ទៅប្រឡង TOEFL ?

កាលពីម្សិលមិញ ប៉ាប៉ា បានមកជួបជាមួយខ្ញុំ ហើយពិភាក្សារឿងការងារមួយសន្ទុះ។ មិនទាន់បានសាច់ការអីផង គាត់និយាយពីរឿងប្រឡងវិញ!! គាត់ថា ចង់ឲ្យខ្ញុំទៅប្រឡង TOEFL ។ ក្នុងចិត្តខ្ញុំគិតថា មិនដឹងជាប្រឡងអីទេ ទើបតែប្រឡងបារាំងហើយ ចង់សម្រាកវិស្សមកាល ឲ្យស្រួលខ្លួនតិចមិនបាន។ តែក៏មិនហ៊ានប្រកែក ក៏ព្រោះខ្ញុំជាកូនល្អហ្នឹងណា ^_^ ខ្ញុំក៏ អូឃេ! ទោះជាខ្ញុំប្រកែក ក៏គាត់មិនបង្ខំដែរ! ប៉ាខ្ញុំ ស្រឡាញ់កូនចឹង ^o^

គ្រាន់តែខ្ញុំ អូឃេភ្លាម គាត់ក៏ទាញទូរស័ព្ទតេរទៅ កូនចៅគាត់នៅកន្លែងធ្វើការ ឲ្យសើ​ុប មើលកន្លែងណាដែលអាចប្រឡងបាន កាន់តែឆាប់ កាន់តែល្អ (ប្រហែលជាចង់ឲ្យខ្ញុំ ទៅនៅស្រុកក្រៅឆាប់ៗហើយមើលទៅ មិនទាន់ចង់ទៅផង -_-!) ។ មិនតែប៉ុណ្ណោះ គាត់ថែមទាំងទៅទិញសៀវភៅឲ្យខ្ញុំ ជាងដប់ក្បាល សុទ្ធតែសៀវភៅ TOEFL ។ គាត់ថាមើលឲ្យអស់ទៅ ប្រឡងហ្នឹងពិបាក ហើយថ្លៃទៀត។

ជាពិសេស គាត់ថា បើសិនជាប្រឡងបាន ៦០០ ពិន្ទុឡើង គាត់ទិញកុំព្យូទ័រស៊េរីថ្មីឲ្យមួយគ្រឿង អាថ្លៃជាងគេ។ តែបើបានតែ ៥០០ ពិន្ទុឡើង បានត្រឹមទូរស័ព្ទ X6 មួយគ្រឿងប៉ុណ្ណោះ 😥

ស៊ូៗ !ៗ!ៗ! ដើម្បីកុំព្យូទ័រ! អត់ចង់បានទូរស័ព្ទទេ ចង់បានកុំព្យូទ័រ 😥

បានហើយ! ឈប់និយាយហើយ! ទៅមើលសៀវភៅវិញ ស៊ូដើម្បីកុំព្យូទ័រណាក្មេងតូច ^_^

Advertisements
  1. វគ្គ »អួត» ហាហាហាហា ថាលេងទេណា.. នៅក្នុងភូមិហ្នឹងនរណាមិនអួត.. អួតជាងគេគឺបងហ្នឹងឯង។

    និយាយពីអង់គ្លេសអញ្ចឹង.. បងដូចបង្វិលជូនគ្រូវិញអស់ហើយ..ហាហាហា

    • ហិហិហិ 😀 អត់មាននរណាអួតឲ្យ អួតខ្លួនឯងទៅ ណ៎បងណ៎?
      និយាយទៅញុមអត់ចេះអង់គ្លេសផង ^_^

  2. ហេហេ! បើ​មិន​ចេះ​អង់គ្លេស​ទៅ​ប្រលង​TOEFLធ្វើ​អី?

    • កុមារកាមទេព
    • 12 ខែ​មេសា 2010

    ខ្ញុំដូចឃើញផ្សាយក្នុងពាណិជ្ជកម្ម cellcard តើហ្នឹងផាកានឯងរឺមិនមែន?​មុខដូចណាស់។
    ចំនែកខ្ញុំទើបមកពី វៀតណាមវិញ ឥឡូវត្រូវទី បាត់ដំបងទៀត!!

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: