ពេលវេលា ឬ ព្រហ្មលិខិត (ចប់មែនទែន)

ក្រោយពីលោកគ្រូពេទ្យចេញមក ខ្ញុំក៏បានទទួលចម្លើយមួយគឺ

« ខ្ញុំអស់លទ្ធភាពហើយ »

ខ្ញុំទន់ជង្គង់ដួលទៅលើដី និយាយអ្វីមិនចេញ…ខ្ញុំជាអ្នកសម្លាប់គេផ្ទាល់ដៃ… 😥

ខ្ញុំត្រូវបានអនុញ្ញាតឲ្យចូលទៅមើលគេជាលើកចុងក្រោយ ទឹកមុខស្លេកស្លាំងរបស់គេ ធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនបាន អ្វីគ្រប់យ៉ាង អនុស្សាវរីយ៍ទាំងអស់ផុសចេញពីខួរក្បាលខ្ញុំ ដូចជាស្រមោលអន្ទោលតាមប្រាណ…វិប្បដិសារីជេរស្តីខ្ញុំគ្រប់ពេល…

ខ្ញុំដើរចេញមកក្រៅ បន្ទាប់ពីប្រាប់ខាងមន្ទីរពេទ្យឲ្យទាក់ទងទៅគ្រួសាររបស់គេ…

មេឃកំពុងភ្លៀង…ខ្ញុំកំពុងយំ…គេ កំពុងធ្វើដំណើរទៅឆ្ងាយ ឆ្ងាយសែនឆ្ងាយ….អ្វីគ្រប់យ៉ាង គ្រាន់តែជាសុបិន….ដល់ពេលដែលត្រូវភ្ញាក់ហើយ…ព្រោះពេលនេះ គេគ្មានរូបរាងលើលោកនេះទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះជាគេលឺ ឬ មិនលឺក៏ដោយ ខ្ញុំចង់ប្រាប់គេថា ៖

« ទោះបីជាឯងគ្មានរូបរាងលើលោកនេះ តែឯងរស់នៅក្នុងចិត្តខ្ញុំជារៀងរហូត… »

អរគុណពេលវេលា ដែលបណ្តាលឲ្យខ្ញុំជួបមនុស្សល្អៗដូចជាគេ ហើយក៏ អរគុណព្រហ្មលិខិត ដែលឲ្យពួកខ្ញុំបែកគ្នា…….

ចប់

ខ្លីតិចហើយណា ព្រោះខ្ញុំគ្មានអារម្មណ៍សរសេរទេ គ្មានអ្នកគាំទ្រផង 😛

អរគុណច្រើន ដែលបានចំណាយពេលតាមដានរឿងនេះ តាំងពីដើមរហូតដល់ចប់….

  1. ម៉េច​ថា​គ្មាន​បង​ចាំ​ឲ្យ​តែ​ចប់​​ទេ នឹង​អាល​មក​សុំ​ឲ្យ​ផ្ញើ​ម៉ា​រឿង​តាម​មែល​ឲ្យ​បង​តែ​ម្តង​^^ nana ម៉េច​ដែរ? ខ្ជិល​នៅ​រាវ​រក​តាម​ប្លក់​ព្រោះ​​មិន​សូវ​មាន​ពេល.. ចាំ​អាន​ចប់​នឹង​មក​ខំមិន​ឲ្យ ម៉េច​ដែរ??? phkaynovels@gmail.com!​ ផ្ញើ​តាម​នេះ​មកណា!

    • Water
    • 17 ខែ​ឧសភា 2010

    បងអានតាំងពីដើមមក​ ែប​ជាថាគ្មានអ្នកគាំទ្រ អន់ចិត្តណាស់

    • Cat
    • 17 ខែ​ឧសភា 2010

    ​ហេតុអី​ក៏​អោយ​គេ​បែកគ្នាជឹង ដឹងទេថា​វាដូច​រឿងខ្ញុំ៩០ភាគរយណា​ ​ខ្ញុំស្មានថា​ពួកគេបានជួបគ្នា អន់ចិត្តណាស់ please…change the ending tov…..
    i don wanna my love ending like this te…..
    I’m your fan frm now on….but pls change the ending tov….plz

    • សុំទោសណា ចៃដន្យខ្ញុំចង់ឲ្យពួកគេបែកគ្នា កែអត់បានទេ…

        • ក្មេងកាមទេព
        • 19 ខែ​ឧសភា 2010

        ឲ្យខ្ញុំកែវិញ ចាំឲ្យពួកគេជួបគ្នាក្នុងឋានព្រលឹងតែម្តង!!!!! គឺស្លាប់ទាំង២ ហើយយមរាជ មើលឃើញថាស្នេហ៍ស្មោះ ក៏ឲ្យពួកគេចាប់ជាតិជាបងប្អូនភ្លោះ!!!
        ផាកានគ្រាន់តែប៉ុនហ្នឹងក៏ឲ្យ អ្នកអានខកចិត្តដែរ ក្មេងទំនើងនេះ!!! 😉

        • ខ្ញុំមិនស្គាល់ឋានព្រលឹងអីទេ ហើយក៏មិនចង់សរសេរអ្វីដែលគួរឲ្យសាំ​​ុ និយាយឲ្យចំ គឺ វាផ្ទុយពីគំនិតខ្ញុំទាំងស្រុង អារឿងទេវតា ឋានសួតិ៍ ឋាននរក ខ្មោចងាប់អីហ្នឹងហ៎…ម្យ៉ាងទៀត ខ្ញុំមិនចូលចិត្តអារឿងចឹងផង យមរាជ យមម៉ារាំងអីទេ ឬ និយាយឲ្យចំគឺ ស្អប់ៗ!!!!!!! (o.O)

            • ក្មេងកាមទេព
            • 19 ខែ​ឧសភា 2010

            ស្អប់ខ្ញុំក៏បាន!!!! T_T

            • គឺខ្ញុំចង់និយាយថា ខ្ញុំស្អប់ពពួករឿង យមរាជ ទេវតា ខ្មោចងាប់អីហ្នឹង..អត់បានថាស្អប់មនុស្សផង

    • ក្មេងកាមទេព
    • 18 ខែ​ឧសភា 2010

    ចាំខ្ញុំសរសេររឿងឲ្យមើលម្តង ពេលមានពេលទំនេរ ចង់អានរឿងអី សូមវាចារមក ទាំងម្ចាស់ប្លកហ្នឹងក៏ដោយ!!!!! រឿងខ្ញុំអាចថា រឿងក្មេងហ្គេយ៍ក៏ថាបាន ព្រោះកន្លងមកដូចដឹងស្រាប់ហើយ ថាសរសេរពីអ្វី!!! តែក៏មិនចង់សរសេរពី ស្នេហាចាស់ និង ក្មេងដែរ ព្រោះដើម្បីកុំឲ្យទទួលរងការវាយប្រហារណាមួយ ពីពាក្យសំដី!!!!
    មិនសូវបានចូលប្លកមិត្តយើងទេ ព្រោះ រវល់តែធ្វើ subtittle រឿងក្មេងខ្ញុំ!!!

    • ក្មេងកាមទេព
    • 19 ខែ​ឧសភា 2010

    គំនិតផ្ទុយគ្នា មិនអាចធ្វើជាមិត្តបានទេ!!!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: