មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគទី៥)

មិនដឹងថាហេតុអី ខ្ញុំបែរជាមករៀននៅលោកមនុស្ស ទាំងដែលប៉ាឈប់ឲ្យខ្ញុំធ្វើបេសកកម្មនោះហើយ…ព្រោះ ខ្ញុំចង់ឃើញគេ មនុស្សជាទីស្រឡាញ់របស់ខ្ញុំ…សូរ…ខ្ញុំស្រឡាញ់ឯង…

« កុំធ្វើចឹងមើលសូរ! មនុស្សច្រើនណាស់ ខ្មាសគេ >_< » សម្លេងនារីម្នាក់លាន់ឡើង

ខ្ញុំបានឃើញនៅអ្វីដែលមិនគួរឃើញ គឺសូរកំពុងតែថើបស្រីម្នាក់នោះ…វាធ្វើឲ្យ បេះដូងរបស់ខ្ញុំដែលធ្លាប់តែស្រស់ស្អាត ប្រែទៅជាក្រៀមស្វិត…ខ្ញុំមិនដឹងថា ពួកគេមានចេតនាឲ្យខ្ញុំឃើញឬអត់ទេ តែអ្វីដែលខ្ញុំដឹងនោះគឺ ឈឺ… 😥 តើមាននរណាអាចប្រាប់ខ្ញុំបានទេ ថាអ្វីទាំងនេះជាសុបិន? តើមាននរណាអាចយកខ្ញុំចេញពីសុបិនដ៏អាក្រក់នេះបានទេ? ខ្ញុំពិតជាឈឺខ្លាំងណាស់…ពួកគេបណ្តើរគ្នាចេញទៅ ដោយទុកឲ្យខ្ញុំនៅឈរម្នាក់ឯង…ដល់ពេលដែលខ្ញុំត្រូវឈឺហើយមែនទេ???

« អេ៎បិសាច! »មិត្តរបស់ខ្ញុំម្នាក់ហៅ

« ផប់ខន! មានការអីហ្ហេស៎? » ចម្លែកណាស់មែនទេ ឈ្មោះផប់ខន ^_^

« គ្មានអីទេ ក៏ឃើញឯងមុខមិនសូវស្រស់ ទើបមកសួរនាំហ្នឹងណា »

« អរគុណ! ខ្ញុំធម្មតាទេ គ្រាន់តែអស់កម្លាំងតិចតួច »

« អឺម! និយាយចឹង ពិធីជប់លៀងបញ្ចប់ការសិក្សាឆ្នាំនេះ ឯងទទួលភារកិច្ចអីដែរ? »

« ខ្ញុំចាប់ឆ្នោតបាន ក្រុមតន្រ្តី គឺត្រូវច្រៀងមួយបទ 🙂 ចុះឯង? »

« ខ្ញុំខាង រៀបចំសណ្តាប់ធ្នាប់..ហឺ​ុយ! ខំគិតថាចង់ធ្វើខ្លួនឲ្យស្អាតទុកបង្អួតស្រីៗ » វានិយាយបណ្តើរ កាយវិការបណ្តើរ ធ្វើឲ្យខ្ញុំទប់សំណើចមិនបាន 🙂

ក្រោយពីនិយាយជាមួយវាបានមួយសន្ទុះ ខ្ញុំក៏ដើរមកក្រោយមាត់ទឹក ក្នុងបំណង ស្រូបខ្យល់អាកាស…

« សូរ..ខ្ញុំស្រឡាញ់សូរណាស់ណា » ខ្ញុំលឺនរណាម្នាក់និយាយ

« ខ្ញុំក៏ស្រឡាញ់ ក្រូចឆ្មា ដែរ » គឺអាសូរ និង ក្រូចឆ្មា ស្រីស្រស់លំដាប់ទីមួយប្រចាំសាលា

« ខ្ញុំខ្លាចថា សូរនឹងបោះបង់ខ្ញុំចោល »

« ខ្ញុំនឹងមិនបោះបង់ក្រូចឆ្មាទេ ដរាបណា ខ្ញុំនៅមានជីវិត…មិនដូចអ្នកខ្លះទេ » ខ្ញុំដឹង ថាប្រយោគចុងក្រោយ គឺគេមានបំណងនិយាយឲ្យខ្ញុំលឺ

« អ្នកណាទៅសូរ? » ក្រូចឆ្មាសួរ

« គ្មានអីទេ ខ្ញុំចេះតែនិយាយទៅ…តោះយើងទៅរកញាំ​ុអីវិញ ម្តុំនេះដូចជាមានអារម្មណ៍មិនល្អសោះ » និយាយហើយ ពួកគេក៏ចេញទៅ

មិនឈឺ!!! ខ្ញុំមិនឈឺ!!!! :mrgreen: 😀 🙂 😦 😥 ខ្ញុំមិនឈឺទេ 😥 អាទឹកភ្នែកចង្រៃ ចេះហូរចេញមកទៅកើត តិចយើងបូមចេញអស់…

………………………..

« សួស្តីបងៗ ប្អូនៗ​ លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្សទាំងអស់!! ថ្ងៃនេះ ខ្ញុំបាទ មានកិត្តិយសណាស់ ដែលបានធ្វើជាតំណាងឲ្យសិស្សទាំងអស់ និង ជាពិធីករក្នុងកម្មវិធីនេះផងដែរ…ក្នុងរាត្រីនេះ អ្នកទាំងអស់គ្នានឹងបានជួបជាមួយអ្វីដែល សប្បាយ ប្លែក ជាច្រើន!! តែជាដំបូងនេះ សូមបើកកម្មវិធីដោយចម្រៀងរួមមួយបទ របស់សិស្សថ្នាក់ទី ១១ ជូនទៅបងៗដែលនឹងបញ្ចប់ការសិក្សា!! សូមអញ្ជើញរីករាយ ស្តាប់កម្សាន្តទាំងអស់គ្នា!! » ចប់សម្លេងពិធីករ សម្លេងទះដៃប្រាវៗលាន់មក ហើយក៏ស្ងាត់ទៅវិញនៅពេលដែល ភ្លេងប្រគំ

« ពេលវេលាដ៏ពិសេស បានឈានចូលមកដល់ហើយ!!! ចង់ដឹងថាពិសេសអីមែនទេ? ចឹងក៏សូមទស្សនា ទាំងអស់គ្នា ^_^ » ដល់វេនខ្ញុំហើយ ជួយទះដៃផង មិត្តអ្នកអាន :mrgreen:

ខ្ញុំកំពុងឈរលើឆាក ចំពីមុខព្យាណូមួយគ្រឿង…

« ជម្រាបសួរ! ខ្ញុំ ដួងខែ ត្រជាក់…ខ្ញុំមានបទចម្រៀងមួយបទ ដែលនឹងច្រៀងជូនអ្នកទាំងអស់គ្នាស្តាប់…ហើយបទនេះដែរ ខ្ញុំសូមផ្ញើជូនមនុស្សម្នាក់ សង្ឃឹមថា ពេលគេស្តាប់បទនេះចប់ហើយ គេនឹងយល់គ្រប់យ៉ាង គឺបទ « Because I Love You »…ហើយក៏ចង់ប្រាប់គេផងដែរថា…ខ្ញុំស្រឡាញ់គេ តាំងពីថ្ងៃមុន ថ្ងៃនេះ និង ជារៀងរហូត…» ចប់សម្តីខ្ញុំ សម្លេងទះដៃលាន់លឺម្តងទៀត

ភ្លើងត្រូវបានបិទ…ខ្ញុំទម្លាក់ដៃលើខ្ទង់ព្យាណូ…សម្លេងព្យាណូប្រដេញគ្នា ជាមួយចម្រៀង..

http://www.4shared.com/audio/9dHKHdZZ/Because_i_love_you.html

«…ផ្តើមស្នេហ៍ដំបូង ចិត្តមិនដែលស្រពោន អូនមិនដែលគិតសោះថាយើងត្រូវបែក

ចិត្តអូន ចង់តែយំស្រែកឲ្យរហែកលោកា…(សម្លេងព្យាណូ លេងតាមចម្រៀងរបស់ខ្ញុំ)

ពេលយើងផ្អែមល្ហែម តើបងចាំទេជីវ៉ា ចិត្តស្មោះស្នេហា ចំពោះបង

ពេលនេះអូនព្រាត់ស្នេហ៍ស្នង ព្រាត់ទាំងនៅស្រឡាញ់បង…អូន ខុស….»

« You are always gonna be my love អូននៅស្នេហ៍ ចិត្តមិនប្រែទោះរយឆ្នាំខែ

ស្នេហ៍រូបបងតែម្នាក់គត់ អូនព្រមបែកក៏ព្រោះបង អូនស្រឡាញ់បង…

You are always gonna be the one in my heart គឺបង

គឺរូបបងម្នាក់ដែលអូនស្រឡាញ់

អូនចង់ឲ្យបងយល់ចិត្តអូនបានទេ? My first love…»

«…អូនត្រូវចាកចេញ ទោះចិត្តគ្រាំទោម្នេញ ក៏ទ្រាំព្រោះបងតែម្នាក់គត់

មិនចង់ឲ្យ​ ផុតរលត់ លែងបានឃើញមុខបង…អូ…

តើបងចាំទេ ពាក្យសន្យាបង និង​ អូន

បងបានលួងលោមប្រាប់ស្ងួន នឹងស្រឡាញ់អូនរៀងរហូត

ទោះបីអូនបានភរភូត…ចាំទេ?…»

«…You are always be inside my heart អូននៅស្នេហ៍ ចិត្តមិនប្រែ

ទោះរយឆ្នាំខែស្នេហ៍រូបបងតែម្នាក់គត់

I hope that i have a place in your heart too…

Now and forever you are still the one in my heart

គឺបង គឺរូបបងម្នាក់ដែលអូនស្រឡាញ់ អូនចង់ឲ្យបងយល់ចិត្តអូន

បានទេ My first love….»

«…You are always gonna be my love អូននៅស្នេហ៍ ចិត្តមិនប្រែ

ទោះរយឆ្នាំខែស្នេហ៍រូបបងតែម្នាក់គត់

I remember true love, you show me how…

You are always gonna be my love គឺបង គឺរូបបងម្នាក់គត់ដែលអូនស្រឡាញ់

Now and Forever…អូនស្នេហ៍…»

ខ្ញុំមិនដឹងថា សូរបានលឺឬអត់ទេ តែខ្ញុំពិតជាចង់សុំទោសគេ និង ប្រាប់គេថា ខ្ញុំស្រឡាញ់គេ…

នៅមានត…

Advertisements
    • Water
    • 7 ខែមិថុនា 2010

    អូហូ រូមេនទិកណាស់ហ្ន៎! ចង់យំ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: