ស្នាមថើបដំបូង
ថ្ងៃនេះ មានរឿងក្នុងចិត្តតិចតួច គ្មានអារម្មណ៍ដាក់រឿងឲ្យមើលទេ តែមានចម្រៀងមួយបទ ដែលច្រៀងចេញពីចិត្តពិតៗម៉ង…ស្នាមថើបដំបូង សូមផ្ញើជូនដល់មនុស្សម្នាក់ ឈ្មោះ ភារក្ស…សង្ឃឹមថា ខ្ញុំនឹងបានជួបគេម្តងទៀតនៅថ្ងៃណាមួយ…ទោះបីជាគេធ្លាប់បោកប្រាសខ្ញុំ (និយាយថាខ្ញុំបោកគេ ត្រូវជាង) តែខ្ញុំនៅតែនឹកឃើញដល់ពេលវេលាដែលកន្លង…ចាំទេ ថ្ងៃដែលយើងរត់ដេញគ្នាក្រោមភ្លៀង…កាលនោះខ្ញុំនៅក្មេង មិនយល់នូវអ្វីដែលហៅថាស្នេហាទេ ខ្ញុំធ្វើឲ្យបងឈឺចាប់ដោយការសុំបែក…សុំទោស…ស្នាមថើបដំបូង ជារបស់បង ខ្ញុំនឹងរក្សាទុក រហូតដល់បងមកយកពីខ្ញុំវិញ…
«…អូនដឹងថាអ្វីៗគឺជាពាក្យបោកប្រាស
ជាពាក្យកុហកសម្រាប់ឲ្យអូនស្ងប់ចិត្ត
តែការពិត បងភ្លេចអូនរួចទៅហើយ
បងដឹងទេថាអូនកំពុងគិតអ្វី គឺនឹកបង បារម្ភពីបង
តែអូនដឹងថា បងមិនខ្វល់ឡើយ
អូននៅតែចាំដល់ស្នាមថើបដំបូង
ហើយជាលើកទីមួយ ក្នុងជីវិតអូន…»
ស្រៀវណាស់!
មកនេះមក ខ្ញុំជួយឲ្យបាត់ស្រៀវ 😛
េនះចាំគេមែនហ៎ ។ េបីចាំគេមែនក៏គួរប្រាប់អ្នកខ្លះត្រង់ៗទៅណា កុំអោយគ្នាគិតតែម្នាក់ឯង 😦
បើចាំគេ មិនមែនទៅជាមួយអ្នកខ្លះនោះទេ។ ផ្តាំប្រាប់អ្នកខ្លះផងថា ខំស្រឡាញ់ប៉ុណ្ណឹងហើយ នៅមិនយល់ចិត្តទៀត តិចទៅចោល… 😛
ស្រៀវកន្លែងស្រៀវ ជួយឲ្យបាត់ស្រៀវ យ៉ាងម៉េចទៅ!!!!!!
មិនដឹងដែរ ទាល់តែមើលសភាពការណ៍ជាក់ស្តែង 😆
ពិបាកណាស់់ស្នេហា.។ពបាកកទាំងសព្វទាំងគ្រប់់។មានឥទ្ធិពលពីខាងក្រៅ
ច្រើនណាស់់…! បញ្ហាមួយគឺមនុស្សមិនអាចរស់់នៅម្នាក់់ឯងបាន,មួយទៀត
គឺ រស់់នៅមានគ្នា ត្រូវទប់់ទល់់នឹងឥទ្ធិពលខាងលើនេះ។
On se marie pour le meilleur et pour le pire!
គេរៀបការទោះដើម្បីសំណាងល្អក្ដីអាក្រក់់ក្ដី។ប៉ុន្តែអាពាហ៌ពិពាហ៌គឺជាសេចក្ដី
សង្ឃឹមនៃជីវិតល្អថ្មី។
d’abord on s’aime…puis on se marie…encore on se sépare ^_^
ញុមអត់ចេះបារាំងទេ ចេះតែសរសេរទៅទេ កុំប្រកែប្រកាន់
សូមសរសើរក្មេងទំនើង ហើយ ពិតជាចេះបារាំងមិនតិចទេនៀក!
ចង់់រៀននិយាយបារាំងជាមួយគ្រនា់់ការពារកុំអោយភភ្លេចភាសាហ្នឹង។
je parle le francaisencore mal même après des années de pratique..
car le pratique c`est doit être la routine et toujours intense
dès qu ` on l `apprend , n `est-ce- pas?
ចេះតិចៗទេ តែបើចង់មានគ្នានិយាយ ខ្ញុំស្វាគមន៍ (មិនមែនស្វាខឹងទេណា ^_^ )
oui ^_^
mais, vous êtes où maintenant?
គេមិនមែននៅជិតខ្លួនយើងទៀតណាហ្អី!គិតធើអីទៀតយ៉ាប់ម៉ង!
បរញ៉ុមវិញណាមិនទ្រទេ នេះណាបរ អ្នកនៅក្នុងចិត្តបានឃើញហើយ ត្រលប់មករកគេវិញម៉ោ!
sorryណាបងញ់ុមនិយាយច្រើនពេកហើយ!
សួស្តីញ៉ុមគឺ វឌ្ឃនៈរីករាយបានស្គាល់
សួស្តីបង!
កុំកើតទុក្ខពេក ប្រយ័ត្នឆាប់ចាស់ណា!
ចាំតែកើតទុក្ខតើ គាត់ដើរហើរសឹងគ្រប់ខេត្តទៅហើយ!!! សប្បាយវិស្សមកាលផស់គាត់ទៀតណ៎!!!