កំណាព្យ « ល្ងង់!»

សួស្តី! ដែលតាសេកំណាព្យនេះ មិនមែនចង់អួតអាងអីទេ គ្រាន់តែចង់និយាយប្រាប់ និង លួងខ្លួនឯងប៉ុណ្ណោះ! សង្ឃឹមថា អស់អ្នកដែលបានអាន នឹងយល់នូវអ្វីដែលខ្ញុំចង់ប្រាប់…

ចាប់ប៊ិចចាប់បើកចូលសៀវភៅ                    តម្រូវចិត្តចង់តែងកំណាព្យ

ថ្លាថ្លែងសម្តីតាមពាក្យកាព្យ                          ចង់ខាបចង់ប្រាប់ស័ព្ទសម្តី ។

មិនចង់បង្អែរបង្អង់យូរ                                    វេញមូរពាក្យកាព្យទាំងវែងខ្លី

ខុសត្រូវយ៉ាងណាសូមប្រណី                      ត្បិតខ្ញុំក្មេងខ្ចីចេះមិនអស់ ។

ពាក្យចាស់លោកថាកើតជាមនុស្ស            ស្រីប្រុសគ្រប់ប្រាណតែងញេះញោះ

នឹងរឿងស្នេហាប្រាថ្នាខ្ពស់                           ទុក្ខទោះយ៉ាងណាក៏នៅផ្សង ។

ខ្ញុំចង់ប្រាប់ថាអ្នកនោះល្ងង់                           ចិត្តចង់ហួសហេតុលើសអ្នកផង

ល្ងង់ដែលគិតថាខ្លួនឆ្លង                               ​ កន្លងផុតហួសអ្នកដទៃ ។

ល្ងង់ដែលគិតថាខ្លួនចេះ                                ពេញដោយតម្រិះគិតឃ្មាតឃ្មៃ

ល្ងង់ដែលគិតថាខ្លួនប្រពៃ                             រាល់ថ្ងៃគិតថាខ្លួនប្រសើរ ។

ល្ងង់ដែលគិតថាខ្លួនស្អាត                             សង្វាតតែងខ្លួនធុំប្រហើរ

ល្ងង់ព្រោះគិតថាខ្លួនគ្រាន់បើ                       ដំណើរតទៅគ្មានគេឈ្លោះ ។

ល្ងង់ដែលគិតថាគេស្នេហ៍                             កែប្រែក្រលាស់គ្មានគិតសោះ

ល្ងង់ដែលគិតគេស្នេហ៍ស្មោះ                       ល្ងង់អស់ទាំងព្រមព្រោះស្នេហា។

គេថាស្នេហាស្នេហ៍ហឺតនោះ                      អាចធ្វើឲ្យមនុស្សខ្វាក់នេត្រា

មើលឃើញលាមកថាជាផ្កា                         មើលឃើញបន្លាថាជាស្បៃ ។

រហូតបណ្តែតបណ្តោយខ្លួន                          សមសួនប្រះចាកប្រពៃណី

កាយល្អបវរដ៏ប្រពៃ                                         ប្រុសថ្លៃអូនជូនឲ្យតែស្នេហ៍ ។

ល្ងង់ណាស់ព្រោះគិតបែបដូច្នោះ                គ្មានសោះត្រិះរិះគន់គូរកែ

ល្ងង់ភ្លេចទាំងអស់សម្តីម៉ែ                            ដល់ពេលគេប្រែតាំងស្តាយក្រោយ (សមមុខ) ។

ល្ងង់ដែលគិតថាខ្លួនមាន                              មាសប្រាក់រាប់លានច្រើនរាប់រយ

គិតថាមានប្រាក់អញ្ចឹងហើយ                     គិតឆ្លើយថារស់នៅសប្បាយ ។

ល្ងង់ដែលគិតថាខ្លួនក្រ                                ឈូរឆរមិនគិតខំរកចាយ

គិតតែពីផឹកសើចក្អាកក្អាយ                        រួចតាំងនិយាយថាខ្លួនក្រ ។

បានហើយ ហត់ហើយ! ឈប់តាសេហើយ! ទៅគេងហើយ! រាត្រីសួស្តីណាអ្នកទាំងអស់គ្នា…

Advertisements
  1. ប៉ុនណឹងហើយ ថាខ្លួនល្ងង់ទៀត! ចុះទំរាំញ៉ុំវិញ? ជាងណឹងផងគេហៅអីវិញ? ប្រាប់ផងណា ក្មេងតូច មិត្តសំលាញ់!

  2. ជាងហ្នឹងអត់ដឹងហៅអីទេ ^_^
    ដឹងតែត្រឹមហ្នឹងទេ

  3. ជាងណឹង បានន័យថាយ៉ាប់ហ្មងណឹងណា! សសើរញ៉ុមដល់ហើយអរគុណហើយណាមិត្តថ្មី ល្អរបស់ណារ៉ាក់។

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: