ស្នេហ៍ចៃដន្យ…? (ភាគទី៦)

ទីត!!!!!! សម្លេងទូរស័ព្ទរោទិ៍ ខ្ញុំនៅតែក្លែងធ្វើជាដេកលក់

« ណែ! ទូរស័ព្ទរោទិ៍!! » ភារក្សរលាក់តិចៗដាស់ខ្ញុំ។ ខ្ញុំក៏ធ្វើជាងងុយខ្លាំងហើយលើកទូរស័ព្ទ

« អាឡូ! » ខ្ញុំលើកទូរស័ព្ទទាំងនៅជិះលើខ្នងរក្ស

« ឯងនៅឯណាធិត? ថ្មើរនេះហើយមិនទាន់មកវិញទៀត »

« អឺ! ម៉ោងប៉ុន្មានហើយ? » ខ្ញុំសួរភារក្ស

« ម៉ោង ១២ ហើយ »

« ឯងនៅជាមួយអាមុខស្លាំងនោះឬ? » មិនដឹងអាណាមុខស្លាំងឲ្យប្រាកដទេ (-.,-)

« មែនហើយ! ព្រោះទោះយ៉ាងណាគេក៏យកចិត្តទុកដាក់ជាមួយខ្ញុំ ជាងអ្នកផ្សេងដែរ » និយាយហើយ ដូចជាឈឺឆ្កៀបៗម៉េចមិនដឹងទេ

« ស្អី! និយាយស្អីរបស់ឯង? ហើយពេលណាមកវិញ? »

« ជិតដល់ផ្ទះហើយ បានហើយ! ឈប់និយាយហើយ! បាយ បិទ! » ខ្ញុំក៏ផ្តាច់ទូរស័ព្ទ

« មុនទូរស័ព្ទរោទិ៍ ឯងមានបានលឺអីទេ? » មកសួររឿងនោះធ្វើអី? តិចនិយាយឲ្យខ្មាសគេ

« លឺតើ! » គេឈប់ដើរ ហើយងាកមកមើលមុខខ្ញុំ។ តិចបាក់កស្លាប់ទៅ

« លឺស្អីខ្លះ? »

« គឺលឺឯងដាស់នោះអី ^_^ » ខ្ញុំឃើញគេដកដង្ហើមធំ ដូចជាធូរទ្រូងណាស់ចឹង

« អើ! ភ្ញាក់ហើយ ក៏ចុះដើរខ្លួនឯងទៅ » គេរៀបនឹងទម្លាក់ខ្ញុំចុះ តែខ្ញុំនិយាយកាត់

« ជើងខ្ញុំនៅឈឺនៅឡើយទេ នេះឯងដាច់ចិត្តធ្វើបាបក្មេងដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ យ៉ាងម៉េចបាន? » ខ្ញុំធ្វើមុខគួរឲ្យអាណិតដាក់គេ

« អើៗ! ចាត់ទុកថា យើងធ្វើបុណ្យចុះ » និយាយចប់ គេក៏ដើរទៅទៀត

« រក្ស? »

« អឺម? »

« គ្មានអីទេ » ខ្ញុំចង់សួរគេពីរឿងដែលគេនិយាយ មុននេះ

« មានអីហេស? »

« ប្រាប់ហើយថាគ្មាន! ដើរឲ្យលឿនៗទៅ តិចគេបិទទ្វារលែងឲ្យចូល »

« ដឹងហើយបាទ! អ្នកនាងម្ចាស់! »

« បើឯងហៅយើងថា អ្នកនាងម្ចាស់ម្តងទៀត យើងនឹងចាប់រំលោភឯងនៅត្រង់នេះ មិនខាន »

« តែល្ងាចនេះឯងពិតជាស្អាតមែនណា! ធ្វើឲ្យយើង… »

« ធ្វើឲ្យឯងយ៉ាងម៉េច? » ខ្ញុំសួរទាំងឆ្ងល់

« ធ្វើឲ្យយើងឃើញឯងដូចជាមនុស្សខ្លះ ហាសហាសហា » អាឡប់ ខូចអារម្មណ៍អស់

« ចឹងឯងស្រឡាញ់យើងទេ? » នៅសុខៗខ្ញុំក៏សួរសំណួរនេះទាល់តែបាន

« សួរអីឡប់ៗចឹង តិចបោះចូលសមុទ្ទ »

« តែយើងស្រឡាញ់ឯងណារក្សស្រឡាញ់ដូចបាល់ចឹង ហាសហា 😆 »

« អាឆ្កួត!! » វាចង់គ្រវែងខ្ញុំចោល តែខ្ញុំឱបក៏វាជាប់ ហើយច្របាច់កវា ធ្វើឲ្យវាជិតដាច់ខ្យល់ ម្តងៗ ^_^

« ហេតុអីក៏ខ្ញុំត្រូវមានអារម្មណ៍មិនល្អពេលឃើញគេនៅជាមួយគ្នា? » សម្លេងបុរសម្នាក់ រអ៊ូតិចៗ ពីក្នុងបន្ទប់គេមក

………………..

ពេលមកដល់បន្ទប់វិញ ខ្ញុំគេងមិនលក់ទាល់តែសោះ ចេះតែគិតពីរឿងផ្តេសផ្តាស។ ខ្ញុំគ្រវី ក្បាលយ៉ាងខ្លាំងដូចអ្នកចម្រៀងRock ដើម្បីដេញគំនិតស្មោគគ្រោកទាំងនោះ

« តិចរបូតក្បាលទៅ គ្រវីខ្លាំងយ៉ាងនេះ » បុរសម្នាក់ដែលខ្ញុំគិតដល់មុននេះ បើកទ្វារចូលមក

« អ្នកប្រុស? O.o » ខ្ញុំឧទាន

« នៅចាំថាយើងជាចៅហ្វាយឯងដែរហ៎? »

« ម៉េចសួរខ្ញុំចឹងអ្នកប្រុស? ខ្ញុំ អុប៎.. » មាត់របស់ខ្ញុំត្រូវបិទ ដោយមាត់របស់គេ ១នាទី..២នាទី

« សុំទោស! » និយាយហើយគេក៏ចេញទៅបាត់ ទុកឲ្យខ្ញុំនៅឆ្ងល់តែម្នាក់ឯង អាគាត់នោះ កើតឆ្កួតស្អីហ្នឹង? សុខៗមកថើបថើប (O.o)

« ឈប់សិនអ្នកប្រុស!! » ខ្ញុំរត់ទៅតាមគេ បន្ទាប់ពីតាំងសតិបាន

« ម៉េចក៏យើងធ្វើទៅបាន? យើងកើតឆ្កួតស្អីនេះ? » គេបោចសក់ខ្លួនឯង

« មកក៏ល្អហើយ! ទះយើងទៅ ទះទៅ យើងធ្វើខុសចំពោះឯង » គេចាប់ដៃខ្ញុំ ទៅទះមុខគេ

« បាន! អ្នកប្រុសបិទភ្នែកទៅ » ខ្ញុំធ្វើដូចជាចង់ទះគេមែនទែនចឹង ហើយគេក៏បិទភ្នែក

« ខ្ញុំម៉េចនឹងដាច់ចិត្តវាយអ្នកប្រុសទៅ » ខ្ញុំបានត្រឹមតែអង្អែលមុខគេ មិនដាច់ចិត្តវាយទេ

« ម៉េចមិនវាយ? ឯងមិនខឹងយើងទេអេស? » គេធ្វើមុខឆ្ងល់គួរឲ្យស្រឡាញ់ណាស់ ចង់តែចាប់ថើប ពីរបីខ្សឺតទៀតទេ ^_^ (មុខក្រាស់ ហើយរោគចិត្តទៀត)

« ឲ្យខ្ញុំទៅខឹងយ៉ាងម៉េចបាន បើខ្ញុំ… » ស្រឡាញ់អ្នកប្រុស មិនដឹងថាស្រឡាញ់ពីកាលទេនៀក

« បើឯងយ៉ាងម៉េច? » គេផ្អៀងកសួរ ចង់ដឹងម្ល៉េះអាគាត់នេះ

« បើខ្ញុំជាអ្នកបម្រើហ្នឹងណា ^_^ ចៅហ្វាយគេចង់ធ្វើម៉េចក៏បាន »

« យប់នេះ ឯងពិតជាស្អាតណាស់ »

« អរគុណ! អេ៎ នេះអ្នកប្រុសសរសើរខ្ញុំអេស? » គេអៀនក្រហមមុខដូចក្រូចឆ្មា (ក្រូចឆ្មាផ្ទះឯងហ្នឹងហើយ ដែលមានពណ៌ក្រហមនោះ ចេះនិយាយចេញមកកើត)

« ទេ! យើងចង់និយាយថា ឯងតែងខ្លួនគួរសមតែប៉ុណ្ណោះ » គេនៅតែងាកមុខចេញ តែត្រចៀកគេនៅតែក្រហម

« ម៉េចក៏មុខក្រហមម្ល៉េះអ្នកប្រុស? ឬមួយក៏អៀន? » ខ្ញុំអស់សំណើចនឹងអាកប្បកិរិយា របស់គេនៅពេលនេះណាស់ គួរឲ្យស្រឡាញ់ម៉េចមិនដឹងទេ

« ឆ្កួត! ទៅដេកទៅ មុននឹងយើងចាប់ឯងទៅចិញ្រ្ចាំធ្វើប្រហុក »

« អៀនក៏អៀនទៅ មាននរណាថាអី ^_^ » ខ្ញុំនិយាយហើយរត់ទៅបាត់

ពួកគេមិនដឹងទេថា ទង្វើរបស់ពួកគេ ត្រូវបានភ្នែក២គូលួចមើល ដែលភ្នែកមួយគូ មើលដោយការឈឺចាប់ តែមួយទៀត មើលដោយកំហឹង

………………………………..

ថ្ងៃនេះ ពួកយើងនាំគ្នាចុះទៅបាតសមុទ្រ។ ដំបូងខ្ញុំគិតថា មិនទៅទេព្រោះមិនចេះហែលទឹក តែដោយមានការសំណូមពរពីអ្នកប្រុសដ៏គួរឲ្យស្អប់។ មុនហ្នឹងចុះទៅ ពួកយើងត្រូវ បង្រៀនឲ្យចេះច្បាស់នូវ របៀបប្រើប្រាស់បំពង់អុកស៊ីសែន និងការហែលទឹក ព្រមទាំងការការពារខ្លួនពេលជួបត្រីឆ្លាមផងដែរ។ គ្រាន់តែលឺថាមានត្រីឆ្លាម ខ្ញុំសឹងតែនឹងហោះទៅស្រុកវិញ សុំប្តូរជាត្រីឆ្លាំងវិញបានទេ (-.,-) ក្រោយពីបានរៀបចំអស់ហើយ ពួកគេក៏ចុះទៅអស់ សល់តែខ្ញុំ ក៏ព្រោះមនុស្សវាខ្លាច ហ្នឹងណា មិនចេះហែលទឹកស្រាប់ផង។

« មិនចុះទៅទេអី? » ភារក្សងើបពីទឹកមក សួរខ្ញុំ

« ចុះ! តែមិនមែនពេលនេះទេ ^_^ »

« ចាំពេលគេឡើងអស់មែនទេ? »

« ទំនងៗហ្នឹង ^_^ » តាមពិតមិនចង់ចុះច្រើនជាង

« ម៉ោ!! » វាទាញខ្ញុំទម្លាក់ហើយ ជួយផងមិត្តអ្នកអាន (>_<)

« អត់ទេ!!!!!!!!!! »

ប្រូង!!

« អាចង្រៃ អាមុខស្អាត អាគួរឲ្យស្រឡាញ់… » នេះជាពាក្យជេរដែលទេហ្ន៎? (-.-)

ទីបំផុតខ្ញុំក៏ត្រូវចុះមកទាល់តែបាន។ បាតសមុទ្ទស្អាតណាស់ហ្ន៎ សារាយបក់តិចតាម កម្លាំងទឹក ត្រីច្រើនប្រភេទចម្រុះពណ៌ហែលចុះឡើងៗ តែពេលខ្ញុំទៅជិត ក៏ហែលចេញអស់ ឲ្យចាប់បន្តិចក៏មិនបាន ត្រីអស់នេះកំណាញ់ខ្លួនណាស់។ ខ្ញុំបានហែលបំបែកខ្លួនចេញ ពីភារក្ស ហែលទៅមុខបន្តិច ឃើញនាយធិ និង សង្សាររបស់គេកំពុងល្អូកល្អឺនគ្នា ធ្វើឲ្យខ្ញុំថប់ដង្ហើមណាស់។ អេ៎ នេះថប់មែនទែនតើ!!! ឬក៏អស់អុកស៊ីសែន មិនមែនទេ ក្រែងគេប្រាប់ថាអាចប្រើបាន៣ម៉ោងតើ នេះមិនដល់កន្លះម៉ោងផង? ខ្ញុំព្យាយាមហែលចេញទៅខាងលើ តែមិនទាន់ទេ ព្រោះខ្ញុំកាន់តែហត់ ហើយក៏ដកដង្ហើមលែងចេញដែរ..នៅក្បែរនេះក៏គ្មានមនុស្សទៀត ឬមួយក៏ជីវិតខ្ញុំត្រូវចប់ត្រឹមថ្ងៃនេះ?? មិនព្រមទេ!!! ខ្ញុំព្យយាមហែលឡើង តែកាន់តែខ្សត់កម្លាំងទៅ..ស្លាប់ក៏បាន តែមុនហ្នឹងស្លាប់ សុំទៅខាងលើវិញសិនបានទេ? ខ្លាចសពមិនស្អាត ^_^ (នៅមានពេលលេងសើចទៀត)….

« ធិត! ធិត!! » ខ្ញុំមានអារម្មណ៍ថា មានគេអង្រួនខ្លួនខ្ញុំខ្លាំងៗ តិចក្រឡកខួរខ្ញុំអស់ បន្ទាប់មក គេសង្កត់ទ្រូងខ្ញុំ បាក់ឆ្អឹងអស់ឥឡូវហើយ សង្កត់ខ្លាំងម្លឹងៗ

« កុំកើតអីណាធិត បើឯងកើតអី ខ្ញុំនឹងមិនបើកប្រាក់ខែឲ្យទេ » សម្លេងប្រុសម្នាក់នោះ អួលៗ ដូចចង់យំ

« ក្រោកមកធិត ក្រោកមកឈ្លោះជាមួយខ្ញុំសិន » ប្រុសម្នាក់ទៀតនិយាយ សម្លេងរបស់គេក៏មិនខុសពីម្នាក់មុនដែរ

« ខុសមកពីខ្ញុំ ខ្ញុំជាអ្នកទាញគេទម្លាក់ទឹក »

« តែបើសិនជាខ្ញុំមិនសុំឲ្យគេទៅដែរទេនោះ គេប្រាកដជាមិនអីនោះទេ » ម្នាក់ៗគិតតែពីបន្ទោសគ្នា នៅហ្នឹងហើយ ខ្ញុំដឹងខ្លួនយូរហើយវ៉ើយ

« ខេសៗ! ៗ! » មិនមែនឆ្មាក្អកទេណា គឺ ខ្ញុំឈ្លក់ទឹក

« គេដឹងខ្លួនហើយ »

« ខ្ញុំខ្លាច… » អ្នកប្រុសធិ ទាញខ្ញុំចូលទៅឱប ដោយមិនខ្វល់ពីអ្នកណាទាំងអស់

« កុំខ្លាចអីណា មានខ្ញុំនៅទីនេះហើយ » ភារក្សបានត្រឹមតែឈរមើល ខ្ញុំអាណិតគេដែរ តែមិនដឹងធ្វើយ៉ាងម៉េច

« អរគុណណាដែលជួយខ្ញុំ » ខ្ញុំនិយាយអរគុណទៅកាន់ធិ

« មិនមែនខ្ញុំទេ អ្នកដែលជួយឯងគឺគេនេះទៅវិញទេ » ធិនិយាយទាំងចង្អុលទៅកាន់ ភារក្ស…

« អរគុណណា » ខ្ញុំក្រោកចេញពីរង្វង់ដៃធិ ហើយឈរទល់មុខរក្ស

« ខ្ញុំទេដែលត្រូវសុំទោសឯង » គេទាញខ្ញុំចូលទៅឱប

នៅមានត…

Advertisements
    • ឌីយ៉ា
    • 24 ខែសីហា 2010

    choub sneh chay done!

  1. សូមសរសើរ ការនិពន្ធរឿងនេះមើលទៅគួរអោយចាប់អារម្មណ៍មែនទែន​ ភាគច្រើនគួរអោយអស់សំណើច ទៅរៀននិពន្ធមកពីណា បានបានល្អចឹង? សាកយកទៅអោយ គេថតភាពយន្តមើល ប្រហែលល្អមើលខ្លាំងហើយ។

    • មិនបានរៀនពីណាមកទេ គឺរៀនពីខ្លួនឯង ^_^ ខ្ញុំក៏គិតថានឹងយកឲ្យ គេថតភាពយន្តដែរ តែគ្មានសម្ថភាព ណាមួយក៏គ្មាននរណាគេយកដែរ ^_^

  2. សាកមើលទៅ មានទេព្យកោសល្យល្អចឹង បើមិនយកទៅបង្ហាញគេគឺគួរអោយស្តាយណាស់។ សាក បពា្ជនវាអោយស្ថានីយ៍ទូរទស្សទៅ។ បើគេយកមិនយកក៏អស់ចិត្តដែរ។ ហេហេហេ ជួយដាក់អោយដល់ភាគបញ្ចប់ទៅមើល។

  3. ទីផ្សារភាពយន្តក្នុងស្រុកខ្មែរ គឺគេទទួលតែរឿងណាមានការអប់រំប៉ុណ្ណោះ ដូចជាការអប់រំពីគ្រឿងញៀន អំពើហិង្សា…ល។ ចំណែកឯរឿងរបស់ខ្ញុំ គឺគ្រាន់តែជារឿងស្នេហាធម្មតាៗ របស់យុវវ័យ គេមិនទទួលទេ ^_^
    ខ្ញុំនឹងព្យាយាមដាក់ឲ្យដល់ចប់ តែនៅច្រើនភាគទៀត ^_^ អរគុណដែលបានចំណាយពេលអាន

  4. កុំយូរពេក Lolz ចង់អានអោយបានឆាប់ចប់

    • មិនហ៊ានធានាទេ ព្រោះត្រូវសរសេរយូរណាស់ទម្រាំ មានមួយវគ្គ ^_^

  5. ខ្ញំុរកភាគ៣អត់ឃេីញទេ.. pleas help me

    • kongkea
    • 14 ខែកក្កដា 2014

    សូមបង្ហាញខ្ងុំថាត្រូវធ្វើយ៉ាងណាបានមើលរឿងនិងតាមលំដាប់ទៅ ម្ចាស់វៃបសាយថ៍ help tell pg laor read nas movie muy ng loy mg 🙂

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: