លួចស្រឡាញ់ម៉ាហ្វៀ…o.O (ភាគទី១)

« កុំរត់!!! » បើយើងឈប់ អ្នកដែលរត់គឺពួកឯងហើយ ប្អូនៗ

ខ្ញុំត្រូវបានក្មេងៗមួយក្រុម (ប្រហែលបងខ្ញុំបីៗឆ្នាំ -.- ) ដេញតាម ព្រោះតែខ្ញុំមានចេតនា ធ្វើមុខឌឺដាក់ពួកគេ។ គ្រាន់តែមើលមុខតិចសោះ រកធ្វើបាបខ្ញុំដែលជាក្មេងទន់ខ្សោយ😥 បើតាមខ្ញុំដឹង ប្រហែលជាមុខពួកវាពាសកាឡៃមើលទៅ ព្រោះបើពាសមាស ប្រហែលជាមិនខ្លាចគេមើលទេ -_-!

« ហឺ​ុយ! ហត់ហើយ! » ខ្ញុំដង្ហក់ខ្លាំងៗ នៅមុខថ្នាក់រៀនរបស់ខ្ញុំ ព្រោះរត់ជិត១០ជុំហើយ

« ទំនេរខ្លាំងហ៎ បានជាចង់ឲ្យយើងហាត់ប្រាណ? » អាម្នាក់ខ្ពស់ជាងគេសួរខ្ញុំ

« មិនទំនេរទេ តែចង់ឲ្យគេធ្វើសរសៃឲ្យ ^_^ » ខ្ញុំសើចឌឺមួយទៀត

« បានសម្តីណាស់តើអាប្អូន! ពួកឯង ចូលទៅធ្វើសរសៃឲ្យបន្តិចទៅ » ចប់សម្តី អាមុខស្លេក និង អាមុខឃ្មូតសី​ុ ហក់សំដៅមកខ្ញុំ…

ផូស! ផស៎! វាយារដៃវាយខ្ញុំ ខ្ញុំចាប់បានហើយគ្រវាត់ទៅក្រោយ ហើយធាក់អាម្នាក់ទៀត ត្រូវប្អូនវា ^_^ ឈឺមិនស្ទើរទេមើលទៅ។ ខ្ញុំតាំងក្បួន ហើយដាល់អាមុខស្លេកដែលបានសម្តីមិញ ហើយវាត់វាម៉ាជើងកណ្តាលមុខទៀត!! ឲ្យវាដឹងទៅ ថាលេងជាមួយអ្នកណា…គ្នាវាពីរនាក់ទៀតបម្រុងរត់ តែខ្ញុំចាប់ក្បាលវាទាំងពីរ បោកចូលគ្នា ហើយធាក់ម្នាក់មួយជើងទៀត…ត្រឹមតែ៥នាទីប៉ុណ្ណោះ សម្រាប់៥នាក់ ជាការស្រេច😆 ហាត់ប្រាណទាំងល្ងាចម៉ងខ្ញុំ😆

« ធ្វើអីហ្នឹង? » ក៏វាយគ្នាហ្នឹងណាលោកគ្រូ! នេះមិនឃើញទេអី?

« លឺយើងសួរទេ? » លោកគ្រូនាយកសម្លុត

« គឺវាមករករឿងខ្ញុំណាលោកគ្រូ ខ្ញុំដើរសុខៗ វាមកដាល់យក៍ៗ » អាម្នាក់ដែលខ្ញុំទាត់អាប្អូនមិញទូលពិត

« មិនពិតទេលោកគ្រូ! លោកគ្រូមើលទៅមើល! គ្នាវាមានប៉ុន្មាននាក់? ហើយខ្ញុំម្នាក់ឯង ឡូយដល់ថ្នាក់ទៅរករឿងពួកវាទាំង៥នាក់ហ្នឹងហ៎ លោកគ្រូ? » ខ្ញុំនិយាយ

« ទោះយ៉ាងណាក៏ទីនេះជាសាលារៀន មិនមែនកន្លែងសម្រាប់វាយគ្នាទេ »

« មិនបានវាយទេលោកគ្រូ! គឺខ្ញុំគ្រាន់តែការពារខ្លួនតើ! ឬក៏លោកគ្រូចង់ឲ្យខ្ញុំត្រូវពួកវា វាយស្លាប់? »ខ្ញុំតបយ៉ាងឈ្លើយ តាមទម្លាប់

« ឯង!!! ទៅទីចាត់ការជាមួយខ្ញុំ!! ទាំងអស់គ្នា!!! »មើលទៅដូចជាខឹងខ្លាំងណាស់ ទប់អារម្មណ៍ខ្លះណាលោកគ្រូ ប្រយ័ត្នជំពប់ជើងដួល -_-!

……………………..

ខ្ញុំត្រូវបានពិន័យឲ្យសម្អាតបន្ទប់ទឹក មួយសប្តាហ៍ ^_^ តែមិនអីទេ ព្រោះទម្លាប់ទៅហើយ…សួស្តី ខ្ញុំឈ្មោះយ៉ាគូសា ជាក្មេងសុភាពផុតលេងក្នុងប្រទេស ធ្លាប់ទទួលបានមេដាយមាស ផ្នែកការ៉ាតេ និង ដាល់សេរីថ្មីៗនេះឯង (-.-) ជាធម្មតា ការងារប្រចាំថ្ងៃរបស់ខ្ញុំ គឺរករឿងឈ្លោះជាមួយគេ បើមិនអញ្ចឹង ក៏ទៅវាយក្មេងឲ្យយំលេង:mrgreen: ហើយខ្ញុំក៏ត្រូវបានគេប្រសិទ្ធនាមថា​ « ក្មេងទំនើង »😆 ថ្ងៃនេះ ក៏មិនខុសពីថ្ងៃមុនដែរ ជួនជាចៃដន្យអី ខ្ញុំឃើញក្មេងប្រុសម្នាក់ កាន់ប៉េងប៉ោងដើរកាត់មុខផ្ទះខ្ញុំ…បានសប្បាយទៀត

« អេ៎ អាប្អូន? » ខ្ញុំហៅក្មេងម្នាក់នោះ

« មានការអីហាស? មនុស្សកំពុងអារម្មណ៍ល្អផង ខូចអារម្មណ៍អស់ » ក្មេងអីឈ្លើយម្ល៉េះ (ឈ្លើយស្ទើរជាងខ្ញុំបន្តិច) បានយំឥឡូវហើយប្អូន

« គ្មានការអីទេ គ្រាន់តែចង់ធ្វើបែបនេះ » និយាយហើយ ខ្ញុំយកម្ជុលពីក្នុងដៃ ចាក់ប៉េងប៉ោងនោះលឺសូរ ផាំង:mrgreen: សប្បាយចិត្តអីម្ល៉េះទេ

« ឯងហ៊ានធ្វើបែបនេះដាក់យើង…ហឺ​ុ..!ៗ!…យើងនឹងប្រាប់បងយើង បើគ្រាន់បើ កុំទៅណា» ក្មេងនោះនិយាយផង យំផង ហើយរត់ចេញទៅ ឈឹស៎! ប្រាប់ចុះ ចាំមើលពេលបងឯងមក ខ្ញុំនឹងជាន់គេឲ្យរាបតែម្តង

« ហ៊ា!ៗ! ហឺ​ុ..មើលអាម្នាក់នោះចាក់ប៉េងប៉ោងខ្ញុំបែកហ៎ » មិនដឹងជាហ៊ាពងតែក អីទេវើ​ុយ!! ជ្រេញម៉ង អាពាក្យហ៊ាហ្នឹង

« អាណាគេ? មិនស្គាល់ប្អូនប្រុសរបស់ចក្រីយើងទេអី? » ចក្រីអី ប្អូនប្រុសអាក្របីទើបវាត្រូវ ^_^ ខ្ញុំរិះគន់ផង ជ្រេញផង រហូតទាល់តែវាមកឈរទល់មុខ

« គឺវានេះហើយ ដែលធ្វើបាបខ្ញុំណាហ៊ា » ខ្ញុំគ្មានអារម្មណ៍មើលក្មេងនោះទេ ព្រោះភ្នែករបស់ខ្ញុំទាំងគូ បានហក់សំដៅទៅអាម្នាក់ដែលឈ្មោះក្របីនោះហើយ o.O មនុស្សអីមិនដឹង ស្អាតរកកន្លែងទាស់គ្មាន បបូរមាត់តូចស្តើងពណ៌កូឡាប មុខខ្ចីដូចក្របីបក អូ៎! ច្រឡំ គឺខ្ចីដូចពងមាន់បក កម្ពស់ក៏មិនខ្ពស់ណាស់ណា ប្រហែល ១.៨៨ម៉ែត្រអីហ្នឹង -_-^

« គឺឯងមែនទេដែលធ្វើបាបប្អូនយើង? » សម្លេងក៏ពិរោះទៀត ចាប់ចូលក្នុងផ្ទះឥឡូវហើយ (ល្មោមកាមមែនអាមួយនេះ)

« ក្រែងប្អូនឯងប្រាប់ហើយមែនទេ? ត្រចៀកថ្លង់ឬអត់នៀក? » ខ្ញុំឆ្លើយយ៉ាងសុភាព

« ត្រចៀកមិនថ្លង់ទេ តែដៃវារមាស់វើ​ុយ!!! » និយាយមិនទាន់ចប់ផង កណ្តាប់ដៃវាហោះមករកមុខខ្ញុំ…ខ្ញុំក៏ឱនក្បាលចុះ ធ្វើឲ្យដៃវាបុកនឹងដើមឈើមួយដើម យ៉ាងដំណំ:mrgreen: ឈឺឬអត់ទេនៀក ព្រោះមិញនេះ ខ្ញុំឈរមុខដើមឈើមុខផ្ទះ

« គ្រាន់បើដែលគេចកណ្តាប់ដៃយើងបាន » ខ្ញុំឃើញវាឈឺ តែធ្វើជាគ្រាន់បើ

« មិនត្រឹមតែគ្រាន់បើទេ ជំនាញទៀតផង លោកក្របី😛 » ខ្ញុំតបយ៉ាងរករឿង

« ឯងហៅអ្នកណាថាក្របី? » មើលទៅឈាមវាដូចជាកំពុងពុះហើយ

« ក៏និយាយចោលទេ បើឯងចង់បាន រើសទុកទៅ😀 »

« មិនបាច់រស់ទេឯង👿 » វាអូសខ្ញុំចេញមកក្រៅ ហើយវាយផង ធាក់ផង ទាត់ផង😥

« ហត់ឬនៅ? »ខ្ញុំសួរវា…ចូលរួមសោកស្តាយផងណា ដែលស្នាដៃឯង អន់បន្តិច មិនអាចធ្វើឲ្យខ្ញុំរបួសទេ

« ចាំយកពីខ្ញុំវិញណា ^0^ » ខ្ញុំទាញវាមក ហើយវាត់មួយកែងលើមុខវា រហូតវាទ្រេតខ្លួន ហើយឃើញឈាមមកតិចតាមមាត់

« មិនទាន់អស់ទេ ^_^ » ខ្ញុំខោកក្បាលវាមួយក្រញ៉ទៀត😀

« អូយ៎ » ម៉េច ឈឺណាស់មែនទេ? បើមិនឈឺទើបចម្លែក

« ផ្ញើរទុកសិនចុះឯង!!! » វានិយាយ ហើយរត់ចេញទៅបាត់

«​ ឆាប់មកយកវិញផងណា😆 » ហើយទីបំផុត ខ្ញុំក៏ត្រូវបានគេធ្វើបាបទៀតហើយ (ធ្វើបាបគេវិញ មិនថាទេ)…

………………………….

ថ្ងៃថ្មីដ៏គួរឲ្យធុញទ្រាន់បានមកដល់ទៀតហើយ មិនដឹងជាពេលណាបានរៀនចប់ទេណ៎ ធុញញញញញញញញញៗៗៗៗៗៗ…សម្លេងខ្សឹបខ្សៀវរង៉ូវៗក្បែរត្រចៀកខ្ញុំ

« ឯងមានបានមើលក្តារខៀនពត៌មានទេ គេថា យ៉ាគូសា ជាស្រឡាញ់ប្រុសដូចគ្នាវើយ!! »

« មិនដឹងដែរ អាចមិនពិតក៏ថាបាន ព្រោះអាម្នាក់ហ្នឹងសាហាវជាងយ៉ាគូសាក្នុងរឿងទៀត » អាម្នាក់ទៀតនិយាយ

ខ្ញុំមិនអស់ចិត្ត ព្រោះថ្ងៃនេះគ្រប់គ្នាមើលមកខ្ញុំដូចជាមនុស្សចំឡែក ខ្ញុំក៏ដើរទៅក្តារខៀន ពត៌មាន

«…យ៉ាគូសា សារាំងហេ សិស្សថ្នាក់ទី ១១ កម្រិត A គឺជាប្រុសស្រឡាញ់ប្រុសដូចគ្នា ហើយនេះជាភស្តុតាង…»

ហើ​ុយ!!! នេះជារូបខ្ញុំ និង សិស្សច្បងហេជីនតើ! គឺពេលដែលសិស្សច្បងហេជីន បែកពីសង្សារ គាត់បានមកបបួលខ្ញុំផឹក ហើយពេលស្រវឹងក៏មកឱបខ្ញុំយំ…នេះវាមានរឿងអីកើតឡើងទៅ?

« ជាស្នាដៃរបស់អ្នកណា? » ខ្ញុំជំទាលលឺៗ សម្លេងដែលខ្សឹបៗអំបាញ់មិញបាត់អស់

« សារភាពមកល្អជាង ក្រែងលោខ្ញុំអាចសម្រាលទោស ពីស្លាប់ មកត្រឹមពិការបាន » គ្រប់គ្នានៅតែស្ងាត់ លឺតែសម្លេងខ្ញុំ និង ស្លឹកឈើដែលត្រូវកម្លាំងខ្យល់បក់

« បើមិនប្រាប់ទេ ពេលដែលខ្ញុំសើ​ុបដឹង ខ្ញុំមិនត្រឹមតែសម្លាប់ទេ ខ្ញុំនឹងចិញ្ច្រាំសពអ្នកនោះឲ្យម៉ត់ គ្មានសល់ឆ្អឹងធ្វើបុណ្យទេ!!! មួយទៀត, បើអ្នកណាដឹង ឬស្គាល់អ្នកធ្វើនោះហើយមិនប្រាប់ខ្ញុំ ខ្ញុំនឹងមិនសម្លាប់ទេ តែនឹងកាត់ដៃម្ខាង និង ជើងម្ខាងរបស់អ្នកនោះ ធ្វើឲ្យអ្នកនោះរស់ពិបាកជាងស្លាប់ទៅទៀត🙂 » ខ្ញុំញញឹមយ៉ាងមានពិសពុល

« អឺ…គឺ…អឺ…» ក្មេងប្រុសម្នាក់ពាក់វែនតាធំៗ អាយុស្របាលខ្ញុំ និយាយតិចទាំងញញើត

« គឺស្អី? និយាយភ្លាម!!! »

« ខ្ញុំ…មិ..ន..ហ៊ាននិយាយទេ » វានិយាយទាំងរដាក់រដុប

« បើឯងមិននិយាយ ខ្ញុំនឹងកាត់ម្រាមដៃឯងម្តងមួយៗ រហូតទាល់តែឯងហ៊ាននិយាយ » ខ្ញុំគ្មានទៅហ៊ានកាត់ដៃវាទេ និយាយកម្លាចវាហ្នឹង:mrgreen:

« កុំ!ៗ!! ខ្ញុំនិយាយ…ខ្ញុំនិយាយ… » វាលេបទឹកមាត់បន្តិចទើបនិយាយ

« អ្នកដែលធ្វើ គឺ ចក្រី ម៉ាហ្វៀប្រចាំផ្លូវលេខ២ ព្រោះខ្ញុំបានឃើញ កាលពីព្រឹកមិញ » ចក្រី?!?! ឈ្មោះដូចធ្លាប់លឺ

« ឯងបានស្លាប់មិនខានទេ អាវែនតា » អ៎! តាមពិតគឺអាក្របីនេះតើ មិនអីទេឯង

« ជួយខ្ញុំផង! » អាវែនតារត់មកពួនក្រោយខ្នងខ្ញុំ តែមាឌវាធំជាង ហើយខ្ពស់ជាងខ្ញុំ

« នរណាហ៊ានធ្វើអីឯង? យើងនឹងធ្វើដាក់អ្នកនោះមួយជា៥!!! » ឃ្លារបស់ខ្ញុំ ធ្វើឲ្យអាក្របី លែងខ្លាំងទៀត

« ស្តាប់ឲ្យច្បាស់!!! ចាប់ពីថ្ងៃនេះទៅ អាវែនតានេះ ជាមិត្តរបស់ខ្ញុំ!! ហាមគ្រប់គ្នាមកធ្វើបាបគេ!!! អ្នកណាវាយគេ ខ្ញុំនឹងកាត់ដៃអ្នកនោះ បើធាក់គេ ខ្ញុំកាត់ជើងអ្នកនោះ!! ស្តាប់បានទេ? » គ្រប់គ្នាលេបទឹកមាត់យ៉ាងលំបាក បន្ទាប់ពីប្រយោគដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ ហើយខ្ញុំក៏ដើរចេញជាមួយនាយវែនតា

នៅមានត…

    • Water
    • 4 ខែមិថុនា 2010

    អស្ចារ្យណាស់ហ្ន៎! េនះបានឈ្មោះចក្រីហ្នឹងមកពីណា? ហើយហ្នឹងលួចស្រលាញ់គេហើយ​ហ៎?

    • ក្មេងកាមទេព
    • 5 ខែមិថុនា 2010

    និពន្ធដោយ ៖ ថន ចន្ទមិថុនា (អនុប្រធានក្រុម បិសាចកញ្ជ្រោង)
    មានសុទ្ធតែក្រុមអីផង!!! ចំនែកខ្ញុំអត់មានក្រុមខ្មែរអីនឹងគេទេ
    មានតែក្រុមចាស់ពួកបរទេសអ្នកសរសេររឿងតែម្តង!!! តែអត់មានពេលជួបជាមួយពួកចាស់ៗហ្នឹងផង!!!
    យប់នេះ មិនបាននៅក្នុងផ្ទះទេបាទ ប៉ាម៉ាក់អត់ឲ្យលេងអ៊ីនធើណេត លួចមកលេង នៅ អ៊ីនធើណេតកាហ្វេជិតផ្ទះ!!!
    ផាកាន!!! ផាកាន!!! ម្សិលមិញ ខ្ញុំឃើញផាកានដេកលក់ ដេកហៀរទឹកទៀត🙂
    កុំច្រឡំ ហៀរហ្នឹង ហៀរទឺកមាត់ទេបាទ!!! តាមមើលបែបនឹកមនុស្សម្នាក់ហើយ!!

    • ចូលផ្ទះខ្ញុំនិយាយស្តីឲ្យសមរម្យណា ប្រយ័ត្នខ្ញុំលែងឲ្យចូល

    • ដាន
    • 8 ខែមិថុនា 2010

    យី ស្មានតែផ្ទះខ្លួនឯងស្រោបមាសឬ ខ្ពើមចូលណាស់ មិនចាំបាច់ហាមទេ!

    • មិនត្រឹមតែមាសទេ ដាំពេជ្រទៀត!!! បើមិនចង់ចូល ចូលមកវាចារធ្វើអី? មុខក្រាស់:mrgreen:

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: