ហេតុអីនៅតែស្រឡាញ់…?

ខ្ញុំមានមិត្តម្នាក់ឈ្មោះ ថាកាន (ឈ្មោះស្រដៀងគ្នា តែខ្ញុំឈ្មោះ ផាកាន) ។ គេបាននិយាយរឿងរ៉ាងក្នុងចិត្តប្រាប់ខ្ញុំ ហើយខ្ញុំ ក៏យកមកឲ្យអ្នកទាំងអស់គ្នា មើលលេងកម្សាន្ត…………ហើយអត្ថបទនេះដែរ ថាកាន សូមផ្ញើជូនដល់មនុស្សម្នាក់ ឈ្មោះ សម្បត្តិ…ទោះបីជាគេឃើញ ឬ មិនឃើញក៏ដោយ… ៖

ខ្ញុំតែងគិតម្នាក់ឯងរហូតមកថា អ្នកស្រឡាញ់ខ្ញុំ…ខ្ញុំតែងយល់ខុសរហូត…កុហកខ្លួនឯងរហូត ទាំងដែលក្នុងចិត្តដឹងរួចទៅហើយថា អ្នកមិនដែល និង គ្មានថ្ងៃស្រឡាញ់ខ្ញុំ…។ មានថ្ងៃមួយ ខ្ញុំបានទិញចិញ្ចៀនមួយគូ ដោយខ្ញុំពាក់មួយ និង ឲ្យអ្នកមួយ…ពេលដែលខ្ញុំឲ្យអ្នក ខ្ញុំពិតជាសង្ឃឹមថា​ អ្នកនឹងពាក់វាឲ្យខ្ញុំឃើញ ព្រោះវាបញ្ជាក់ថា អ្នកជាកម្មសិទ្ធរបស់ខ្ញុំ…តែខ្ញុំបែរជាត្រូវអស់សង្ឃឹម ជាមួយនឹងបេះដូងដែលឈឺស្រាប់ទៅហើយ នៅពេលដែលអ្នកនិយាយថា អ្នកបានធ្វើឲ្យចិញ្ចៀននោះ បាត់ទៅហើយ…។ អ្នកធ្វើឲ្យបេះដូងខ្ញុំដែលមានសង្ឃឹមថា ជាសះស្បើយ ក្លាយទៅជាបេះដូងដែលបែកជាចម្រៀកៗ ឈឺលើសកាលពីមុនទៅទៀត…អ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើ ពិតជាគ្មានតម្លៃសម្រាប់ឲ្យអ្នកគិត នឹងស្រឡាញ់ខ្ញុំវិញទេ…គ្រប់ពេលដែលខ្ញុំនិយាយថា ស្រឡាញ់ខ្ញុំទេ? អ្នកឆ្លើយថា ស្រឡាញ់…ធ្វើឲ្យខ្ញុំគិតមិនដល់ថា ពាក្យទាំងនេះជាពាក្យកុហក…រហូតដល់ថ្ងៃមួយ ដែលខ្ញុំឃើញអ្នក និង ប្រុសម្នាក់ទៀត…ខ្ញុំនៅតែកុហកខ្លួនឯងថា គេប្រហែលជាមិត្តរបស់អ្នកប៉ុណ្ណោះ…ខ្ញុំព្យាយាមឃាត់ទឹកភ្នែក ទាំងដែលវារៀបនឹងស្រក់…តែខ្ញុំគិតថា ពាក្យកុហកខ្លួនឯងរបស់ខ្ញុំ លែងមានប្រសិទ្ធភាពហើយ ព្រោះអ្នកនិយាយថា អ្នកមានសង្សារថ្មីហើយ…អ្នកទុកខ្ញុំជាមិត្តភក្តិរបស់អ្នកប៉ុណ្ណោះ…

ខ្ញុំញញឹមហើយនិយាយថា « ល្អតើ! » ព្រោះគ្មានអ្វីត្រូវនិយាយទៀត…ពាក្យសម្តីទាំងប៉ុន្មាន បានទើរត្រឹមបំពង់ក គ្មានសូម្បីតែមួយពាក្យ មានតែទឹកភ្នែក…តែខ្ញុំនឹងមិនឲ្យអ្នកឃើញទឹកភ្នែករបស់ខ្ញុំទេ ខ្ញុំក៏មិនឲ្យបេះដូងរបស់ខ្ញុំត្រូវឈឺទៀតដែរ…ខ្ញុំចាកចេញពីអ្នក ខ្ញុំមិនយំទេ តែទឹកភ្នែកវាហូរ មិនមែនហូរព្រោះស្តាយអ្នកទេ តែហូរព្រោះចិត្តស្រឡាញ់ដែលខ្ញុំឲ្យអ្នក…ខ្ញុំមិនខឹងអ្នកទេ តែខ្ញុំខឹងនឹងខ្លួនឯង ដែលកន្លងមកយល់ខុស…ពាក្យថាស្រឡាញ់របស់គេ គ្រាន់តែជាការកុហក…គិតថា ការដែលធ្វើឲ្យមនុស្សម្នាក់ត្រូវឈឺចាប់ វាសប្បាយណាស់ទៅអី?

វាពិតជាឈឺចាប់ណាស់ កាលដែលជួបរឿងបែបនេះ។ បើមិនស្រឡាញ់ខ្ញុំ ហេតុអីក៏អ្នកមិនប្រាប់ពីដំបូង? ទុកឲ្យខ្ញុំលង់ចិត្ត ហើយមកប្រាប់ថា ទុកខ្ញុំជាមិត្ត…តើខ្ញុំនេះ ជាមនុស្សសម្រាប់លេងសើចមែនទេ? ខ្ញុំត្រូវរឹងបឹ​ុង ទោះបីជាខ្ញុំនៅទន់ខ្សោយ តែខ្ញុំមិនត្រូវការជំនួយពីអ្នកណានោះទេ។ ថ្វីត្បិតតែ ការដែលព្យាបាលរបួសដោយខ្លួនឯងមានការពិបាក តែក៏គ្រាន់ជាងការដែលត្រូវទ្រាំឈឺ ព្រោះតែអ្នកនោះដែរ មែនទេ? ^_^ ដំបូងគិតថាចឹង តែពេលនេះ ខ្ញុំពិតជាស្រឡាញ់អ្នកមែន មិនចង់បាត់បង់អ្នកនោះទេ ទាំងដែលអ្នកធ្វើឲ្យខ្ញុំឈឺចាប់ ទាំងដែលអ្នកមិនស្រឡាញ់ខ្ញុំ…ហេតុអី ហេតុអី ខ្ញុំនៅតែស្រឡាញ់អ្នក?…ខ្ញុំពិតជាចង់ឈប់ ខ្ញុំមិនចង់ឈឺ តែចិត្តរបស់ខ្ញុំសុខចិត្តទ្រាំឈឺ ព្រោះតែចង់នៅក្បែរអ្នក…ខ្ញុំសន្យាថា ខ្ញុំនឹងស្រឡាញ់អ្នកជារៀងរហូត តែខ្ញុំមិនអាចសន្យាបានទេថា ខ្ញុំនឹងអាចបំភ្លេចអ្នក…មនុស្សមិនល្អម្នាក់នេះ នៅតែស្រឡាញ់អ្នក…

Advertisements
    • Water
    • 26 ខែ​ឧសភា 2010

    អាណិតដល់ហើយ ទៅស្រលាញ់មនុស្សបែបហ្នឹង ចុះសង្សាកានវិញ េម៉ចដែរ?

    • មិនដឹងដែរ ចាំមើលចិត្តគេសិន តើគេចង់លេងសើច ឬ យ៉ាងម៉េច…ឬ ក៏គេចង់ឲ្យញុមយំដែរ….

        • Water
        • 27 ខែ​ឧសភា 2010

        ប្រហែលជាគេមិនអាចធ្វើអោយក្មេងល្អដូចកានយំទេ ។​ ខ្លាចតែកាន ទេ….

        • យប់នោះ ពេលបានលឺថា គេស្រឡាញ់អ្នកផ្សេងមុន…ធ្វើឲ្យខ្ញុំគិតថា ខ្ញុំគ្រាន់តែជាមនុស្សជំនួស… 😥

            • Water
            • 29 ខែ​ឧសភា 2010

            មិនមែនអ្នកជំនួសទេដឹង េចះតែគិតខ្លួនឯង

            • ចុះបើមែន! ប្រហែលជាគេមិនទាន់កាត់ចិត្តដាច់ ពីម្នាក់នោះផង…សង្ស័យតែគេកុហកទេ 😥

                • water
                • 30 ខែ​ឧសភា 2010

                ចេះតែគិតខ្លួនឯងទេដឹង។​ តាមខ្ញុំដឹងគេស្រលាញ់យើងខ្លាងណាស់ណា

                • តែបើតាមញុមដឹង…គេកុហកញុមច្រើនណាស់…កុហករហូតដល់ ញុមមិនប្រាកដចិត្តថា គេស្រឡាញ់ខ្ញុំមែនឬ កុហក…

                    • onyx
                    • 31 ខែ​ឧសភា 2010

                    ហឺ…​េនះបើគេដឹងថាគិតយ៉ាងនេះ​ មិនដឹងជាគេខូចចិត្តយ៉ាងណាទេ

    • ក្មេងកាមទេព
    • 27 ខែ​ឧសភា 2010

    ចុម!!! សារភាពប្រាប់ស្នេហ៍!!!

    • ក្មេងកាមទេព
    • 27 ខែ​ឧសភា 2010

    បងផាកានកុំភ្លេចមើល mail ផង!!! ព្រោះខ្ញុំបានផ្ញើរទៅហើយ!!! តែកុំប្រាប់គេ !!!! សង្ឃឹមថាបងផាកានឯងរក្សាការសំងាត់ទៅចុះ!! ព្រោះខ្ញុំមិនចង់ ឲ្យគេដឹង ហើយក៏មិនចង់នៅឯកោរដែរ!! បងដឹងទេ?

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: