ពេលវេលា និង ព្រហ្មលិខិត​ (ភាគបញ្ចប់)

គេ​រត់តាមខ្ញុំ…យូរមកហើយដែលខ្ញុំមិនបានជួបគេ…យូរមកហើយដែលខ្ញុំឈប់ខ្វល់ពីគេ ហើយក៏ យូរមកហើយ ដែលខ្ញុំគិតថា ខ្ញុំអាចភ្លេចគេ…តែខ្ញុំបែរជាជួបគេនៅទីនេះទៅវិញ

« ករ! ឈប់សិន! ឲ្យខ្ញុំនិយាយប៉ុន្មានម៉ាត់សិន! »ខ្ញុំមិនឈប់ គិតតែពីរត់ ខ្ញុំនឹងមិនយំទៀតទេ

ងឺតតតតតតត!!!! ផាំងងងងងងងងងងង!!! (ស្ទីលបងផ្កាយ ^_^)

ខ្ញុំងាកទៅតាមសម្លេង ឃើញរូបរាងរបស់មនុស្សដែលខ្ញុំស្រឡាញ់ ដេកដួលទៅលើដី

« អន្ធការ!!! » ខ្ញុំរត់ទៅត្រកងខ្លួនគេ

« ករ! ពិតជា…ឯ..ង..មែន! មួយឆ្នាំមកនេះ ខ្ញុំពិតជានឹកឯងណាស់ »

« កុំអាលនិយាយអី ខ្ញុំនាំឯងទៅមន្ទីរពេទ្យ » ខ្ញុំគ្រាគេឡើងម៉ូតូឌុបក្បែរនោះ

ទ្រាំណាការ! ទ្រាំឲ្យបានណា!!! ខ្ញុំពិតជាមិនអាចឈរមើលឯងចេញទៅនោះទេ ខ្ញុំពិតជាទ្រាំមិនបាននោះទេការ! កុំកើតអីឲ្យសោះណា ខ្ញុំអង្វរ 😥

ពេលមកដល់មន្ទីរពេទ្យ ការ ត្រូវបានគេបញ្ជូនទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់

« សុំទោស! មិនអាចចូលបានទេ » នេះជាពាក្យសម្តីរបស់គិលានុបដ្ឋាយិកា

ខ្ញុំបានត្រឹមតែអង្គុយចាំនៅខាងក្រៅ…ទឹកភ្នែកនៃការសោកស្តាយហូរមក ជេរស្តីរូបខ្ញុំ…
មែនខ្ញុំពិតជាខុស បើសិនជាខ្ញុំមិនរត់ចេញមកទេ អន្ធការក៏មិនទទួលគ្រោះថ្នាក់បែបនេះដែរ…មកពីខ្ញុំ មកពីខ្ញុំ…ខ្ញុំទះមុខខ្លួនឯង ទាំងទឹកភ្នែក បើសិនជា អន្ធការកើតអីនោះ ខ្ញុំមិនលើកលែងឲ្យខ្លួនឯងទេ…ខ្ញុំពិតជាអាក្រក់ណាស់ ធ្វើបាបមនុស្សដែលខ្លួនស្រឡាញ់…ហឺ​ុ…ហឺ​ុ….

ខ្ញុំយំ យំ មិនខ្វល់ពីកែវភ្នែករាប់សិបដែកកំពុងសម្លឹងមកនោះទេ។ មិនដឹងថា ការ ចូលទៅយូរប៉ុណ្ណាហើយទេ ហើយក៏មិនដឹងថា​ ខ្ញុំយំយូរប៉ុណ្ណាដែរ មួយសន្ទុះក្រោយ ទើបទ្វាររបើក…

តើអ្នកទាំងអស់គ្នាដែលបានអានរឿងនេះ ចង់ឲ្យវាចប់ទៅដោយយ៉ាងណា?

១. អន្ធការ ស្លាប់

២. អន្ធការ នៅរស់

សូមសរសេរវាចាជាចម្លើយ ឲ្យបានឆាប់ៗ (ផុតកំណត់ ២ ថ្ងៃក្រោយប្រកាស)

សូមអរគុណ!

Advertisements
    • Water
    • 11 ខែ​ឧសភា 2010

    ដល់ក ចង់អោយ ជួបគ្នា។​ តែភ្លេចការចងចាំ

    • តែខ្ញុំចង់ឲ្យវា ស្លាប់!!!!! ចង់ឃើញគេ ព្រាត់គ្នាណាស់ 😆

    • ក្មេងកាមទេព
    • 11 ខែ​ឧសភា 2010

    ចុងក្រោយទៅជាយំទៅវិញ ពេលវេលា និង ព្រហ្មលិខិត​នេះ មិនអាចកំណត់បាន!!!

    • ក្មេងកាមទេព
    • 11 ខែ​ឧសភា 2010

    ឲ្យពួកគេស្លាប់ទាំង២នាក់តែម្តង ហើយឲ្យជួបគ្នានៅឋានសួគ៌ទៅ!!! តែងរឿងថែមនៅឋានសួគ៌តែម្តងទៅ!!!! 😉

    • ញុមអន់ពេក អត់ដឹងរឿងស្ថានសួគ៌អីនោះទេ អត់ចេះតាសេទេ

    • ក្មេងកាមទេព
    • 11 ខែ​ឧសភា 2010

    ឲ្យតំរុយខ្លះៗចុះ ពួកគេទៅដល់ឋានសួគ៌ក៏បានជួបគ្នា តែព្រះឥន្ទបំបែកមិនអាចជួបគ្នាត្រង់បាន!! រឺក៏អីចេះវិញ សរសេររឿង ហ្គេមបែបបុរាណចិនវិញ ខ្ញុំឯណេះនឹកឃើញសរសេរខ្ឡះហើយ!!!
    (តាមស្រុកចិន គេមិនចាប់អារម្មណ៍ថាប្រុសៗ នៅជាមួយគ្នាទេ ដូចដឹងស្រាប់ហើយ ថា មានមហាថ្លឹកនោះអី!! ) 😉 មានតំរុយហើយរឺនៅ ប៉ុនហ្នឹង?

    • ចៃដន្យអី ខ្ញុំជាមនុស្សមិនចេះ និង មិនចង់សរសេរ រឿងព្រះឥន្ទ ព្រះអាំងអីទេ!! ណាមួយ មិនចូលចិត្តផងរឿងហ្គេមបុរាណអីហ្នឹង!!

    • ក្មេងកាមទេព
    • 11 ខែ​ឧសភា 2010

    ហ្គេមបុរាណ????? ចាំមើលខ្ញុំសរសេរហើយ ខ្ញុំនឹងដាក់ឲ្យមើល ខ្ញុំបានបញ្ចូលភាសានិយាយខ្លះដែរ សង្ឍឹមថានឹងបានដាក់ឲ្យគេអានពេលខ្ញុំមកវិញ!!!!

    • takwan
    • 15 ខែ​ឧសភា 2010

    want them to meet at the end.

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: