ប្រសិនបើគ្មានថ្ងៃស្អែក…!!!

បើសិនជាគ្មានថ្ងៃស្អែក…បើសិនជាថ្ងៃនេះនៅតែជាថ្ងៃនេះ…បើសិនជាពេលវាលាឈប់ដើរ…
បើសិនជាផែនដីឈប់វិល…បើសិនជាថ្ងៃស្អែកមិនមកដល់…ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថា ខ្ញុំស្រឡាញ់អ្នក…មុនពេលដែលអ្នកចេញទៅ…

បើសិនជាថ្ងៃស្អែកមកដល់…បើសិនជា ថ្ងៃស្អែកគ្មានអ្នក…បើសិនជា ថ្ងៃស្អែកខ្ញុំត្រូវនៅម្នាក់ឯង…ខ្ញុំគ្រាន់តែចង់ឲ្យអ្នកដឹងថា ខ្ញុំស្រឡាញ់អ្នក…

បើសិនគ្រាន់តែបើសិន…ទៅមិនរួចទេ! ព្រោះថា ពេលនេះ អ្នកបានចេញពីខ្ញុំទៅហើយ…

ពាក្យស្រឡាញ់ ថ្វីត្បិតតែជាពាក្យមួយដែលមនុស្សគ្រប់គ្នាអាចនិយាយបាន តែអារម្មណ៍ស្រឡាញ់ដែលខ្ញុំមានចំពោះអ្នក ជាអារម្មណ៍ពិត ដែលមិនធ្លាប់កើតមានលើខ្លួនខ្ញុំទេពីមុនមក…នេះជាស្នេហាឬ?

បើសិនគ្រាន់តែបើសិន…ខ្ញុំមិនអាចឃាត់ថ្ងៃស្អែកបាន…ខ្ញុំមិនអាចឃាត់ចិត្តអ្នកបាន…
ទីបំផុត ខ្ញុំក៏ត្រូវខូចចិត្ត…ខូចចិត្តតែម្នាក់ឯង…

អរគុណសម្រាប់គ្រប់យ៉ាង…អរគុណសម្រាប់អារម្មណ៍ល្អៗដែលអ្នកបានប្រគល់ឲ្យខ្ញុំ…
មនុស្សមិនល្អម្នាក់នេះ នៅតែស្រឡាញ់អ្នកដូចមុន…………………………

Advertisements
    • catandfox
    • 17 ខែ​ឧសភា 2010

    នៅពេលដែលគេស្រលាញ់​ ខ្ញុំមិនដែលបំពេញកាតព្វកិច្ចជាសង្សារអោយល្អទេ
    ដល់ពេលគេចាកចេញទើបដឹងខ្លួនថាត្រូវការគេប៉ុណ្ណា…
    ខ្ញុំគួរតែនិយាយពាក្យទាំងនេះតាំងពីមុនដំបូង
    គ្រាន់​តែពាក្យថា​ ជឿជាក់លើបង
    តើវាពិបាកនិយាយណាស់ទៅមែនទេ
    ខ្ញុំស្អប់ខ្លួនឯងដែលជាមនុស្សរឺងរូស អាត្មានិយម
    គេមិនខ្លាចខ្មាស់មិត្តភក្តិ គ្រូ​ និង​​ អ្នកដ៏ទៃ
    ហេតុអីក៏ខ្ញុំមិនអាច????

  1. yab mong…..-_-”
    a mas mok nas nhom….

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: