អារម្មណ៍នៃការឈឺចាប់…V_V

កាលពីមុន ខ្ញុំបានរៀបរាប់ខ្លះៗហើយ ពីអារម្មណ៍នៃការស្រឡាញ់មនុស្សម្នាក់។ អារម្មណ៍កាលពីថ្ងៃមុន គ្រាន់តែជាអារម្មណ៍ លួចស្រឡាញ់គេប៉ុណ្ណោះ តែថ្មីៗនេះ ខ្ញុំទើបនឹងបានទទួលអារម្មណ៍ថ្មីមួយទៀត ដែលខ្ញុំឲ្យឈ្មោះថា « អារម្មណ៍នៃការឈឺចាប់ »

ចាប់តាំងពីថ្ងៃដែលយើងជាសង្សារនឹងគ្នា ចាប់តាំងពីថ្ងៃដែលអ្នកព្រមធ្វើជាសង្សារខ្ញុំ ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងលើលោកនេះ បានប្តូរពណ៌ទៅជាផ្កាឈូក​។ អ្នកតែម្នាក់គត់ ដែលធ្វើឲ្យជីវិតរបស់ខ្ញុំផ្លាស់ប្តូរ…អ្នកជាមនុស្សតែម្នាក់គត់ ដែលបានទទួលឯកសិទ្ធយ៉ាងធំធេង ដែលអ្នកដទៃ មិនអាច និង គ្មានថ្ងៃទទួលបានពីខ្ញុំ។ ពីមុន ខ្ញុំគិតថា ជីវិតដ៏រីករាយរបស់ខ្ញុំ នៅតែបន្តការរីករាយតាមរបៀបជាកូនក្មេង របស់ខ្ញុំ តែចាប់តាំងពីថ្ងៃដែលយើងក្លាយជាសង្សារនឹងគ្នា​ ខ្ញុំផ្តើមមគិតថា មិនយូរប៉ុន្មាន យើងនឹងបែកគ្នា។ ជាការពិត មានជួប គឺ មានបែក…ទោះមិនចង់បែក ក៏ត្រូវតែបែក ព្រោះខ្ញុំដឹងថា ថ្ងៃណាមួយ អ្នកនឹងចាកចេញពីខ្ញុំ…អ្នកបានផ្លាស់ប្តូរខ្ញុំ ពីក្មេងម្នាក់ ឲ្យមកជាមនុស្សធំម្នាក់ ដែលចេះខ្វាយខ្វល់ ដែលចេះប្រច័ណ្ឌ និង គិតច្រើន។ អ្នកដឹងទេ? គ្រប់ពេលដែលខ្ញុំឃើញអ្នកស្និទ្ធស្នាលជាមួយអ្នកដទៃ គ្រប់ពេលដែលខ្ញុំគិតដល់អ្នក ខ្ញុំគិតថា ខ្លួនខ្ញុំគ្មានតម្លៃទេ។

មានថ្ងៃមួយ ជាលើកដំបូងក្នុងជីវិត ដែលខ្ញុំទទួលអារម្មណ៍ថា ឈឺខ្ទោកៗ ត្រង់ដើមទ្រូងខាងឆ្វេង ឬ ភាសាអ្នកស្រុក គឺ ឈឺបេះដូង។ ខ្ញុំក៏មិនដឹងដែរថា ហេតុអីបានជាឈឺ តែ ខ្ញុំគ្រាន់តែដឹងថា វាឈឺណាស់ពេលអ្នកស្និទ្ធស្នាលជាមួយអ្នកដទៃ ចំពោះមុខខ្ញុំ។ ខ្ញុំដឹង ខ្ញុំគ្មានសិទ្ធហាមឃាត់អ្នកទេ ហើយខ្ញុំក៏មិនមែនមិនឲ្យអ្នកទៅមាន ទំនាក់ទំនងអ្វីជាមួយអ្នកដទៃនោះដែរ តែខ្ញុំសូមសំណូមពរមួយបានទេ? គឺសូមកុំធ្វើរបៀបនោះឲ្យខ្ញុំឃើញបានទេ? ខ្ញុំខ្លាចឈឺ…ខ្ញុំអាចទ្រាំបាន បើសិនជាអ្នកទៅស្រឡាញ់អ្នកផ្សេង តែអ្វីដែលខ្ញុំមិនអាចទ្រាំបាននោះ គឺ ខ្ញុំត្រូវបែកពីអ្នក…ជានិច្ចជាកាល ពេលអ្នកកំពុងនៅជាមួយខ្ញុំ អ្នកតែងនិយាយពីអ្នកផ្សេង អ្នកប្រាប់ខ្ញុំថាគេ ជាអ្នកពិសេសរបស់អ្នក គ្រាន់តែមិនមែនសង្សារតែប៉ុណ្ណោះ។ អ្នកដឹងទេថា ទង្វើទាំងអស់នោះ ធ្វើឲ្យបេះដូងរបស់ខ្ញុំមានស្នាមឈាមហូរ រឹមៗ…ខ្ញុំឈឺ ដឹងទេ ថាខ្ញុំឈឺ? ខ្ញុំមិនដែលនិយាយប្រាប់អ្នកនោះទេ ព្រោះខ្ញុំខ្លាចអ្នកគិតថា ខ្ញុំអាត្មានិយម។ ខ្ញុំពិតជាអាត្មានិយមណាស់មែនទេ ដែលគ្រាន់តែចង់ឲ្យសង្សាររបស់ខ្លួន ស្រឡាញ់ខ្លួន?

ខ្ញុំនិយាយច្រើនពេកហើយ តែក៏ដូចជាធូរទ្រូងម្យ៉ាងដែរ ^_^ អរគុណកុំព្យូទ័រ ដែលជួយឲ្យខ្ញុំធូរចិត្ត។ មិនដឹងធ្វើម៉េចទេ អត់មានមិត្តភក្តិដូចគេ មានតែកុំព្យូទ័រជាមិត្ត កំដរខ្ញុំគ្រប់ពេលវេលា…អរគុណឯងណា កុំព្យូទ័រសំណប់ចិត្ត ^_^

    • កុមារកាមទេព
    • 22 ខែ​មេសា 2010

    មិនដឹងធ្វើម៉េចទេ អត់មានមិត្តភក្តិដូចគេ មានតែកុំព្យូទ័រជាមិត្ត កំដរខ្ញុំគ្រប់ពេលវេលា????
    និយាយត្រូវតែម្តងហើយ។
    ខ្ញុំគ្មានមិត្តទេ បានតែ computer ហ្នឹង!!!!!
    រៀបរាប់ប្រាប់នរណា បើឈឺទាំងអស់គ្នាចឹងនោះ 😦 !!!!!!
    បើនិយាយកន្លះថ្ងៃ ក៏មិនចប់ដែរ!!!!!
    ដោនឡតរឿងពីខ្ញុំយកទៅមើលទៅ សុទ្ធតែ torrent ដើម្បីងាយស្រួលឲ្យដោនឡតហ្នឹងណា។
    ឈឺចាប់ពេលខ្លីប្រសើរជាងពេលវែង ទុកពេលវេលាដល់អ្នកដែលស្រលាញ់យើងពិតប្រាកដវិញ!!!
    ទោះប្រុសរឺស្រី ឲ្យតែស្រលាញ់ស្មោះ !!!!
    ព្រួញកាមទេបមិនអាចជួយ ប្រុសនឹងប្រុសបានទេ ឲ្យខ្ញុំសុំទោសផង!!!!!

    • គ្មានពេលដោនឡូតទេ ព្រោះអីនធឺណែតញុមយឺត។
      ហើយក៏មិនបានសុំព្រួញកាមទេព ឲ្យមកជួយដែរណា សុំទោសផង!!!

        • កុមារកាមទេព
        • 22 ខែ​មេសា 2010

        ចឹងមិនអីទេ បើចង់បានអី សូមនិយាយមក!!!!

  1. បើ​ដឹង​ថា​ស្រឡាញ់​ស្រី​នាំ​ឈឺ​ចាប់​! ចឹង​ថ្ងៃ​ក្រោយ​ឈប់​ស្រឡាញ់​ទៀត​ទៅ! នៅ​លីវ​រហូត​ល្អ​ជាង!

  2. 😥 អាណិត​ក្មេង​តូច… 😥

    • Anata
    • 28 ខែ​មេសា 2010

    Srolanh mornus manak teang tea mearn pheap rek reay neng kert tuk nov jea moy knea. Rek reak pross mearn nak del yerng srolanh nov kbear neng yok jet tuk dak. Kert tuk pross khlach dol thngai del trov beak bak, dol plov banhjob…. Hmmmmmmmm……..

  3. ហ៊ឹម… មានស្នេហាពិបាកចឹងណ៎ ! 😦 ចឹងហើយនៅតែចង់មានទៀត !

  4. petit garcon, tres piet mon ami, ក្មេងតូច​គួរ​ឲ្យ​អាណិត​ម៉េះ … ស្រឡាញ់​មនុស្ស​ម្នាក់​ពិត​ជា​ត្រូវ​ទទួល​រង់នូវ​សេចក្តីឈឺ​ចាប់​យ៉ាង​នេះ​ឬឬឬឬ? Toi, tu as ami ordinateur pour jouer avec toi, mais moi,… សូម្បី​តែ​កុំព្យូទ័រ​ក៏ យ៉ាប់​ប្រើ​ដែរ មាន​មិត្ត​??? មិត្ត?? មិត្ត​យល់​ចិត្ត?? parfois, c’est mieux d’etre seul…
    jamnorsamutra@gmail.com

    • oui, c’est mieux d’être seul, toujour 😆
      បើអត់មិត្ត យកខ្ញុំទៅ! នឹងបាននិយាយគ្នាពីរឿងផ្សេងៗ ^_^

    • catandfox
    • 17 ខែ​ឧសភា 2010

    ខ្ញុំស្អប់ឃ្លា​ ឈឺចាប់ពេលខ្លីប្រសើរជាងពេលវែង
    បើ​ដឹងថាវាមិនអាចទៅរួចតាំងពីដំបូង​ ប្រាប់ថាស្រលាញ់ខ្ញុំធ្វើអី
    ដឹងថាប្រុសនឹងប្រុសមិនអាចនៅជាមួយគ្នាបាន​ហើយ​ ហេតុអីក៏មកតាមស្រលាញ់…
    ​ហេតុអីមកស្រលាញ់ខ្ញុំ??????????
    កេរ្តិ៍ឈ្មោះរក្សាអស់​១៧ឆ្នាំ ត្រូវរលាយអស់ហើយ​ T_T
    ដឹងចឺងមិនប្រាប់គេថាខ្ញុំក៏ស្រលាញ់គេដែរទេ…

    • ហួសពេលហើយហ៎? ជាប្រុសស្រឡាញ់ប្រុស វាខុសត្រង់ណា? បើគិតថា វាធ្វើឲ្យខូចកេរ្តិ៍ ឈ្មោះ ម៉េចមិនគិតតាំងពីដំបូង?

  5. មិនមែនខូចកេរ្តិ៍ឈ្មោះដោយសារប្រុសស្រលាញ់ប្រុសទេ តែដោយសារខ្ញុំត្រូវគេបោះបង់ចោលហ្នឹងណា
    ខ្ញុំមិនដែលដាក់ចិត្តស្រលាញ់ណាគេទេ តែពេលស្រលាញ់អាគាត់ហ្នឹង ក៏អាម៉ាស់មុខនឹងណា

  6. do u know y we broke up?
    becoz he choose his family…….
    leave home n leave me……he was only 18 at that time……
    you might get the answer hery….T_T

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: