មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគបញ្ចប់)

សូរិយា និយាយ៖

« សូរ » បិសាច? បិសាចហៅខ្ញុំ

« បិសាច ខ្ញុំនឹកបិសាចណាស់ » បិសាចដើរមកហើយថើបខ្ញុំមួយខ្សឺត រួចក៏រសាត់ចេញទៅវិញ ទៅរកទីមួយដែលមានពន្លឺភ្លឺចិញ្ចាច ចាំងភ្នែកខ្ញុំ

« បិសាច ចង់ទៅណា? កុំទៅណាចោលខ្ញុំ ខ្ញុំមិនអាចគ្មានបិសាចបានទេ » ខ្ញុំព្យាយាមចាប់ដៃគេ តែចាប់មិនបានសោះ

« សូរចាំសន្យារបស់សូរបានទេ? »

« ខ្ញុំចាំបាន! មិនថាទោះជាមានរឿងអីកើតឡើង ខ្ញុំនឹងនៅក្បែរបិសាច និងស្រឡាញ់បិសាចជារៀងរហូត » បិសាចញញឹម ហើយនិយាយ

« អរគុណហើយសូរ..ខ្ញុំស្រឡាញ់សូរ » បន្ទាប់ពីនោះ បិសាចក៏រសាត់ចូលទៅក្នុងពន្លឺនោះ បាត់ទៅ

ខ្ញុំបើកភ្នែកឡើងតិចៗ មានអារម្មណ៍ថាធ្ងន់ក្បាលណាស់។ អេ៎! ខ្ញុំនៅទីណា? ហើយឯណាបិសាច?

« បិ.. » ខ្ញុំដួលទៅលើដី ហេតុអីក៏ខ្ញុំគ្មានកម្លាំងសោះចឹង

« រាជទាយាទ! » ស្រីពីរនាក់ក្នុងសម្លៀកបំពាក់ជា អ្នកបម្រើនៅពិភពបិសាច ប្រាកដខ្លួនមក ហើយគ្រាខ្ញុំឡើង

« ខ្ញុំមកទីនេះយ៉ាងម៉េចបាន? » ខ្ញុំសួរ បន្ទាប់ពីត្រូវបានគេផ្តេកលើគ្រែ

« ខ្ញុំក៏មិនដឹងច្បាស់ដែរ តែលឺគេថា មានពន្លឺពណ៌សមួយ បានហោះនាំរាជទាយាទមក ចា៎ » ពន្លឺពណ៌ស? បិសាច? បិសាចនៅឯណាខ្ញុំស្ទុះងើប តែងើបមិនរួច

« រាជទាយាទនៅមិនទាន់មានវេទមន្តដូចដើមទេ ត្រូវសម្រាកឲ្យបានច្រើន » ខ្ញុំមិនខ្វល់ ហើយរត់ចេញទៅទាំងគ្មានកម្លាំង

« បិសាច!!!! បិសាចនៅឯណា? ចេញមកជួបខ្ញុំមក » ខ្ញុំរត់ផងស្រែកផងដូចមនុស្សឆ្កួត

« ឈប់ស្រែកទៅ »

« លោកប៉ា? »

« គេលែងនៅលើលោកនេះទៀតហើយ »

« មិនពិត! គ្រប់គ្នាកុហកខ្ញុំ! បិសាចមិនទៅណាចោលខ្ញុំទេ » ទឹកភ្នែកកូនប្រុស ស្រក់ចុះមកដូចទឹកបាក់ទំនប់ អនុស្សារវីយ៍កន្លង ធ្វើឲ្យខ្ញុំកាន់តែនឹកគេទ្វេឡើង

« គេបានទុករបស់នេះឲ្យឯង » លោកប៉ានិយាយ ព្រមទាំងហុចកញ្ចប់មួយឲ្យខ្ញុំ ក្នុងនោះមានសំបុត្រមួយច្បាប់ និង ចង្កឹះវេទមន្តដែលខ្ញុំបានទិញឲ្យគេ

«…សូរនៅពេលដែលសូរបានអានសំបុត្រនេះ ខ្ញុំបានទៅឆ្ងាយហើយ។ ខ្ញុំបានប្រើ កម្លាំងចុងក្រោយរបស់ខ្ញុំសរសេរវាឡើងមក ដើម្បីលាសូរ។ សូរចាំសន្យារបស់សូរបានទេ? ខ្ញុំសុំទោសដែលខ្ញុំធ្វើឲ្យសូរលំបាក សុំទោសនូវរឿងរ៉ាវដែលកន្លងមក បើគ្មានខ្ញុំ សូរប្រាកដជារស់នៅដោយសប្បាយហើយ។ ខ្ញុំបានសុំឲ្យសូរនៅក្បែរខ្ញុំរហូត តែផ្ទុយទៅវិញ ខ្ញុំបែរជាចាកចេញពីសូរដោយខ្លួនឯង។ ខ្ញុំមិនអាត្មានិយមទេ តែវាពិតជាគ្មានជម្រើស ដើម្បីសូរ មនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំហ៊ានលះបង់គ្រប់យ៉ាង រួមទាំងជីវិតផងដែរ។ ប្រើជីវិតរស់នៅឲ្យល្អណាសូរ តទៅ សូរនឹងជួបមនុស្សជាច្រើន តែសុំម្យ៉ាងបានទេ? កុំភ្លេចបិសាចណា? សូមឲ្យសូរចាំថា ធ្លាប់ស្គាល់មនុស្សម្នាក់ឈ្មោះ បិសាច ប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ… » ខ្ញុំអានបណ្តើរ យំបណ្តើរ មិនខ្ចីជូតទឹកភ្នែក ដែលកំពុងស្រក់នោះឡើយ «…ខ្ញុំសូមឲ្យសូរជួបមនុស្សស្រីម្នាក់ ដែលសូរស្រឡាញ់ ហើយប្រើជីវិតនេះរស់នៅជាមួយគេប្រកបដោយសុភមង្គល។ ខ្ញុំមិនចង់បានអ្វីច្រើនទេ គ្រាន់តែចង់ឃើញសូរប្រើជីវិតនេះ ប្រកបដោយសេចក្តីសុខប៉ុណ្ណោះ។ ខ្ញុំអស់ពេលហើយ កម្លាំងចុងក្រោយនេះក៏ជិតអស់ដែរកុំភ្លេចខ្ញុំណាសូរ ខ្ញុំចង់ឲ្យសូរចាំថា បិសាច ស្រឡាញ់សូរ ពេលនេះ និង ជានិច្ចនិរន្តន៍ទៅ…»

« បិសាច!!!!!!!!! »

……………………………

សួស្តី! ខ្ញុំគឺ ក្មេងតូច អ្នកនិពន្ធរឿងនេះ ^_^ ដោយឃើញថាបិសាច បានទៅបាត់ ហើយសូរគេកំពុងខូចចិត្ត ខ្ញុំក៏ចូលខ្លួនមកនិយាយសាច់រឿង ជំនួសគេទាំងពីរ ព្រោះម្នាក់ស្លាប់បាត់ ម្នាក់ទៀតខូចចិត្ត បានអ្នកណានិយាយទៅ ចឹងមានតែខ្ញុំទេ ដែលដឹងសាច់រឿង ហើយជាអ្នកដែលត្រូវនិយាយ ប្រាប់មិត្តអ្នកអាន 😆

ចាប់តាំងពីពេលដែលបិសាចស្លាប់ទៅ សូរិយា ត្រជាក់ របស់យើង បានប្តូរទៅជាមនុស្សម្នាក់ទៀត ដោយមានស្រាជាមិត្ត ស្រវឹងជោគតែម្តងហើយ។ ម៉ាថ្ងៃៗ គិតតែពីផឹក ស្រែករកមនុស្សដែលស្លាប់បាត់ ហ៊ើយ! អាណិតគេណាស់ ៥ខែមកនេះ សំងំផឹកក្នុងបន្ទប់ តែម្នាក់ឯង បាយមិននឹក ទឹកមិនស្រេក (ស្រេកអីទៀត បើផឹកស្រាហើយ)។ មិត្តអ្នកអាន ប្រហែលជាឆ្ងល់ហើយថា រឿងស្អីមិនដឹង បាត់តួឯកដ៏សែនស្អាត និង គួរឲ្យស្រឡាញ់ (មិនបានអួតទេណា តែវាជាការពិត ^_^ ) ទៅណា?…ចឹងសូមនាំអ្នកទាំងអស់គ្នា ត្រឡប់ទៅអតីតកាលវិញភីវ!!! ស្ទុយ!!

« ប៉ាគិតថា យើងដូចជាជ្រុលដៃបន្តិចហើយ » សម្លេងបុរសចំណាស់ម្នាក់និយាយ

« មែនហើយ! ខ្ញុំពិតជាស្អប់ខ្លួនឯងណាស់ ដែលធ្វើឲ្យកូនសម្លាញ់តែម្នាក់គត់ ត្រូវស្លាប់ » បុរសវ័យកណ្តាលម្នាក់ និយាយទាំងទឹកភ្នែករលីងរលោង។ នៅពេលដែលពន្លឺពណ៌សនោះហោះនាំសូរទៅ បិសាចក៏ត្រឡប់មកវិញ ជាមួយសម្បកកាយដែលគ្មានវិញ្ញាណ គ្មានទាំងជីវិត…

« តែយើងអាចមានវិធីជួយឲ្យគេរស់ឡើងវិញបាន »

« ប្រាប់ខ្ញុំមកលោកប៉ា! ខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាង ដើម្បីប៉ះប៉ូវកំហុសនេះ »

« វិធីមានតែមួយគត់ គឺ ឲ្យពរជីវិតទៅគេ » គឺមានន័យថា បើចង់ឲ្យបិសាចរស់ឡើងវិញ គឺត្រូវមានមនុស្សម្នាក់ ស្លាប់ជំនួសបុរសទាំងពីរ មានទឹកមុខតឹងតែងយ៉ាងខ្លាំង ព្រោះតែមិនអាចជួយអ្វីបាន ដល់កូន និង ចៅសម្លាញ់របស់ពួកគេ..មើលទៅបិសាចមិនអាចរស់ឡើងវិញបានទេ ហើយខ្ញុំក៏មិនព្រមឲ្យរឿងនេះចប់ទៅដោយរបៀបនេះដែរ

« ខ្ញុំគិតថា ខ្ញុំអាចជួយបិសាចបាន » ខ្ញុំនិយាយប្រាប់ទៅអ្នកទាំងពីរនោះ

« អ្នកជាអ្នកនិពន្ធ ធ្វើម៉េចអាចជួយបានទៅ? » ខ្ញុំមិនតប តែបិទភ្នែកហើយនិយាយ

« តើអ្នកជឿរឿងស្នេហ៍ពិតដែរទេ? ខ្ញុំសូមប្រាថ្នា សូមឲ្យស្នេហាស្មោះស្ម័គ្រដែលពួកគេមាន ទឹកចិត្តស្រឡាញ់ ហ៊ានលះបង់ចំពោះស្នេហា របស់ពួកគេ បេះដូងដ៏ពោរពេញដោយស្នេហាដ៏បរិសុទ្ធរបស់ពួកគេ ជួយឲ្យបិសាច រស់ឡើងវិញផង » ពន្លឺពណ៌ផ្កាឈូកចេញមកពីបេះដូងរបស់បិសាច ចាំងចេញមកយ៉ាងខ្លាំង រហូតខ្ញុំត្រូវបិទភ្នែក (ព្រោះខ្លាចចាំងខ្វាក់ភ្នែក) ចេញមកគ្របដណ្តប់រាងកាយរបស់គេ។

«មើលណ៎! គេដឹងខ្លួនហើយ » ខ្ញុំស្រែកទាំងសប្បាយចិត្ត ពេលដែលឃើញរាងកាយ របស់បិសាចកម្រើក ហើយ បុរសពីរនាក់នោះក៏មិនខុសពីខ្ញុំដែរ។ តួឯកយើង រស់ពីស្លាប់ហើយហើយខ្ញុំក៏ត្រូវអស់នាទីដែលត្រូវនិយាយទៀតដែរ ឲ្យគេនិយាយរឿងគេ ខ្លួនគេចុះបាយបាយ!!! ភីវ!!!

ដួងខែ និយាយ៖

អ្នកនិពន្ធនេះនិយាយច្រើនណាស់ មែនទេមិត្តអ្នកអាន? ^_^ តែយ៉ាងណាក៏អរគុណគេដែរ ដែលបានជួយឲ្យខ្ញុំមានជីវិតទៅជួបមនុស្សដែលខ្ញុំស្រឡាញ់។ ក្នុងកំឡុងពេលនេះ ខ្ញុំបាត់បង់វេទមន្តអស់ច្រើនណាស់ ដូច្នេះខ្ញុំត្រូវសម្រាក ដើម្បីឲ្យមានវេទមន្តឡើងវិញ ឬ ក្នុងរឿងចិនគេហៅថា កម្លាំងធាតុ 😛 គឺខ្ញុំមិនអាចចេញទៅណាបានទេ ព្រោះនៅពិភពវេទមន្ត គឺអាកាសធាតុត្រជាក់ជាងខាងក្រៅ វាអំណោយផលដល់ខ្ញុំ។

ខ្ញុំបានទទួលដំណឹងសម្ងាត់ពីបងអ្នកនិពន្ធថា រាល់យប់គឺ សូរគេទៅអង្គុយលើបង់មួយ ដែលពួកយើងបានអង្គុយជាមួយគ្នា កាលថ្ងៃបុណ្យ។ ជួនជាថ្ងៃនេះជាថ្ងៃកំណើតគេ ខ្ញុំក៏ទៅសឺប្រាយគេម៉ងទៅ 😆

ឃើញគេហើយ!! ខ្ញុំដើរលបៗចូលទៅ តែត្រូវបង្អាក់ដំណើរពេលលឺគេនិយាយ

« នេះជាលើកទី ១៥២ហើយ ដែលខ្ញុំមកចាំបិសាចនៅទីនេះ..ខ្ញុំដឹង ថាបិសាចមកមិនបាន តែខ្ញុំនៅតែចាំចាំជារៀងរហូត.. » ខ្ញុំចាប់ផ្តើមរលីងរលោងទឹកភ្នែក «…បិសាចដឹងទេ? ថ្ងៃនេះជាថ្ងៃកំណើតខ្ញុំគ្រប់គ្នាសប្បាយចិត្តណាស់ គេជូនពរខ្ញុំគ្រប់គ្នា តែខ្ញុំមិនចង់បានទេ ខ្ញុំគ្រាន់តែចង់ជួបមនុស្សដែលខ្ញុំស្រឡាញ់តែប៉ុណ្ណោះ។ តែវាយឺតពេលហើយ ព្រោះបិសាចបាន… »

« វាយឺតពេលទេ បើសូរឃើញខ្ញុំនៅពេលនេះ? » ខ្ញុំនិយាយកាត់គេ

« បិសាច! » គេឧទានតិចៗ ហើយរត់មកឱបខ្ញុំយ៉ាងណែន

« ខ្ញុំនឹកបិសាចណាស់ » ខ្ញុំក៏ឱបគេដែរ

« ខ្ញុំក៏នឹកសូរដែរ » ពួកយើងយំម្តងទៀត តែទឹកភ្នែកលើកនេះ ជាទឹកភ្នែកនៃភាពរំភើប និង សប្បាយចិត្តរបស់ពួកយើង។

« សូរ សុំពរថ្ងៃកំណើតហើយឬនៅ? » ខ្ញុំសួរគេ

« នៅទេ »

« ចឹងយើងមកសុំជាមួយគ្នាទៅ » សូរឈរឱបខ្ញុំពីក្រោយ ហើយបិទភ្នែក

« ខ្ញុំសូមប្រាថ្នា សូមឲ្យពួកយើងស្រឡាញ់គ្នាជារៀងរហូត គ្មាននរណាម្នាក់ ឬ ឧបសគ្គបំបែកបានឡើយសូមឲ្យស្នេហារបស់ពួកយើង នៅគង់វង្សជានិច្ចចាប់តាំងពីថ្ងៃដំបូង និង រហូតតទៅ…» ពន្លឺពណ៌ផ្កាឈូកបានបាញ់ចេញ ពីបេះដូងពួកគេ ហើយហោះឡើងទៅលើ ផ្គុំគ្នាជារូបបេះដូងសូរថើបមាត់ខ្ញុំយ៉ាងទន់ភ្លន់ និង កក់ក្តៅ ហើយនិយាយថា

« មិនថាមានរឿងអ្វីកើតឡើង បុរសម្នាក់នេះ និងនៅក្បែរបិសាច ហើយ ស្រឡាញ់បិសាចជារៀងរហូត បានលឺទេ មេមត់តូចរបស់បង »…ខ្ញុំញញឹម ទទួលសុភមង្គលនេះយ៉ាងពេញចិត្តស្រឡាញ់បងណាស់បិសាចកំណាចរបស់អូន!!

ចប់ហើយ ^_^

កុំភ្លេចជួយខំមិនផងណា…អរគុណ!

    • ឌីយ៉ា
    • 20 ខែសីហា 2010

    ជយោ​! ចប់​ហើយ! យេ! ល្អណាស់។ ចាំ​ប៉ាវទៅញុំាសាច់អាំង​ដោតចង្កាក់​នៅ​មាត់ទន្លេ ហិហិ

    • Boy
    • 20 ខែសីហា 2010

    see you come to help them at the end…. haha

    • ឧត្តម’s ប្លក
    • 20 ខែសីហា 2010

    កុំភ្លេចអួ! 😆

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: