រើនគេមិនចង់ជួប។ ហើយរឿងដែលខ្ញុំជួបនោះ មានតែអ្នកដឹងទេ ដែលដឹង…

ស្តាប់ចម្រៀងមួយបទសិនទៅ មុននឹងបន្តទៅទៀត…គ្រាន់តែស្រឡាញ់បង តើអូនខុសត្រង់ណា? របស់ ឱក សុគន្ធកញ្ញា

«…តើខុសធ្ងន់ណាស់មែនទេ ត្រឹមមើលគេពីចម្ងាយ ចិត្តនេះមិនព្រមទៅឆ្ងាយ ទោះកាយខំគេចពីគេ…គ្រាន់តែសូមធ្វើតាមចិត្ត គ្មានគំនិតដណ្តើមទេ ដឹងច្បាស់គេមានគូគេ តែបេះដូងមិនទទួល…ក្បត់ការពិត ធ្វើតាមចិត្តម្តង ត្រឹមលួចស្នេហ៍បងធ្វើឲ្យបេះដូងឡើង ឋានសួតិ៍…គ្រាន់តែស្រឡាញ់បង តើអូនខុសត្រង់ណា? មិនរំខានអ្នកណា ក៏ដឹងថាគួរមិនគួរ បើគ្រប់គ្នាឈឺចាប់ ខ្ញុំក៏ព្រមឈប់តាមសម្រួល តែនេះត្រឹមជាអារម្មណ៍ ឃាត់មិនបាន…ក្តីស្រឡាញ់គ្មានកំហុស បើថាខុសខ្ញុំសុំទោស ព្រោះបើបេះដូងនៅរស់ វាមានសិទ្ធិនឹកស្រមៃ…ព្រមធ្វើមនុស្សគិតខុសគេ មិនព្រមទេឈប់ស្រមៃ មិនទាមទារឱបក្នុងដៃ ត្រឹមស្រមៃទុកក្នុងចិត្ត…ក្បត់ការពិត ធ្វើតាមចិត្តម្តង ត្រឹមលួចស្នេហ៍បងធ្វើឲ្យបេះដូងឡើង ឋានសួតិ៍…គ្រាន់តែស្រឡាញ់បង តើអូនខុសត្រង់ណា? មិនរំខានអ្នកណា ក៏ដឹងថាគួរមិនគួរ បើគ្រប់គ្នាឈឺចាប់ ខ្ញុំក៏ព្រមឈប់តាមសម្រួល តែនេះត្រឹមជាអារម្មណ៍ ឃាត់មិនបាន…»

បន្ទាប់ពីស្តាប់ចប់ មានអារម្មណ៍យ៉ាងម៉េចដែរ? ខ្ញុំឆ្ងល់ថា ហេតុអីក៏ជីវិតមនុស្សត្រូវជួនរឿងប្លែកជាច្រើន? ខ្លួនខ្ញុំផ្ទាល់ ខ្ញុំក៏មិនខុសពីពួកគេ។ តែពេលខ្លះ ជីវិតរបស់ខ្ញុំគឺជាសុបិន ព្រោះពេលដែលខ្ញុំភ្ញាក់ពីគេង រឿងរ៉ាវថ្ងៃនេះតែងតែដូចម្សិលមិញ ទោះបីជាម្សិលមិញខ្ញុំព្យាយាមធ្វើឲ្យល្អបំផុត ក៏ខ្ញុំមិនអាចឲ្យវារសាត់ទៅបាត់ពីគំនិតរបស់ខ្ញុំ។ ពេលខ្លះ ពាក្យមួយឃ្លាដែលខ្ញុំនិយាយខាងលើ «ជីវិតរបស់អ្នកនិពន្ធ គឺ យកការគិតសម្រើលសម្រៃ ជាធំ» តែងរំខានខ្ញុំជាប្រចាំ។ រាល់ពេលដែលជួបបញ្ហា គឺខ្ញុំតែងតែប្រើការគិត ទៅរកភាពអវិជ្ជមានជានិច្ច ទាំងដែលមនុស្សភាគច្រើនគិតរកតែផ្លូវវិជ្ជមាន។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា ហេតុអី? ព្រោះថា ពេលដែលខ្ញុំគិតទៅរកផ្លូនអវីជ្ជមាន ខ្ញុំអាចរកដំណោះស្រាយបានជាច្រើន ដើម្បីទប់ទល់នឹងស្ថានការណ៍ ដែលនឹងកើតឡើងក្នុងពេលខាងមុខ។ តែការគិតអវិជ្ជមាននោះ តាមលងខ្ញុំជាប្រចាំ មិនលើកលែងសូម្បីតែក្នុងសុបិន។ ពេលខ្លះ ខ្ញុំបែងចែកមិនដាច់ នូវសុបិន និង ជីវិតពិត ព្រោះថា ក្នុងសុបិន និង ជីវិតពិត អ្នកដែលទទួលបញ្ហា និង ដោះស្រាយបញ្ហាគឺជាខ្ញុំ ហើយបញ្ហាទាំងពីរកន្លែងនោះ គឺជាបញ្ហាតែមួយ។ សុបិនអាក្រក់ ចូលចិត្តមកលងបន្លាចខ្ញុំ ពេលដែលខ្ញុំមានបញ្ហា ហើយស្រាយមិនចេញ តែក៏ល្អដែរ ព្រោះវាជាសុបិន…សង្ឃឹមថា គ្រប់យ៉ាងដែលកើតឡើងចំពោះខ្ញុំ គ្រាន់តែជាសុបិន

  1. មិញ​នេះ​ខ្ញុំ​បាន​ជួប​ហេតុការណ៍​ដែល​ធ្លាប់​សុបិន… ដំណោះស្រាយបញ្ហា ក៏គ្រាន់តែកើតឡើងក្នុងសុបិនដូចគ្នា… ខ្ញុំក៏ឧស្សាហ៍ច្រឡំថា ពេលណាសុបិន ពេលណាការពិតដែរ។ ការពិតរបស់មនុស្សគឺជាសុបិនរបស់ខ្ញុំ ឯការពិតរបស់ខ្ញុំគឺជាសុបិនរបស់ព្រះ។

    • ឌីយ៉ា
    • 29 ខែមិថុនា 2011

    សុបិន! គ្រាន់តែជាសុបិននៅពេលនេះ មែនទេ?

    • monyrinataro
    • 1 ខែកក្កដា 2011

    ពេលនេះកំពុងតែសុបិន្តក្នុងសុបិន្តហើយ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: