លទ្ធផលប្រឡងរបស់ខ្ញុំនៅ Centre Culturel Français ^^

កាលពីប៉ុន្មានអាទិត្យមុន ខ្ញុំ និង បង ឌី បាននាំគ្នាទៅប្រឡងបារាំង នៅ មជ្ឈមណ្ឌល វប្បធម៌ ភាសាបារាំង ^_^ ពេលទៅដល់មានអារម្មណ៍ថាភ័យ ព្រោះអត់ចេះអី។ ថ្ងៃដំបូង ខ្ញុំត្រូវប្រឡងនៅបន្ទប់ ១០៨។ ពេលចូលបន្ទប់មានអារម្មណ៍ខ្លាច ព្រោះអ្នកប្រឡងបន្ទប់ជាមួយខ្ញុំ មើលទៅដូចជាសាហាវៗដល់ហើយ។ ថ្ងៃទី២ ជាថ្ងៃប្រឡង Oral ខ្ញុំនិយាយបាន ប៉ុន្មានម៉ាត់ប៉ុណ្ណោះ 😥 តែអ្នកគ្រូមេប្រយោគគាត់និយាយលើកទឹកចិត្តរហូត ខ្លាចខ្ញុំទប់ចិត្តមិនបាន សន្លប់ក្នុងបន្ទប់ប្រឡង ព្រោះមានជម្ងឺ ឈ្លក់វង្វេងប្រុសស្អាត។ គឺថា ឃើញប្រុសស្អាត មិនបាន! បើឃើញបាន ម្ល៉េះមិនមកអង្គុយស្តាយទេ 😛 ថាទៅថ្ងៃនោះ សម្បូរប្រុសស្អាតដែរតើ ធ្វើឲ្យខ្ញុំធ្វើចិត្តប្រឡងសឹងមិនបាន ^^ ណ្ហើយ! ថ្ងៃនេះបានតេរទៅសួរពីលទ្ធផលប្រឡង ទម្រាំតែគេប្រាប់ តេរទៅ ៣ លើក -_-! លទ្ធផលនោះគឺ ខ្ញុំ ជាប់ ^_^ តែបានតា ៨៩ ពិន្ទុប៉ុណ្ណោះ 😥 ចំណែកឯ បងឌី គាត់បាន ៧៨ ពិន្ទុ 😀 បញ្ជាក់ឲ្យឃើញថា កម្រិតភាសាបារាំងរបស់ខ្ញុំនៅអន់នៅឡើយ -_-

ថ្ងៃនេះសប្បាយផង ទុក្ខផង! សង្ឃឹមថា ចម្រៀងកម្សត់ៗរបស់ពូផលឆាប់ចេញលក់ ខ្ញុំនឹងអាលបាន អង្គុយយំលេង កែអផ្សុក ^^

បានហើយ! ឈប់និយាយហើយ! ដល់ម៉ោងទៅរៀនបារាំងហើយ! បាយបាយ ^^

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: