ស្នេហ៍ចៃដន្យ…? (ភាគទី២)

« អ្នកប្រុសតូចភ្ងាក់ឬនៅ? » បងនី អ្នកសម្អាតផ្ទះសួរខ្ញុំ

« ភ្ញាក់ហើយបង! បងចូលកុំទាន់ចូលទៅ ក្រែងលគេកំពុងងូតទឹក ^_^ » ខ្ញុំប្រាប់គាត់

…………………….

ថ្ងៃនេះខ្ញុំ​និង អ្នកប្រុសតូច ត្រូវទៅសាលាដោយឡានមួយយ៉ាងទំនើប! ខ្ញុំយល់សប្តិក៏មិននឹកស្មានថា ខ្ញុំបានជិះឡាននេះដែរ…

« តិចហើរពណ៌ឡានយើងអស់ » អានេះ គ្រាន់តែមើលឡានបន្តិចក៏មិនបាន មនុស្សអីចិត្តអាក្រក់ 😥

គ្រាន់តែមកដល់សាលាភ្លាម សម្លេងចចេកចចាចស្រែកលឺទ្រហឹងអឺងកង ពេញព្រៃព្រឹក្សា (លេងពាក្យដល់កហើយខ្ញុំ) របស់ពួកស្រីម្តុំសាលានោះ មិនបាច់ប្រាប់ក៏ដឹងដែរថា គេហ៊ោឲ្យអាម្សៀធិ នោះ។ ឈឹស! មិនដឹងជាបានកន្លែងណា គ្រាន់តែមុខគួរឲ្យចង់ញាំ​ុបន្តិចប៉ុណ្ណោះ -_-!

« ណេះ! កាន់កាតាបឲ្យខ្ញុំផង ប្រយ័ត្នស្រីៗដណ្តើមទៅបាត់ ត្រូវថែរក្សាស្មើជីវិត យល់? » អើ! យល់ហើយ! ធ្វើមើលតែក្នុងកាតាបហ្នឹងមាន គម្ពីរក្បាច់គុណបក្សអ៊ូតាំងចឹង

« អា៎វ ធិ! នេះមានអ្នកបម្រើផ្ទាល់ខ្លួនផងហ្អេស? » នាងម្នាក់មុខស ដូចខ្មោចឆៅចិន ហែកមាត់សួរ

« ក៏ ប្រហែលៗនឹង ^_^ » បានស្រីសួរចឹង ញញឹមឲ្យពព្រាយ រោយស្នេហ៍ពេញសាលាតាម៉ងហើយ អាគាត់នេះ

ខ្ញុំទ្រាំមើលមិនបាន ក៏ដើរគេចមក។ មិនបានប្រច័ណ្ឌទេណា តែវាជ្រេញ!!! វីវរហើយ! មិនស្គាល់ភូមិសាស្រ្តផង តិចត្រូវក្លាយជាចំណីសត្វសាហាវ (ធ្វើមើលតែនៅក្នុងព្រៃចឹង)។ ខ្ញុំក៏ប្រើខួរក្បាលដ៏សែនវៃឆ្លាត (មិនបានកុហកទេណា ឆ្លាតពិតមែន ^_^ ) ដើររកមើលថាតើ មានអ្វីគួរឲ្យកត់សម្គាល់ដែរទេ ?!!? ខ្ញុំរវល់តែដើរមើលទេសភាព មិនប្រយ័ត្នបុកត្រូវវត្ថុមានជីវិតមួយ សង្ឃឹមថាជាមនុស្សទៅចុះណា -_-!

« សុំទោស! ចាំខ្ញុំជួយរើស » ខ្ញុំដើរបុកគេ រហូតធ្លាក់សៀវភៅគេអស់

« អរគុណ! » គេងាកមកញញឹមដាក់ខ្ញុំ ព្រះអើយ! មនុស្សអីក៏សង្ហារម្ល៉េះ ^0^ សង្ហារមែនទែន! ទីនេះគ្មានមនុស្សផង ចាប់ថើបពីរបីខ្សឺត ល្អដែរទេ? -_-^

« មកនៅទីនេះទេហ្អេស? ខំតែដើររក » ហើយមកធ្វើអីពេលនេះហាស់? មនុស្សគេកំពុងតែ មានសេចក្តីសុខនេះណា

« ខ្ញុំលាហើយណា 🙂 » ខ្ញុំបានត្រឹមតែញញឹមតប ទោះក្នុងចិត្តចង់រំលោភគេ!! អូ៎ច្រឡំ! ចង់សុំទោសគេទេ

« ហើយមានការស្អីនាយហាស? » ចេះមករំខានទៅកើត

« ខំដើររកហើយ នៅមកស្តីឲ្យទៀត »ក៏មិនបានសុំឲ្យដើររកឯណា

« អឺ!! អរគុណ! »

« ហើយនេះ ខ្ញុំជាចៅហ្វាយឯងមែនដែរទេ? »

« ប្រាកដហើយ! » ខ្ញុំឆ្លើយកំបុតៗ ខូចអារម្មណ៍អស់

« បើចឹង អ្នកបម្រើត្រូវមានតួនាទីអីខ្លះ? »

« ក៏លោកប្រុស មិនបានប្រើនោះអី! ឲ្យខ្ញុំធ្វើអីទៅ បើមិនប្រាប់ » ខ្ញុំឃើញអាម្សៀរនោះ មុខក្រហមដូចម្ទេសទុំ បែបខឹងខ្លាំងហើយមើលទៅ 😆 ប្រាប់ចុះណា អារឿងឌឺគេនៀក ខ្ញុំជំនាញណាស់ ទើបទទួលបរិញ្ញាថ្មីៗផងណា។ គេមិននិយាយអីទេ ក្តាប់ដៃដើរចេញ

« អេស! ចាំខ្ញុំផងអ្នកប្រុស! »

………………………

ទីបំផុតដល់ពេលបាយហើយ ^_^ ថ្ងៃនេះញាំ​ុអីទៅណ៎

« ណែឯង! » អាគាត់នោះចូលចិត្តរំខានអារម្មណ៍មនុស្សដល់ហើយ

« មានការអីអ្នកប្រុស? »

« ទៅទិញ បាយឆាសាច់គោឲ្យយើងមួយចាន ហើយទឹកក្រូច ២ដបផង »

« នៅឈរធ្វើអីទៀត? មិនលឺយើងប្រាប់ទេអី? » លឺហើយ តែ

« ចុះបើមិនឲ្យលុយ ខ្ញុំបានអីទៅទិញឲ្យអ្នកប្រុសទៅ? »

« ឯងនេះ! ពិតជា… » ពិតជាគួរឲ្យស្រឡាញ់ណាស់ (ខ្ញុំថែមខ្លួនឯងទេ ^_^ )​ គេក៏ដកលុយឲ្យខ្ញុំ

បន្ទប់ពីពេលសម្រាកទទួលទានអាហារថ្ងៃត្រង់ដ៏គួរឲ្យជក់ចិត្ត គឺដល់ម៉ោងតន្រ្តី។ តែនៅសល់កន្លះម៉ោងទៀត ខ្ញុំក៏ទៅបន្ទប់តន្រ្តីមុន ក្នុងបំណងដាក់គ្រាប់បែក 😆 គឺទៅសមទេ កុំជឿខ្ញុំពេក មិនហ៊ានដល់ថ្នាក់នោះទេ

កាលពីនៅក្មេងៗ ម៉ាក់របស់ខ្ញុំបានបង្រៀនខ្ញុំឲ្យចេះលេង វីយូឡុង តែខ្ញុំខានលេងយូរហើយ មិនដឹងជានៅពិរោះដូចមុនឬអត់ណ៎។ មិនឲ្យខាតពេលយូរ​ ខ្ញុំចាប់ផ្តើមដំបូងនៅបទ « ដំណក់ភ្លៀង » ជាបទដែលអ្នកម៉ាក់បង្រៀនដំបូងគេ ហើយក៏ជាបទដែលខ្ញុំពេញចិត្តជាងគេដែរ

សមិទ្ធិ talk ៖

បន្ទាប់ពីបាយរួច ខ្ញុំនឹកឃើញថា ភ្លេចសៀវភៅនៅបន្ទប់តន្រ្តី ខ្ញុំក៏ដើរទៅយក។ សម្លេងវីយូឡុង ស្រទន់ បែបកម្សត់រសាត់មក ជួនខ្លាំងជួនខ្សោយ ទៅតាមសាច់ភ្លេង។ ខ្ញុំទទួលអារម្មណ៍សោកសៅភ្លាម ពេលបានលឺ ព្រោះបទនេះ ជាបទដែលនារីម្នាក់ ធ្លាប់កូតឲ្យខ្ញុំស្តាប់…ខ្ញុំទប់ទឹកភ្នែកមិនបាន ពេលលឺបទនេះ ព្រោះវាជាបទចុងក្រោយ ដែលមនុស្សស្រីជាទីស្រឡាញ់របស់ខ្ញុំ លេងឲ្យខ្ញុំស្តាប់

ខ្ញុំសន្សឹមៗ បើកទ្វារតិចៗ ចង់ដឹងថា អ្នកណាជាអ្នកកូត O_O!

« សុខៃធិត? O_O! » ខ្ញុំនិយាយខ្សឹបៗ

សុខៃធិត  talk ៖

មិនដឹងថាលេងយូរប៉ុណ្ណាហើយទេ តែមានអារម្មណ៍ថា ចុកដៃ។ ខ្ញុំទម្លាក់វីយូឡុងចុះ ហើយងាកទៅទ្វារ ក៏ប្រទះភ្នែកជាមួយអាគាត់ធិ

« អឺអ្នកប្រុស! »មិនដឹងហេតុអី គេរត់ចេញទៅក្រៅ ប្រហែលជារន្ធត់ចិត្តនឹងបទអំបាញ់មិញហើយមើលទៅ

………………………

ល្ងាចនេះ ពេលត្រឡប់មកផ្ទះវិញ គេគ្មាននិយាយអីមួយម៉ាត់! តិចៗ មើលមុខខ្ញុំ តិចៗមើលមុខខ្ញុំ តិចហើរពណ៌អស់។ សូម្បីតែបាយក៏មិនចុះមកញាំ​ុ ប្រហែលជាមានទុក្ខធំធេងណាស់ហើយមើលទៅ

« ក្មួយធិត! »

« បាទ! »

« មើលយកបាយទៅឲ្យកូនធិ ផង »

« បាទ » ខ្ញុំទទួលពាក្យ ហើយរៀបចំទៅ

តុក!ៗ!ៗ!

« អ្នកណា? »

« គឺខ្ញុំ សុខៃធិត »

« មានការអីហ្អេស? » គេបើកទ្វារចេញមក ទាំងស្លៀកខោខ្លី ចំហរល្វែងលើ សិ​ុចសី​ុ ដល់ហើយ វិះនឹងត្រូវឈាមច្រមុះហើយតើខ្ញុំ សំណាងល្អ ដែលចេះប្រើកម្លាំងធាតុព្យាបាលទាន់ពេល

« គឺលោកស្រី ឲ្យយកអាហារមកជូន បាទ »

« ទុកលើតុចុះ » ខ្ញុំដើរយកទៅទុក ហើយក៏ចេញទៅវិញ

« ឈប់សិន! មកណេះ! »

« មានការអីអ្នកប្រុស? »

« បង្វិលខ្លួនឲ្យយើងមើលបន្តិច! » ខ្ញុំងឿងឆ្ងល់តែក៏មិនសួរច្រើន ជាអ្នកបម្រើ ត្រូវតែស្តាបើតាមចៅហ្វាយ មែនទេបងប្អូន

« ល្មមប្រើការបាន » ថាហើយគេក៏ចាប់ចង្កេះខ្ញុំ ឲ្យចេញរាង

« រាងមើលតែមនុស្សស្រី!! ហើយទំហំប៉ុន្មានដែរ? »

« ទំហំអីទៅ? »

« គឺទំហំចង្កេះហ្នឹងណា » អាគាត់នេះ ធ្វើខ្លួនប្លែកៗ

« ចង្កេះ ២៨​ ត្រគាក ៣៦ »

« ល្អណាស់! ទៅបានហើយ! » យ៉ាងម៉េចចេះអាគាត់នេះ ចង់ដេញ ក៏ដេញភ្លាមតាម៉ង តែមុនហ្នឹងចេញទៅ ខ្ញុំលឺគេនិយាយទូរស័ព្ទថា

« យើងរកមនុស្សទៅជាមួយឯងក្នុងពិធីជប់លៀងបានហើយ! » តែប៉ុណ្ណឹង ខ្ញុំត្រូវម្សៀរនោះ ច្រានក្បាលឲ្យចេញទៅ។ ឈឹស! ខ្លាចខ្ញុំដឹងរឿងមែនទេ? មិនអស់ចិត្ត ខ្ញុំក៏យកត្រចៀក ទៅផ្អឹបនឹងទ្វារទៀត (អានិស្ស័យចង់ដឹងរឿងគេនេះ វារើឡើងគ្រប់ពេលហើយ)

អែក! ទ្វារ របើក ក្បាលរបស់ខ្ញុំក៏ទៅផ្ទប់នឹងទ្រូងអាតានោះ! មិនចង់និយាយទេណា ថាក្រអូបណាស់ (រោគចិត្តណាស់ឯង)

« តិចត្រូវ! មកស្តាប់យើងនិយាយទូស័ព្ទ »

« ហេហេ ^_^ » ខ្ញុំសើចយ៉ាងមិនសូវសម

« ប្រញាប់ទៅដេកយកកម្លាំងទៅ! ថ្ងៃស្អែក នឹងចេញធ្វើបេសកកម្មហើយ »

នៅមានត…

  1. ល្អ​មើល​ដល់​ហើយ! មាន​រឿង​ល្អ​ៗ​បែប​នេះ ម៉េច​មិ​នដាក់​ឲ្យ​ច្រើន? តាម​ពិត​ទៅ​ចង់​អាន​ឲ្យ​ចប់​ឆាប់ៗ តែ​ឃើញ​យូរៗ​(រាប់​ខែ)​ទើប​ដាក់​ម្តង​lol ចឹង​ហើយ​ទើប​អត់​ចង់​អាន តែ​ពេល​អាន​ជក់​ចិត្ត​ដល់​ហើយ… ចុះ​រឿង​មេមត់​តូច? ម៉េច​ស្ងាត់​ច្រៀប​ចឹង?

    • ហិហិហិ ^_^
      ចង់ដាក់ឲ្យឆាប់ៗដែរ តែឃើញថាគ្មានអ្នកមើល! ចឹងក៏ខ្ជិលដាក់ទៅ!

      • ប្រាប់​តា​ម​ត្រង់​ទៅ​ចុះ ការ​ពិត​​ទៅ​​មិន​មែន​គ្មាន​អ្នក​មើល​នោះទេ(ដូច​រឿង​បង​អ៊ីចឹង!)​ មាន​អ្នក​ចុច​មើល​ច្រើន​ណាស់ តែ​គេ​អត់​ហ៊ាន​ដាក់​ខំមិន ព្រោះ​ម្នាក់​ៗ​ខ្លាច​គេ​ថា​ ខ្លួន​ឯង​ជាហ្គេយ៍ អាន​រឿង​ហ្គេយ៍​ប្រាកដ​ជា​ហ្កេយ៍​ហើយ! 😆

        • អានរឿងហ្គេយ៍ ជាហ្គេយ៍ដែរហ៎?
          ចឹងអ្នកអានរឿងខ្មោច ក៏ជាខ្មោចដែរ 😆

    • ក្មេងកាមទេព
    • 5 ខែ​ឧសភា 2010

    ចុះអ្នកអានរឿងក្មេងហ្គេយ៍ ក៏ជាក្មេងហ្គេយ៍ដែរចឹង!!!
    ហើយចុះអ្នកអានរឿងឧក្រិដ្ឋជន ប្រាកដជាឧក្រិដ្ឋជនដែរហើយ!! 😆

    រឿងនេះរឿងថៃរឺមិនមែន ?
    សរសេរអួតគ្នាតែម្តងហើយ អាងតែគេមិនមែនអ្នកនិព្វន្ធ!!ឮ
    ប្លកខាងខ្ញុំចូលមើលឲ្យសន្ធឹក តែអត់មានខំមិនអីមួយ!!!!

    • ម៉េចក៏ថារឿងថៃ? រឿងខ្មែរសុទ្ធសុទ្ធណាស់!!!
      ប្រហែលជាគិតថា ឈ្មោះថៃហើយមែនទេ? បើមែន សុំឲ្យទៅបើកវចនានុក្រម សម្តេចជួន ណាត មើលទៅ 😛

        • ក្មេងកាមទេព
        • 5 ខែ​ឧសភា 2010

        អីគេវចនានុក្រម? dictionary មែនទេ? ចឹងហើយថា!!!!
        ដូចតែគ្នាទេ រឿងខ្ញុំក៏ដាក់ឈ្មោះប្លែកដូចគ្នា!!!

    • ក្មេងកាមទេព
    • 5 ខែ​ឧសភា 2010

    ចុះបើអ្នកអានរឿងក្មេងហ្គេយ៍ ជាក្មេងហ្គេយ៍ដែរចឹង?
    ចឹងបើអ្នកអានរឿងមហាសេដ្ឋី ក៏ជាមហាសេដ្ឋីដែរ 😆
    ប្លកវិញគេចូលមិនឲ្យសន្ធឹក តែគ្មានអ្នកមានវចារសោះ ចូលមើល ១០០ នាក់ មានអ្នកមានវាចារតែម្នាក់!!!

    • Vin Ravy
    • 29 ខែកក្កដា 2014

    ខ្ញុំរកមើលអត់ឃើញវគ្គ៣អញ្ចឹង

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: