ហេតុអ្វីឲ្យគេឈឺចាប់?

ថ្ងៃនេះ អត់ការធ្វើ យកបទចម្រៀងមួយបទមកឲ្យស្តាប់ ព្រោះស្រដៀងៗទៀតហើយ ^_^ បទនេះ បង្ហាញពីការស្តាយក្រោយ និង ការខូចចិត្តរបស់នារីពីរនាក់ ដែលត្រូវបុរសម្នាក់បោកប្រាស និង សោកស្តាយ ដែលបានធ្វើឲ្យនារីម្នាក់ទៀតឈឺចាប់។

យ៉ាងណាមិញ វាស្រដៀងគ្នាជាមួយរឿងពិត របស់មនុស្សម្នាក់ដែលខ្ញុំបានស្គាល់ និង បានធ្វើឲ្យគេខូចចិត្ត។ គ្រាន់តែចង់ប្រាប់គេថា ខ្ញុំសុំទោស ដែលធ្វើឲ្យអ្នកទាំងពីរបែកគ្នា ខ្ញុំក៏មិនចង់ឲ្យមានអ្នកឈឺចាប់ដែរ ហើយខ្ញុំក៏មិនបានស្រឡាញ់គេដែរ ទង្វើរបស់ខ្ញុំ ចំពោះគេ គឺមិត្តភក្តិ តែ អ្នកឃើញស្រាប់ហើយ គេមិនគិតដូចនោះជាមួយខ្ញុំឡើយ។ ខ្ញុំមិនសុំឲ្យអធ្យាស្រ័យទេ តែខ្ញុំសុំឲ្យយល់…បទចម្រៀងនេះ ខ្ញុំផ្ញើជូនឲ្យមនុស្សម្នាក់ ដែលត្រូវខូចចិត្តដោយសារខ្ញុំ…សុំទោស…

«…ចង់ប្រាប់ចម្លើយឲ្យបង បានដឹង

ថានារីម្នាក់ហ្នឹង ឈឺចាប់

មិនអាចព្យយាមព្រមចាំស្តាប់

ស្តាប់ហេតុផលពន្យល់បំពាន…»


«…អូនគ្មានចិត្តកំដរបងទេ

ក៏គ្មានពេលមើលគេទឹកភ្នែក

ព្រោះតែអូនគេបែក

បែកគ្នាទាំងទឹកភ្នែក

ព្រោះតែបងជ្រើសអូន…»

ដូចនេះ អ្នកដែលស្រឡាញ់ខ្ញុំ ត្រូវប្រាកដក្នុងចិត្តថា គ្មានអ្នកផ្សេង…ព្រោះខ្ញុំមិនចង់ឲ្យគេឈឺ ហើយក៏មិនចង់ឈឺខ្លួនឯងដែរ ^_^

Advertisements
  1. ក្មេង​តូច សុំ​ចូល​រួម​ដែរ!!
    សង្ឃឹម​ថា​ការ​យល់ច្រឡំ​រវាង​មិត្ត​របស់​អ្នក និង​អ្នក​ បាន​ត្រូវ​រ៉ូវ​ល្អ​ប្រសើរ​វិញ​ចុះ។
    ខ្ញុំ​ជា​ប្រិយ​មិត្ត​Wordpressដំបូង តែ​ក៏​បាន​តាម​ដាន​ទំព័រ​របស់​មិត្ត​បាន​ច្រើន​ដែរ តាំង​តែ​ពី​យូរមក​ហើយ​ដែរ តែ​ដោយ​ខ្សោយ​ខាង​ពត៌មាន​វិទ្យា​មិន​ចេះ​នឹង​បង្កើត​ដោយ​ខ្លួន​ឯង ដោយ​ការ​សាក​ល្បង​ជា​ច្រើន​សា ទើប​ថ្ងៃ​នេះ​បង្កើត​បាន​ តែ​នៅ​តែ​មិន​ទាន់​ចេះអាប់​ដែត បើ​កក្មេង​តូច​មិន​យល់​ទាស់​ទេ ជួយ​ណែ​នាំ​ផង On pourrait partager bien ensemble. Je sais que tu parles francais courament peut etre, on peut parler en francais pour ameliorer notre langue etrangere ensemble, d’accord!!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: