ពេលវេលា និង ព្រហ្មលិខិត (៥)

សួស្តី! បែកគ្នាយូរហើយជាមួយរឿងនេះ។ សង្ឃឹមថា ភ្លេចតួអស់ណា (សូម៣ តែខ្ញុំក៏មិនចាំដែរ -_-! )។ យ៉ាងណាៗ ចាំតាមដានជាមួយគ្នាលេងណា…

ថ្ងៃនេះ យើងបានចំណាយពេលវេលាពេញមួយថ្ងៃជាមួយគ្នា។ ពួកយើង ធ្វើរឿងជាច្រើនដែលដូចទៅនឹង គូសង្សារឯទៀតដែរ គឺពួកយើងដើរផ្សារទិញ ឥវ៉ាន់ជាច្រើន។ ពួកយើងថែមទាំងបានទៅមើលកុន ជាមួយគ្នាដែរ តែខ្ញុំគេងលក់ តាំងពីកុនចាប់ផ្តើមលេងម្ល៉េះ ^_^

« បងមានអាក្រែមណា PH++ 100 ឡើងទេ? » ខ្ញុំសួរបងអ្នកលក់

ផូស! វាទះក្បាលខ្ញុំ

« មានក្រែមដល់១០០ ដែរ? » មិនដឹងដែរ ចេះតែសួរលេងទៅ ^^

« អត់មានទេអូន! មានតែត្រឹម ៥០ ទេ »

« ៥០ តិចណាស់…អូឃេ ខ្ចប់ឲ្យខ្ញុំមកបង »

បន្ទាប់ពីទិញក្រែមការពារកម្តៅហើយ ពួកយើងប៉ាបួលគ្នាទៅដេកអាំង នៅសមុទ្រ។ តាមពិតទៅ គឺ ដេកនៅក្នុង កន្លែងញាំ​ុអី ដែលនៅប្រហែលជា ៣០ម៉ែត្រ ពីសមុទ្រ​ តែដូចគេដុតចឹង ប្រហែលជា ១៥០ អង្សារទេដឹង -_-!

ពេលវេលា ចេះតែកន្លងទៅ…មួយខែហើយដែលពួកយើងសេពគប់គ្នា…មួយខែហើយ ដែលពួកយើង ស្រឡាញ់គ្នា…មួយខែហើយ ដែលពួកយើងជាសង្សារនឹងគ្នា។ ខ្ញុំមិនដែលគិតសោះថា ពួកយើងនឹងបែកគ្នា ខ្ញុំតែងបួងសួង សុំឲ្យខ្ញុំ និង អន្ធការ បានរស់នៅជាមួយគ្នាជារៀងរហូត…តែអ្វីដែលខ្ញុំចង់បាន មិនដែលបានសម្រេចទេ…គឺថា ម្តាយរបស់អន្ធការបានយកក្មួយស្រីគាត់ម្នាក់មក បើតាមខ្ញុំដឹង គឺយកមកចាប់គូគ្នា តាមគំនិតមនុស្សចាស់ មិនចង់បែកទ្រព្យ។ អន្ធការ និង ខ្ញុំមានអារម្មណ៍ថា​ ទើសទាល់ណាស់ តែមិនហ៊ានប្រឆាំង។ ណាមួយ បើប្រាប់គាត់ថា ពួកខ្ញុំស្រឡាញ់គ្នា ធានាថា បានស្រឡាញ់គ្នាជាមិនខាន 😛 អន្ធការ គេ មិនចង់ទេ តែខ្ញុំប្រាប់ថា ឲ្យនាងម្នាក់ហ្នឹងនៅទៅ ព្រោះអាចប្រើវា ធ្វើការផ្ទះបាន (ចិត្តអាក្រក់ទេ ប៉ុណ្ណឹង?) ហើយខ្ញុំនេះណា ត្រូវក្លាយទៅជាតូរង ដ៏សែនកំណាច ទាំងដែលពីមុនជាតួឯកដ៏ចិត្តល្អ 😥 នាងម្នាក់នោះក៏មិនមែនមនុស្សធម្មតាដែរ (គឺមនុស្សឆ្កួត 😀 ) តាំងខ្លួនជាសត្រូវនឹងខ្ញុំតាំងពីដំបូងតាម៉ង។ ប្រហែលខ្លាចខ្ញុំដណ្តើម អន្ធការពីវាហើយមើលទៅ ទោះជាយ៉ាងណាក៏ខ្ញុំដណ្តើមបានស្រាប់ទៅហើយ គ្រាន់តែចង់ឲ្យវាដឹងខ្លះថា ភ្នំមួយមិនអាចមានខ្លា ៣​ បានទេ (ខ្ញុំអ្នកនិយាយខ្លួនឯង) ^_^

ថ្ងៃនេះក៏ដូចរាល់ដង គឺខ្ញុំត្រូវមកផ្ទះអន្ធការរាល់ថ្ងៃ ដើម្បីតាមដានស្ថានការណ៍ និង ធ្វើខ្លួនឲ្យសមជាតួឈ្នាសនីស ពង្រាត់ពង្រាស់ស្នេហាអ្នកដទៃ 😀 កំពុងតែដើរចូលទៅក្នុងផ្ទះ ក៏លេចមុខ នាងតួឯក នោះមកធ្វើបាបខ្ញុំទាំងព្រឹកតាម៉ង។ ក្រោយពីរៀបម៉ូតូទុកហើយ ខ្ញុំត្រូវដើរកាត់ នាងមុខសេះនោះ ដែលអង្គុយផឹកទឹកអំពៅ លើទោងមុខផ្ទះ។ ក្រោយពីខ្ញុំដើរកាត់ហើយ នាងម្នាក់ហ្នឹងក៏យក ស្បោងទឹកអំពៅគប់ក្បាលខ្ញុំ លឺសូរ ផូស តាម៉ងហើយបងប្អូន

« សុំទោស! គ្មានចេតនាទេ » ឃើញទេ វាធ្វើបាបខ្ញុំពេញៗ តាម៉ង។ ខ្ញុំស្រាប់តែប្រទះភ្នែក ហ្នឹងស្បោងសម្រាម មួយធំគ្រាន់ដែរ នៅកៀនទ្វារ ហើយខ្ញុំក៏យកមកចាក់លើក្បាលវា ^^

« សុំទោសដែរណា! គ្មាន អចេតនាទេ (គឺចេតនា ចំៗតែម្តង:P ) »

« ឯង!..ៗ!ៗ!  » វាចង្អុលមុខខ្ញុំហើយយារដៃបម្រុងទះ តែខ្ញុំឯណា ឲ្យវាទះងាយៗ

« ការ! » ខ្ញុំក្រលេកភ្នែកទៅឃើញ អន្ធការ ដើរចេញមក ខ្ញុំក៏រត់ទៅរក ហើយធ្វើជាយំ ដើម្បីទាក់ទាញពិន្ទុ ^o^

« មានរឿងអី ករ? ធានី? »

« គឺអាម្នាក់នោះ វាយកសម្រាមមកចាក់លើក្បាលខ្ញុំណា ការ! ការត្រូវតែចាត់ការវាឲ្យខ្ញុំ »

« កុំជឿគេអី! ការក៏ដឹងថា តាំងពីដើមមក ខ្ញុំមិនដែលហ៊ានធ្វើចឹងដាក់នរណាទេ T_T ការ ក៏ឃើញស្រាប់ គេបម្រុងនឹងទះខ្ញុំទៀតផង »

« ហាមធ្វើបែបនោះដាក់ករទៀតណា ធានី!! ករគេជាមនុស្សរបស់ខ្ញុំ នាងគ្មានសិទ្ធទេ » ឃើញទេនាងមុខសេះ!! ពិន្ទុរបស់ខ្ញុំក្នុងចិត្ត ការ គឺខ្ពស់ជាងនាងឆ្ងាយណាស់ ^6^ ខ្ញុំលានអណ្តាតដាក់វាមួយ ហើយដើរចេញទៅជាមួយ ការ….

គេថា « ទូកពឹងច្រវា ស្នេហាពឹងឧបសគ្គ » មិនមែនគេទេ! គឺខ្ញុំថា _ _?

ទីបំផុត ម្តាយរបស់ ការ បានដឹងរឿងហើយក៏ព្យាយាមបំបែកពួកខ្ញុំ Y_Y គាត់បានមកជួបខ្ញុំផ្ទាល់ នៅផ្ទះរបស់ខ្ញុំ

« អញ្ជើញពិសារទឹកអ៊ំ » ខ្ញុំលើកទឹកជូនភ្ញៀវតាមទម្លាប់ តែមិនធានាថា មានថ្នាំរាគ ឬ អត់ទេ 😛

« មិនចាំបាច់! ខ្ញុំគ្មានពេលច្រើនជាមួយមនុស្សអត់បានការដូចឯងទេ! និយាយមក! ចង់បានប៉ុន្មានទើបព្រមចេញពីកូនប្រុសខ្ញុំ? » អូហូ! ពីមុន និង ឥឡូវខុសគ្នាឆ្ងាយម្ល៉េះ?

« ១០ លានដូល្លា! អ្នកមានឲ្យខ្ញុំទេ? » ចេះតែថាទៅទេបងប្អូន

« មនុស្សដូចឯងសមនឹងលុយ ១០ លានដែរ? »

« មនុស្សដូចខ្ញុំមិនសមទេ តែខ្ញុំយកលុយទាំងអស់ហ្នឹងទៅធ្វើបុណ្យ ដើម្បីលាងបាបឲ្យអ្នកស្រីហ្នឹងណា »

« ជម្លើយ!! ណេះ ១ មឺ​ុនដូ ប្រហែលគ្រប់ហើយ! ចាប់ពីថ្ងៃនេះទៅ កុំទៅរញ៉រញ៉ៃជាមួយកូនប្រុសយើងទៀត! ពូជអ្នកក្រ ថោកទាបដូចជាឯង មិនសមជាកូនប្រសាររបស់យើងទេ! » និយាយចប់ គេក៏ចេញទៅវិញ

ខ្ញុំគិតថាខ្ញុំមិនយំទេ…ខ្ញុំក៏សង្ឃឹមថា ខ្ញុំមិនយំដែរ

« ទិនករ » ម៉ាក់ខ្ញុំដើរចូលមកឱបខ្ញុំ ខ្ញុំមិនបានយំទេណាម៉ាក់ មែនទេ?

« ម៉ាក់លឺអស់ហើយ » ម៉ាក់ឱបខ្ញុំយំ

« យើងរើផ្ទះទៅកូន! ទៅនៅស្រុកកំណើតរបស់ម៉ាក់វិញ »

« ម៉ាក! ហិ…ហិ…ម៉ាក់មិនខឹងនឹងកូនទេ មែនទេ? » ម៉ាក់គ្រវីក្បាល

ខ្ញុំគិតថា បើខ្ញុំចេញទៅ អន្ធការអាចនឹងខូចចិត្តឬអត់? ការចាកចេញ មិនមែនជាដំណោះស្រាយដ៏ល្អទេ ខ្ញុំដឹង តែខ្ញុំអាចធ្វើអ្វីបានក្រៅពីការចាកចេញ?

១ឆ្នាំក្រោយ…លឿនណាស់មែនទេ…ក្នុងរយៈពេលនេះ ខ្ញុំ បានមករស់នៅ ភ្នំពេញជាមួយ ម្តាយខ្ញុំ ដោយយកលុយ ដែលគេឲ្យនោះ ទិញផ្ទះតូចល្មមមួយនៅ ហើយខ្ញុំចេញទៅធ្វើការខាងក្រៅ ចំណែកឯ ម៉ាក់ លក់បន្លែបន្តិចបន្តួច នៅផ្សារ។ ខ្ញុំអាណិតម៉ាក់ណាស់ ខំធ្វើការដើម្បី ចិញ្ចឹមកូនតាំងពីកូននៅតូច រហូតដល់ពេលនេះ នៅតែធ្វើការទៀត 😥

គេនិយាយថា « ស្នេហ៍មិនឈ្នះស្និទ្ធ » ថ្មើរនេះ ប្រហែលជាគេកំពុងមានសេចក្តីសុខ ជាមួយគ្នាក៏មិនដឹង ហើយខ្ញុំទៅខ្វល់ធ្វើអី…ខ្ញុំបានមកធ្វើជាអ្នករត់តុ នៅហាងតូចមួយ ដែលអន្ធការធ្លាប់នាំខ្ញុំមក

« សូមស្វាគមន៍ អញ្ជើញពិសារអ្វីដែរបាទ? » ខ្ញុំសួរទៅភ្ញៀវម្នាក់ ដែលកំពុងអង្គុយនៅតុ ដែលខ្ញុំនិង ការ មកជាប្រចាំ

« សុំឈុតពេលយប់ សម្រាប់២នាក់ » គេងាកមុខចេញពីខាងក្រៅ ហើយសម្លឹងមើលមកខ្ញុំ…ភ្នែកពួកយើងប្រសព្វគ្នា ហើយខ្ញុំក៏ដឹងថា គេគឺជាម្នាក់នោះ អ្នកដែលខ្ញុំនឹករាល់ថ្ងៃ អន្ធការ…

« សូមរង់ចាំបន្តិច » និយាយហើយ ខ្ញុំក៏រត់ចេញ មិនចង់ឲ្យគេឃើញទឹកភ្នែកដែលកំពុងហូររបស់ខ្ញុំនោះទេ

« ទិនករ ឈប់សិន!!!! »

នៅមានត…ភាគបន្តនេះ ជាភាគបញ្ចប់ហើយ


    • Anata
    • 28 ខែ​មេសា 2010

    Hope to see the last part of your story soon…..

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: