សន្ទនាជាមួយព្រះចន្ទ…

ព្រះចន្ទ…មានថ្ងៃមួយ ខ្ញុំសួរទៅព្រះចន្ទថា​ ៖

« បើសិនជាអ្នកត្រូវបាត់បង់មេឃ តើអ្នកនឹងខូចចិត្តដែរឬទេ? »

ព្រះចន្ទញញឹម ហើយនិយាយមកកាន់ខ្ញុំថា ៖

« គ្មានអ្វីដែលស្ថិតស្ថេរនោះទេ អ្នកក៏ដឹង..មានពេលខ្លះ ខ្ញុំក៏ត្រូវពពកបាំងដែរ »

ខ្ញុំមិនដឹងនិយាយអី្វ តែទឹកភ្នែកចេញមកនិយាយជំនួស ៖

« ចុះអ្នកមិនគិតថា អ្នកចង់បានមេឃជាកម្មសិទ្ធតែម្នាក់ឯងទេអី? »

« មេឃមិនមែនសម្រាប់តែខ្ញុំម្នាក់ទេ គេក៏សម្រាប់ តារា ជាច្រើនទៀតដែរ » ព្រះចន្ទតប ដោយរក្សាស្នាមញញឹម ហាក់ដូចជាគ្មានអារម្មណ៍ឈឺចាប់ ប្លែកតែខ្ញុំ..

« អ្នកដឹងទេ កាលពីមុន ខ្ញុំក៏គិតដូចអ្នកដែរ…តែចាប់តាំងពីថ្ងៃដែលខ្ញុំស្គាល់គេ ខ្ញុំផ្តើមដឹងថា ខ្ញុំពិតជាមិនអាចបាត់បងគេទេ…»

« តែអ្នកត្រូវតែធ្វើចិត្ត…ខ្ញុំយល់ពីអារម្មណ៍អ្នក…អ្នកនឹងខ្ញុំមិនខុសគ្នាទេ 🙂 គ្មានអ្នកណាចង់ឲ្យមនុស្សដែលខ្លួនស្រឡាញ់ នៅជាមួយអ្នកផ្សេង ស្រឡាញ់អ្នកផ្សេងនោះទេ តែយើងត្រូវចេះធ្វើចិត្តណា ព្រោះយើងជាមនុស្សដែលស្រឡាញ់គេ មិនមែនម្តាយគេទេ » ព្រះចន្ទតបមកខ្ញុំមួយៗ ហាក់ដូចជាយល់ចិត្ត

« មែនហើយ! តែនៅទីបំផុត ខ្ញុំក៏ត្រូវបាត់បង់គេដដែល 🙂 » ខ្ញុំញញឹមឲ្យក្តីសង្ឃឹមខ្លួនឯង

« មនុស្សយើង ត្រូវចេះធ្វើចិត្តណាកាន! មិនត្រូវរស់រងទុក្ខនោះទេ វាគ្មានប្រយោជន៍ទេ ដែលអ្នកត្រូវបង្ហូរទឹកភ្នែករាល់ថ្ងៃដោយសារគេនោះ…បើគេទៅហើយ ឲ្យគេទៅចុះ »

« តែខ្ញុំស្រឡាញ់គេណាស់ អ្នកក៏ដឹង ព្រោះខ្ញុំធ្លាប់ប្រាប់អ្នកច្រើនដងហើយ »

« ខ្ញុំមិនគិតថាខ្ញុំអាចជួយអ្នកឲ្យឈប់ខូចចិត្តបានទេ តែខ្ញុំចង់ប្រាប់អ្នកថា អតីតកាលកន្លងហួសហើយ ឲ្យវាហួសទៅចុះ…អនាគតកាលមិនទាន់មកដល់ អ្នកក៏កុំទាន់គិតពីវាអី…អ្វីដែលសំខាន់គឺ បច្ចុប្បន្ន…»

« ខ្ញុំនឹងព្យយាមតាមដែលអាចធ្វើទៅបាន…យប់នេះ ត្រឹមនេះចុះ..,ខ្ញុំធូរចិត្តខ្លាំងណាស់ ដែលបាននិយាយជាមួយអ្នក អរគុណច្រើនណា 🙂 »

« រាត្រីសួស្តី »

សរសេរដោយ ៖ ថាកាន

Advertisements
    • Water
    • 3 ខែមិថុនា 2010

    សរសេរដោយថាកាន​ រឺ​ ផាកាន?​ ចុះផាកានវិញមានរឿងដូចថាកាន​អត់?

    • មនុស្សដូចខ្ញុំ មិនយំព្រោះតែគេក្បត់នោះទេ…គ្មានថ្ងៃទេ…

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: