អារម្មណ៍នៃការស្រឡាញ់មនុស្សម្នាក់…

ខ្ញុំមិនដឹងច្បាស់ដែរថា ការដែលស្រឡាញ់មនុស្សម្នាក់មានអារម្មណ៍យ៉ាងម៉េច គ្រាន់តែដឹងថា នឹកគេ…។ ធ្លាប់តែផ្ញើរសារ ឬ សី​ុញ៉ូ មករាល់ថ្ងៃ ដល់ពេលបាត់ចឹងទៅ ទើបដឹងថា នឹក…តើនេះជាក្តីស្នេហាឬ? នឹកឃើញអនុស្សាវរីយ កាលយើងដើរលេងជាមួយគ្នា។ គេតែងលេងក្បាលខ្ញុំ ពេលខ្ញុំនិយាយអ្វីខុស ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ជីវិតរបស់ខ្ញុំត្រូវការគេមើលថែរ…ថ្វីត្បិតតែពួកយើង មិនសូវជាស្និទ្ធស្នាលនឹងគ្នា តែអារម្មណ៍របស់ខ្ញុំចំពោះគេ គឺខុសប្លែកពីអ្នកដទៃ…ដូចពាក្យគេថា មិនបានឃើញមុខ ស្តាប់សម្លេងក៏អស់ចិត្ត…។ ខ្ញុំដឹងថា ក្នុងចិត្តគេទុកខ្ញុំត្រឹមជាមិត្តប៉ុណ្ណោះ ខ្ញុំក៏ទុកគេជាមិត្តដែរ គ្រាន់តែគិតហួសបន្តិចប៉ុណ្ណោះ…រាល់ទង្វើរបស់គេ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាក្មេងតូចម្នាក់ ដែលចាំទទួលភាពកក់ក្តៅពីគេ…រាល់ពាក្យសម្តីលេងសើចរបស់គេ តែងធ្វើឲ្យខ្ញុំក្រហមមុខម្តងៗ ព្រោះខ្ញុំចង់ឲ្យពាក្យទាំងនោះក្លាយជាការពិត…តែគ្មានថ្ងៃនោះទេ…គ្រប់យ៉ាងគឺមិនអាច មិនអាចទៅរួចទេ…ខ្ញុំតែងប្រាប់ខ្លួនឯងជាច្រើនលើកច្រើនសារថា មិត្តភក្តិ គឺ ជាមិត្តភក្តិ មិនត្រូវគិតអីឲ្យហួសពីហ្នឹងទេ តែនៅតែធ្វើមិនបាន…

ពីដើមមក ខ្ញុំមិនដែលគិតអ្វីជ្រុលជាមួយមនុស្សដែលជាមិត្តខ្ញុំនោះទេ អ្នកណាដែលខ្ញុំរាប់ទុកថាជាមិត្ត គឺខ្ញុំស្រឡាញ់អ្នកនោះបែបជាមិត្ត មិនដែលជ្រុលហួសទេ ព្រោះពាក្យថាមិត្តចំពោះខ្ញុំ គឺ មានន័យណាស់! គឺខ្ញុំមិនដែលមានអារម្មណ៍អីចំពោះមិត្តឡើយ…តែអ្នកដែលខ្ញុំពុំបាននិយាយថា ជាមិត្ត…ខ្ញុំមិនប្រាកដដែរថា ខ្ញុំនឹងស្រឡាញ់អ្នកនោះឬអត់…ខ្ញុំជាមនុស្សចម្លែកណាស់មែនទេ? 🙂

ចាប់តាំងពីមានគេចូលមក ទម្លាប់ដែលធ្លាប់តែ មិត្ត ជា មិត្ត របស់ខ្ញុំបានប្រែប្រួល (ចំពោះគេម្នាក់ប៉ុណ្ណោះ) គ្រប់យ៉ាងបានប្រែប្រួលអស់ទៅហើយ….

បានហើយ! អស់អារម្មណ៍សរសេរហើយ…ចង់ទៅគេងហើយ…រាត្រីសួស្តីអ្នកទាំងអស់គ្នា

Advertisements
    • កុមារកាមទេព
    • 18 ខែ​មីនា 2010

    អារម្មណ៍នៃការស្រឡាញ់មនុស្សម្នាក់ ខ្ញុំក៏ធ្លាប់មានដែរ ហើយខ្ញុំក៏យល់នូវអារម្មណ៍របស់ផាកានឯងដែរ។ ពេលដែលនឹកគេនោះ គឺខ្ញុំតែងតែ Telephone ទៅកាន់គេ គេនោះគឺអាយុ១៤ឆ្នាំ :mrgreen:

    • ភារម្យ
    • 18 ខែ​មីនា 2010

    បងធំប៉ុនណេះហើយ អត់ដែលមានអារម្មណ៍សីសោះ ខ្មាសពួកប្អូនៗវិញ!

    • ភារម្យ
    • 18 ខែ​មីនា 2010

    *អី

  1. «ក៏​ច្រើន​ជាង​ពាក្យ​ថា​មិត្ត មិន​ដូច​មិត្ត​គិត​ដល់​គ្នា តើ​រវាង​យើង​ជា​អ្វី រាល់​ថ្ងៃ​ជា​អ្វី​ឱ្យ​ពិត​ប្រាកដ? ក៏​ច្រើន​ជាង​ពាក្យ​ថា​មិត្ត ការពិត​ហួស​ដែន​កំណត់ តើ​យើង​គិត​ដូច​គ្នា​អត់ នឿយ​ហត់​នឹង​កុហក កុហក​ខ្លួន​ឯង» ចម្រៀង​ទេ! 😀 ខ្ញុំ​សរសេរ​ចម្រៀង​មួយ​បទ​ន័យ​អ៊ីចឹង​ដែរ តែ​មិន​ព្រម​ចេញ​​លក់​សោះ! ^^ សរសេរ​យូរ​ហើយ ច្រៀង​ដោយ​ ឆន សុវណ្ណរាជ ។ សុំ​ផ្សាយ​ពាណិជ្ជកម្មមួយ​​​ណា គិត​ថា​អត់​ខុស​នឹង​លក្ខខណ្ឌ​ក្នុង​ការ​អាន​ប្លក​របស់​ក្មេង​តូច​ទេ!

    • ផ្សាយបានតើពូ! តែសុំថ្លៃទីតាំង ^_^

      • អ៊ីចឹង​សុំ​ផ្សាយ​តែ​មួយ​បទ​ទៀត​ទេ «ព្រោះ​យើង​ជាមិត្ត» ចេញ​លក់​ថ្ងៃនេះ​ហើយ ច្រៀង​ដោយ ណុប បាយ៉ារិទ្ធ និង ឆន សុវណ្ណរាជ 😀 បើ​ស្ដាប់​បទ​ស្នេហា​ច្រើន​ពេក ធុញ ស្ដាប់​បទ​នេះ​ចុះ គឺ​​និយាយ​ពី​មិត្តភាព​ទេ។

        • ញុមអត់មានលុយទិញទេ ពូឯងផ្ញើរឲ្យញុមស្តាប់មួយពីរម៉ោ ^_^

          • ទិញ​ប្រាំ ថែម​ប្រាំ​ណា! ប្រញាប់​រួសរាន់​ទៅ តិច​ផុត​កំណត់ យំ​ស្ដាយ ថា​ខ្ញុំ​អត់​បាន​ប្រាប់! ទិញ​ជា​កាដូ​ចូលឆ្នាំ​ខ្មែរ ឱ្យ​ម្នាក់​នោះ​ទៅ ថា​មិន​បាន​ គេ​ស្រលាញ់​ក្មេង​តូច​ឯង ហួស​ពី​មិត្ត​ណា៎!

            • ញុមរកលុយម៉ារៀល ញាំ​ុភីស្សាអត់បានផង មានលុយណាទៅទិញឲ្យគេ…មានតាគេឲ្យញុមវិញ ^_^

    • lundi
    • 18 ខែ​មីនា 2010

    អត់​យោបល់​អី​ទេ​អា​រឿង​ស្នេហា​, ព្រោះ​លែង​ចង់​គិត​ដល់​ហើយ 😀

    • កុមារកាមទេព
    • 18 ខែ​មីនា 2010

    ពូផលៈ ពូផលអើយ គួរឲ្យស្តាយដែរ ដែលខ្ញុំអត់សូវចេះស្តាយចំរៀងខ្មែរ កុំអីទៅទិញស្តាប់ដែលហើយ!!!!

    ក្មេងតូចៈ ផាកានប្តូរឈ្មោះតាំពីពេលណា អត់ដឹងបន្តិចសោះ!!! ស្រលាញ់គេតាំងពីនៅតូចរហូតដល់ធំ!!!! 😉

  1. No trackbacks yet.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: