ស្នេហ៍ចៃដន្យ…? (ភាគទី៣)

« ភ្ញាក់ឡើង!ៗ!ៗ!!!ៗ!ៗ! » អាគាត់ធិ ស្រែកដូចគោបាត់មេនៅមុខបន្ទប់ខ្ញុំ

« ហើយមកស្រែកអីទាំងព្រលឹម អ្នកប្រុស? » ខ្ញុំដើរទៅបើកទ្វារទាំងភ្នែកនៅបិទនៅឡើយ

« ព្រលឹមអីហាស? នេះម៉ោង ១០ហើយវើយ!! » ហាស!! ម៉ោងដប់ហើយ? O_O! យប់មិញរវល់តែជក់រឿងកូរ៉េ ភ្លេចដេកភ្លេចពួនអស់

« ហើយមករកខ្ញុំមានការអីដែរ? កុំប្រាប់ណាថា នឹក » ខ្ញុំនិយាយលេងតាមទម្លាប់ ^_^

« ឆ្កួត! តិចយើងទាត់ស្លាប់ខានចាស់! ឆាប់ទៅធ្វើធុរៈរបស់ឯងមក នឹងអាលទៅធ្វើភារកិច្ច » ខ្ញុំក៏ដើរចូលទៅ ហើយចាត់ចែងងូតទឹក…ល…ទម្រាំតែហើយ ៣០នាទីល្មម 😆

« នេះឯងទៅងូតទឹក ឬ ទៅដេក? » ក៏ទៅដេកនឹងណា 😛

« រអ៊ូនេះរអ៊ូហើយ! តោះទៅបានហើយ » ខ្ញុំដើរចេញទៅចាំគេនៅឡានមុន យូរៗទៅ ខ្ញុំដូចជាមិនមែនអ្នកបម្រើទេនៀក ^0^

បន្ទាប់ពីចូលក្នុងឡានហើយ អ្នកប្រុសធិ បើកតម្រង់ទៅហាង ផាត់មុខ និង​ធ្វើសក់មួយកន្លែង ដែលធំគួរសមដែរ ទំនងជាហាងអ្នកមានហើយមើលទៅ!! គេដើរចូលទៅក្នុងហាង យ៉ាងឡូយ ប្រហែលជាធ្លាប់មកញឹកញាប់ -_-! ចំណែកខ្ញុំ ត្រូវគេអូសចូលទៅអង្គុយលើកៅអី មុខកញ្ចក់មួយ

« បង! ចាត់ការដូចដែលបាននិយាយគ្នាយប់មិញ » នេះជាប្រយោគដែលខ្ញុំបានលឺ ជាលើកចុងក្រោយ មុនពេលដែលខ្ញុំត្រូវគេធ្វើបាប 😆

ដំបូង គេអូសខ្ញុំទៅខាងក្នុងផ្ទះ ហើយឲ្យខ្ញុំគេងលើអាងអីគេនោះ លឺគេថា កក់សក់!! តែខ្ញុំគិតថា គេបោចសក់ខ្ញុំច្រើនជាង -_-^ ព្រោះថា បងស្រីនោះ បោចយក៍ៗ ទាញផង អេះផង ខ្ញុំសឹងតែរលាត់ស្បែកក្បាលចេញមក ទាំងដុំៗ 😥 ប្រហែល ១៥ នាទីក្រោយមក ទើបខ្ញុំមានសេរីភាព ហើយត្រូវបានដោះលែងឲ្យមកខាងមុខវិញ។ បន្ទាប់ពីហ្នឹង ខ្ញុំត្រូវបានគេអនុញ្ញាតឲ្យអង្គុយមុខកញ្ចក់ ហើយគេគ្រប់ក្រណាត់មួយលើខ្លួនខ្ញុំ ហើយផ្តើមកាត់សក់ខ្ញុំ។ ហើយទាំងនេះក៏ជាអ្វីដែលខ្ញុំបានដឹង មុននឹងខ្ញុំ…ខ្ញុំ…ដេកលក់… 😆

មិនដឹងថាយូរប៉ុណ្ណាទេ តែពេលបើកភ្នែកមក ក៏ឃើញក្មេងស្រីម្នាក់សក់ខ្លី មុខស្អាតបាត មានផាត់ម្សៅក្រែមស្តើងៗ តាមបែបមនុស្សស្អាត តែនាងដូចជាចម្លែកណាស់ ចូលចិត្តធ្វើតាមខ្ញុំដល់ហើយ! ខ្ញុំលើកដៃ នាងក៏លើកដៃ ម្យ៉ាងទៀត នាងមុខស្រដៀងខ្ញុំទៀតផង។ ហើយទីបំផុត ខ្ញុំក៏បានដឹងថា នាង គឺជាខ្ញុំហ្នឹងឯង ^_^

« ណេះ! យកទៅផ្លាស់ទៅ! » អ្នកប្រុសធិ ហុចថង់មួយមកឲ្យខ្ញុំ ដែលមើលទៅគឺជា ខោអាវមនុស្សស្រីនេះណា

« នេះ! វាយ៉ាងម៉េចទៅអ្នកប្រុស? សម្រេចថា ឲ្យខ្ញុំធ្វើអីនឹង? »

« កុំសួរច្រើន! ធ្វើតាមយើងប្រាប់ទៅ! »

« តែនេះវា… »

« ប្រញាប់ធ្វើទៅ បើមិនចង់ត្រូវកាត់ប្រាក់ខែ » ហើយទីបំផុត ខ្ញុំក៏ព្រមធ្វើ ដោយសារលុយ

ក្នុងបន្ទប់ទឹក ខ្ញុំកំពុងតែស្លៀកពាក់ខោអាវដែលអ្នកប្រុសធិឲ្យ មើលចុះ! មានគ្រប់យ៉ាងតែម្តង ទាំងគ្រឿងក្នុងគ្រឿងក្រៅ ហើ​ុយ!! នេះល្មមម៉ាច់តាម៉ង! អាគាត់នេះ ចេះចាំទំហំខ្លួនខ្ញុំដែរណ៎ ^_^

« អូហូ! ស្អាតណាស់ មែនទេធិ? » សម្លេងបងស្រីម្ចាស់ហាងបន្លឺ ក្រោយពេលដែលខ្ញុំចេញពីបន្ទប់ទឹក

« បា..បាទ ! » អាម្សៀរធិ មើលខ្ញុំឡើងភ្លឹកតាម៉ង នេះខ្ញុំស្អាតដល់ថ្នាក់នឹងផង?

ខ្ញុំស្អាតពិតមែនណា! ដូចស្រីមែនទែនម៉ង! ខោខាវប៊យ ជើងវែងពណ៌ខៀវចាស់ អាវយឺតស តែគ្របដោយអាវដៃវែងប្រផេះ ពាក់កណ្តាលខ្លួន ថែមទាំងសក់ខ្លីរបៀប Ella (តួកុនតៃវ៉ាន់) ទៀត! នេះខ្ញុំចង់លង់ស្នេហ៍ខ្លួនឯង ^_^

« តោះទៅ ! » ខ្ញុំធ្វើជាដើរទៅកៀកដៃអ្នកប្រុសធិ

« ធ្វើអីហ្នឹង? » មើលទៅប្រហែលជាភ្ញាក់ផ្អើលណាស់ហើយ

« ក៏កៀកដៃហ្នឹងណា! មិនឃើញទេអីបងសម្លាញ់ » ខ្ញុំនិយាយយ៉ាងផ្អែម សម្តែងបានល្អណាស់តើខ្ញុំ វិះនឹងត្រូវគេសម្លាប់ចោល -_-!

« មិនទាន់ដល់ពេលត្រូវសម្តែងទេ »

« សម្តែង? សម្តែងអីទៅ? » ដោយខ្លាចខ្ញុំធ្វើឲ្យបែកការណ៍ ធិក៏ប្រាប់ខ្ញុំពីដំណើរដើមទង ដែលធ្វើឲ្យខ្ញុំបើកភ្នែកធំៗ O^O

ហើយទីបំផុត ខ្ញុំក៏ត្រូវដឹងមកហាងថតរូបមួយកន្លែង

« មកថតរូបអាពាហ៍ពិពាហ៍មែនទេ? សូមអញ្ជើញចូលខាងក្នុង » បងអ្នកទទួលភ្ញៀវប្រាប់ទីតាំងដែលត្រូវទៅ! អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនទេ ^_^ ប្រាប់តិចចុះ! គឺខ្ញុំត្រូវបន្លំខ្លួនជា គូដណ្តឹង (ក្លែងក្លាយ) របស់គេ ដើម្បីគេចពីការចាប់បង្ខំឲ្យរៀបការ ពីសំណាក់លោកយាយរបស់គេ ជាថ្នូរនឹងទឹកប្រាក់ ៥០០០០$

ដំបូង ម្តាយរបស់គេជំទាស់ដែរ តែគិតៗទៅក៏យល់ព្រម ព្រោះគាត់ក៏មិនចង់ឲ្យកូនគាត់រៀបការ ជាមួយអ្នកដែលលោកយាយរើសឲ្យដែរ! ណ្ហើយ! ប្រាប់តែប៉ុណ្ណឹងទេ បើប្រាប់អស់ ខ្ញុំក៏អស់អីសម្តែងដែរ 😆

« យកឈុតបែបណាដែរលោក? »បងស្រីម្នាក់ (ប្រហែលជាអ្នកធ្វើមុខ) សួរ

« តើមានឈុតអីខ្លះទៅ? »

« មានដូចជាឈុតបែបបុរាណ និង សម័យដូចនេះចា៎ » គាត់និយាយទាំងបង្ហាញអាល់ប៊ុម រូបថតមកឲ្យខ្ញុំ និង ម្សៀរ ធិ មើល

« ប្អូនស្រីខាងនេះស្អាតចឹង ស្លៀកឈុតអីក៏ស្អាតដែរចា៎ » ខ្ញុំញញឹមអៀនៗ (តាមពិត ចង់សើចទៅវិញទេ ដែលគាត់មើលឃើញខ្ញុំជាស្រីនោះ)

« ខ្ញុំមិនដឹងរើសឈុតអីទេ ទុកឲ្យសង្សារខ្ញុំរើសទៅចុះ » មិនដឹងហេតុអី ប្រយោគមួយឃ្លានេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ប្លែក រកនិយាយមិនត្រូវ

« ចឹងសូមមកតាមខ្ញុំ អ្នកនាង »

ខ្ញុំដើរតាមគាត់ចូលទៅបន្ទប់តែងខ្លួន និង ជ្រើសរើសឈុតសម្រាប់ថតផង។ បង គាត់ប្រាប់ឲ្យខ្ញុំរើស ៦ ឈុតទៅ​ ហើយខ្ញុំក៏យកឈុតបុរាណ២ និង សម័យ៤។ បន្ទាប់មក គាត់ក៏ធ្វើមុខ ធ្វើមាត់ឲ្យខ្ញុំ ហើយក៏ឲ្យខ្ញុំទៅផ្លាស់ គាត់ក៏ឆ្លៀតយកឈុត ទៅឲ្យម្សៀរធិ ផងដែរ

ហើយអ្វីគ្រប់យ៉ាងក៏ត្រូវចប់ ក្រោមការសរសើររបស់ជាងថត

« គូនេះសមគ្នាមែន ខាងស្រីក៏ស្អាត ខាងប្រុសក៏សង្ហារ »

ខ្ញុំពិតជាហត់ខ្លាំងណស់ ទម្រាំតែបានម៉ាប៉ុសៗ ចង់ដាច់ខ្យល់!

សមិទ្ធិ  talk ៖

ខ្ញុំពិតជាមិននឹកស្មានសោះថា អាធិត វាស្អាតដល់ថ្នាក់ហ្នឹង! នេះខ្ញុំស្ទើរតែទប់អារម្មណ៍ខ្លួនឯងមិនបាន។ បន្ទាប់ពីថតរូបអស់មួយថ្ងៃហើយ (ជិត ៤ ម៉ោង) ខ្ញុំក៏នាំ នាយធិត ទៅញាំ ុអី ព្រោះឃើញម្សៀរហ្នឹងដូចជាហត់ណាស់

« ណែ! ចង់ទៅញាំ​ុអី? »

« ខ្ញុំចង់ញាំ​ុប្រហិត ^_^ » មើលចុះ! ធ្វើឬកដូចកូនក្មេង

« ក៏បាន!ៗ! ឃើញថាឯងហត់មួយថ្ងៃហើយ តាមចិត្តតិចចុះ » ខ្ញុំក៏នាំម្សៀរនោះទៅ មាត់ទន្លេ

មើលចុះ! ញាំ​ុច្រើនណាស់! ប្រហិតមួយចានហើយ នំប៉ោង ២ និង ពោត pop corn មួយទៀត!!

« យ៉ាងម៉េចហើយ? » ខ្ញុំសួរព្រោះឃើញវាផ្តេកក្បាលលើស្មាខ្ញុំ

« ដេកលក់ហើយហ៎! គួរឲ្យស្រឡាញ់ម្យ៉ាងតើណ៎ » អេ៎ នេះខ្ញុំកំពុងគិតអីហ្នឹង ឡប់ៗ

« ណែ! ភ្ញាក់! » ខ្ញុំអង្អែលក្បាលវាតិចៗ

« កុំរំខានបានទេ មនុស្សកំពុងដេក » នៅពូកែទៀត? ទុកចោលឥឡូវហើយ

ទីបំផុត ខ្ញុំក៏ត្រូវអៀវម្សៀរនេះមកផ្ទះវិញ! អៀវទៅដាក់ដល់បន្ទប់ទៀតផង! ហត់ណាស់!!! ខ្ញុំទម្លាក់ខ្លួននាយធិត ស្រាលៗទៅលើគ្រែ ហើយដណ្តប់ភួយឲ្យវា មុននឹងចេញទៅ

« អឺ​ុម!ៗ!!!! » ម្សៀរនេះស្ងាប ហើយទាញដៃខ្ញុំដែលកំពុងដណ្តប់ភួយឲ្យវា ទៅឱប

« លែងវើយ! » ដូចជាមិនលឺទេ កាន់តែរើ កាន់តែរឹតម៉ងអានេះ ណ្ហើយដេកទីនេះមួយយប់ក៏បាន

ខ្ញុំថើបថ្ងាសម្សៀរនោះមួយ ហើយឡើងគេងក្បែរគេ ដោយនិយាយថា « រាត្រីសួស្តី »…

នៅមានត…

    • Water
    • 10 ខែ​ឧសភា 2010

    ចង់អានវគ្គបន្ទាប់ទៀតណាស់

    • catandfox
    • 17 ខែ​ឧសភា 2010

    បាន​មើល​ហើយចង់មើលទៀតណាស់ plz continue
    m waiting for urs na…… ^_^

  1. hey wanna read the next chapter nas……..really wanna read………cant wait anymore……….to eat the author ឥលូវហើយ

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: