មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគទី៦)

ទឹកភ្នែករបស់ខ្ញុំស្រក់តក់ៗ លើខ្ទង់ព្យាណូ…ខ្ញុំមានអារម្មណ៍ថា អ្វីៗត្រូវបានគេបញ្ឈប់ទៀតហើយ គឺមានន័យថា អាសូរប្រើវេទមន្តធ្វើឲ្យផែនដីនៅស្ងៀម និងធ្វើឲ្យគ្រប់យ៉ាងនៅលើលោកនេះ គ្មានចលនា លើកលែងតែខ្ញុំ និង វា

« ហេតុអីក៏បិសាចមិនប្រាប់ខ្ញុំឲ្យច្បាស់? ហេតុអីក៏ទុកឲ្យខ្ញុំឈឺម្នាក់ឯង? » សូរដើរមកច្របាច់ដៃខ្ញុំថ្នមៗ

« សុំទោសណាសូរ ខ្ញុំពិតជាគ្មានជម្រើសពិតមែន »

« ខ្ញុំមិនលើកលែងទោសឲ្យទេ »

« ខ្ញុំមិនចង់ឲ្យសូរអត់ទោសទេ គ្រាន់តែចង់ឲ្យសូរដឹងថា បិសាច ស្រឡាញ់សូរ »

« បិសាចត្រូវសងជម្ងឺចិត្តខ្ញុំ » ខ្ញុំឆ្ងល់នឹងប្រយោគរបស់គេ

« គឺត្រូវប្រគល់ចិត្តស្រឡាញ់របស់បិសាច ឲ្យមកខ្ញុំទាំងអស់ ទើបខ្ញុំព្រមលើកទោសឲ្យ » អាសូរញញឹម ហើយ ទាញខ្ញុំចូលទៅឱប

« ពួកឯង ពិតជាថ្លើមធំណាស់!!!!!!! » អ្វីគ្រប់យ៉ាងត្រូវរលត់ ដូចជាគេបិទភ្លើង…ខ្ញុំនិង សូរ ត្រូវបានបញ្ជូនទៅកន្លែងដែលងងឹតមួយ ស្របជាមួយសម្លេងរបស់លោកប៉ា ត្រូវបញ្ចប់

« លោកប៉ា កុំអី!!!! » ខ្ញុំស្រែកយ៉ាងខ្លាំង នៅពេលឃើញភ្លើងមួយដុំយ៉ាងធំហោះមក បម្រុងផ្តា ហើយក៏យកខ្លួនរងជំនួសគេ

« បិសាច!!!! » លោកប៉ា និង អាសូរស្រែកព្រមគ្នា នៅពេលដែលរាងកាយរបស់ខ្ញុំ ស្រុតចុះទៅលើដី

« ហេតុអីក៏ធ្វើបែបនេះបិសាច? វាមានអ្វីល្អទៅ ដែលត្រូវឲ្យកូនលះបង់ជីវិតបែបនេះ? » សម្លេងលោកប៉ាទន់ជាងមុន

« គឺកូន…កូន…ស្រឡាញ់គេ »

ខ្ញុំដឹងថា លោកប៉ាខឹងខ្លាំងណាស់ តែខ្ញុំមិនអាចមើលអ្នកដែលខ្ញុំស្រឡាញ់មានគ្រោះថ្នាក់នៅចំពោះមុខខ្ញុំទេ។  ខ្ញុំគ្មានកម្លាំងឃាត់លោកប៉ាទៀតទេ តែភ្នែកខ្ញុំបានឃើញលោកប៉ាចង្អុល មកកាន់សូរ ហើយសូត្រគាថាអីមិនដឹង រហូតពន្លឺពណ៌ខ្មៅចេញមកពីចុងចង្កឹះ ហើយឆក់សូរចេញទៅ…ហើយទីបំផុត ខ្ញុំក៏ដឹងថាអ្វីដែលប៉ាសូត្រ គឺជាគាថាសម្លាប់វិញ្ញាណបិសាច គឺមានន័យថា ពួកបិសាចនឹងរលាយបាត់ទៅ ក្រោយពីត្រូវគាថានេះ។

« ទាំងនេះគឺជាអ្វីដែលប៉ាចង់បានមែនទេ? ប៉ាចង់ឃើញបែបហ្នឹងមែនទេ? » ខ្ញុំស្រែកសួរទាំងទឹកភ្នែក

« បិសាច…កុំធ្វើអ្វីផ្តេសផ្តាសណាកូន » ប៉ាតបមកវិញ ហាក់ដូចជាដឹងថាខ្ញុំចង់ធ្វើអ្វី តែវាយឺតពេលហើយប៉ា it’s too late…ខ្ញុំរត់ទៅត្រកងខ្លួនអាសូរដែលកំពុងរលាយបន្តិចម្តងៗទៅក្នុងខ្យល់ ហើយនិយាយ

« ខ្ញុំសូមប្រាថ្នា​ សូមប្តូរវេទមន្ត និង ជីវិតរបស់ខ្ញុំ ឲ្យទៅប្រុសម្នាក់នេះ ហើយសូមឲ្យគេរស់នៅដោយក្តីសុខ ទោះជាខ្ញុំគ្មានរូបរាងលើលោកនេះ…» ពន្លឺពណ៌សតូចៗ ចេញមកពីខ្លួនខ្ញុំ ហើយខ្ញុំក៏រលាយខ្លួនបន្តិចម្តងក្លាយជាពន្លឹទាំងនោះ ក្រោមក្រសែភ្នែករបស់លោកប៉ា ដែលមិនអាចធ្វើអ្វីបាន

« សូរ…ខ្ញុំស្រឡាញ់សូរ » ហើយនេះជាពាក្យចុងក្រោយ ដែលខ្ញុំបាននិយាយ…អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយមែនទេ? វេទគូម្នាក់ៗ មានពរមួយពីកំណើត។ គេអាចសុំអ្វីបានតាមដែលគេចង់ តែបើចង់សុំជីវិត ត្រូវមានជីវិតមកប្តូរ…តែបិសាច គឺគេគ្មានពរនេះឡើយ។

    • ឌីយ៉ា
    • 17 ខែសីហា 2010

    រឿងបែបសម័យថ្មី គំនិតថ្មី រចនាបទនិពន្ធថ្មី ថ្មីៗៗ រឿងខ្ញុំសុទ្ធជារឿងចាស់ៗ ចាស់ៗៗៗ

    • Boy
    • 19 ខែសីហា 2010

    Beysay is not death, if he died, why he can write this story? I believe that love of So will make him live, because love is the most powerful spell ever.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: