ស្នេហ៍ចៃដន្យ…(ភាគទី៤)

ព្រះអាទិត្យកំពុងបញ្ចេញរស្មីយ៉ាងឡូយចេញពីកន្លែងនោះ (-.-) ខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់ តែក៏មានអារម្មណ៍ថា គ្រែរបស់ខ្ញុំថ្ងៃនេះ ចង្អៀត។ ខ្ញុំសន្សឹមៗពិនិត្យមើលភាពមិនប្រក្រតី ស្ទាបចុះ…ស្ទាបឡើង…ស្ទាបទៅដល់ របស់រឹងៗនៅកណ្តាលជើង…ស្អីទៅណ៎ គឺក្បាលជង្គង់ទេណា កុំគិតជ្រៅពេក ^_^ ហើយពេលដែលខ្ញុំបើកភួយឡើង ក៏ឃើញម្សៀធិ…គាត់នេះពេលគេងលក់ គួរឲ្យស្រឡាញ់ដល់ហើយ ដូចជាកូនក្មេងចឹង។ ខ្ញុំសន្សឹមងើបចេញពីគ្រែដោយថ្នមៗ ខ្លាចគេភ្ញាក់ ប៉ុន្តែ មិនទាន់បានងើបផង មានដៃមួយគូទាញខ្លួនខ្ញុំឲ្យទៅវិញ

គ្រឹប! អូយ៎!

ខ្ញុំត្រូវបានទាញទៅសង្កត់ពីលើនាយម្នាក់នោះ ហើយក្បាលខ្ញុំ ទៅទង្គិចចង្កាវា មួយទំហឹងមនុស្សចាស់តែម្តង😛 ម៉េច? ឈឺដែរទេ?

« ហើយនេះឯងយ៉ាងម៉េចហ្នឹង? ចូលមកបន្ទប់យើងធ្វើអី? »

« គួរតែខ្ញុំជាអ្នកសួរទើបត្រូវណាអ្នកប្រុស!! អ្នកប្រុសហែកភ្នែកឲ្យធំមើលទៅ បន្ទប់អ្នកណា? » ខ្ញុំច្រត់ចង្កេះយ៉ាងរករឿង

« អឺ! មែន! ម៉ោងប៉ុន្មានហើយ? »

« ម៉ោង ៨ ហើយ »

« អ៎ ម៉ោង៨…ហាស!!! O_O ឆាប់ស្លៀកពាក់ឲ្យលឿនទៅ យើងមានណាត់ »អាគាត់ធិ ស្ទុះស្ទារចេញទៅបន្ទប់វាវិញ

«​ មិនទាន់រៀបចំខ្លួនទៀតហេស? » នៅឆ្លៀតអើតកមកសួរទៀត

«​ ជាណាត់របស់អ្នកប្រុសតើ មិនមែនរបស់ខ្ញុំផង » ខ្ញុំនិយាយហើយ ទម្រេតខ្លួនទៅលើគ្រែម្តងទៀត

« បេសសកម្មដំបូងវើ​ុយ!! កុំនិយាយច្រើន យើងឲ្យពេល ១៥នាទី រៀបចំខ្លួន! បើមិនហើយ យើងនឹងចាប់សម្រាតខោអាវឯងហើយ » ឃោឃៅណាស់អាតានេះ

ខ្ញុំត្រូវបានចាប់ឲ្យស្លៀកពាក់ និង ផាត់មុខមាត់ជាស្រីម្តងទៀត ដោយជាងចំណាន។ ហើយក៏ត្រូវបានដឹកទៅភោជនីយដ្ឋានទំនើបមួយ…

« ចៅធិ! ខាងនេះចៅ! » សម្លេងស្រ្តីវ័យចំណាស់ម្នាក់ ដែលមើលទៅដូចជាស្គាល់ម្សៀរធិដែរ

« ជម្រាបសួរលោកយាយ » និយាយហើយអាគាត់នេះក៏កេះខ្ញុំឲ្យជម្រាបសួរយាយរបស់គេ ហើយងាកទៅកំម្មង់របស់ញាំ​ុ

« អឺ…ជម្រាបសួរលោកយាយ »

« គរទុកត្រង់នោះហើយ!! » យាយម្នាក់នេះ សម្លឹងខ្ញុំយ៉ាងមិនរាប់ញាតិ ហឹ​ុស! ស្មានតែខ្ញុំចង់មកណាស់ទៅហី? ដើម្បីលុយទេ

« ហើយឯងទៅនាំនាងណាមកហ្នឹង? សម្រែ មិនចូលភ្នែកចូលច្រមុះសោះ »

« ខ្ញុំក៏មិនបានចង់ទៅចូលភ្នែកច្រមុះលោកយាយដែរ!! » ខ្ញុំរអ៊ូតិចៗ

« ឯងនិយាយស្អី? »យាយសួរ

« ហើយយ៉ាងម៉េចទៅហើយចៅធិ រៀនផង ធ្វើការផង ហត់ដែរទេ? បើហត់ក៏ឈប់ទៅ មិនដឹងជារៀនធ្វើអីទៀតទេ ក្រុមហ៊ុនមួយទាំងមូល…» ខ្ញុំស្តាប់យាយម្សៀរធិនិយាយ ជិតកន្លះម៉ោង

« អឺ…នេះសង្សារខ្ញុំ អូនរំដួល លោកយាយប្រហែលជាស្គាល់ហើយ ព្រោះធ្លាប់ឲ្យមើលរូបថត »អាឡប់!! ខ្វះឈ្មោះណាស់ទៅអី បានដាក់ឈ្មោះខ្ញុំថា រំដួល😥

« មិនស្គាល់ទេវើយ!! យាយស្គាល់តែចៅ ចំប៉ាប៉ុណ្ណោះ មិនស្គាល់រំដួល រំដាំងអីទេ » ខ្ញុំឈ្មោះរំដួលណាយាយ មិនមែនរំដាំងទេ

« ស្រីអីឈ្មោះរំដួល » នាងចំប៉ានោះមើលលើ មើលក្រោមពេបមាត់ពេបក តិចហែកមាត់ឲ្យប៉ុនមាត់ចាន

« ចំប៉ាជាឈ្មោះគោតើអីបងធិ? ខ្ញុំធ្លាប់លឺគេហៅគោថាចំប៉ា » ខ្ញុំនិយាយហើយ មើលទៅអាគាត់ធិយ៉ាងផ្អែមល្ហែម

« នេះឯងបញ្ឆិតបញ្ឆៀងចង់ជេរយើងមែនទេ នាងល្អ? »នាងគោចំប៉ាចង់ហក់មកទះខ្ញុំ តែខ្លាចចិត្តលោកយាយ

« ចាស៎ ខ្ញុំល្អមែន ហើយក៏មិនជេរបញ្ឆិតដែរ គឺជេរចំៗតែម្តង ^_^ »

« បានហើយ! ឈប់ឈ្លោះគ្នាទៅ យើងចង់ចាប់ខ្យល់ហើយ! »លោកយាយធ្វើជាទន់ដៃជើង ឆឹស! ខ្ញុំនិងនាងគោនោះឈ្លោះសោះ គាត់ហត់អីដែរ

« ចាប់ខ្យល់ ឬ ខ្យល់ចាប់ លោកយាយ? » អាធិលូកមាត់

« អឺ!!! ចេះណាស់តើឯង!! សម្រេចថា ឯងពិតជាយកនាងម្នាក់នេះហ៎? »

« បាទ! រំដួលជាសង្សារខ្ញុំ ពួកយើងរួមសុខរួមទុក្ខជាមួយគ្នាយូរហើយ ខ្ញុំមិនអាចចោលនាងបានទេ » មិនដឹងជាសុខទុក្ខអីទេ កុហកមនុស្សចាស់មិនខ្លាចបាបសោះអាគាត់នេះ

« តែយាយមិនព្រមទេណា យ៉ាងណាក៏យាយគ្មានថ្ងៃទទួលនាងម្នាក់នេះជាចៅប្រសារដែរ » អត់ទៅ!! ខ្ញុំក៏គ្មានថ្ងៃធ្វើជាចៅប្រសារលោកយាយដែរ😛

« អាហារពេលព្រឹកបាទ! » បុគ្គលិក បានយកអាហារដែលពួកយើងកុំម្មង់មក

« សី​ុមិនចូលទេវើ​ុយ!! តោះទៅ ចៅចំប៉ា » លោកយាយ ដឹកគោដែលឈ្មោះចំប៉ាចេញទៅបាត់ ក្រោមសំណើចយ៉ាងពិសពុលរបស់ខ្ញុំ

« យ៉ាងម៉េចដែរ? ខ្ញុំសម្តែងបានល្អទេអ្នកប្រុស? អ្នកប្រុស? » ខ្ញុំហៅគេ ព្រោះឃើញគេភ្លឹកទៅខាងនោះ ខ្ញុំក៏ងាកតាម…ឃើញស្រីម្នាក់កំពុងដើរចូលមក

« ទេវី… » គេឧទានឈ្មោះស្រីម្នាក់នោះ? មានអីពិសេសទៅណ៎

« សួស្តីសមិទ្ធិ! សុខសប្បាយទេ? » ស្រីម្នាក់នេះស្អាតខ្លាំងណាស់ ស្អាតរហូតដល់ខ្ញុំមើលភ្លឹកហ្នឹងគេដែរ

« សុខទេ ចុះវី? ឯណាសង្សារ មិនមកជាមួយទេហ៎? » នាងទម្លាក់ទឹកមុខភ្លាម ពេលលឺប្រយោគនេះ

« តាំងពីពេលដែលខ្ញុំចែកផ្លូវគ្នាជាមួយធិមក ខ្ញុំគ្មានអ្នកផ្សេងទេ គឺមិនទាន់កាត់ចិត្តពីធិ » ការពិត ពីរនាក់នេះជាសង្សារនឹងគ្នាតើ ខ្ញុំទ្រាំធ្វើជារូបចម្លាក់តទៀត ព្រោះចង់ដឹងលឺរឿងគេ

« ចុះធិ? នេះប្រហែលជាសង្សារហើយមែនទេ? » នាងនិយាយទាំងចង្អុលមកកាន់ខ្ញុំ

« មិនមែនទេ! ខ្ញុំជាមិត្តភក្តិគេប៉ុណ្ណោះ! បើតាមខ្ញុំដឹង គេក៏ប្រហែលជាចាំនាងដែរមើលទៅ » ខ្ញុំនិយាយតាមការមើលឃើញ

« អឺ..មានការបន្តិច ត្រូវទៅមុនហើយណា! និយាយគ្នាឲ្យសប្បាយចុះ » ខ្ញុំលាគេ ហេតុអីក៏មានអារម្មណ៍ថា ខកបំណងចឹងណ៎

« ទៅដោយខ្លួនឯងបានមែនអីធិត? មិនទាន់ចេះបើកឡានស្រួលបួលផង… ណេះសោរឡាន » មិនបានក៏ត្រូវតែបានដែរ

« ប្រាកដហើយ ^_^ ខ្ញុំលួចរៀនបន្ថែមជាមួយពូសន ខ្លះដែរ…ទៅហើយណា បាយបាយ! បាយបាយអ្នកនាងទេវីផង »

« អឺម! ទៅចុះ » សម្លេងម្សៀធិ…ហេតុអីមិនឃាត់ខ្ញុំ? ឃាត់បន្តិចទៅអី?…ហើយហេតុអី ក៏ខ្ញុំចង់ឲ្យគេឃាត់ ហើយហេតុអីក៏ខ្ញុំមានអារម្មណ៍មិនល្អសោះ…

ខ្ញុំបើកចេញទៅការាសសាំងដែលនៅក្បែរនោះ ហើយក៏ចូលបន្ទប់ទឹកផ្លាស់សម្លៀកបំពាក់ ហើយក៏ចេញទៅផ្សារទំនើប។ មានអារម្មណ៍ប្លែកៗម៉េចមិនដឹងទេ ប្រហែលជាច្រណែនគេហើយមើលទៅ…ឡានខ្ញុំ សន្សឹមៗមកដល់ចំណតឡានរបស់ផ្សារទំនើបនេះ

ងឺត!!!!!!

ខ្ញុំមានអារម្មណ៍ថា បើកប៉ះនរណាម្នាក់

« នែ! បើកឡានមិនមើលមនុស្សទេអី? »

« ឯងហ្នឹងហើយ ដើរមិនមើលឡាន! » ខុសហើយនៅគ្រាន់បើទៀត ខ្ញុំ ^_^ស្រាប់តែវាងាកមុខចំ…

« អាគ្រាក់ទ្រយឹង!! »

« អាធិត!!! » ខ្ញុំនិងវា ស្រែកឡើងមកព្រមគ្នា…មិនចង់និយាយទេណា អាម្នាក់នេះ កាលសម័យនៅរៀនវិទ្យាល័យ ជាសត្រូវសី​ុសាច់ហុតទឹក ជាមួយខ្ញុំ

« នែ! ហៅឲ្យស្រួលបួលវើយ!! យើងនរៈ »

« អើ! បើយើងហៅចឹងវាទាស់ស្អីឯង? អាគ្រាក់ទ្រយឹង »

« យើងប្រាប់ឲ្យឈប់ណា!!! »

« យើងមិនឈប់!!! អា…គ្រាក់…ទ្រយឹង!!!! »

អ៊ុប!

មាត់របស់ខ្ញុំត្រូវបានវាបិទ ដោយមាត់របស់វា O_O ខ្ញុំស្រឡាំងកាំង ៣វិនាទី បន្ទាប់មកក៏ច្រានវាចេញ

« អាឡប់! អាគ្រាក់! អា…. »

« នៅជេរទៀត? ចង់ម្តងទៀតមែនទេ? » ខ្ញុំបិទមាត់ដូចគេចុក…សំណាងហើយដែលទីនេះគ្មានមនុស្ស

« យើងខ្ជិលឈ្លោះជាមួយឯងណាស់ » ខ្ញុំនិយាយហើយ ដើរចូលទៅក្នុងផ្សារ

ជើងកំពុងដើរ តែចិត្តគិតដល់គេ…ពេលនេះ ប្រហែលជាគេកំពុងមានក្តីសុខជាមួយ សង្សាររបស់គេហើយមើលទៅ ហើយខ្ញុំ  ខ្ញុំគ្រាន់តែជាអ្នកធ្វើការឲ្យគេប៉ុណ្ណោះ

នៅមានត…

    • Water
    • 2 ខែកក្កដា 2010

    អរគុណណាដែលបានដាក់អោយអាន

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: