មេមត់តូចដ៏គួរឲ្យស្រឡាញ់របស់ខ្ញុំ (ភាគទី៤)

នារាត្រីនេះ ពិភពវេទមន្តពោរពេញទៅដោយភាពសប្បាយរីករាយ…ខ្ញុំនិងអាសូរ ក៏បាននាំគ្នាទៅមើលគេប្រកួតវេទមន្ត ហើយញាំ​ុរបស់ប្លែកៗជាច្រើន ដែលគ្មាននៅលោកមនុស្ស ដូចជា ប្រហិតសាច់នាគ ទឹកដោះសេះដុសស្នែង ជាដើម ^_^

ទំនាក់ទំនងរបស់ពួកយើងឈានទៅមុខយ៉ាងឆាប់រហ័ស រហូតដល់ថ្ងៃកំណើតខ្ញុំ…ពួកយើង នាំគ្នាទៅលេងសមុទ្រ ហើយក៏ជាពេលដែលពួកយើងមានសេចក្តីសុខបំផុត

« បិសាច ងងុយគេងទេ? » គេសួរខ្ញុំពេលនៅលើឡាន ព្រោះពួកយើងចង់ជិះឡានក្រុងជាមួយគ្នា ទាំងដែលគ្រាន់តែទំលុះកញ្ចក់ក៏ដល់សោះហ្នឹង មុខក្រាស

« មិនអីទេ បើខ្ញុំធុញ ខ្ញុំក៏អាចទាញពេលវេលាឲ្យលឿនបានតើ ^_^ » មែនហើយ! ជីវិតរបស់វេទគូដូចជាពួកខ្ញុំ ពឹងផ្អែកទៅលើវេទមន្តទាំងស្រុង

ចំណាយពេលត្រឹមតែ កន្លះម៉ោងប៉ុណ្ណោះ ពួកយើងក៏បានមកដល់សមុទ្រ (ព្រោះខ្ញុំទាញពេលវេលាឲ្យលឿន)។ ពួកយើងបានធ្វើខ្លួនដូចជាមនុស្សដែរ គឺជួលបន្ទប់ស្នាក់ នៅសណ្ឋាគារដ៏ប្រណីតមួយ ក្បែរមាត់សមុទ្រ…ពេលយប់ អាសូរ បានរៀបចំខួបកំណើតឲ្យខ្ញុំ នៅមាត់សមុទ្រក្រោយសណ្ឋាគារ។ ពិធីជប់លៀង បានដំណើរការទៅដោយអធិកអធម ព្រោះមានមិត្តភក្តិខ្ញុំ និង មិត្តគេប៉ុន្មាននាក់បានមកចូលរួមដែរ ដោយទំលុះជញ្ជាំងមក -_-^

នំខួបកំណើតមួយត្រូវបាននិមិត្តចេញមក នៅចំពោះមុខខ្ញុំ…ស្អាតណាស់…មុនពេលផ្លុំពន្លត់ទៀន ខ្ញុំត្រូវបួងសួងសិន (តាមទម្លាប់លោកមនុស្ស) ហើយទៀនក៏រលត់…

« បិសាច នេះខ្ញុំឲ្យ » អាសូរហុចប្រអប់តូចមួយមក

« បើកមើលទៅៗ » មិត្តៗជម្រុញ ខ្ញុំក៏បើក

o.O គឺជាខ្សែកមួយខ្សែ រាងតូច តែស្អាត កួបផ្សំនឹងបន្តោងរូបបេះដូង​តូចល្មមសមនឹងខ្សែ រំលេចដោយពេជ្រមួយគ្រាប់ ចំកណ្តាលបេះដូងនោះផង…ស្អាតមែនទែនម៉ង

« ជួយពាក់ឲ្យខ្ញុំបន្តិចបានទេ? » ខ្ញុំស្នើយ៉ាងអៀនៗ ទៅកាន់អាសូរ

« ដោយក្តីរីករាយ ^_^ »

« ជាសង្សារនឹងខ្ញុំបានទេ? » គេខ្សឹបតិចៗក្បែរត្រចៀកខ្ញុំ ពេលកំពុងពាក់ខ្សែក

« មិនដឹងទេ!! » ខ្ញុំអៀន រត់ចេញ…មិនមែនចង់ឲ្យគេមកតាមលួងទេណា តែអាជើងចង្រៃ វានាំរត់

« ខឹងមែនទេបិសាច? ខ្ញុំសូមទោស » គេរត់មកចាប់ដៃខ្ញុំ ហើយទាញខ្លួនខ្ញុំឲ្យបែរទៅរកគេ

« ខ្ញុំស្រឡាញ់បិសាចណា » មួយឃ្លានេះ ធ្វើឲ្យខ្ញុំស្ទើរគាំងបេះដូង លើកដំបូងក្នុងជីវិតដែលបានលឺពាក្យនេះ ហើយក៏ជាលើកដំបូងដែលមានអារម្មណ៍ថា បេះដូងលោតញាបើខុសធម្មតា

« ជាសង្សារគ្នាណា ^_^ » ខ្ញុំងក់ក្បាលជំនួសចម្លើយ ធ្វើឲ្យអាសូរអរស្ទើរហោះ

ហើយពួកយើងក៏កាន់ដៃគ្នាដើរ តាមឆ្នេរខ្សាច់ដោយមានទឹករលកអមដំណើរផង ពិតជាធ្វើឲ្យបរិយាកាសរ៉ូមែនទិច 😉

…………………….

ថ្ងៃនេះ អាសូរបបួលខ្ញុំគេចសាលាមួយថ្ងៃ ដោយគេនាំខ្ញុំទៅលេងភពបិសាចរបស់គេ… ខ្ញុំនៅតែគិតមិនយល់សោះថា តើរបស់មានតម្លៃរបស់ភពបិសាចគឺអ្វីនោះទេ សង្ឃឹមថា ការទៅភពបិសាចលើកនេះ អាចឲ្យខ្ញុំដឹងដានខ្លះៗ…តែចិត្តមួយទៀត មិនចង់សម្រេចបេសកកម្មនោះទេ

« សូរ? »ខ្ញុំរបូតមាត់ហៅគេ

« បាទ? »

« គ្មានអីទេ 🙂 »គេមើលមកខ្ញុំយ៉ាងមិនទុកចិត្ត

« បើសិនជាមានថ្ងៃណាមួយ ខ្ញុំកុហកសូរ តើសូរស្អប់ខ្ញុំទេ? »សួរទាល់តែបាន ខ្ញុំ

« ម៉េចក៏នៅសុខៗសួរបែបនេះ? »

« គ្មានអីទេ សួរលេង ^_^ ឆ្លើយម៉ោ » គេចាប់ដៃខ្ញុំហើយនិយាយ

« គ្មានថ្ងៃដែលខ្ញុំស្អប់បិសាចនោះទេ »

« សន្យានឹងខ្ញុំរឿងមួយបានទេ? »

« រឿងអីទៅ? »

« មិនថាថ្ងៃក្រោយមានរឿងអីកើតឡើងក៏ដោយ សន្យាមកថា សូរនឹងនៅក្បែរខ្ញុំ និង ស្រឡាញ់ខ្ញុំ? »

« បិសាចថ្ងៃនេះកើតអី? និយាយស្តីប្លែកៗ »

« កុំនិយាយច្រើន សន្យា ឬ អត់? »

« បាទសន្យា! បើមានថ្ងៃនោះមែន ខ្ញុំនឹងនៅក្បែរបិសាច ហើយស្រឡាញ់បិសាចជារៀងរហូត » ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា ទុកចិត្ត តែក៏មិនទុកចិត្តខ្លះដែរ តែក៏កក់ក្តៅក្នុងចិត្ត

« អរគុណ! តោះ ទៅបានហើយ »

…………………..

« បិសាច! មកជួបប៉ានៅក្នុងបន្ទប់ ឥឡូវនេះ » លោកប៉ាបញ្ជូនសម្លេងតាមកម្លាំងចិត្តមក

ខ្ញុំមានអារម្មណ៍ថា មានហេតុការណ៍មិនល្អនឹងកើតឡើង…

« ឯងដឹងថា ប៉ាបញ្ជូនឯងទៅលោកមនុស្សដើម្បីអីទេ? »

« គឺដើម្បីយករបស់មានតម្លៃរបស់ភពបិសាច​ »

« បើដឹង ហេតុអីក៏មិនធ្វើ? » សម្លេងលោកប៉ាខុសពីមុន ដែលធ្វើឲ្យខ្ញុំភ័យ

« មិនតែប៉ុណ្ណោះ ហ៊ានទៅធ្វើសង្សារជាមួយវាទៀត!! »

« គឺពួកកូនស្រឡាញ់គ្នាណាប៉ា » ខ្ញុំឆ្លើយមួយៗ ទាំងញញើត

« មិនបាន!! ស្តាប់ណាបិសាច!! ឈប់ទាក់ទងជាមួយវា!! បើមិនចឹង វានឹងគ្មានជីវិតរស់នៅតទៅទៀតទេ!!! បានហើយ ចេញទៅវិញបានហើយ » ខ្ញុំបោះជំហានចេញទាំងទឹកភ្នែក តើខ្ញុំត្រូវធ្វើយ៉ាងណា…ជ្រើសរើសយ៉ាងណា 😥

ភ្លៀងធ្លាក់ប្រជែងជាមួយទឹកភ្នែករបស់ខ្ញុំ….ទីបំផុត ខ្ញុំដឹងថាត្រូវធ្វើយ៉ាងណាហើយ…. ទោះបីជាខ្ញុំស្រឡាញ់គេ ចង់រស់នៅជាមួយគេ តែខ្ញុំមិនចង់ឲ្យគេមានរឿងព្រោះតែខ្ញុំនោះឡើយ…មានតែផ្លូវមួយគត់ គឺ បែក…

ខ្ញុំមានអារម្មណ៍ថា ទំនាក់ទំនងរបស់ពួកយើងត្រូវបានសាបបន្តិចម្តងៗ ព្រោះខ្ញុំចេះតែរករឿងឈ្លោះ ដើម្បីឲ្យគេស្អប់ខ្ញុំ…….ទាំងដែលគេមិនដឹងខ្លួន ថាខ្ញុំមិនដែលគិតនឹងឈ្លោះ ទាំងដែលខ្ញុំស្រឡាញ់គេ…តែខ្ញុំធ្វើមិនបាន….

« ឈប់សិន! និយាយគ្នាសិនមើលបិសាច » គេចាប់ដៃខ្ញុំជាប់

« មានអីចង់និយាយទៀត នេះខ្ញុំបានឃើញផ្ទាល់ភ្នែក »

« ខ្ញុំ និង នាងម្នាក់នោះ គ្មានអីនឹងគ្នាពិតមែនណា »

« ចុះអាដែលថើបគ្នានោះ វាគ្មានអីពិតមែនហ៎? » តាមពិត ខ្ញុំជាអ្នកជួលនារីម្នាក់នោះឲ្យទៅ ថើបអាសូរ ដើម្បីរករឿងឈ្លោះ

« នេះ បិសាចមិនជឿខ្ញុំទេហ៎? »

« ឲ្យខ្ញុំជឿយ៉ាងម៉េចបាន? នេះខ្ញុំឃើញប៉ុណ្ណេះ ទម្រាំតែខ្ញុំមិនឃើញតើប៉ុណ្ណាទៅ? »

« បិសាច! ម៉េចក៏បិសាចក្លាយទៅជាមនុស្សគ្មានហេតុផលចឹង? បិសាចកាលពីមុនទៅណាហើយ? » គេនិយាយដូចជាមនុស្សគ្មានវិញ្ញាណ…សូមទោសណាសូរ អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺដើម្បីសូរតែម្នាក់គត់

« ខ្ញុំ គឺ ខ្ញុំ! ជាមនុស្សដែលគ្មានហេតុផលតាំងតែពីដើម » ខ្ញុំព្យាយាមទប់ទឹកភ្នែក…ឯងយំមិនបានទេណាបិសាច មិនត្រូវឲ្យគេឃើញភាពទន់ខ្សោយរបស់ឯងឡើយ…

« មើលទៅពួកយើង នៅជាមួយគ្នាមានតែភាពល្អក់កករ… »

« មែនហើយ!​ បែកគ្នាទៅ!! »

« ខ្ញុំមិននឹកស្មានថា បិសាចហ៊ាននិយាយពាក្យនេះសោះ… បិសាចដែលគួរឲ្យស្រឡាញ់របស់ខ្ញុំបាត់ទៅណាហើយ…»

« មិនបាច់និយាយច្រើនទេ…ចាប់ពីថ្ងៃនេះទៅ យើងផ្តាច់ទំនាក់ទំនងគ្នា.. ដើរផ្លូវរៀងខ្លួន..» ខ្ញុំនិយាយហើយ បែរខ្នងដើរចេញ….តែត្រូវបង្អាក់ដំណើរពព្រោះ

« បិសាចនឹងស្តាយក្រោយ នូវអ្វីដែលបិសាចបានធ្វើចំពោះខ្ញុំនៅថ្ងៃនេះ!! »

ខ្ញុំឃើញស្មារបស់សូរញ័រៗ បញ្ជាក់ពីវត្តមានទឹកភ្នែករបស់គេ…សូមទោសណាសូរ.. ទ្រាំបន្តិចទៅ បន្តិចទៀតសូរនឹងបំភ្លេចខ្ញុំ ហើយរស់នៅយ៉ាងសប្បាយ…ខ្ញុំនឹងមិនឲ្យនរណាមកធ្វើបាបសូរនោះទេ…អ្វីគ្រប់យ៉ាងខ្ញុំជាអ្នកចង ហើយខ្ញុំក៏ត្រូវតែជាអ្នកស្រាយ…ចាប់ពីថ្ងៃនេះទៅ សូរនឹងស្អប់ខ្ញុំ…ហើយប៉ារបស់ខ្ញុំក៏មិនអាចធ្វើបាបសូរបានដែរ…លាហើយសូរ…

លើវិថីដ៏ធំទូលាយនេះ គឺវាទូលាយពេកសម្រាប់ខ្ញុំ…ទូលាយរហូតដល់ដាក់មនុស្សពីរនាក់មិនបាន…សង្ឃឹមថា សូរនឹងរកបានមនុស្សល្អជាងខ្ញុំ រស់នៅជាមួយគ្នាជារៀងរហូត…ហើយនៅទីបំផុត សូរក៏ភ្លេចពាក្យសន្យាជាមួយខ្ញុំ…ចាំសន្យារបស់សូរទេ? ចាំទេ សូរ?…

នៅមានត…

    • onyx
    • 29 ខែ​ឧសភា 2010

    ឃ្លាខ្លះរបស់រឿងនេះដូច message របស់ខ្ញុំនិងសង្សារ ណាស់។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: